តើមហារីកស្បែកគឺជាអ្វី?
មហារីកស្បែកគឺសំដៅការកើតឡើងលើស្បែកដែលអាចបណ្តាលឲ្យស្លាប់។ មហារីកស្បែកភាគច្រើនបញ្ចេញឲ្យឃើញផ្នែកមួយចំនួននៅលើខ្លួនដូចជា:ក្បាល មុខ ក ខ្នងដៃនិងផ្នែកដទៃទៀត ប្រហែលជា81,1%នៃអត្រាអ្នកជម្ងឺសរុប។
ប្រជាជនគ្រោះថ្នាក់ខ្ពស់ចំពោះជម្ងឺមហារីក
មហារីកស្បែកច្រើនកើតទៅលើមនុស្សវ័យចំណាស់ ដែលមានអាយុពី51ដល់60ឆ្នាំសំរាប់ការកើតមានជម្ងឺ ចំនួនបុរសច្រើនជាងស្រ្តី គឺ 2:1 ហើយនៅក្នុងនោះប្រភេទមនុស្សដែលសម្បុរសអត្រាកើតមានជម្ងឺខ្ពស់បំផុត។
អ្វីខ្លះគឺជាអាការះជម្ងឺមហារីកស្បែក?
រោគសញ្ញាដំបៅមហារីកកោសិកានិងដំបៅមហារីកកើតស្រកាគឺស្រដៀងគ្នាណាស់ជាដំបូងវាគ្រាន់តែមានស្នាមគគ្រាតតូចៗខ្លះនៅខាងក្រៅ បរិវេណស្បែកក្រហមព្រឿងៗរឺសព្រឿងៗ វាក៏អាចជាដុំរបួសតូចរឺក៏ងាយស្រួលនឹងចេញឈាមផងដែរអាចនឹងជាសះយឺត រឺក៏ទៅជាដំបៅរលួយមិនអាចជាសះ។
វិធីសាស្រ្តក្នុងការត្រួតពិនិត្យមហារីកស្បែកដោយខ្លួនឯង
1,ត្រួតពិនិត្យប្រអប់ដៃ ម្រាមដៃ កំភួនដៃ ដើមដៃ បន្ទាប់មកដៃទាំងពីរលើកឡើងលើ បត់កែងដៃ ត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ននូវកំភួនដៃក្នុងនិងរួមទាំងអស់។
2,ត្រួតពិនិត្យខ្លួនប្រាណឲ្យច្បាស់លាស់ ៖ ពោះនិងតំបន់ថ្ងាស និងជើងតូចធំ មុខ ក និងទ្រូង។
3,ត្រួតពិនិត្យចំហៀងខ្លួន ៖ លើកដៃឡើង ដំបូងត្រួតពិនិត្យមួយចំហៀងខ្លួនខាងឆ្វេងមុន បន្ទាប់មកពិនិត្យមើលមួយចំហៀងខ្លួនខាងស្តាំក្រោយ។
4,ខ្នងឆ្លុះចំមុខកញ្ចក់ ត្រូវយកកូនកញ្ចក់មួយទៀតដើម្បីឆ្លុះ ត្រួតពិនិត្យមើលផ្នែកកខាងក្រោយ ខ្នង តំបន់ដៃទាំងសងខាង និងកំប៉េះគូទ បើមើលទំនងមិនសូវស្រួលសូមអញ្ជើញគូស្វាមីភរិយាឬមិត្តភក្តិទាំងអស់មកជួយធ្វើការត្រួតពិនិត្យទាំងអស់គ្នា។
5,សូមអញ្ជើញអ្នកទាំងអស់គ្នាប្រើក្រាស់ សិតសក់ញែកចេញពីគ្នា ងាយស្រួលនឹងអាចពិនិត្យមើលស្បែកក្បាលថាតើមានកន្លែងមន្ទិលសង្ស័យឬអត់ ប្រសិនបើជាបុរសដែលសក់ខ្លីវិញក៏អាចស្ទាបក្បាលថ្នមៗដោយខ្លួនឯងផងដែរ។
6,អង្គុយចុះពិនិត្យមើលខ្នងប្រអប់ជើង កែងជើង ម្រាមជើងនិងបាតជើង បន្ទាប់មកយកកញ្ចក់ដាក់ឲ្យនឹងឆ្លុះមើលជើងទាំងសងខាង ហើយត្រួតពិនិត្យមើលជើងទាំងសងខាងនោះថាតើមានជម្ងឺអ្វីខុសប្លែកកើតឡើងដែរឬអត់។ បើសិនមានអ្វីខុសប្រក្រតី ប្រញាប់រួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
នរណាខ្លះងាយស្រួលនឹងមានជម្ងឺមហារីកស្បែក?
1,ធ្វើសកម្មភាពនៅខាងក្រៅជាញឹកញាប់
2,នៅក្នុងផ្ទះមានអ្នកកើតជម្ងឺមហារីកស្បែកចាប់ពី 2នាក់ឡើងទៅ។
3,ពណ៍ក្នុងរង្វង់ភ្នែកដិតច្បាស់
4,សក់ក្បាលប្រែពណ៍ទៅក្រហម រឺពណ៍មាស
5,ស្បែកងាយនឹងមានស្នាមអុជៗ
6,កាលវ័យកុមារភាពទទួលនូវការរលាកកំដៅថ្ងៃធ្ងន់ធ្ងរ
7,ក្នុងពេលធ្វើការឧស្សាហ៍ប៉ះនូវសារធាតុគីមីម៉្យាងគឺ(Asphalt),(Tar) និងអ្នកដែលប្រើប្រេងដែលមានសារធាតុរ៉ែ។
ដូចម្តេចទើបធ្វើការវិនិច្ឆ័យបាន?
ដោយសារតែជម្ងឺមហារីកស្បែកមានកំនើតនៅខាងក្រៅ រោគវិនិច្ឆ័យជំហានដំបូងគឺតំរូវឲ្យគ្រូពេទ្យឯកទេសខាងសើស្បែកពិនិត្យមើលសិន។ គ្រូពេទ្យដែលមានបទពិសោធន៍ឯកទេសសើស្បែកគ្រាន់តែប្រើភ្នែកមើលគឺដឹងថាសាច់ហើមនៅលើស្បែកនោះជាប្រភេទយ៉ាងម៉េចបានទៅហើយ។ ប្រសិនបើគាត់មានការសង្ស័យថាមានជម្ងឺមហារីកស្បែក អាចចៀរស្បែកមួយចំនិតតូចមកធ្វើការពិនិត្យមើលប្រភេទជម្ងឺ គឺអាចងាយស្រួលកំនត់ក្នុងជំហានមួយទៀតថាតើកោសិកានោះពិតជាមានរោគមហារីកដែរឬទេ?
តើការព្យាបាលផ្តល់ជូននូវអ្វីខ្លះ?
1,ការព្យាបាលដោយការវះកាត់។ ការព្យាបាលដោយការវះកាត់គឺធ្វើជាមធ្យោបាយក្នុងការព្យាបាលរោគមហារីកស្បែកជាលើកដំបូង ការវះកាត់ដ៏សក្តិសមនោះគឺព្យាបាលដោយធ្វើការកាត់ចេញអាចឈានទៅរកប្រសិទ្ធិភាពមួយដ៏ល្អ។
2,ការព្យាបាលតាមបែបគីមី។ ការព្យាបាលតាមបែបគីមីក៏ជាការមធ្យោបាយមួយក្នុងចំនោមការព្យាបាលរោគមហារីកស្បែកដែរ។
3,ការព្យាបាលបែបវិទ្យុសកម្ម។ អ្នកជម្ងឺមហារីកស្បែកមានវ័យចំណាស់មួយចំនួនដែលមិនសក្ត័សមក្នុងការព្យាបាលដោយការវះកាត់ ជាទូទៅគឺជ្រើសរើសយកការព្យាបាលបែបវិទ្យុសកម្មមកធ្វើការព្យាបាល និងត្រូវប្រុងប្រយ័ត្នថែរក្សាបរិវេណជុំវិញក្នុងការព្យាបាល។
4,ការព្យាបាលបែបមុខរបួសតូច។ បច្ចេកទេសក្នុងការព្យាបាលបែបមុខរបួសតូចជាការវះកាត់បែបទំនៀមទំនាប់ប្រពៃណី ខ្វះខាតក្នុងការព្យាបាលបែបគីមី ក្នុងពេលដែលសំលាប់កោសិកាមហារីក អាចរៀបចំខ្លួនប្រាណឲ្យប្រសើរនិងជាសះស្បើយដូចដើម អាចមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់រោគមហារីកមិនឲ្យមានការកើតឡើងវិញ និងរីករាលដាល ថែមទាំងមិនប្រើកាំបិត ហូរឈាមតិចនិងភាពប្រសើរឡើងជាងមុនជាច្រើនទៀត។
អាចផ្តល់ជាការប្រើប្រាស់ថ្នាំចិន
ការព្យាបាលដោយថ្នាំចិនអាចប៉ះប៉ូវ បានសំរាប់ការខ្វះនូវការវះកាត់ ប្រើគីមី ប្រើវិទ្យុសកម្ម ឥទ្ធិពលនៃការបូកបញ្ចូលគ្នារវាងការប្រើគីមី និងប្រើវិទ្យុសកម្មទាំងពីរ វាអាចសំលាប់សារជាតិនៃការប្រើគីមីនិងប្រើវិទ្យុសកម្ម អាចធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដែលជានិភ័យរបស់រាងកាយមនុស្ស ដូច្នេះហើយគឺដើម្បីសំរេចទៅដល់ការព្យាបាលដែលមានប្រសិទ្ធិឲ្យកាន់ប្រសើរឡើង។
មហារីកស្បែកប្រើវិធានការតមអាហារបូករួមមានអ្វីខ្លះ?
1,ចំណីអាហារក្រោយពេលវះកាត់រួច ៖ ក្រោយពេលធ្វើការវះកាត់មហារីកស្បែករួច មានការអស់កំលាំងល្ហិតល្ហៃ ហើយត្រូវប្រើប្រាស់អាហារប៉ូវដែលជំនួយដល់គ្រាប់ឈាម ជ្រើសរើសអង្ករ សណ្តែកបារាំង ផ្លែពុទ្រា ផ្សិត ការ៉ុត ដំឡូងជ្វា បបរម្សៅឈូក ប្រភេទសណ្តែក-ល-។
2,ចំណីអាហារក្នុងពេលព្យាបាលដោយគីមី: ក្នុងពេលព្យាបាលដោយគីមីបាត់បង់វត្ថុរាវធ្វើឲ្យអស់កំលាំង គឺត្រូវផ្តល់អាហារដែលមានសារជាតិចិញ្ចឹមជាវត្ថុរាវ ជ្រើសរើសបន្លែស្រស់ ផ្លែឈើស្រស់ ដូចជាស្ពៃខ្មៅ មើមឈូក ផ្លែសារី ផ្លែចេក ផ្លែទំពាំងបាយជូ-ល-។
3,ចំណីអាហារក្នុងពេលព្យាបាលបែបវិទ្យុសកម្ម ៖ ក្នុងពេលព្យាបាលបែបវិទ្យុសកម្មមានការអស់កំលាំង គួរតែប្រើរបស់ជំនួយ ជ្រើសរើសគ្រាប់វ៉លណាត់ សារ៉ាយ(tremella) ផ្សិត គ្រាប់ម៉្យាងមានបន្លាស្រួចបួន(Water chestnut) បបរសណ្តែក។ល។
ការថែរក្សាជម្ងឺមហារីកស្បែកជាប្រចាំរួមមានអ្វីខ្លះ?
1,អ្នកជម្ងឺគួរតែនៅក្រោមពន្លឺព្រះអាទិត្យឲ្យបានតិច។
2,មានការសង្ស័យដំបៅមានកើតឡើងវិញ ត្រូវរួសរាន់ប្រញាប់មកកាន់មន្ទីរពេទ្យធ្វើការវិនិច្ឆ័យនិងវះកាត់។
3,មហារីកស្បែកមានការលំអៀងជាច្រើន ក្នុងពេលថែរក្សា ត្រូវឧស្សាហ៍ពិនិត្យមើលនៅលើតំបន់ស្បែកទាំងមូលឲ្យបានជាក់ច្បាស់ ជាពិសេសត្រូវប្រុងប្រយ័ត្នតំបន់ក្រោយស្លឹកត្រចៀក និងតំបន់ដែលលាក់កំបាំង។
អាចទទួលបាននូវការគាំទ្រអ្វីខ្លះ?
ការអនុវត្តន៍បង្ហាញថាមន្ទីរព្យាបាលរោគមហារីកតាមការវះកាត់ មហារីកតាមការប្រើឳសថ រោគសាស្រ្ត វិទ្យុសកម្ម អ្នកជំនាញខាងថ្នាំស្ពឹក និងគិលានុបដ្ឋជំនាញថែរក្សា និង សេវាកម្មក្រុមអ្នកកាន់វិន័យជាច្រើនទៀតសំរាប់ធ្វើតាមបញ្ជាអ្នកជម្ងឺឲ្យមានប្រសិទ្ធិភាព ស័ក្តិសម របបសេដ្ឋកិច្ចដ៏ល្អបំផុត និងអាចធ្វើឲ្យអ្នកជម្ងឺមហារីកស្បែកទទួលបានប្រសិទ្ធិភាពក្នុងការព្យាបាលឲ្យបានគ្រប់គ្រាន់។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយះនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយះ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលាននុបដ្ធាយិការ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។