មហារីកពោះវៀនគម្រាមកំហែងសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ បើមានត្រូវព្យាបាលអោយទាន់ពេលវេលា ប៉ុន្តែវិធីព្យាបាលមហារីកពោះវៀនមានច្រើនប្រភេទ អ្នកជម្ងឺគួរជ្រើសរើសវិធីព្យាបាលបែបណាស័ក្តិសមខ្លួនឯង? ខាងក្រោមនេះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងណែនាំពីវិធីព្យាបាលមហារីកពោះវៀន។
1.វិធីវះកាត់ ៖ វិធីវះកាត់ឧស្សាហ៍ប្រើក្នុងការព្យាបាលមហារីកពោះវៀន ជាទូទៅមហារីកពោះវៀនដែលរកឃើញក្នុងដំណាក់កាលដំបូងតែងប្រើវិធីវះកាត់មកព្យាបាល។ ក្នុងនោះរួមមាន ការវះកាត់ទាំងស្រុង ការវះកាត់ដោយផ្នែក ការវះកាត់លើដុំសាច់មហារីក ការវះកាត់កំណាត់ពោះវៀននិងការវះកាត់ជាមួយសរីរាង្គដទៃ។ ប៉ុន្តែក្រោយវះកាត់មហារីកពោះវៀន សេសសល់កោសិកាមហារីកងាយស្រួលនិងរាលដាលឡើងវិញ។
2. វិធីបាញ់កាំរស្មី ៖ វិធីនេះជាទូទៅជំនួយការព្យាបាលក្រោយវះកាត់ អាចកាត់បន្ថយអត្រាកើតឡើងវិញនៃជម្ងឺមហារីកពោះវៀន។
3.វិធីចាក់ថ្នាំគីមី ៖ ក្រោយព្យាបាលដោយការវះកាត់ ប្រើប្រាស់វិធីចាក់ថ្នាំគីមីផ្តោតទៅលើការព្យាបាលជាលិកាដែលសេសសល់ក្រោយវះកាត់ អាចជៀសវាងកោសិកាមហារីករីករាលដាលឬកើនឡើងវិញ ប៉ុន្តែក្នុងដំណើរការព្យាបាលមានផលប៉ះពាល់សារធាតុពុលមួយចំនួន។
1. វិធីព្យាបាលជីវសាស្រ្តបង្កើនប្រព័ន្ធការពាររាងកាយ៖ វិធីនេះមានគុណសម្បត្តិមានប៉ះពាល់សុខភាព មិនឈឺចាប់និងមិនចាំបាច់ស្នាក់នៅក្នុងមន្ទីរពេទ្យ ស្របពេលដែលអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីសារធាតុថ្នាំគីមី និងកាំរស្មីសម្រាប់អ្នកជម្ងឺមហារីកពោះវៀន ក៍អាចបង្កើនប្រព័ន្ធការពាររាងកាយនិងគុណភាពរស់នៅរបស់អ្នកជម្ងឺ នឹងប្រើបានជាមួយគ្រប់ជម្ងឺមហារីកទាំងអស់។
2.វិធីព្យាបាលវេជ្ជសាស្ត្រចិន ៖ វិធីនេះព្យាបាលជម្ងឺមហារីកពោះវៀនអាចកែលំអអាការៈជម្ងឺ បង្កើនប្រព័ន្ធការពាររាងកាយអ្នកជម្ងឺ កាត់បន្ថយផលប៉ះពាល់នៃកាំរស្មីនិងថ្នាំគីមី អាចបង្កើនប្រសិទ្ធិភាពព្យាបាលជម្ងឺមហារីកពោះវៀន។
3.វិធីព្យាបាលទៅលើគោលដៅហ្សែន ៖ វិធីនេះអាចយោងតាមលក្ខណៈពិសេសនៃមហារីក កំនត់ឱសថព្យាបាលទៅតាមប្រភេទវា ពេលសារធាតុថ្នាំចូលដល់ខ្លួនមនុស្សអាចជ្រើសរើសទីតាំងបណ្តាលអោយមានមហារីកដោយស្វ័យប្រវត្តិ និងបញ្ចេញប្រតិកម្មដើម្បីធ្វើអោយកោសិការមហារីកងាប់ តែមិនប៉ះពាល់ដល់កោសិកាដែលនៅជុំវិញមហារីកនេះទេ។ ប្រៀបធៀបនិងវិធីព្យាបាលធម្មតា វិធីនេះមានកម្រិតច្បាស់លាស់ចំគោលដៅ និងមានប្រសិទ្ធិភាពជាង ថែមទាំងសុវត្ថិភាពជាង។
វេជ្ជបណ្ឌិតឯកទេសផ្នែកមហារីកប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា៖ វិធីព្យាបាលមហារីកពោះវៀនមានច្រើនប្រភេទណាស់ មានតែយោងតាមស្ថានភាពជម្ងឺនិងអាការៈសុខភាពរបស់ខ្លួនយើងធ្វើការព្យាបាល ទើបមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងនិងព្យាបាលមហារីកពោះវៀននេះ។