នៅពេលប្រទះឃើញថាកើតជម្ងឺមហារីកពោះវៀនតូច អ្នកជម្ងឺទំាងអស់មិនត្រូវអស់សង្ឃឹមឡើយ គួរតែខិតខំដំណើរការព្យាបាល ប៉ុន្តែប្រឈមមុខនឹងវិធីព្យាបាលដ៏ច្រើនយ៉ាងនេះ តើអ្នកជម្ងឺត្រូវជ្រើសរើសការព្យាបាលមួយណាអោយស័ក្តិសមនឹងខ្លួនឯងទៅ?
១. ការវះកាត់ ៖ ការវះកាត់ជាវិធីព្យាបាលជម្ងឺមហារីកពោះវៀនតូចដែលគេជ្រើសរើសជាចំបង។ អាចយោងតាមទីតាំងនៃដុំសាច់ និង ស្ថានភាពជម្ងឺមកជ្រើសរើសការវះកាត់មួយប្រភេទដែលស័ក្តិសម។ ក្នុងនោះរួមមាន ៖ ការវះកាត់ចោលផ្នែកមាត់លំពែងនៃពោះវៀនតូច ការវះកាត់ចេញពោះវៀនតូចនៅផ្នែកដែលមានជម្ងឺ ការកាត់ចោលផ្នែកក្បាលសុដន់ដែលមានដុំសាច់ និង ការវះកាត់ចោលមួយចំនែកធំនៃក្រពះ។ ប៉ុន្តែវាងាយស្រួលបន្សល់កោសិកាមហារីក ធ្វើអោយងាយនឹងលាប់ឡើងវិញ។
២. ការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្តលើមហារីកពោះវៀនតូចឃើញថាគ្មានប្រសិទ្ធភាពអ្វីឡើយ ប៉ុន្តែការព្យាបាលតាមបែបគីមីសាស្រ្តអាចពន្យាអាយុជីវិតអ្នកជម្ងឺ ហើយការព្យាបាលទាំងពីរនេះអាចប្រើជាមួយការវះកាត់រួមផ្សំគ្នា។ វាអាចបង្កើនអត្រាកាត់សំអាតកោសិកាមហារីកនៃការវះកាត់ និង កាត់បន្ថយការលាប់ឡើងវិញនៃមហារីកពោះវៀនតូច។ ប៉ុន្តែក្នុងដំណើរនៃការព្យាបាលអាចមានផលប៉ះពាល់ខ្លះលើសារពាង្គកាយ។
៣. (Endoscopic stenting) ៖ សំរាប់អ្នកជម្ងឺដែលត្រូវបានវិភាគថាមានកោសិកាដុំសាច់ដ៏ធំរុំព័ទ្ធជុំវិញសរសៃឈាមហើយមិនអាចធ្វើការវះកាត់បាន ឬ អ្នកជម្ងឺដំណាក់កាលចុងក្រោយដែលមានដុំសាច់ផ្លាស់ទីទៅទីឆ្លាយ អាចប្រើសំណង់ ERCP ឬ ឆ្លងកាត់ការទំលុះស្បែកថ្លើមបញ្ចូលសារធាតុថ្នាំតាមបំពង់ប្រមាត់ ( PTCD)។
ការព្យាបាលដោយបាញ់គ្រាប់អនុភាគ ៖ ឆ្លងកាត់លទិ្ផលនៃការពិនិត្យCT និង MRI ដែលបានបង្ហាញពីទំហំធំតូចបញ្ចូលទៅក្នុងប្រព័ន្ធ(TPS) កំនត់ផែនការដែលមានលក្ខណៈ3D ធ្វើអោយរូបភាព3D មានទំរង់ប៉ុនដុំសាច់មហារីក ហើយយោងតាមទីតាំង ទំរង់ ទំហំមករៀបរៀងផែនការព្យាបាលទំាងមូល។ កំនត់ថាត្រូវការគ្រាប់អនុភាគប៉ុនា្មនគ្រាប់ គ្រាប់អនុភាគនីមួយៗត្រូវមានទីតាំងនៅឯណាទើបស័ក្តិសម។
គ្រាប់ដំនឹកនាំនៃប្រព័ន្ធកុំព្យូរទ័រ CT និង រលកសំលេង B ប្រើម៉ាស៊ីនដ៏ពិសេសម្យ៉ាង បញ្ចូលគ្រាប់អនុភាគ 125I ទៅផ្នែកក្នុងនៃសរិរាង្គមហារីក ហើយ គ្រាប់អនុភាគ 125I ជាគ្រាប់មានសារធាតុវិទ្យុសកម្មដ៏មានថាមពល អាចបញ្ចេញកាំរស្មី γបន្តបនា្ទប់ ក្នុងរយៈពេលខ្លីសំលាប់ចោលកោសិកាមហារីក។ មានប្រសិទ្ធភាពដូចការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្មនៅផ្នែកខាងក្នុង ប៉ុន្តែគ្មានផលប៉ះពាល់ដូចការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្មឡើយ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកខាងមហារីកពោះវៀនធំសូមដាស់
តឿនថា ៖ មិនថាកើតនៅជម្ងឺមហារីកអ្វីក៏ដោយ ត្រូវរក្សានៅអារម្មណ៏ល្អធម្មតា សហការជាមួយគ្រូពេទ្យដើម្បីព្យាបាល ទីបំផុតអ្នកនឹងយកឈ្នះជម្ងឺមហារីក។