ប៉ុនា្មនឆ្នាំកន្លងមកនេះ អ្នកដែលសា្លប់ដោយសារជម្ងឺមហារីកប្រភេទនៅលើពិភពលោកក្នុងមួយឆ្នាំៗមានជាងរាប់លាននាក់។ ក្នុងចំនោមមហារីកទាំងអស់ អត្រានៃមហារីកមាត់កើនឡើងដល់1.45%~5.6%។ ឱកាសរស់នៅក្រោយពេលព្យាបាលជម្ងឺមហារីកមាត់មិនខ្ពស់ឡើយ បានត្រឹម60ភាគរយប៉ុណ្ណោះ ជាមហារីកប្រភេទកាចដែលគំរាមកំហែងដល់សុខភាពមនុស្សយ៉ាងខ្លាំង។ ដូចនេះ ការព្យាបាលជម្ងឺមហារីកមាត់មានសារៈសំខាន់ណាស់។
វិធីព្យាបាលជម្ងឺមហារីកមាត់បែងចែកជា ៖ ការព្យាបាលដោយវះកាត់ ការព្យាបាលតាមវិទ្យុសកម្ម ការព្យាបាលតាមបែបគីមី ការព្យាបាលតាមបែបចិនបុរាណ។ ការព្យាបាលដោយវះកាត់ និង បាញ់កាំរស្មីរួមគ្នាប្រសើរជាងធ្វើតែមួយមុខៗ។ ការព្យាបាលតាមបែបគីមី កំពុងចាត់ទុកជាការព្យាបាលជំនួយ ប្រើនៅមុនពេលវះកាត់ ឬ ប្រើជាមួយការព្យាបាលដោយបាញ់កាំរស្មី។
ការព្យាបាលតាមវិទ្យុសកម្មមិនថាប្រើតែឯង ឬ ជាមួយការវះកាត់ សុទ្ធតែមានសារៈសំខាន់ណាស់លើការព្យាបាលជម្ងឺមហារីកមាត់។ ចំពោះជម្ងឺដំណាក់កាលកណ្តាល ឬ ដំណាក់ចុងក្រោយ ជាពិសេសនៅពេលប្រទះឃើញមានកូនកណ្តុរបំពង់កធ្វើការផ្លាស់ទីនោះធ្វើការព្យាបាលតាមវិទ្យុសកម្មតែមួយមុខមានប្រសិទ្ធភាពខ្សោយ។ គំរោងផែនការព្យាបាលដែលប្រសើរគឺត្រូវជ្រើសយកការព្យាបាលដោយកាំរស្មី និង ការវះកាត់សហការនឹងគ្នា។ យោងតាមទីតាំងដែលត្រូវវះកាត់ បរិវេណដែលត្រូវបំផ្លាញ កំរិតដែលកូនកណ្តុរបំពង់កធ្វើការផ្លាស់ទី និង សា្ថនភាពសារពាង្គកាយទាំងមូលរបស់អ្នកជម្ងឺ-ល- កំនត់គំរោងការព្យាបាលរួមផ្សំគ្នាមួយ។
ការព្យាបាលតាមបែបគីមីសាស្រ្ត។ មហារីកផ្នែកកភាគច្រើនជាមហារីករាងស្រកា។ ការព្យាបាលតាមបែបគីមីសាស្រ្តចំពោះវាមានប្រសិទ្ធភាពតិច។ នៅក្នុងការព្យាបាលមហារីកនៅផ្នែក ក កំរមានធ្វើការព្យាបាលទោល គេតែងប្រើការព្យាបាលតាមវិទ្យុសកម្ម ឬ ការព្យាបាលដោយវះកាត់រួមគ្នា។
ការព្យាបាលតាមបែបចិនបុរាណ ជាធម្មតាអ្នកជម្ងឺមហារីកមាត់មានសុខភាពមិនសូវល្អ ថាមពលខ្សោយ។ នៅកំឡុងពេលដែលទ្រាំទ្រនឹងការព្យាបាលតាមវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្តត្រូវប្រើប្រាស់ការព្យាបាលតាមបែបបុរាណចិនមកជំនួយ ដើម្បីបង្កើនថាមពលប្រព័ន្ធការពាររាង្គកាយ ពង្រឹងកំលាំងរបស់អ្នកជម្ងឺមហារីកប្រឆាំងនឹងមហារីក។
ចំពោះដុំសាច់រាងធំ ឬ កើតមានកូនកណ្តុរផ្លាស់ទី ការព្យាបាលដោយវះកាត់ ការព្យាបាលតាមវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្ត សុទ្ធតែមានផលប៉ះពាល់ខ្លាំង។ ប្រើប្រាស់បច្ចេកវិទ្យាព្យាបាល ដោយការវះកាត់បន្សល់មុខរបួសតូច អាចសំលាប់ចោលកោសិកាមហារីកបានចំល្អ ហើយមានចំនុចពិសេសដូចជា ៖ មុខរបួសតូច ជាសះស្បើយបានឆាប់រហ័ស មានប្រសិទ្ធភាពទាន់ចិត្ត -ល-។ កាន់តែមានការទទួលសា្គល់ពីសំណាក់អ្នកជម្ងឺមហារីក។
បរិមាណនៃវីតាម៉ីនA ដ៏ច្រើនអាចការពារមិនអោយកើតមហារីកមាត់ និង ទប់សា្កត់កុំអោយលាប់ឡើងវិញ។ ប៉ុន្តែបរិមាណនៃវីតាម៉ីនA ច្រើនពេកមានជាតិពុល ដូចនេះអាចបំប៉នសារធាតុនេះនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ។
ក្នុងកំឡុងពេលធ្វើការព្យាបាលតាមវិទ្យុសកម្ម បើកមាត់ រក្សាទឹកមាត់ក្នុងក្រពេញ និង ដុសធ្មេញសុទ្ធតែពិបាកណាស់។ គាប់គួរធ្វើការហ្វឹកហាត់លៀនអណ្តាតស្រាលៗ ផឹកភេសជ្ជៈត្រជាក់ តែងតែលាងសំអាត និង ប្រើប្រាស់ច្រាសដុសធ្មេញទន់ ប្រើប្រាស់ទឹកខ្ពុលមាត់រសជាតិស្រាល និង មានប្រសិទ្ធភាព អាចសាកប្រើប្រាស់ស្លឹក Lo moss ឬ តែត្រជាក់ផ្កាស្បៃរឿង ព្យាយាមបញ្ចូលសារធាតុទឹកកាត់បន្ថយការស្ងួតមាត់ ប្រើសារធាតុបាក់តេរីAcidophilus សំអាតមាត់ ដើម្បីងាយស្រួលក្នុងការប្រើផលិតផលអាហារថែទាំសុខភាពជាច្រើនទៀត។ ខ្ពុលមាត់ហើយត្រូវលេបសារធាតុនេះចូល។ ធ្វើដូចនេះជាច្រើនដងក្នុងមួយថ្ងៃ។
មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកសូមរំលឹកថា ៖ ជ្រើសរើសយកការព្យាបាលដោយវិធីណា ក្រៅពីសំរេចតាមស្ថានភាពហើយ ត្រូវសំរេចតាមបទពិសោធន៍ផ្នែកវេជ្ជសាស្រ្ត និង បច្ចេកទេសរបស់គ្រូពេទ្យប្រចំារបស់អ្នក ព្រមទាំងកត្តាឧបករណ៍ផ្សេងៗដែលមន្ទីរពេទ្យមានផងដែរ។ គាប់គួរវិភាគសា្ថនភាពអ្នកជម្ងឺដោយសុទិដ្ឋិនិយម ប្រើប្រាស់រោគវិនិច្ឆ័យច្រើនរបៀបដើម្បីសំរេចយកគំរោងព្យាបាល។ ការព្យាបាលជម្ងឺមហារីកមាត់ជោគជ័យ ឬ បរាជ័យ ភាគច្រើនសំរេចលើការជ្រើសរើសការព្យាបាលត្រឹមត្រូវស័ក្តិសមឬអត់។