សារពាង្គកាយរបស់យើងផ្តុំឡើងដោយបណ្ដុំសរីរាង្គតូចៗស្មុគស្មាញជាច្រើន បំលែងចែកទូលំទូលាយជាងគេគឺកោសិកាកូនកណ្តុរនេះឯង។ មុខងាររបស់កូនកណ្តុរគឺកំចាត់ភាពចាស់ជរា និងសំអាតកោសិកាងាប់។ រក្សាភាពស្អាតដល់សារពាង្គកាយយើងជានិច្ច។ កុំមើលងាយទៅលើក្រពេញទឹករងៃវាធ្វើការឥតឈប់ឈររហូតដល់ដំណាក់កាលចុងក្រោយក្នុងជីវិតយើង។ ដូច្នេះនៅពេលកើតជំងឺមហារីកកូនកណ្តុរ យើងត្រូវរួសរាន់ព្យាបាល។ ខាងក្រោមនេះជាការណែនាំនៃការព្យាបាលនៃជំងឺមហារីកកូនកណ្តុរ។
ចំពោះការព្យាបាលគេជ្រើសរើសយកការព្យាបាលបែបចំរុះ។ ដោយដុំសាច់ មូលហេតុជំងឺ និង កាលបរិច្ឆេទជំងឺមិនដូចគ្នា ដូចនេះគេមានគំរោងការព្យាបាល ប្រើវិធីការពារសារពាង្គកាយខ្លាំងបំផុត និង វិធីសំលាប់ចោលសាច់ដុំឲ្យអស់ផងដែរ។ ក្នុងការឈានទៅដល់កំរិតព្យាបាលខ្ពស់ដែលតំរូវឲ្យជីវិតរស់នៅកាន់តែប្រសើរឡើង។ បច្ចុប្បន្ននេះការព្យាបាលជំងឺមហារីកកូនកណ្តុររួមមានការវះកាត់តាមបច្ចេកវិទ្យាទំនើប ការព្យាបាលតាម
ការបាញ់កាំរស្មី ការព្យាបាលតាមបែបគីមីសាស្ត្រ និង ការព្យាបាលតាមវិទ្យាពេទ្យចិនដែរ។ ការវះកាត់រួមផ្សំនឹងការព្យាបាលតាមគីមីសាស្ត្រគឺការព្យាបាលដែលមានប្រសិទ្ធភាពបំផុតទៅលើមហារីកកូនកណ្តុរ ប្រភេទកាច។ ការព្យាបាលដោយវិទ្យាពេទ្យចិន និង ថ្នាំចិនធ្វើឲ្យមុខងារប្រព័ន្ធស៊ាំមានសភាពល្អឡើងវិញ និងបង្កើនសមត្ថភាពប្រឆាំងនឹងជំងឺ ហើយអាចកាត់បន្ថយភាពអាក្រក់ដែលកើតមកពីការព្យាបាលតាមបែបគីមីផងដែរ។
1. ការព្យាបាលតាមការវះកាត់ ៖ ចំពោះកោសិកាមហារីកកូនកណ្តុរត្រង់ ៖ ខួរក្បាលសន្ទះឆ្អឹងខ្នង រង្វង់ភ្នែក ក្រពេញទឹកមាត់ រង្វង់ភ្នែក ក្រពេញទឹកមាត់ ក្រពេញទីរ៉ូអ៊ីត សួត ថ្លើម លំពែងជាដើម។ ត្រូវធ្វើការវះកាត់ចោល ទើបធ្វើការព្យាបាលតាមកាំរស្មី និង តាមបែបគីមីបន្ថែមពីលើ។ បើកើតចំពោះកោសិកាមហារីកក្រពេញទឹករងៃត្រង់ថ្លើម ប្រមាត់ ឆ្អឹងត្រគាក ពងស្វាស អូវ៉ែ ស៊ុតបង្កកំណើត ស្បែក សុដន់ -ល- ត្រូវធ្វើការវះកាត់ឲ្យកាន់តែឆាប់រហ័ស ថែមទៀតរួមធ្វើការព្យាបាលតាមកាំរស្មី និង តាមបែបគីមីបន្ថែមដូចគ្នា។
2. ការព្យាបាលដោយបាញ់កាំរស្មី
(1) ជំងឺមហារីកកូនកណ្តុរប្រភេទHodgkin ៖ មានការបាញ់កាំរស្មីតាមរបៀបបិទបាំងឬអាចហៅថារបៀបបញ្ច្រាស ''Y'' មានការប្រើច្រើន មានការការពារសរីរាង្គសំខាន់ ពេលបាញ់កាំរស្មីរួចមកហើយ។
(2)ជំងឺមហារីកកូនកណ្តុរប្រភេទHon-Hodgkin ៖ មហារីកនេះក៏មានប្រតិកម្មជាមួយការបាញ់កាំរស្មីខ្លាំងដែរ ប៉ុន្តែឱកាសនៃការលាប់ឡើងក៏ខ្លាំងដូចគ្នា។ ជំងឺមហារីកNon-Hodgkin កើតឡើងដើមពីក្រពេញអាមីដាល បំពង់ដង្ហើមភ្ជាប់នឹងច្រមុះ ឬ មកពីកោសិកាបណ្ដុំឆ្អឹងនឹងការធូរស្បើយពេលធ្វើការព្យាបាលដោយកាំរស្មីហើយនឹងធ្វើឲ្យអ្នកជំងឺមានការពេញចិត្ត។
3. ការព្យាបាលតាមបែបគីមីសាស្ត្រ
(1)អាចកាត់បន្ថយចំនួននៃកោសិកាមហារីកក្រពេញទឹករងៃ និង គ្រប់គ្រងការអភិវឌ្ឍនៃកោសិកាមហារីកផងដែរ។
(2)កាត់បន្ថយរោគសញ្ញានៃមហារីកកូនកណ្តុរ និងអាចកាត់បន្ថយការឈឺចាប់របស់អ្នកជំងឺមហារីកកូនកណ្តុរ ។
(3)ការព្យាបាលដោយគីមីសាស្ត្រអាចទប់ស្កាត់ការវិវត្តន៍នៃកោសិកាមហារីកកូនកណ្តុរ ថែមទាំងអាចសំលាប់កោសិកាមហារីកកូនកណ្តុរឱ្យស្លាប់ក្នុងកំរិតមួយយ៉ាងច្បាស់លាស់ផងដែរ។
(4)អាចជាជំនួយក្នុងការវះកាត់ និង ការព្យាបាលតាមកាំរស្មី លើកកំពស់ប្រសិទ្ធភាពក្នុងការព្យាបាល។
4. ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ៖ ការព្យាបាលតាមរបៀបនេះបានគឺមានការប្រើប្រាស់ប្រព័ន្ធស៊ាំធម្មជាតិក្នុងរាង្គកាយមនុស្ស និង កោសិកាមហារីកធ្វើទំនាក់ទំនងគ្នា។ ឆ្លងកាត់ការបង្កើនសមត្ថភាពប្រព័ន្ធស៊ាំមកប្រឆាំង និង កោសិកាមហារីក។ គ្រប់គ្រងសង្កត់ និង សំលាប់ការវិវត្តន៍នៃដុំសាច់នោះ។
5.ការព្យាបាលដោយវិទ្យាពេទ្យថ្នាំចិនបុរាណ
ការព្យាបាលមហារីកកូនកណ្តុរប្រភេទកាចដោយវិទ្យាពេទ្យថ្នាំចិនបុរាណមានការចូលរួម និងស្ថិតក្នុងដំណាក់កាលនៃការព្យាបាលចំរុះ។ ការព្យាបាលតាមវិទ្យាពេទ្យចិនមានប្រយោជន៍ជួយក្នុងការកាត់បន្ថយជាតិពុល បង្កើតភាពស៊ាំរបស់អ្នកជំងឺ។ តែបើព្យាបាលតាមវិទ្យាពេទ្យចិនតែមួយមុខវាមានប្រយោជន៍ក្នុងការទប់ទល់ការរីករាលដាល និង កាត់បន្ថយការឈឹចាប់ បង្កើនគុណភាពសុខភាព និងបង្កើនគុណភាពរស់នៅ ព្រមទាំងពន្យាអាយុជីវិតទៀតផង។
ការព្យាបាលតាមវិទ្យាពេទ្យចិនតែងគិតគូរសំខាន់ផ្តោតលើសារពាង្គកាយអ្នកជំងឺទាំងមូល មិនគ្រាន់តែផ្ដោតលើកន្លែងកើតរោគនោះទេ។ វិជ្ជាពេទ្យចិនអាចកែតំរូវនូវកន្លែងដែលធ្លាប់បាត់បង់សមត្ថភាពគ្រប់គ្រង។ បំបាត់ការលាប់ឡើងនៃជំងឺ កាត់បន្ថយការផ្លាស់ទីនៃដុំសាច់។ ក្រៅពីនេះ ការព្យាបាលតាមវិជ្ជាពេទ្យនេះធ្វើឲ្យមានការប៉ះពាល់ដល់កោសិកាតិចជាងការព្យាបាលដទៃ។ មិនអាចបង្កឡើងការប៉ះពាល់ដល់កោសិកា។ ជាធម្មតាមិនបង្កការប៉ះពាល់ដល់ថាមពលនោះក្នុងពេលព្យាបាលដែរ។ នៅពេលជំងឺមានសភាពប្រសើរឡើង ថាមពលក៏កើនឡើង និងបង្កើនសមត្ថភាពប្រព័ន្ធស៊ាំបន្តិចម្តងៗដែរ។
បើមិនមានការព្យាបាលជំងឺមហារីកកូនកណ្តុរប្រភេទកាចនេះ មិនដល់6ខែទៅ1ឆ្នាំនិងអាចស្លាប់ ប៉ុន្តែបើខំស្វះស្វែងព្យាបាល និងធ្វើឲ្យកំរិតព្យាបាលកើនឡើង គុណភាពជីវភាពរស់នៅក៏ឡើងតាមនោះដែរ។