មហារីកប្លោកនោមគឺជាប្រព័ន្ធទឹកនោមនៃមហារីកប្រភេទកាចមួយប្រភេទដែលតែងតែជួបប្រទះ អ្នកជំនាញបានរំលឹកដាស់តឿនថា ត្រូវតែធ្វើឱ្យបាននៅពេលដែលជួបប្រទះភ្លាម ព្យាបាលភ្លាម ខាងក្រោមនេះ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងធ្វើការរៀបរាប់បកស្រាយពីវិធីសាស្ត្រនៃការព្យាបាលមហារីកប្លោកនោមជូនដល់អស់
លោកអ្នក។
1. ការវះកាត់
ការវះកាត់គឺជាវិធីសាស្ត្រដ៏សំខាន់ក្នុងការព្យាបាលមហារីកប្លោកនោម ទំហំវះកាត់ដ៏ច្បាស់លាស់ និង មធ្យោបាយគួរតែយោងទៅតាមការបែងចែកដំណាក់កាលនៃមហារីក កំរិតប្រភេទកាចនៃមហារីក និង ប្រភេទនីមួយៗនៃជម្ងឺមហារីក ព្រមទាំងទំហំនៃដុំមហារីក ទីតាំង វិភាគឱ្យបានទូលំទូលាយដើម្បីកំណត់ច្បាស់លាស់ថាតើមានការជាប់ទាក់ទងនឹងសរីរាង្គផ្សេងៗទៀតនៅក្បែរៗហ្នឹងឬអត់។
2. ការព្យាបាលដោយបាញ់កាំរស្មី
ភាគច្រើននៃការព្យាបាលមហារីកប្លោកនោមដោយបាញ់កាំរស្មីគឺគួបផ្សំនឹងដំណើរការមុន និង ក្រោយពេលវះកាត់។ ចំពោះជម្ងឺដែលចូលដល់ដំណាក់កាលចុងក្រោយ មានការបាត់បង់ឱកាសក្នុងការវះកាត់ ឬ បដិសេធក្នុងការវះកាត់ ក៏ដូចជាករណីនៃការបាញ់កាំរស្មីដែលបំបាត់ការឈឺចាប់ក្នុងការរើឡើងវិញក្រោយពេលវះកាត់ក៏អាចទទួលបានប្រសិទ្ធភាពច្បាស់លាស់មួយដែរ។
3. ការព្យាបាលតាមរយៈគីមីសាស្ត្រ
ឱសថព្យាបាលមហារីកប្លោកនោមតាមរយៈគីមីសាស្ត្ររួមមាន ការចាក់គីមីសាស្ត្រចូលទៅក្នុងប្លោកនោម ការចាក់គីមីសាស្ត្រចូលសព្វពេញសារពាង្គកាយ និងការចាក់គីមីសាស្ត្រតាមសរសៃឈាម-ល-។ ជំរើសក្នុងការព្យាបាលតាមរយៈគីមីសាស្ត្រនៅមុនពេលវះកាត់ និង ក្រោយពេលវះកាត់អាចលើកកំពស់ប្រសិទ្ធភាពក្នុងការវះកាត់ និងអាចលើកកំពស់គុណភាពនៃការរស់រានមានជីវិតរបស់អ្នកជម្ងឺមហារីកប្លោកនោម។
4. ការព្យាបាលតាមរយៈថ្នាំចិនបុរាណ
ប្រើប្រាស់ជាមួយការព្យាបាលតាមរយៈថ្នាំចិនបុរាណពីដើមដល់ចប់ក្នុងដំណាក់កាលព្យាបាលមហារីកប្លោកនោមគ្រប់ទាំងអស់ ប្រើប្រាស់តែមួយមុខ ឬ ជាមួយនឹងការវះកាត់ ការបាញ់កាំរស្មី និង គីមីសាស្ត្រ អាចមានប្រសិទ្ធភាពទប់ស្កាត់ដុំមហារីក និងកែលំអគុណភាពជីវភាព។
វិធីព្យាបាលមហារីកប្លោកនោមដោយការចាក់បញ្ចូលគឺជាវិធីសាស្ត្រព្យាបាលដោយស្នាមរបួសតូចតាមបច្ចេកវិទ្យាខ្ពស់មួយប្រភេទដ៏ទំនើប។ នៅក្រោមការណែនាំពីឧបករណ៍រូបភាពផ្នែកវេជ្ជសាស្ត្រ ឧបករណ៍ដែលមានភាពជាក់លាក់នៃទុយោបូមដ៏ពិសេស បំពង់សរសៃល្អិតឆ្មារត្រូវបានចាក់បញ្ចូលទៅក្នុងសរីរាង្គកាយមនុស្ស ការធ្វើរោគវិនិច្ឆ័យសរីរាង្គកាយមនុស្ស និងការព្យាបាលនៅតំបន់ណាមួយជាមួយនឹងអត្ថប្រយោជន៍ដែលមិនមានកើតឡើងនៃវិធីសាស្ត្រព្យាបាលតាមបែបទំនៀមទំលាប់ប្រពៃណីមានដូចជា ៖
(1)ស្នាមរបួសតូច ៖ ស្នាមរបួសលើស្បែកប្រហែលជា2mm អ្នកជម្ងឺមានការឈឺចាប់តិចតួច
(2)អាចមានភាពច្រំដែល
(3)អាចមើលឃើញនៅក្រោមឧបករណ៍រូបភាព(DSA) វាយតម្លៃពីភាពសក្តិសិទ្ធិយ៉ាងពិតប្រាកដ
(4)ប្រើប្រាស់ឱសថតិចតួច តំបន់ដែលប្រមូលផ្តុំឱសថមានកំរិតខ្ពស់ ផលប៉ះពាល់តិច និងមិនមានបញ្ហារេស៊ីស្តង់
(5)តំរង់ទិសដៅខ្លាំង ៖ កំណត់កន្លែងបានជាក់លាក់ ព្យាបាលច្បាស់លាស់ មានការបំផ្លាញតិចតួចចំពោះជាលិកាធម្មតា
(6)ភាពប្រសើរឡើងវិញលឿន ៖ ជាធម្មតា 12ម៉ោងក្រោយពេលដែលវះកាត់រួច អាចធ្វើសកម្មភាពជាធម្មតាវិញបាន
ក្រៅពីនេះ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្នុងខណៈពេលដែលប្រើប្រាស់នូវបច្ចេកវិទ្យាចាក់បញ្ចូល គឺមានការត្រឹះរិះពិចារណាដោយយោងទៅតាមស្ថានភាពជម្ងឺគ្រប់កន្លែងទាំងអស់របស់អ្នកជម្ងឺមហារីកប្លោកនោមនីមួយៗ មានផែនការ មានការបំពេញបន្ថែមយ៉ាងត្រឹមត្រូវដោយការវះកាត់ ការបាញ់កាំរស្មី ការប្រើគីមីសាស្ត្រ ការប្រើប្រាស់ថ្នាំចិនបុរាណ និង មធ្យោបាយព្យាបាលផ្សេងៗទៀត។ លើកកំពស់ប្រសិទ្ធភាពព្យាបាលក្នុងទំហំមួយដ៏ធំបំផុត ដើម្បីឈានទៅរកការកែលំអគុណភាពជីវភាពរបស់អ្នកជម្ងឺ មានគោលដៅពន្យារយៈពេលនៃការរស់រានមានជីវិតរបស់អ្នកជម្ងឺ។