មានអ្នកជម្ងឺមហារីកក្រលៀនជាច្រើនបើសិនអាចរកឃើញជម្ងឺពីដំបូង ព្រមទាំងធ្វើការព្យាបាលទាន់ពេលវេលា ស្ថានភាពអ្នកជម្ងឺអាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។ មហារីកក្រលៀនមានវិធីព្យាបាលច្រើន ទោះបីជាវេជ្ជសាស្ត្រចិនឬអ៊ឺរ៉ុប សុទ្ធតែមានវិធីពិសេសរបស់ខ្លួនក្នុងការព្យាបាល។ វិធីព្យាបាលមហារីកក្រលៀនជាសំខាន់មានការវះកាត់ បាញ់កាំរស្មី គីមីសាស្ត្រ ចិញ្ចឹមកោសិកាបង្កើនប្រព័ន្ធប្រឆាំងការពាររាងកាយ និងព្យាបាលដោយវេជ្ជសាស្ត្រចិន ឬអាចប្រើប្រាស់វិធីទាំងនេះរួមបញ្ចូលគ្នាផងដែរ។
១. វិធីព្យាបាលវះកាត់មហារីកក្រលៀន
(១)វិធីវះកាត់ក្រលៀន ៖ វិធីវះកាត់នេះគឺកាត់ចោលក្រលៀនទាំងមូល ក្រពេញខាងលើនិងបណ្តុំកោសិកាខ្លាញ់ជុំវិញក្រលៀនទាំងអស់។ លីមហ្វូនៅជុំវិញក៏កាត់ចោលដែរ។ អ្នកជម្ងឺភាគច្រើនដោយសារបែបនេះត្រឹមតែអាចពឹងលើក្រលៀនម្ខាងមកចំរុះទឹកនោម។
(២) វិធីសម្អាតលីមហ្វូម៉ា ៖ នៅពេលជម្ងឺមហារីករាលដល់លីមហ្វូម៉ា វេជ្ជបណ្ឌិតជាច្រើនពេលធ្វើការវះកាត់ និងប្រើវិធីសម្អាតលីមហ្វូម៉ា។
(៣)វិធីវះកាត់ក្រលៀនមួយផ្នែក ៖ វះកាត់បណ្តុំផ្នែកក្រលៀនដែលមានកោសិកាមហារីក។
(៤)វះកាត់ជាលិការាលដាល ៖ វះកាត់ដុំមហារីកដែលបានរីករាលដាល នេះជួយកាត់បន្ថយរោគសញ្ញានិងការឈឺចាប់របស់អ្នកជម្ងឺ។
២. ការព្យាបាលដោយថ្នាំគីមី ៖ ប្រើប្រាស់សារធាតុថ្នាំគីមីសម្លាប់កោសិកាមហារីក ទប់ស្កាត់ការរីកលូតលាស់រាលដាល ប៉ុន្តែវិធីចាក់ថ្នាំគីមីធម្មតាអាចបណ្តាលអោយប្រព័ន្ធការពាររាងកាយចុះខ្សោយ ប៉ះពាល់បំផ្លាញបណ្តុំកោសិកាធម្មតា។ ធ្វើការកែលំអវិធីចាក់ថ្នាំគីមីធម្មតា ជម្រុញចំនុចល្អជៀសវាងចំនុចប៉ះពាល់អោយសមស្រប កាត់បន្ថយសារធាតុពុលប៉ះពាល់ អាចបន្ទាបការប៉ះពាល់ដល់រាងកាយ។
៣. វិធីព្យាបាលបាញ់កាំរស្មី ៖ ប្រើបន្ទាត់កាំរស្មីអ៊ិច និងអេឡិចត្រូតជាដើមបញ្ចាំងទៅលើបណ្តុំកោសិកាមហារីក ដោយសារប្រយោជន៍ជីវសាស្ត្រនៃបន្ទាត់កាំរស្មី អាចសម្លាប់កោសិកាមហារីកជាអតិបរិមា បំផ្លាញបណ្តុំកោសិកា ឈានដល់ការកំចាត់កោសិកាមហារីក។ វិធីបាញ់កាំរស្មីត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ព្យាបាលមហារីកក្រលៀនមុនពេលវះកាត់ឬជំនួយក្រោយវះកាត់ ព្រមទាំងដោះស្រាយសម្រួលអាការៈឈឺចាប់នៃមហារីកក្រលៀនដែលរីករាលដាល។
៤. វិធីព្យាបាលចិញ្ចឹមកោសិកាបង្កើនប្រព័ន្ធប្រឆាំងការពាររាងកាយ ៖ ជាវិធីព្យាបាលដោយចិញ្ចឹមកោសិការខាងក្រៅខ្លួនមនុស្ស រំញោចអោយបែកក្លាយជាកោសិកាដេសេ រួចប្រើកោសិកាដេសេនេះរំញោចកោសិកាសេអ៊ីកាបង្កើតសមត្ថភាពពិសេសអាចសម្លាប់កោសិកាមហារីក។ គឺយកកោសិកាដេសេនិងកោសិកាសេអ៊ីកាធ្វើការបណ្តុះចិញ្ចឹមរួមគ្នាក្លាយជាក្រុមកោសិកាមានប្រសិទ្ធភាពសម្លាប់កោសិកាមហារីក។
៥. វិធីព្យាបាលវេជ្ជសាស្ត្រចិន ៖ ប្រើប្រាស់យ៉ាងទូលំទូលាយ ព្យាបាលមហារីកក្រលៀនដំណាក់កាលចុងក្រោយត្រូវការកំចាត់ជាតិពុលនិងរក្សាសមតុល្យថាមពល ក្នុងនោះរក្សាថាមពលជាការសំខាន់។ វិធីព្យាបាលវេជ្ជសាស្ត្រចិនជាការព្យាបាលខ្លួនប្រាណទាំងមូល មានសារៈសំខាន់ក្នុងការរក្សាថាមពលពង្រឹងរាងកាយ។ វេជ្ជសាស្ត្រជាវិធីព្យាបាលដែលមានតែនៅក្នុងប្រទេសចិន ក្នុងពេលព្យាបាលជម្ងឺមហារីកក្រលៀនដំណាក់កាលចុងក្រោយអាចបំបាត់ការឈឺចាប់របស់អ្នកជម្ងឺ។ ឱសថបុរាណចិនមានប្រសិទ្ធភាពជាក់លាក់សម្រាប់មហារីកក្រលៀនដំណាក់កាលចុងក្រោយ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកលោកអ្នកថា ៖ ក្រោយពេលវិនិច្ឆ័យជាក់ច្បាស់និងចែកដំណាក់កាលរួច វេជ្ជបណ្ឌិតនឹងពិភាក្សាពីវិធីព្យាបាលជាក់លាក់ ពេលនោះ ចំនាយពេលវេលាបន្តិចមកពិចារណាវិធីព្យាបាលនិងជ្រើសរើសជាការសំខាន់ខ្លាំងណាស់។ ក្នុងនោះកត្តាជះឥទ្ធិពលសំខាន់បំផុតនោះគឺការចែកដំណាក់កាលមហារីក កត្តាពិចារណាផ្សេងរួមមានស្ថានភាពសុខភាពខ្លួនផ្ទាល់ តើអាចជួយពន្យាអាយុជីវិត កាត់បន្ថយរោគឈឺចាប់ដែរឬទេ?