វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ការព្យាបាលមហារីកច្រមុះមិនត្រឹមតែផ្តោតលើការព្យាបាលតាមផ្នែកឬគ្រាន់តែវិធីព្យាបាលតែមួយ តែត្រូវយោងតាម ស្ថានភាពជាក់ស្តែងរបស់អ្នកជម្ងឺ ប្រើប្រាស់វិធីវះកាត់ បាញ់កាំរស្មី ចាក់ថ្នាំគីមី និងវិធីស្នាមរបួសតូចបំផុតរួមបញ្ចូលទៅក្នុងការព្យាបាល ដើម្បីឈានដល់ប្រសិទ្ធិភាពព្យាបាលល្អបំផុត។
មានតែជ្រើសរើសវិធីព្យាបាលសមស្របទើបអាចជួយអោយអ្នកជម្ងឺសះស្បើយកាន់តែប្រសើរ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវផ្នែកមហារីកណែនាំអ្នកវិធីព្យាបាលមហារីកច្រមុះ។
1. វិធីវះកាត់ ៖
(1) ប្រភេទជម្ងឺចែកចេញជាមហារីកស្រការនិងមហារីកក្រពេញព្រមទាំងមហារីកដែលមិនមានប្រតិកម្មជាមួយកាំរស្មី ជាលិកាកំណត់ត្រឹមខាងក្រោយឬខាងមុខខ្ទង់ច្រមុះ អ្នកជម្ងឺដែលខ្លួនប្រាណទាំងមូលគ្មានការហាមឃាត់វះកាត់អាចពិចារណាវះកាត់យកចេញប្រភពជាលិកាដើម។
(2)ចំពោះក្រោយការបាញ់កាំរស្មីច្រមុះឬកមានជាលិកាសេសសល់ឬរើឡើងវិញ បើនៅត្រឹមខាងក្រោយឬខាងមុខខ្ទង់ច្រមុះ មិនមានការខូចបែកឆ្អឹងខ្ទង់ទេ អាចពិចារណាវះកាត់ជាលិកា។
(3)ត្រង់កមានសេសសល់ឬរើឡើងវិញ បើបរិវេណមានកំណត់ឬមានសកម្មភាពអាចពិចារណាវះកាត់សំអាតលីមហ្វូម៉ាផ្នែកក។
2. វិធីបាញ់កាំរស្មី ៖
វិធីបាញ់កាំរស្មីគឺជាវិធីព្យាបាលជម្រើសទី១សម្រាប់អ្នកជម្ងឺមហារីកច្រមុះ ប្រើវិធីនេះអាចសម្លាប់កោសិកាមហារីកបានលឿនរហ័ស គុណវិបត្តិគឺក្នុងដំណើរការព្យាបាល បណ្តុំកោសិកាឬសេរីរាង្គជៀសមិនផុតទទួលកាំរស្មីនិងប្រតិកម្ម ដូចជាខ្សោះកម្លាំង វិលមុខ ក្រពះរួមតូច វិលមុខថប់ក្នុងទ្រូង ក្អួតចង្អោរ ក្នុងមាត់គ្មានជាតិឬប្តូរជាតិ មិនងងុយឬល្មោភដេក។ល។ ទោះបីជាកម្រិតខុសគ្នា ប៉ុន្តែព្យាបាលទៅលើអាការៈរោគទាំងនោះជាធម្មតាអាចជំនះបាន សម្រេចដំនើរការព្យាបាលដោយបាញ់កាំរស្មី។
3. វិធីចាក់សារធាតុថ្នាំគីមី ៖
វិធីកាំរស្មីព្យាបាលមហារីកច្រមុះជាវិធីព្យាបាលទៅលើផ្នែកមួយ ជាទូទៅរួមប្រើជាមួយសារធាតុថ្នាំគីមីនិងប្រភេទថ្នាំផ្សេងទៀតដើម្បីព្យាបាល អាចធ្វើអោយដុំមហារីករួមតូចឬរំលាយជាលិកាតូចល្អិត បង្កើនប្រសិទ្ធិភាពព្យាបាល។
4.វិធីព្យាបាលចំគោលដៅស្នាមរបួសតូចបំផុត ៖
វិធីនេះបច្ចុប្បន្នជាវិធីឈានមុខគេក្នុងការព្យាបាលមហារីកច្រមុះ មានចំនុចពិសេសស្នាមរបួសតូច អាចធ្វើសារឡើងវិញបានច្រើនដង វិភាគប្រសិទ្ធភាពព្យាបាលដោយផ្ទាល់ ផលប៉ះពាល់តិចតួច ចំគោលដៅច្បាស់លាស់និងឆាប់ជាសះស្បើយ។ វិធីព្យាបាលមហារីកច្រមុះនេះមានគុណសម្បត្តិប្រសិទ្ធភាពព្យាបាលគួអោយកត់សម្គាល់ បង្កើនគុណភាពរស់នៅរបស់អ្នកជម្ងឺ។