ការព្យាបាលជម្ងឺមហារីកខួរឆ្អឹងសំខាន់លើការគ្រប់គ្រងកុំឲ្យវាលូតលាស់។ នៅពេលដែលវាមានអាការៈនឹងនរមិនចាំបាច់ព្យាបាលឡើយ គ្រាន់តែពិនិត្យតាមដានជាប្រចាំ។ អ្នកដែលមានដំណើរប្រូតេអ៊ីនM នៅក្នុងឈាម ឬ ទឹកនោមឡើងខ្ពស់ ឬ មានអាការៈផ្សេងៗក្នុងផ្នែកវេជ្ជសាស្រ្ត ត្រូវតែព្យាបាលជាដាច់ខាត។ អ្នកជម្ងឺមានអាយុតូចជាង៧០ឆ្នាំ ប្រសិនបើមានលទ្ធភាពអាចធ្វើការវះកាត់បន្សាំកោសិកាបង្កើតឈាម។ ចំពោះអ្នកជម្ងឺមហារីកខួរឆ្អឹងដែលព្យាបាលមានប្រសិទ្ធភាពគឺកំរិតប្រូតេអ៊ីនMរបស់ពួកគេមានតុល្យភាព ចូលទៅក្នុងដំណាក់កាលប្រក្រតី អាចអោយប្រើការព្យាបាលដោយប្រព័ន្ធការពាររាង្គកាយ តាមដានសកម្មភាពវា-ល-។
១. ការព្យាបាលតាមបែបគីមីសាស្រ្តបែកបុរាណ
គឺការព្យាបាលដោយប្រើសារធាតុគីមីរួមផ្សំជាថ្នាំមកព្យាបាលជម្ងឺ។ ការព្យាបាលតាមបែបគីមីសាស្រ្តគឺប្រើថ្នាំគីមីមកសំលាប់កោសិកាមហារីក ជាវិធីព្យាបាលដោយបង្រ្កាបការធំធាត់បន្តពូជ និង ធ្វើអោយមានបំនែងចែកកោសិកាមហារីក។ វាជាវិធីព្យាបាលពេញលើសារពាង្គកាយទាំងមូល។ ចំពោះមេរោគបង្កជម្ងឺមិនច្បាស់លាស់ មេរោគបង្កការប្តូរទីតាំង និង មេរោគប្រុងបង្កការផ្លាស់ទីសុទ្ធតែអាចទទួលបានប្រសិទ្ធភាពល្អ។ ក្នុងការព្យាបាលរួមផ្សំគ្នាប្រើប្រាស់ជាមួយផែនការព្យាបាលបែបគីមីសាស្រ្តអាចជួយបង្កើនប្រសិទ្ធភាពព្យាបាល។
២. ការព្យាបាលតាមប្រព័ន្ធការពាររាង្គកាយ
ការព្យាបាលតាមប្រព័ន្ធការពាររាង្គកាយជាការព្យាបាលមួយបែបក្នុងចំនោមការព្យា
បាលបែបជីវសាស្រ្ត រួមមានការព្យាបាលដោយកោសិកាប្រព័ន្ធការពាររាង្គកាយ និង ការព្យាបាលដោយប្រើថ្នាំ។ ការព្យាបាលតាមប្រព័ន្ធការពាររាង្គកាយ សំដៅលើវិធីព្យាបាលដោយប្រើប្រព័ន្ធការពាររាង្គកាយ នៅក្នុងសារពាង្គកាយពីកំណើតមកប្រឆាំងនឹងមហារីក។ ក្នុងនោះមានវិធីមួយគឺប្រើប្រព័ន្ធការពាររាង្គកាយ បង្កើតជាសារធាតុថ្នាំដូចជា Interferon និង សារធាតុកោសិកាសចាក់បញ្ចូល-2 -ល-។
(1)Interferon ៖ α- Interferon អាចបង្កើនអត្រាធូរសា្រលទាំងស្រុងនៅក្នុងការព្យាបាលតាមបែបគីមីសាស្រ្ត ពន្យាអាយុជីវិតអ្នកជម្ងឺដែលជាសះស្បើយហើយ។
(2)សារធាតុកោសិកាសចាក់បញ្ចូល-2 ៖ សំខាន់ប្រើសំអាតចំនែកមេរោគមហារីកបង្កជម្ងឺដែលនៅសល់។
៤. វិធីវះកាត់បន្សាំកោសិកាបង្កើតឈាម
អ្នកជម្ងឺដែលមានអាយុក្រោយ៥០ឆ្នាំអាចខិតខំព្យាបាលដោយវិធីវះកាត់បន្សាំកោសិកាបង្កើតឈាម។ អ្នកជម្ងឺដែលមានអាយុក្រោយ៥០ឆ្នាំដល់៧០ឆ្នាំអាចចាត់ការទៅតាមលក្ខខ័ណដែលទៅរួច។ នៅតាមគោលការណ៍គឺត្រូវតែដំណើរការព្យាបាលនេះ។ អ្នកដែលមានអាយុ៧០ឆ្នាំឡើង មិនងាយនឹងដំណើរការព្យាបាលនេះឡើយ។
(1)វិធីវះកាត់បន្សាំកោសិកាបង្កើតឈាមកើតពីកំណើត ៖ ជាការវិវត្តន៍មួយកំរិតទៀតនៃការព្យាបាលមហារីកខួរឆ្អឹង ប្រសិទ្ធភាពនៃការព្យាបាលបែបនេះល្អជាការព្យាបាលតាមបែបគីមីសាស្ត្រជាធម្មតានោះ។ ហើយធ្វើការវះកាត់បន្សាំពីរដងប្រសិទ្ធភាពកាន់តែល្អ។ អាចដំណើរការវះកាត់បន្សាំកោសិកាបង្កើតឈាមកើតពីកំណើតផ្នែកខាងក្រៅ។ ដំណើរការងាយស្រួល ការបង្កើតឈាមសះស្បើយលឿន។ បានប្រើប្រាស់យ៉ាងទូលំទូលាយរួចមកហើយ។
(2)វិធីវះកាត់បន្សាំកោសិកាបង្កើតឈាមស៊ែនខុសគ្នា ៖ អាចបង្កើនប្រសិទ្ធភាពព្យាបាល។ សំខាន់ស័ក្តិសមប្រើប្រាស់ជាមួយអ្នកជម្ងឺវ័យក្មេង។
៥.ការព្យាបាលដោយការប្រើថ្នាំបែបថ្មី
ការព្យាបាលដោយ targeted medicine ជាថ្នាំដែលទំនើបបំផុតក្នុងការព្យាបាលមហារីក។ វាឆ្លងកាត់ប្រតិកម្មគ្រាប់ targeted ដែលមហារីកកើតឡើង ដុំសាច់លូតលាស់ត្រូវការជាទីបំផុតមកបញ្ឈប់ការធំធាត់របស់កោសិកាមហារីក។ ការព្យាបាលដោយ targeted medicine គឺប្រើប្រាស់ថ្នាំតំរង់អោយចំដុំសាច់ នៅផ្នែកដែលមានកំរិតខាបខ្ពស់ ពន្យារយៈពេលប្រើថ្នាំបង្កើនថាមពលសំលាប់ចោលដុំសាច់ ហើយមានផលប៉ះពាល់តិចបំផុតចំពោះកោសិកាសរិរាង្គធម្មតា។