មហារីកយោនីគឺជាអ្វី?
មហារីកយោនីគឺសំដៅលើការកើតឡើងនៅផ្នែកយោនីនៃមហារីកមួយដែលអាចបណ្តាលឲ្យស្លាប់។ មហារីកយោនីអាចរាលដាលតែម្តងពីមហារីកកស្បូន ឬពីមហារីកស្បូន មហារីកកន្សោមកូន និងការផ្លាស់ប្តូរនៃមហារីស្បូនប្រភេទChorionic ប្លោកនោម ទា្វរនោម ឬក៏ចុងពោះវៀននៃកោសិកាមហារីកក៏នឹងត្រូវបានផ្លាស់ប្តូរទៅយោនីដែរ។
អ្វីទៅជាសញ្ញាមហារីកយោនីដំណាក់កាលដំបូង?
1,យោនីចេញឈាម។ ភាគច្រើនបង្ហាញឲ្យឃើញថាការប៉ះទៅមានចេញឈាម ជាទូទៅកើតឡើងក្រោយពេលរួមរក្ស ឬក្រោយពេលមករដូវ។
2,យោនីហូរចេញទឹក។ ភាពមិនប្រក្រតីនៃការហូរចេញទឹកតាមយោនីកត្តាសំខាន់គឺទាក់ទងនឹងការឆ្លងរាលដាល និងជាលិកាមហារីកស្លាប់ លាមកអាចរាវដូចទឹក ពេលខ្លះក៏ធុំក្លិនដូចអង្ករ ឬក៏ក្នុងពេលហួរទឹកចេញនោះមានលាយមកជាមួយនឹងឈាមផងដែរ។
3,សំពាធនៃរោគសញ្ញា។ ក្រោយពេលដែលមហារីកដំណាក់កាលចុងក្រោយមានសំពាធទៅលើសរីរាង្គដែលកៀកគ្នាហើយនោះ អាចលេចឡើងនូវរោគសញ្ញាដែលមានសំពាធស៊ីគ្នា។
ប្រជាជនដែលងាយនឹងកើតមានមហារីកយោនីមានអ្វីខ្លះ?
1,ជាមធ្យមអ្នកជម្ងឺមហារីកយោនីមានអាយុចន្លោះពី60~65ឆ្នាំ។
2,ក្នុងពេលមានគត៍ស្រ្តីវ័យក្មេងបានប្រើនូវអរម៉ូនស្រ្តីឈ្មោះថាStrogenងាយនឹងអាចបណ្តាលឲ្យកើតមានមហារីកកោសិកាយោនីដែលអាចមើលធ្លុះបាន។
3, ស្ត្រីដែលឆាប់រៀបការ ឆាប់មានកូន និងមានកូនច្រើនគឺជាក្រុមនៃមូលហេតុដ៏សំខាន់ក្នុងការកើតមានមហារីកយោនី។
ដំណាក់កាលនៃការកើតមានមហារីកយោនី
ដំណាក់កាល O : ទីតាំងមហារីក
ដំណាក់កាល I: មហារីកបានកំណត់នឹងភ្នាសយោនី
ដំណាក់កាលII: មហារីកបានលុកលុយដល់សរីរាង្គជុំវិញយោនី ប៉ុន្តែមិនលុកលុយដល់ភា្នសនៃត្រគាកទេ
ដំណាក់កាលIII: មហារីកបានលុកលុយដល់ភ្នាសនៃត្រគាក
ដំណាក់កាលIV: មហារីកគឺត្រូវបានទៅហួសឆ្អឹងត្រគាកពិតប្រាកដ ឬក៏ត្រូវបានលុកលុយដល់ប្លោកនោម ស្រទាប់ខាងក្នុងនៃចុងពោះវៀនធំ។
ដំណាក់កាល IVa: មហារីកលុកលុយដល់សរីរាង្គកៀកៗហ្នឹង។
ដំណាក់កាលIVb: មហារីករីកដុះដាលដល់សរីរាង្គឆ្ងាយៗ។
មធ្យោបាយវិនិច្ឆ័យរោគមហារីកយោនីមានអ្វីខ្លះ?
1,ការពិនិត្យមើលមហារីកកស្បូន
2,ការពិនិត្យត្រគាក
3,ពិនិត្យឈាមឬទឹកនោម ការពិនិត្យឯកទេសកោសិកា។
មហារីកយោនីមានមធ្យោបាយព្យាបាលអ្វីខ្លះ?
1,ការព្យាបាលវះកាត់
ទីតាំងដើមនៃយោនីអាចសំរេចកាត់ចេញនូវតំបន់ណាមួយបាន តំបន់យោនី ឬកាត់ចេញយោនីទាំងមូល ស្របពេលដែលធ្វើការវះកាត់យោនី អ្នកជម្ងឺដំណាក់កាលដំបូង ដុំសាច់មហារីកដែលជ្រាបចូលជ្រៅទៅយោនីផ្នែកខាងលើអាចធ្វើបាននូវវេជ្ជវិធីវះកាត់យកស្បូនចេញ និងកាត់ចេញផ្នែកនៃយោនីមួយចំនួន និងការវះកាត់វិភាគពិសោធន៍ទឹករងៃនៃត្រគាក ជាលិកាដំណាក់កាលដំបូងនៃយោនីផ្នែកខាងក្រោមនេះអាចធ្វើបាននូវការកាត់ចេញយោនី និងយោនីខាងក្រៅ និងការវះកាត់វិភាគពិសោធន៍ទឹករងៃនៃក្រលៀន។
2,ការព្យាបាលតាមរយៈគីមី
ប្រសិទ្ធិភាពធម្មតានៃការប្រើគីមីសំរាប់ព្យាបាលមហារីកយោនីគឺមិនបានបង្ហាញឲ្យបានច្បាស់លាស់ទេ និងភាគច្រើននៅក្នុងការលាយបញ្ចូលគ្នាជាមួយការព្យាបាលដោយវិទ្យុសកម្ម ដើម្បីលើកតម្កើងប្រសិទ្ធិភាពក្នុងការព្យាបាល។
3,ការព្យាបាលតាមរយៈវិទ្យុសកម្ម
ការព្យាបាលតាមវិទ្យុសកម្មរួមបញ្ចូលទាំងពីរផ្នែកនៃចន្លោះប្រហោង និងបញ្ចាំងកាំរស្មីលើខ្លួនប្រាណ ការព្យាបាលនៅចន្លោះប្រហោងសំខាន់គឺសំរាប់យោនីដែលជាជាលិកាដំបូង និងនៅជិតតំបន់ជ្រាបចូល ការបញ្ចាំងកាំរស្មីខ្លួនប្រាណសំរាប់ប្រឆាំងនឹងតំបន់ជ្រាបចូលជុំវិញសាច់មហារីក និងតំបន់ដែលផ្លាស់ប្តូរទឹករងៃ។
4,ការព្យាបាលដោយការចាក់បញ្ចូល
កាព្យាបាលដោយការចាក់បញ្ចូលនៃមហារីកយោនី គឺជាមធ្យោបាយព្យាបាលថ្មីទំនើបដោយរបួសតូចបំផុត ក្រៅពីមុខរបួសតូច ដំណើរការមកសភាពដើមវិញលឿន នៅអាចកាត់បន្ថយរយៈពេលនៃការស្នាក់នៅក្នុងមន្ទីរពេទ្យ។
លក្ខណៈពិសេសនៃវិធីព្យាបាលតាមរយៈថ្នាំចិន
ថ្នាំចិនព្យាបាលមហារីកយោនីអាចបំផ្លាញ និងការពារយ៉ាងឆាប់រហ័សនូវកោសិកាមហារីកដែលបែងចែក និងការផលិតបន្ថែមទៀត ធ្វើឲ្យមហារីកកាត់បន្ថយម្តងបន្តិចៗ ការព្យាបាលថ្នាំចិនគួបផ្សំនឹងការវះកាត់ និងប្រើគីមី និងវិទ្យុសកម្មអាចកាត់បន្ថយនូវផលប៉ះពាល់ពីការប្រើគីមី និងវិទ្យុសកម្ម បង្កើននូវប្រសិទ្ធិភាពព្យាបាល។
វិធានការថែទាំមហារីកយោនីរួមមានអ្វីខ្លះ?
1,សកម្មភាពត្រូវស្រាលដើម្បីដាក់វ៉ែនតា Speculumចូលទៅក្នុងយោនី វ៉ែនតាSpeculumបង្វិលឆ្លាស់វេនគ្នាយឺតៗ ដើម្បីកុំឲ្យបំផ្លាញជាលិកាមហារីកអាចបណ្តាលឲ្យចេញឈាមខ្លាំង។
2,ក្នុងពេលមករដូវ ឬអ្នកដែលយោនីហូរឈាមត្រូវហាមមិនឲ្យលាងទឹក ដើម្បីការពារការរាលដាលនៅក្នុងស្បូន។
3,ការលាងសំអាតក្នុងកំរិតមួយឲ្យច្បាស់លាស់ សីតុណ្ហភាពត្រូវសមល្មម ជាទូទៅគឺពី38~41℃។
4,កម្លាំងក្នុងការលាងសំអាតត្រូវឲ្យត្រឹមត្រូវ។ ប្រើកម្លាំងខ្លាំងពេក ទឹកលាងសំអាតងាយនឹងចូលទៅស្បូន កម្លាំងតិចពេកក៏អត់លាងទៅដល់គោលដៅដែរ។
5,ប្រុងប្រយ័ត្នត្រួតពិនិត្យអាការៈប្រែប្រួលរបស់អ្នកជម្ងឺ។ ប្រសិនបើមានការកើតឡើងនូវការហូរឈាមឥតឈប់ ឬហូរឈាមច្រើន ត្រូវប្រញាប់បញ្ឈប់ការលាងសំអាត និងទ្រាប់សំឡីអនាម័យផ្តល់ដំណឹងដល់វេជ្ជបណ្ឌិតដោះស្រាយ។
6,អ្នកដែលមានការហើមផ្នែកខាងក្រៅយោនី ចេញឈាម ដំបៅឬក៏យោនីតូចចង្អៀត អាចប្រើវ៉ែនតា Speculumលាងសំអាតដើម្បីកាត់បន្ថយការឈឺចាប់របស់អ្នកជម្ងឺ។
ទឹកលាងសំអាតត្រូវប្តូរជារៀងរាល់ថ្ងៃ ធុងទឹកដែលលាងនោះត្រូវដុសសំអាតរៀងរាល់សប្តាហ៍ថែមទាំងកំចាត់មេរោគម្តង។
តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
តាមរយះនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយះនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយះ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលាននុបដ្ធាយិការ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។