ជម្ងឺមហារីកពោះវៀនធំបង្កគ្រោះថា្នក់ដល់អ្នកជម្ងឺយ៉ាងខ្លាំង។ បច្ចុប្បន្នអ្នកជម្ងឺមហារីកពោះវៀនធំអាចឆ្លងកាត់ការវះកាត់ ការព្យាបាលតាមវិទ្យុសកម្ម តាមបែបគីមី ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ-ល-មកបង្កើនគុណភាពរស់នៅរបស់អ្នកជម្ងឺមហារីកពោះវៀនធំ កាត់បន្ថយការប៉ះពាល់ផ្សេងៗទៅដល់ពួកគេ ធ្វើអោយអ្នកជម្ងឺមហារីកពោះវៀនធំអាចជាសះស្បើយកាន់តែឆាប់រហ័ស ដោយហេតុនេះហើយបានជួយអោយអ្នកជម្ងឺមហារីកពោះវៀនធំជៀសផុសពីទុក្ខលំបាកនៃជម្ងឺនេះកាន់តែលឿន។
1. ការវះកាត់
ការព្យាបាលជម្ងឺមហារីកពោះវៀនធំជាចំបងដាច់ខាតត្រូវធ្វើការវះកាត់ចោល ហើយត្រូវយកចិត្តទុកដាក់លើការរួមផ្សំព្យាបាល និង ការព្យាបាលតាមបែបគីមីសាស្រ្ត តាមវិទ្យុសកម្ម-ល-នៅមុនពេលវះកាត់ជាជំនួយបង្កើនប្រសិទ្ធភាពការវះកាត់ចោល កាត់បន្ថយអត្រាលាប់ឡើងវិញក្រោយការវះកាត់ និងអាចពន្យាអាយុជីវិត។
2. ការព្យាបាលតាមបែបគីមីសាស្រ្ត
អ្នកជម្ងឺមហារីកពោះវៀនធំភាគច្រើននៅក្រោយការវះកាត់តែងកើតមានការរាលដាល និង លាប់ឡើងវិញ។ ក្រៅពីអ្នកជម្ងឺដំណាក់កាលដំបូងខ្លះ អ្នកជម្ងឺដំណាក់កាលចុងក្រោយ និង អ្នកជម្ងឺក្រោយការវះកាត់ត្រូវតែទទួលការព្យាបាលតាមបែបគីមីសាស្រ្ត។ក្រៅពីកាព្យាបាលដោយការវះកាត់ គឺការព្យាបាលតាមបែបគីមីសាស្រ្តជាវិធានការព្យាបាលសំខាន់មួយក្នុងការព្យាបាលជាស៊េរីរួមផ្សំគ្នា។
(1)គំរោងការព្យាបាលតាមបែបគីមីសាស្រ្តទៅលើសរសៃឈាមខ្មៅពេញទាំងសារពាង្គកាយ
គំរោងការព្យាបាលតាមបែបគីមីសាស្រ្តលើមហារីកពោះវៀនធំសំខាន់ប្រើសារធាតុ5-FUជាគោល។ សារធាតុដែលមានឈ្មោះថាTetrahydrofolate ប្រើជាសារធាតុសំរួល សំរាប់បង្កើនប្រសិទ្ធភាពរបស់សារធាតុថ្នាំ5-FU។
(2)ការព្យាបាលតាមបែបគីមីសាស្រ្តដោយលេបថ្នាំ
ការព្យាបាលមហារីកពោះវៀនធំតាមបែបគីមីសាស្រ្តដោយលេបថ្នាំសំខាន់មានថ្នាំ ៖ថ្នាំដែលឈ្មោះថាFluoropyrimidine prodrug ។ ក្រោយពីលេបចូលហើយ មួយដងជាពីរដង វារំលាយជា5 - fluorouracil ហើយបញ្ចេញនូវកំលាំងប្រឆាំងមហារីក។ ការព្យាបាលតាមបែបគីមីសាស្រ្តដោយលេបថ្នាំមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យវេជ្ជសាស្រ្ត ផលប៉ះពាល់តិច ងាយស្រួលអោយថំា្ន អាចពិនិត្យតែម្តងម្កាលបានហើយ ស័ក្តសមដល់អ្នកជម្ងឺមហារីកដែលមានវ័យកណ្តាល និង អ្នកមានក្រុមគ្រួសារប្រើប្រាស់ វាកា្លយជាការព្យាបាលមានឥទ្ធិពលថ្មីមួយដែលជាជំនួយព្យាបាលមហារីកពោះវៀនធំ។
ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាពេទ្យ អ្នកជម្ងឺមហារីកពោះវៀនធំមានជម្រើសកាន់តែច្រើន បច្ចេកវិជ្ជាថ្មីការព្យាបាលតាមការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយបានកាត់បន្ថយការប៉ះពាល់ដល់សុខភាពអ្នកជម្ងឺដោយការព្យាបាលបានយ៉ាងច្រើន។ ការព្យាបាលតាមការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយជាលទ្ធផលសំរេចដ៏ប្រសើរនៃជំនាញព្យាបាលជាន់ខ្ពស់ក្នុសម័យបច្ចុប្បន្ន។ ចំពោះការព្យាបាលជម្ងឺមហារីកមានប្រសិទ្ធភាពគួរអោយកត់សំគាល់។
អ្នកជំនាញនៃមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកបង្ហាញថា៖ ការព្យាបាលតាមការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយមានប្រភពមកពីប្រព័ន្ធការពាររាង្គកាយក្នុងសារពាង្គកាយមនុស្ស។ ចំពោះកោសិកាមហារីក វាមានកោសិកាការពាររាង្គកាយអាចសា្គល់ និង បង្រ្កាបមុខងារមហារីកបាន។ ឆ្លងកាត់កោសិកាប្រព័ន្ធការពាររាង្គកាយនឹងឈានទៅដល់ប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺមហារីក។ នេះហើយជាទ្រឹស្តីដែលគេនិយាយថា ៖ ប្រើកោសិកាក្នុងខ្លួនរបស់ខ្លួនឯងទៅបង្រ្កាបជម្ងឺខ្លួងឯង(ប្រើពឹសបង្រ្កាបពឹស) មានប្រសិទ្ធភាពគ្រប់គ្រងមិនអោយវារីកសាយភាយ និង ផ្លាស់ទីបានឡើយ។ ដោយសារតែត្រូវព្យាបាលមហារីកដោយការព្យាបាលប្រព្រឹត្តទៅលើសារពាង្គកាយទាំងអស់ដូចនេះមិនសូវមានផលប៉ះពាល់ ក្នុងការព្យាបាលគ្មានអារម្មណ៍ឈឺចាប់ណាស់ដែរ នេះហើយជាលក្ខណៈពិសេសរបស់វា។ ការព្យាបាលដោយកោសិកាប្រព័ន្ធការពាររាង្គកាយជាវិធីព្យាបាលជំនូយដែលមានប្រសិទ្ធភាព សុវត្ថិភាពបំផុតក្នុងពេលបច្ចុប្បន្ន។
ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយសំខាន់គឺឆ្លងកាត់ការបូមយកកោសិកាប្រព័ន្ធការពាររាង្គកាយក្នុងសារពាង្គកាយអ្នកជម្ងឺ(DC-CIK) យកមកក្រៅសារពាង្គកាយចិញ្ចឹមបណ្តុះវាហើយបញ្ចូលទៅក្នុងសារពាង្គកាយវិញ ហើយវាចូលទៅកែតម្រូវមុខងារប្រព័ន្ធការពាររាង្គកាយក្នុងរាងកាយអ្នកជម្ងឺ បង្កើនកំលាំងប្រឆាំងជម្ងឺ។ សំខាន់ជាងគេគឺ កោសិកាCIK អាចសំលាប់ចោលកោសិកាមហារីកក្នុងខ្លួនមនុស្សយ៉ាងសា្អត ទីបំផុតឈានដល់គោលដៅនៃការព្យាបាលមហារីក។
អត្ថប្រយោជន៍ក្នុងការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយសំខាន់សំដែងឡើងតាម2ផ្នែក ៖
ជាដំបូងការព្យាបាលដោយកោសិកាប្រព័ន្ធការពាររាង្គកាយជាការព្យាបាលប្រព្រឹត្តទៅទូទាំងសារពាង្គកាយ វាបង្កើនមុខងារប្រព័ន្ធការពាររាង្គកាយពេញសារពាង្គកាយ មិនមែនត្រឹមតែមួយផ្នែកណាប៉ុណ្ណោះទេ។
បន្ទាប់មកការព្យាបាលដោយកោសិកាប្រព័ន្ធការពាររាង្គកាយសំលាប់មហារីកបានយ៉ាងទូលំទូលាយ វាមានប្រសិទ្ធភាពសំអាតកោសិកាមហារីកក្នុងរាងកាយបានសា្អតល្អ ដូចនេះវាបានការពារមិនអោយអ្នកជម្ងឺកើតមានការលាប់ឡើងវិញ ឬ ដុំសាច់ផ្លាស់ទីឡើយ។