សព្វថ្ងៃនេះជំងឺមហារីកក្រពះគឺជាប្រភេទជំងឺដែលមានសភាពធ្ងន់ធ្ងរបំផុតហើយវាមានអត្រាកើតនូវដុំគីសកាចបានយ៉ាងខ្ពស់។ដើម្បីទប់ស្កាត់នូវអត្រាចំនួនអ្នកស្លាប់នៃជំងឺមហារីកក្រពះនិងមនុស្សទាំងអស់មាននូវសុខភាពមុំាមួន អ្នកជំនាញដែលធ្វើការនៅមន្ទីរពេទ្យបានស្វះស្វែងនិងស្រាវជ្រាវអោយអស់ពីកំលាំងកាយចិត្តដើម្បីរកវិធីព្យាលបាលរោគ
មហារីកក្រពះនេះ ដូច្នេះហើយបច្ចេកវិទ្យានៃការព្យាបាលបានចំនាយយ៉ាងច្រើនដើម្បីរក
ឃើញនូវអ្វីដែលមានប្រសិទ្ធភាពចំពោះការព្យាបាលជំងឺមហារីកក្រពះប្រភេទនេះ។
ដូច្នេះហើយអ្នកជំងឺទាំងអស់ដែលកើតជំងឺមហារីកក្រពះសូមកុំព្រួយបារម្ភ គួរតែរក្សា
អារម្មណ៍អោយបានល្អ ស្តាប់តាមការព្យាបាលរបស់វេជ្ជបណ្ឌិតអោយបានទៀងទាត់
ប្រាកដជាទទួលបានប្រសិទ្ធភាពជាច្រើនក្នុងកំឡុងពេលព្យាបាលជាមិនខាន។
ជាទូទៅដំណាក់ដំបូងនៃជំងឺមហារីកក្រពះត្រូវគេបែងចែកជាបួនដំណាក់កាល ដំណាក់កាលនៃជំងឺមហារីកក្រពះមិនដូចគ្នា វិធីព្យាបាលក៏មិនដូចគ្នាដែរ ជាទូទៅដំណាក់ទី1និងដំណាក់ទី2នៃជំងឺមហារីកក្រពះត្រូវតែកាត់ចេញទាំងឬសនៃក្រពះ ក្រោយពីធ្វើការ
វះកាត់ហើយត្រូវតែព្យាបាលដោយជីវសាស្រ្តបន្ថែម សំរាប់ដំណាក់កាលទី1នៃជំងឺមហារីកក្រពះមិនបាច់ចាក់ថ្នាំគីមីចូលបន្ថែមនោះទេ ប៉ុន្តែចំពោះដំណាក់កាលទី2នៃជំងឺមហារីកក្រពះត្រូវតែចាក់ថ្នាំគីមីបន្ថែម ហើយដំណាក់កាលទី3នៃជំងឺមហារីកក្រពះត្រូវតែឆាប់ធ្វើការវះកាត់ចេញទាំងមូល អ្នកជំងឺដែលមិនអាចធ្វើការវះកាត់មហារីកក្រពះទាំងមូលបាន ពួកគាត់អាចធ្វើការវះកាត់តាមរបៀបថ្នាំស្ពឹក បន្ទាប់ពីធ្វើការវះកាត់ហើយត្រូវរួមផ្សំនឹងការចាក់ថ្នាំគីមី និង ព្យាលបាលដោយជីវសាស្រ្តបន្ថែម។ ប៉ុន្តែប្រសិនបើអ្នកជំងឺមហារីកក្រពះឈានចូលដល់ដំណាក់កាលទីIVហើយ ក្នុងកំឡុងពេលនេះស្ថានភាពអ្នកជំងឺពិតជាស័ក្តិសមធ្វើការវះកាត់ដោយថ្នាំស្ពឹកឬក៏ធ្វើការវះកាត់រយៈពេលខ្លី។ គោលការណ៍នៃការព្យាលបាលនិងចាក់ថ្នាំគីមីចូលទៅសរសៃឈាមក្រហម និងព្យាលបាលតាមជីវសាស្រ្តគឺព្យាលបាលនៅក្រោយពីការបញ្ចប់ការវះកាត់រួចរាល់ ។
វិធីព្យាលបាលតាមប្រពៃណីមួយចំនួនថ្វីត្បិតតែជាវិធីយកមកព្យាបាលជំងឺមហារីកក្រពះក៏មែនពិត ប៉ុន្តែប្រសិទ្ធភាពរបស់វាគឺមិនល្អនោះទេ បែរជាលទ្ធផលមិនរំពឹងទុកបាន
កើតឡើងជាច្រើន។ ប៉ុន្មានឆ្នាំថ្មីៗនេះ គេបានស្រាវជ្រាវនិងប្រើប្រាស់វិធីព្យាបាលថ្មីៗជា
ច្រើន ក្នុងចំណោមនោះមានវិធីព្យាបាលមួយដែលគេហៅថាការព្យាបាលតាមស្នាមរបួសតូច វិធីព្យាលបាលជំងឺមហារីកប្រភេទនេះ រិតតែពេញនិយមនិងទូទៅក្នុងសតវត្សន៍នេះហើយមានដូចជា ការព្យាបាលតាមវិធីកករំលាយ គ្រាប់អនុភាគ វិធីចាក់បញ្ចូល ហ្រេ្វកង់វិទ្យុសកម្ម កាំបិតហ្វូតុន និងការព្យាបាលតាមការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ។ល។ យើងអាចមើលតាមអាការៈរបស់អ្នកជំងឺបន្ទាប់មកយើងអាចជ្រើសរើសនូវវិធីព្យាបាលទៅតាមជំងឺរបស់គាត់ដូចជា ការទប់ស្កាត់ដុំមហារីក ការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ និងការរស់នៅជាប្រចាំថ្ងៃរបស់អ្នកជំងឺ ការស្រកទម្ងន់ ស្ថានភាពប្រែប្រួលខុសប្រក្រតី។
បច្ចេកវិទ្យាថ្មីនៃការព្យាបាលជំងឺមហារីកក្រពះ
វិធីកករំលាយត្រូវបានគេរចនាឡើងតាមបច្ចេកវិទ្យាដែលគេប្រើប្រាស់នៅក្នុងយាន
អាវកាសរបស់សហរដ្ឋអាមេរិច តាមរយៈការប្រើប្រាស់ម្ជុលចាក់បញ្ចូលតាមស្រទាប់ស្បែក
ទៅក្នុងដុំមហារីកធ្វើអោយកោសិកាមហារីកចុះត្រជាក់ដល់ស៊ីតុណ្ហភាព-160ដឺក្រេក្នុង
រយៈពេលពីប៉ុន្មានវិនាទីទៅ10ជាងវិនាទីតែប៉ុណ្ណោះ រួចគេនឹងតំឡើងស៊ីតុណ្ហភាពយ៉ាង
រហ័សរហួតដល់40ដឺកេ្រ តាមរយៈនេះវាមានប្រសិទ្ធភាពយ៉ាងល្អក្នុងការសំលាប់កោសិកា
មហារីក និងមិនប៉ះពាល់ទៅដល់កោសិកាធម្មតាទេ។ គ្រាប់អនុភាគគឺជាវិធីព្យាបាលមួយ
ដែលគ្រាប់អ៊ីយ៉ូត125ត្រូវបានគេដាក់បញ្ចូលទៅក្នុងដុំមហារីក ឆ្លងកាត់តាមការបញ្ចេញ
កាំរស្មីហ្គាម៉ាដែលមានរយៈចំងាយខ្លីឥតឈប់ឈរធ្វើការសំលាប់កោសិកាមហារីក។
ហ្រ្វេកង់វិទ្យុសកម្មគឺជាវិធីព្យាបាលមួយដែលម្ជុលត្រូវបានគេចាក់បញ្ចូលតាមរយៈស្បែក
ទៅក្នុងដុំមហារីករួចហើយចាប់ផ្តើមភ្ជាប់ចរន្តអគ្គិសនីដោយប្រើប្រាស់នូវកំលាំងចរន្តអគ្គិសនី ដែលមានហ្រេ្វកង់ខ្ពស់ ធ្វើអោយអ៊ីយ៉ុងនៅក្នុងជាលិកាដែលស្ថិតនៅជុំវិញក្បាលម្ជុលអេឡិចត្រូតបង្កើនល្បឿន ក្នុងចលនាដែលមានសំទុះដ៏លឿន និងការកកិតគ្នានៃអ៊ីយ៉ុង
បង្កើតបានជាថាមពលកំដៅដែលធ្វើអោយកោសិកាមហារីកក្តៅស្លាប់។ វិធីចាក់បញ្ចូលគឺ
ជាវិធីមួយដែលថ្នាំមហារីកត្រូវបានគេចាក់បញ្ចួលទៅក្នុងដុំមហារីករួចធ្វើការបិទសរសៃ
ឈាមដែលផ្តល់សារជាតិចិញ្ចឹមទៅអោយកោសិកាមហារីកដើម្បីសំលាប់កោសិកាមហារីក។ការព្យាបាលតាមរយៈការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយគឺជាវិធីមួយដែល
កោសិកាប្រព័ន្ធការពាររាង្គកាយរបស់អ្នកជំងឺត្រូវបាន គេចាក់បញ្ចូលទៅក្នុងរាង្គកាយរបស់
អ្នកជំងឺដែលវាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់នូវសកម្មភាពរបស់កោសិកាមហារីក សំលាប់កោសិកាមហារីក ឬដាស់កោសិកាប្រព័ន្ធការពាររាង្គកាយរបស់អ្នកជំងឺអោយធ្វើប្រតិកម្មឆ្លើយតបទៅនឹងកោសិកាមហារីក។
វិធីព្យាបាលទាំងអស់នេះគឺគេប្រើជាទូទៅសំរាប់ យកមកព្យាបាលជំងឺមហារីកហើយវាបង្កើតនូវស្លាកស្នាមតូច ការត្រលប់មករកសភាពដើមវិញលឿន ប្រសិទ្ធល្អក្នុងការយកមកព្យាបាលជំងឺ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានយកវិធានការក្នុងការព្យាបាលជំងឺមហារីកក្រពះមករួបរួមគ្នា ហើយបានយកវិធីសាស្រ្តគ្រប់បែបគ្រប់យ៉ាងគឺការស្វែងរកស្រាវជ្រាវរយៈពេលវែងប៉ុន្តែធ្វើការព្យាបាលក្នុងរយៈខ្លី និងការរៀបចំក្នុងការព្យាបាលដោយសមហេតុផល ចំពោះឧបករណ៍ទាំងអស់នេះអាចមានសមត្ថភាពក្នុងការសំលាប់ដុំមហារីក ជួយទប់ស្កាត់មិនអោយវារំកិលខ្លួននិងកើតឡើងវិញ និងធ្វើអោយយើងអាចទទួលបាននូវការព្យាបាលដ៏មានប្រសិទ្ធភាពល្អ។
សរុបសេចក្តីមក អ្នកជំងឺក្នុងកំឡុងពេលដែលមានជំងឺមហារីកត្រូវតែត្រួតពិនិត្យ និងវិនិច្ឆ័យអំពីជំងឺរបស់ខ្លួនអោយបានត្រឹមត្រូវទើបអាចជ្រើសរើសនូវវិធីព្យាបាលដែលស័ក្តិសមទៅនឹងជំងឺរបស់ខ្លួន ការជ្រើសរើសដូច្នេះហើយទើបទទួលបាននូវលទ្ធផលល្អនៅក្នុងការ
ព្យាបាល ។