ក្នុងសង្គមបច្ចុប្បន្ន អាស្រ័យទៅតាមការវិវត្តន៍នៃជីវភាពរស់នៅ អត្រានៃការជម្ងឺមហារីកសុដន់មានកំនើនពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងបញ្ហាពិបាកស្តីពីចំណេះដឹងមហារីកក៏មានដំណោះស្រាយបានច្រើនដែរ។ ការព្យាបាលជម្ងឺមហារីកសុដន់ថ្មីៗមានកាន់តែច្រើនឡើងៗ។ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា ៖ ឥឡូវនេះការព្យាបាលជម្ងឺមហារីកសុដន់មិនគ្រាន់តែជាការព្យាបាលដោយវះកាត់តែមួយមុខប៉ុណ្ណោះទេ ក្នុងវិស័យសុខាភិបាលមានការជំរុញចេញនូវឧបករណ៍បញ្ចុះសីតុណ្ហភាព(Cryo- HITTM)វាជាវិធីសីតុណ្ហភាពកំណកលឿនដូចភ្លេកបន្ទរ និងទទួលបានប្រសិទ្ធភាពល្អក្នុងការព្យាបាលជម្ងឺមហារីកសុដន់។
បច្ចេកទេសថ្មីក្នុងការព្យាបាលមហារីកដោយវិធីកករំលាយ
មន្ទីរពេទ្យយើងខ្ញុំមានបច្ចេកទេសទំនើបៗលំដាប់ថ្នាក់អន្តរជាតិដូចជាការប្រើប្រាស់វិធីកករំលាយដែលមានល្បឿនដ៏លឿនបំផុតក្នុងការបញ្ចុះ និងតំលើងសីតុណ្ហភាពក្នុងការព្យាបាលមហារីកសុដន់នៅសហរដ្ឋអាមេរិក។ វិធីកករំលាយត្រូវបានឆ្លងកាត់ការអនុញ្ញាត្តិពី អង្គការ FDA របស់សហរដ្ឋអាមេរិចជាម៉ាស៊ីនព្យាបាលសំលាប់កោសិកាមហារីកគ្មានសល់យ៉ាងប្រណិត។ ឧស្ម័នអាកុងដែលបញ្ចេញដោយមុខម្ជុលសំរាប់ធ្វើការព្យាបាលដោយវិធីកករំលាយបានរីកមាឌយ៉ាងលឿនធ្វើឱ្យជាលិកាដុំមហារីកចុះសីតុណ្ហភាពពីដល់-120℃ទៅ-165℃ក្លាយទៅជាដុំទឹកកកក្នុងរយៈពេលក្រោម60វិនាទី។ ឧស្ម័នអេល្យូមដែលបញ្ចេញដោយមុខម្ជុលសំរាប់ធ្វើការព្យាបាលដោយវិធីកករំលាយបានរីកមាឌយ៉ាងលឿនធ្វើឱ្យជាលិកាដុំមហារីកដែលកកបានបែក និងឡើងទៅសីតុណ្ហភាពដើមវិញ។ ដោយសកម្មភាពក្តៅត្រជាក់ផ្លាស់ប្តួរបែបនេះ ធ្វើអោយដុំមហារីកត្រូវបំផ្លាញគ្មានសល់ និងដាស់ប្រព័ន្ធការពាររាង្គកាយឱ្យធ្វើប្រតិកម្មឆ្លើយតបទៅនឹងកោសិកាមហារីក។
វិធីព្យាបាលមហារីកសុដន់ដោយវិធីកករំលាយ ក៏អាចធ្វើការព្យាបាលជម្ងឺមហារីកសុដន់ដែលបានរីករាលដាល់ទៅដល់កន្លែងដទៃឬក៏រើឡើងវិញបានដែរ ធ្វើឱ្យអ្នកជម្ងឺមហារីកជាច្រើនមានសង្ឃឹមថាអាចនឹងមានសុខភាពមាំមួនដូចមុន។ វិធីកករំលាយមានលក្ខណៈពិសេសដូចជា កំនត់ទីតាំងដុំមហារីកបានយ៉ាងសុក្រិត រំលាយបានយ៉ាងសុក្រិត មានមុខរបួសតូច ផលប៉ះពាល់តិចតួច មានការឈឺចាប់តិច ប្រសិទ្ធភាពខ្ពស់និងច្បាស់លាស់ល្អ ស័ក្តិសមនឹងរោគច្រើនប្រភេទ -ល-។ បើប្រៀបនឹងការព្យាបាលបែបចាស់ៗដូចជាការវះកាត់ វាបានកាត់បន្ថយគ្រោះថ្នាក់ក្នុងការព្យាបាល និង ការលាប់ឡើងវិញ។ បើប្រៀបនឹងម៉ៃក្រូម៉េវ និង វិធីព្យាបាលដោយរលកវិទ្យុសកម្ម គឺវាអាចតាមដានដំណើរការព្យាបាល និង លទ្ធផលក្រោយការព្យាបាល គ្មានការកំនត់អោយប្រើថ្នាំស្ពឹក។ បើប្រៀបនឹង ការព្យាបាលដោយវិទ្យុសកម្ម និង គីមីសាស្រ្ត វាមិនមានបញ្ហាមកពីការប៉ះពាល់ដោយសារការប្រើសារធាតុថ្នាំគីមីទៅលើជាលិកាដុំសាច់ហើយគ្មានប្រតិកម្ម ឬ ប្រើកំរិតថ្នាំអស់កំនត់។
ការព្យាបាលតែមួយដង មានវិធីពីរបែប ប្រសិទ្ធភាពបីប្រភេទ
វិធីកករំលាយមានការលេចធ្លោរក្នុងវិស័យសុខាភិបាលដោយសារតែលក្ខណៈពិសេសរបស់ប្រព័ន្ធវាដែ អាចបញ្ចុះ និង តំឡើងសីតុណ្ហភាពក្នុងល្បឿនយ៉ាងលឿន។ វាអាចធ្វើអោយជាលិកាមហារីកកា្លយជាដុំទឹកកកមួយដុំក្នុងរយៈពេលមួយនាទី “កកស្លាប់”។ ខណៈនោះមិនអាចកើតមានបញ្ហាកំណកជាលិកាប្រក្រតីនោះទេ។ ក្រោយការកំណក ដំឡើងកម្តៅទៅសីតុណ្ហភាពធម្មតា ទើបចាប់ផ្តើមការបង្កកលើកទី2 ដំណើរការនៃការព្យាបាលដោយផ្លាស់ប្តូរសីតុណ្ហភាពនេះធ្វើអោយជាលិកាបង្កជម្ងឺខ្ទេចខ្ទីហិនហោច ក៏អាចធ្វើអោយកោសិកាមហារីកហូរទឹក និង បែកខ្ចាយតែម្តង ឬ បំផ្លាញសសៃឈាមដុំសាច់ធ្វើអោយវាខ្វះដង្ហើម និងសំលាប់កោសិកាមហារីកនេះចោល។
ខណៈនោះក្រោយការកំទេចវាដោយបង្កកហើយសរីរាង្គដុំសាច់ងាប់នៅកន្លែងនោះ អាចកែតម្រូវថាមពលប្រឆាំងនឹងមហារីក ដំណើរការប្រព័ន្ធសុំាប្រឆាំងមហារីក។ ក្រោយការបង្កកកោសិកាមហារីកកាន់តែមានប្រសិទ្ធភាពក្នុងការព្យាបាលដោយគីមីសាស្រ្តនិង តាមវិទ្យុសកម្ម អាចពង្រឹងប្រសិទ្ធភាពវាកាន់តែខ្លាំង ដូចនេះបង្កើតបានជាការព្យាបាលដ៏មានប្រសិទ្ធភាពខ្ពស់ដែលមាន ការព្យាបាលតែមួយដង មានវិធីពីរបែប ប្រសិទ្ធភាពបីប្រភេទ។
បច្ចុប្បន្ននេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកំពុងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីក្នុងការព្យាបាលមហារីកសុដន់ មានច្រើនករណីដែលបានជោគជ័យក្នុងការព្យាបាលជម្ងឺមហារីកសុដន់ នេះគឺជាគ្រឹះសា្ថនដែលធ្វើអោយមន្ទីរពេទ្យយើងខ្ញុំមានការរីកចម្រើនមួយកំរិតធំក្នុងការព្យាបាលមហារីក គួរអោយអ្នកជម្ងឺទាំងអស់ទុកចិត្តបាន។