ការព្យាបាលជម្ងឺមហារីកមានច្រើនបែបច្រើនយ៉ាងណាស់ ហើយអ្នកជម្ងឺមហារីកត្រសាល់គូទទាំងអស់សុទ្ធតែមានស្ថានភាពជម្ងឺ និង អាការៈមិនដូចគ្នាទេ ធ្វើអោយមានវិធីព្យាបាលមិនដូចគ្នាដែរ។ ដូចនេះ តើអ្នកជម្ងឺមហារីកត្រសាល់គូទត្រូវជ្រើសរើសវិធីព្យាបាលដែលសាកសមនឹងខ្លួនឯងយ៉ាងដូចម្តេច? ខាងក្រោមនេះអ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងណែនាំជូនអ្នកទាំងអស់គ្នា។
1.ការវះកាត់ ៖ ការព្យាបាលជម្ងឺមហារីកត្រសាល់គូទតាមការវះកាត់គឺយោងតាមកំរិតបំផ្លាញលើសរិរាង្គនៅជុំវិញកោសិកាមហារីករាងស្រកា និង កូនកណ្តុរផ្នែកក្រលៀនមានការផ្លាស់ទីឬអត់ដើម្បីកំនត់ទីតាំងដែលត្រូវធ្វើការវះកាត់ចោល។ក្នុងគោលការណ៍ព្យាបាលបើកូនកណ្តុរផ្នែកក្រលៀនមានការផ្លាស់ទីហើយ នៅពេលព្យាបាលមហារីកត្រសាល់គូទដោយការវះកាត់ក៏ត្រូវវះកាត់ចោលកូនកណ្តុរដែលមានការផ្លាស់ទីហើយរីកធំនោះ។ ការវះកាត់រួមមាន ៖ ការវះកាត់ចោលតាមផ្នែកខ្លះ និង ការវះកាត់ចោលទាំងសរិរាង្គនៅចន្លោះត្រសាល់គូទនិងប្រដាប់បន្តពូជខាងក្រៅ(Perineum)។
2.ការព្យាបាលដោយប្រព័ន្ធវិទ្យុសកម្ម ៖ គឺប្រើប្រាស់កាំរស្មីកំរិតខ្ពស់ដូចជាការបាញ់កាំរស្មីX មកសំលាប់ចោលកោសិកាមហារីក បង្រួមដុំសាច់មហារីក។ មហារីកត្រសាល់គូទភាគច្រើនជ្រើសយកការបាញ់កាំរស្មីផ្នែកក្រៅសារពាង្គកាយ ហើយពេលព្យាបាលដោយប្រព័ន្ធវិទ្យុសកម្មតែងរួមផ្សំជាមួយការព្យាបាលតាមបែបគីមីសាស្រ្ត។ ការព្យាបាលដោយប្រព័ន្ធវិទ្យុសកម្មក៏អាចប្រើជាមួយការវះកាត់ដែរ។ នៅមុនពេលវះកាត់ប្រើការព្យាបាលនេះ អាចបង្កើនអត្រាដុំសាច់ដែលអាចវះកាត់ចោល។ នៅក្រោយពេលវះកាត់ប្រើការព្យាបាលនេះអាចកាត់បន្ថយការលាប់ឡើងវិញនៃជម្ងឺមហារីកត្រសាល់គូទ ប៉ុន្តែការព្យាបាលដោយប្រព័ន្ធវិទ្យុសកម្មងាយស្រួលកកើតផលប៉ះពាល់មួយចំនួន។
3.ការព្យាបាលតាមបែបគីមីសាស្រ្ត ៖ គឺឆ្លងកាត់ការចាក់បញ្ចូលសារជាតិថ្នាំ ឬ លេបថ្នាំ អោយផលិតផលថ្នាំទាំងនោះឆ្លងកាត់ឈាមចូលទៅពេញសារពាង្គកាយមនុស្សបង្រ្កាបដុំសាច់មហារីក សំលាប់ចោលកោសិកាមហារីក។ ការប្រើវិធីព្យាបាលតាមបែបគីមីសាស្រ្ត និង ការព្យាបាលដោយប្រព័ន្ធវិទ្យុសកម្មជាមួយគ្នាក្នុងការព្យាបាលជម្ងឺមហារីកត្រសាល់គូទត្រូវបានបញ្ជាក់ថាវាមានប្រសិទ្ធភាពជាងការប្រើការព្យាបាលតែមួយមិនថាមួយណាក៏ដោយ ដូចនេះការព្យាបាលទាំងពីរនេះជាធម្មតាប្រើក្នុងពេលតែមួយ។ ប៉ុន្តែដំណើរការព្យាបាលក៏អាចមានផលប៉ះពាល់ខ្លះដែរ។
ការព្យាបាលតាមវិទ្យាពេទ្យចិនមានអត្ថប្រយោជន៍ដូចជា ៖ កែតម្រូវអោយសារពាង្គកាយមានតុល្យភាព ពង្រឹងកំលាំងប្រឆាំងមហារីក បង្កើតប្រព័ន្ធការពាររាង្គកាយ និង ថាមពលសារពាង្គកាយទាំងមូល-ល-។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងប្រើវិទ្យាពេទ្យរួមបញ្ចូលគ្នានិងបច្ចេកវិទ្យាពេទ្យដទៃទៀត ធ្វើអោយចំនុចល្អៗរវាងវិទ្យាពេទ្យចិននិងអឺរ៉ុបរួមបញ្ចូលគ្នា អាចបង្កើនប្រសិទ្ធភាពព្យាបាលមហារីកត្រសាល់គូទ។
ការព្យាបាលតាមការចាក់បញ្ចូលគឺគ្រាន់តែនៅលើសារពាង្គកាយអ្នកជម្ងឺចោះមុខកាំបិតពី1-2មីលីម៉ែតប៉ុណ្ណោះ នៅក្នុងឧបករណ៍ពេទ្យរូបភាពវិទ្យាដំណើរការចាក់បញ្ចូលដោយយកបំពង់ដឹងនាំ ខែ្សបំពង់-ល-ដែលបង្កើតឡើងយ៉ាងពិសេសចាក់ចូលទៅក្នុងសារពាង្គកាយទៅពិនិត្យទីតាំងដែលមានជម្ងឹ ឬ នៅខណៈនោះបូមយកសរិរាង្គដោយជម្រើស ឬ ធ្វើការជ្រើសយកពេលតាមផ្នែកមកព្យាបាល។ វារួមមានចំនុចពិសេសដូចជា៖ មិនបាច់វះកាត់ មុខរបួសតូច ជាសះស្បើយលឿន ប្រសិទ្ធភាពល្អ។ វិធីនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការព្យាបាល និង ធ្វើរោគវិនិច្ឆ័យមហារីក។ ការព្យាបាលតាមការចាក់បញ្ចូលស័ក្តិសមនឹងអ្នកដែលមិនព្រមធ្វើការវះកាត់ ឆ្លងកាត់ការស្ទាក់ និង បំបិទអាចសង្កត់មិនអោយដុំសាច់លូតលាស់ និងរីកសាយ ទីបំផុតដុំសាច់នឹងឃា្លនសា្លប់។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ប្រសិនបើប្រទះឃើញថាខ្លួនមានកើតជម្ងឺមហារីកត្រសាល់គូទ សូមរក្សានូវអារម្មណ៍ល្អ ហើយប្រញាប់ទៅមន្ទីរពេទ្យធ្វើការព្យាបាល។