មហារីកសុដន់ជាមហារីកប្រភេទកាចដែលគេតែងតែជួបប្រទះ។ អត្រានៃការកើតជម្ងឺនេះមានទៅដល់ 7%~10% នៃអត្រាកើតជម្ងឺមហារីកទាំងអស់។ នៅក្នុងអត្រាកើតជម្ងឺមហារីកលើស្រ្តី វាមានអត្រាខ្ពស់ជាងជម្ងឺមហារីកកស្បូនទៅទៀត។ វាមានការប៉ះពាល់ដល់ជីវភាពប្រក្រតី និង សុខភាពទាំងកាយទាំងចិត្តរបស់ស្រ្តី។
ផលប៉ះពាល់ដែលកើតមកពីការព្យាបាលតាមរយៈគីមីសាស្ត្រ
ការព្យាបាលជម្ងឺមហារីកសុដន់តាមរយៈគីមីសាស្ត្រគឺជារបៀបព្យាបាលលើខ្លួនប្រាណទាំងមូល មិនថាការព្យាបាលតាមរយៈគីមីដែលជាជំនួយដំបូងមុនការវះកាត់ ឬ ការព្យាបាលតាមរយៈគីមីដែលជាជំនួយក្រោយការវះកាត់នោះទេ សុទ្ធតែអាចពន្យារយៈពេលរស់នៅដល់អ្នកជម្ងឺ។ ប៉ុន្តែថ្នាំគីមីដែលប្រើក្នុងការព្យាបាលតាមរយៈគីមីសាស្រ្តនេះតែងមានសារជាតិពុលបន្តិចបន្តួចដែលធ្វើអោយមានការប៉ះពាល់ពិបាកនឹងគេចផុត។ អ្នកជម្ងឺដែលធា្លប់ទទួលការព្យាបាលនេះបង្ហាញថា ៖ អាចទ្រាំទ្រនឹងការវះកាត់ តែមិនអាចទប់ទល់នឹងការព្យាបាលតាមរយៈគីមីនេះបានឡើយ។
ជាដំបូងយើងមកយល់ដឹងបន្តិចអំពីការព្យាបាលជាធម្មតា។ ក្នុងដំណាក់កាលព្យាបាលជម្ងឺមហារីកសុដន់តាមរយៈគីមីសាស្ត្រមានករណីត្រូវប្រុងប្រយ័ត្ន និង ផលប៉ះពាល់ខ្លះៗដែលកើតមានពីការប្រើថាំ្នគីមីក្នុងការព្យាបាលជម្ងឺមហារីកសុដន់។
ដោយសារតែកោសិកាមហារីក និង កោសិកាធម្មតាខុសគ្នាត្រង់ កោសិកាមហារីកមិនមានសមត្ថភាពដុតរំលាយអាហារដែលកោសិកាធម្មតាមាន ដូចនេះថ្នាំដែលទៅបង្រ្កាបមហារីក ត្រូវតែមានការប៉ះពាល់ដល់សរីរាង្គធម្មតាដោយគេចមិនផុត។ អាការៈសំខាន់ៗដែលកើតក្រោយការព្យាបាលជម្ងឺមហារីកសុដន់តាមរយៈគីមីសាស្រ្តមាន៖
1. មានថ្នាំខ្លះប៉ះពាល់ទៅ កោសិកាស្រទាប់ខាងក្នុងពោះវៀន (Mucosa) ធ្វើអោយរាគរូស។
2. ថ្នាំដែលមានសារធាតុAdriamycin ធ្វើអោយអ្នកជម្ងឺជ្រុះសក់ មានផលអាក្រក់ចំពោះបេះដូង។
3. ថ្នាំដែលប្រើក្នុងការព្យាបាលដោយគីមីសាស្រ្តធ្វើអោយប៉ះពាល់ក្រពះ ឬ សរសៃខួរក្បាលក្អួត ធ្វើអោយកើតមានអាការៈណែនដើមទ្រូងចង់ក្អួត។
4. ការព្យាបាលដោយគីមីសាស្រ្តអាចមានការគាបសង្កត់លើខួរឆ្អឹងធ្វើអោយប៉ះពាល់ដល់សមត្ថភាពគោលិកាក្រហម(គ្រាប់ឈាមក្រហម) ធ្វើអោយអ្នកជម្ងឺមានអារម្មណ៍ទន់ខ្សោយ អត់កំលាំង វិលមុខ ឬ ដង្ហក់។
5. សារធាតុ Cyclophosphamide (ថាំ្នបង្រ្កាបមហារីក) ប៉ះទង្គិចនឹងប្លោកនោមធ្វើអោយមានអាការៈដូចជា ៖ បន្ទោរបង់តូចមានការឈឺចាប់ មានលក្ខណៈបង្ខំ ញឹកញាប់ និងគ្រុនក្តៅ-ល-។
6. ថ្នាំបង្រ្កាបមេរោគមហារីកប៉ះពាល់ដល់មុខងារខួរឆ្អឹងផលិតឈាម ធ្វើអោយគោលិកាស (គ្រាប់ឈាមស) ធា្លក់ចុះ ខណៈនោះធ្វើកើតមានឡើងក្លាយលើផ្នែកខ្លះនៃសារពាង្គកាយដូចជា ៖ ក្នុងមាត់ លើស្បែក សួត ពោះវៀន-ល-។
7. ការព្យាបាលដោយគីមីសាស្រ្តអាចធ្វើអោយទាស់នោម នេះក៏អាចបណ្តាលមកពីអ្នកជម្ងឺដែលទទួលការព្យាបាលនេះមានសកម្មភាពតិច មានរបបអាហារមិនសមស្រប។
ការព្យាបាលមហារីកសុដន់ដោយវិធីកករំលាយដោយមិនមានការឈឺចាប់
ដោយសារតែផលប៉ះពាល់ក្រោយពេលប្រើថ្នាំព្យាបាលដោយគីមីសាស្រ្ត ត្រូវបរិភោគទឹកអោយបានច្រើនក្នុងរយៈពេលព្យាបាល អាចជួយកាត់បន្ថយការបំផ្លាញទៅលើប្រព័ន្ធតំរងនោម។ របបអាហារត្រូវយកអាហារដែលសាប ងាយរំលាយជាគោល។ ដោយសារតែប្រតិកម្មនៃក្រពះពោះវៀន នៅកំឡុងពេលព្យាបាលស្តាប់ចំរៀង ឬ អានសៀវភៅទស្សនាវដ្តីទាក់ទងនឹងអក្សរសាស្រ្តសិល្បៈខ្លះៗ ដើម្បីកាត់បន្ថយអារម្មណ៍ភ័យខា្លចចំពោះការប្រើថ្នាំ កាត់បន្ថយសំពាធនៃខួរក្បាលសម្រួលអារម្មណ៍តក់ស្លុក ធានាថានឹងបានជោគជ័យក្នុងដំណើរការព្យាបាលដោយគីមីសាស្រ្ត។ ដូចនេះការព្យាបាលដោយគីមីសាស្រ្តបង្កផលប៉ះពាល់ច្រើនយ៉ាងនេះតើមានការព្យាបាលអ្វីកាន់តែស័ក្តិសមជាងនេះទៀតទេ?
មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកទើបនាំចូលនូវបច្ចេកវិទ្យាថី្មពីវិធីកករំលាយដែលអាចយកជ័យជំនះលើវិធីព្យាបាលដោយវះកាត់ ដោយវិទ្យុសកម្ម ដោយគីមីសាស្រ្ត ជាវិធីព្យាបាលបែបចាស់ទាំងបីនេះ។ ដែលមានផលអាក្រក់ដូចជា ៖ កំចាត់ចោលមិនអស់ ងាយនឹងផ្លាស់ទី មានផលប៉ះពាល់ច្រើន។ បច្ចេកវិទ្យាថី្មមានប្រសិទ្ធភាពខ្ពស់សំលាប់ចោលកោសិកាមហារីក។ វិធីកករំលាយជាបច្ចេកវិទ្យាពិភពលោកស្រាវជ្រាវទីមួយដែលប្រើប្រាស់ដំណឹកនាំតាមកាំជ្រួចអាប៉ូឡូធ្វើឡើង ជាឧបករណ៍ដែលមានប្រសិទ្ធភាពពិសេសអាចទំលាក់សីតុណ្ហភាពអោយទាបបំផុតហើយបង្កក និង តំឡើងសីតុណ្ហភាពខ្ពស់ហើយកម្តៅបាន។ ឆ្លងកាត់ អង្គការFDA នៃសហរដ្ឋអាមេរិចអនុញ្ញាតិជាម៉ាស៊ីនព្យាបាលសំលាប់កោសិកាមហារីកយ៉ាងចំល្អ គ្មានសល់យ៉ាងប្រណិត។ មុខកាំបិតដ៏ស្រួចនៃឧបករណ៍នេះធ្វើចលនាក្នុងល្បឿនដូចភ្នែកបន្ទរនោះ ក្នុងរយៈពេលប៉ុនា្មនវិនាទីប៉ុណ្ណោះបង្កកសរីរាង្គជម្ងឺទៅដល់ ក្រោមសូន្យ120អង្សារសេ ទៅដល់ក្រោមសូន្យ165អង្សារសេ កា្លយទៅជាដុំទឹកកកមួយដុំ។ កោសិកាមហារីកដែលនៅក្នុងដុំទឹកកក “រងាផងឃា្លនផង”ហើយនៅក្រោមស្ថានភាពគ្មានឈាមគ្មានដង្ហើមដូចនេះ ថែមទាំងមានសីតុណ្ហភាពដល់ក្រោមសូន្យ165អង្សារសេទៀត នាំអោយសារពាង្គកាយរមូលចូលគ្នាសា្លប់ទៅ នាំអោយមានឈានដល់ប្រសិទ្ធភាពសំលាប់សរីរាង្គមហារីក។ ល្បឿននៃការទំលាក់ និង តំឡើងសីតុណ្ហភាព ពេលវេលា និង រូបរាងទំហំនៃដុំទឹកកក សុទ្ធតែអាចកំនត់ និង គ្រប់គ្រងកាន់តែច្បាស់លាស់ល្អ។
នេះហើយជាបច្ចេកវិទ្យាព្យាបាលដែលមិនបង្កការឈឺចាប់ មិនមានផលប៉ះពាល់ មានប្រសិទ្ធភាពល្អ។ នៅក្នុងដំណើរការខាងវិស័យវេជ្ជសាស្រ្តទទួលបានជោគជ័យកាន់តែច្រើនឡើងៗ។ ទីបំផុតព្យាបាលជម្ងឺមហារីកមិនបាច់ទ្រាំទ្រនឹងការឈឺចាប់និងទុក្ខលំបាកទៀតឡើយ។ តម្លៃនៃអាយុជីវិតរបស់អ្នកជម្ងឺក៏ទទួលបាននៅការឲ្យតម្លៃ និង ទទួលការការពារសារជាថ្មី។