ភាសាខ្មែរ ទំនាក់ទំនងយើងខ្ញុំ
ភាសាខ្មែរ
Tiếng Việt
English
Philippine
Indonesian
Bangladesh
Arabic
中国
  ទីស្នាក់ការទូទាំងពិភពលោក
ខ្ញុំចង់ចែករំលែក:
មហារីកលឹង្គ

ឧបករណ៍បច្ចេកវិទ្យាឈានមុខគេធំៗទាំង 12 នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

តើអ្វីទៅជាជំងឺមហារីកលិង្គ?

ជំងឺមហារីកលិង្គគឺជាជំងឺមហារីកកាចមួយ ជារឿយៗតែងតែកើតនៅលើប្រដាប់ភេទបុរស។ ដំណាក់កាលដំបូងនៃជំងឺមហារីកលិង្គមានលក្ខណៈជាដុំសាច់ពកតូចៗ(Papilloma) អស់រយៈពេលជាច្រើនឆ្នាំមកវានឹងក្លាយទៅជាមហារីកដែលមានឈ្មោះថាស៊្វែមឺសសែលខាស៊ីណូម៉ា(Squamous Cell Carcinoma)។ អាការៈសំខាន់ៗរបស់វាមានដូចជា ស្បែកចុងរបស់លិង្គបុរសវែងខុសប្រក្រតី លិង្គឥតក្រឡិត ក្បាលលិង្គរលាក ដំបៅលិង្គជាដើម។

តើអត្រានៃការកើតជំងឺមហារីកលិង្គមានកំរិតខ្ពស់ប៉ុណ្ណា?

ជំងឺមហារីកលិង្គជាទូទៅវាច្រើនតែកើតទៅលើមនុស្សប្រុសវយ័ចំណាស់ខ្ទង់60ប្លាយឆ្នាំ។ វយ័កាន់តែចំណាស់ប្រឈមហានិភយ័នឹងជំងឺមហារីកលិង្គកាន់តែខ្ពស់។ អាយុដែលប្រឈមហានិភយ័នឹងជំងឺមហារីកលិង្គខ្ពស់ជាងគេគឺខ្ទង់វយ័70ប្លាយឆ្នាំ ហើយជំងឺនេះក៏អាចកើតទៅលើយុវវយ័ម្ដងម្កាលដែរ។

តើមូលហេតុអ្វីដែលបណ្ដាលអោយជំងឺមហារីកលិង្គ?

មូលហេតុដែលបណ្ដាលអោយកើតមានជំងឺមហារីកលិង្គនៅមិនទាន់ប្រកដប្រជានៅឡើយទេ។ ប៉ុន្ដែតាមការអង្កេតនៅក្នុងការអនុវត្តន៍ក្នុងវិសយ័ពេទ្យ និង ការធ្វើស្ថិតិបានបង្ហាញថា៖ ជំងឺមហារីកលិង្គមានទំនាក់ទំនងយ៉ាងស្អិតរមូតជាមួយនឹងលិង្គឥតក្រឡិត និង ស្បែកចុងរបស់លិង្គបុរសវែងខុសប្រក្រតី។

ជំងឺមហារីកលិង្គ

តើអាការៈរបស់ជំងឺមហារីកលិង្គមានអ្វីខ្លះ?

ដោយផ្អែកទៅលើរោគសញ្ញារបស់ជំងឺមហារីកលិង្គ គេអាចធ្វើការបែងចែកជំងឺមហារីកលិង្គជាបីប្រភេទដូចខាងក្រោម៖

1.ជំងឺមហារីកលិង្គដែលបង្កឡើងដោយកោសិការបស់លិង្គផ្ទាល់(Primary Cancer)៖ជារឿយៗវាតែងតែកើតនៅលើក្បាលលិង្គ ដែលក្បាលលិង្គមានលក្ខណៈកន្ទួលឡើងមួយផ្ទាំងតូចមានពណ៍ក្រហមមានដែនកំនត់ច្បាស់លាស់ ផ្ទៃរបស់វាមានរបកស្បែកចេញដូចអង្គែ ឬ ក្បាលលិង្គមានដំបៅ។

2.ដុំសាច់ពកតូចៗពពាក់ពពួនលើគ្នា ឬ នៅដាច់ពីគ្នា(Papilloma)៖ នេះគឺជាប្រភេទជំងឺមហារីកលិង្គមួយដែលកើតជាញឹកញយជាងគេក្នុងចំនោមប្រភេទទាំងបី។ ដំបូងវាជាដុំសាច់ពកតូចៗនៅដាច់ពីគ្នា ក្រោយមកចាប់ផ្ដើមដុះពពាក់ពពួនលើគ្នា។ ហើយផ្ទៃរបស់វាខ្ពស់ទាបមិនស្មើ ជូនកាលមានរបកស្បែកចេញដូចជាអង្គែឬក៏ដំបៅ។

3.ជំងឺមហារីកលិង្គដែលបង្កឡើងដោយកោសិការបស់លិង្គដោយផ្ទាល់និងបានធ្វើការរុករានទន្រ្ទានចូលទៅជ្រៅក្នុងលិង្គ(Infiltration type)៖ ដំបូងឡើយវាមានលក្ខណៈជាស្បែកន្ទួលមួយផ្ទាំងដូចអាល់ឡែកស៊ីអញ្ចឹង។ ជាទូទៅវាច្រើនតែកើតនៅគ្រលាក់នៃក្បាលលិង្គ វាក៏អាចកើតនៅកន្លែងដទៃដែរ។ នៅពេលដែលជំងឺនេះចេះតែបន្ដវិវត្តន៍ទៅមុខ នោះវានឹងអាចលេចចេញនូវដំបៅ ដំបៅនោះអាចហូរចេញជាឈាមឬខ្ទុះ។

តើត្រូវធ្វើដូម្ដេចខ្លះដើម្បីធ្វើការពិនិត្យរកជំងឺមហារីកលិង្គដោយខ្លួនឯង?

អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានផ្ដល់នូវអនុសាសន៍ថា៖ បុរសៗគួរតែធ្វើការពិនិត្យនូវលិង្គរបស់ពួកគាត់ក្នុងពេលមុជទឹក ដើម្បិដឹងពីអាការៈជំងឺខ្លួនឯងអោយបានទាន់ពេល។

វិធីនៃការពិនិត្យ៖ ប្រើមេដៃនិងម្រាមចង្អុលបង្វិលថ្នមៗ មើលជុំវិញលិង្គ។ ប្រសិនបើមានរីកធំ ហើម ឈឺតិចៗ មានអារម្មណ៍ថាធ្ងន់ក្រលៀន។ ចូររស់រាន់ទៅធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត្យនៅឯមន្ទីរពេទ្យ។

ជំងឺមហារីកលិង្គ 2

តើត្រូវធ្វើរោគវិនិច្ឆ័យតាមវិធីអ្វីខ្លះ?

1.ការថតស្គេនមើល

(1)ការថតស្គេនកូនកណ្ដុរក្នុងរាងកាយ(Lymphography)៖ ការពិនិត្យនេះវាជាជំនួយបន្ថែមសំរាប់ធ្វើរោគវិនិច្ឆ័យជំងឺមហារីកដែលបានរីករាលដាលទៅកន្លែងដទៃទៀត។ ជារឿយៗវាមិនត្រូវបានគេប្រើប្រាស់សំរាប់ធ្វើការពិនិត្យទេ។ ប្រសិនបើមានការរីករាលដាលទៅកន្លែងដទៃទៀតនោះដុំកូនកណ្ដុរមានរូបរាងរឆេចរឆូត បំពង់ទឹករងៃមានរាង្គខុសប្រក្រតីឬត្បៀត។

(2)ការថតអេកូ៖ ដើម្បីកំណត់ថាវាមានរាលដាលទៅដល់ថ្លើមឬសរីរាង្គផ្សេងទៀតនៅក្នុងពោះដែរឬទេ។

(3)ការថតCT, MRI៖ ការថតCT, MRIអាចកំណត់បានយ៉ាងច្បាស់ថាកោសិកាមហារីកមានរាលដាលទៅដល់កន្លែងដទៃទៀតដែរឬអត់។

2.ការពិនិត្យធ្វើតេស្ដផ្សេងៗទៀត

នៅពេលដែលមហារីកវានៅជាដុំរឹងមិនទាន់ក្លាយជាដំបៅ និង ប្រសិនបើវាត្រូវបានគ្របដណ្ដប់ដោយស្បែកចុងរបស់លិង្គបុរស គួរតែត្រូវកាត់ស្បែកនោះចោលដើម្បីអោយវាលៀនចេញមកក្រៅ។ ព្រមទាំងធ្វើការច្រឹបយកសាច់របស់វាមកធ្វើការកុសលវិច្ច័យ ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់។

ការច្រឹបយកសាច់មកធ្វើកុសលវិច្ច័យ គឺជាការធ្វើរោគវិនិច្ឆ័យតាមជាលិកាវិទ្យាយ៉ាងសំខាន់មូយ។ការច្រឹបយកសាច់ជំងឺមហារីកដែលកើតឡើងដោយកោសិការបស់លិង្គផ្ទាល់ គឺអាចអោយយើងធ្វើរោគវិនិច្ឆ័យតាមជាលិកាវិទ្យាបានយ៉ាងច្បាស់។ ការចែកដំណាក់កាលតាមរយៈអាណាប៉ាត់។ រីឯការច្រឹបយកសាច់របស់កូនកណ្ដុរនៅក្រលៀនមកធ្វើការកុសលវិច្ច័យ អាចអោយយើងដឹងថាកោសិកាមហារីកមានរាលដាលទៅដល់កន្លែងដទៃទៀតដែរឬអត់។ ទាំងនេះគឺជាជំនួយសំរាប់កំណត់ដំណាក់កាលនិងវិធីព្យាបាលជំងឺមហារីក។

តើការច្រឹបយកសាច់របស់លិង្គមកធ្វើការកុសលវិច្ចយ័មានសារៈសំខាន់យ៉ាងដូម្ដេច?

ការច្រឹបយកសាច់របស់លិង្គមកធ្វើការកុសលវិច្ច័យ គឺជាវិធីមួយអាចធ្វើរោគវិនិច្ឆ័យជំងឺមហារីកលិង្គដែលមានឈ្មោះថាស៊្វែមឺសសែលខាស៊ីណូម៉ា(Squamous Cell Carcinoma)បានយ៉ាងច្បាស់លាស់។ចំពោះដុំមហារីកដែលតូចហើយស្ថិនៅទីតាំងណាមួយច្បាស់លាស់ គេអាចធ្វើការកាត់យកវាចេញទាំងមូលតែម្ដង រួចយកសាច់នោះទៅធ្វើការកុសលវិច្ច័យ។

សំរាប់អ្នកជំងឺមហារីកលិង្គទាំងនេះត្រូវធ្វើការវះកាត់ជ្រៅទៅក្នុងកោសិកា ដើម្បីសំអាតអោយអស់នូវកោសិកាមហារីក។

ការច្រឹបយកសាច់របស់លិង្គមកធ្វើការកុសលវិច្ចយ័សារៈសំខាន់ក្នុងការចែកដំណាក់កាល និង ធ្វើរោគវិនិច្ឆ័យតាមជាលិកាវិទ្យា។ចំពោះដុំមហារីកមានទំហំតូច ហើយបានរាលដាលចូលជ្រៅទៅក្នុងលិង្គ អាចធ្វើការច្រឹបយកសាច់របស់លិង្គមកធ្វើការកុសលវិច្ច័យ ទើបអាចធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់។

ចំពោះដុំមហារីកមានទំហំធំមានភាពងាយស្រួលក្នុងការវិនិច្ឆ័យតាមរយៈការថតស្គេន និង ការពិនិត្យមើលរាងកាយទាំងមូល។ នៅពេលដែលយើងសំយោគទិន្ន័យទាំងនេះចូលគ្នា ធ្វើអោយយើងអាចធ្វើការបែងចែកដំណាក់កាលរបស់វាបានយ៉ាងសុក្រិត ព្រមទាំងមិនបានស្ដែងចេញមកនូវអាការៈរីករាលដាលនៃជំងឺមហារីកទៅកន្លែងដទៃទៀត។ ងាយស្រួលក្នុងការមើលថាជំងឺមហារីកអាចមានលទ្ធភាពរីករាលដាលទៅកន្លែងដទៃទៀតដែរឬទេ។

ជំងឺមហារីកលិង្គ 3

តើមធ្យោបាយនៃការរីករាលដាលរបស់ ជំងឺមហារីកលិង្គមានអ្វីខ្លះ?

ជំងឺមហារីកលិង្គគឺជាជំងឺមហារីកកាចមួយដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសុខភាពបុរស។ ការរកឃើញបានទាន់ពេលវេលានិងទទួលការព្យាបាលបានទាន់ពេល គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់។ បើមិនដូច្នោះទេវានឹងមានទំនោរទៅរកភាពរាលដាលទៅកន្លែងដទៃៗទៀត។ មធ្យោបាយនៃការរីករាលដាលរបស់ជំងឺមហារីកលិង្គមានដូចខាងក្រោម៖

1.ការរុករានទន្រ្ទានដោយផ្ទាល់ទៅសរីរាង្គ ឬ កោសិកាដែលស្ថិតនៅជុំវិញវា

2.ការរុករានទន្រ្ទានតាមរយៈប្រពន្ធ័ទឹករងៃ

3.ការរុករានទន្រ្ទានតាមរយៈឈាម៖ ជារឿយៗវាតែងតែរាលដាលទៅដល់សួត ថ្លើម បន្ទាប់មកឆ្អឹង ខូរក្បាល។ល។

តើមានវិធីព្យាបាលអ្វីខ្លះ?

1.ការវះកាត់៖ ការវះកាត់វាត្រូវបានគេធ្វើឡើងសំរាប់ជំងឺមហារីកលិង្គដំណាក់កាលដំបូង ដោយសារតែដំណាក់កាលដំបូងនៃដុំមហារីកមានទំហំតូច និង មិនទាន់បានរីករាលដាលទៅដល់កន្លែងផ្សេងទៀត។  2.ការប្រើប្រាស់ថ្នាំប្រឆាំងមហារីក៖ការប្រើប្រាស់ថ្នាំប្រឆាំងមហារីកវាមានប្រសិទ្ធិភាពយ៉ាងល្អក្នុងការព្យាបាលជំងឺមហារីកលិង្គ,ហើយប្រសិនបើយើងគួបផ្សំជាមួយការព្យាបាលតាមរយៈការវះកាត់ទៀតនោះប្រសិទ្ធិភាពរបស់វារឹតតែខ្ពស់ថែមទៀត។

2.ការព្យាបាលដោយបាញ់កាំរស្មី៖ ការព្យាបាលជំងឺមហារីកលិង្គដោយបាញ់កាំរស្មីត្រូវបានគេប្រើប្រាស់ក្រោយការវះកាត់រួចដើម្បីជាជំនួយក្នុងការបង្កើនប្រសិទ្ធិភាពនៃការព្យាបាល។

3.ការព្យាបាលតាមបច្ចេកវិជ្ជាទំនើបដែលមានមុខរបួសតូច៖ ការព្យាបាលជំងឺមហារីកតាមបច្ចេកវិជ្ជាទំនើបមុខរបួសតូចមានលក្ខណៈវិសេសដូចជា៖ មិនបាច់វះកាត់ និង ហូរឈាមតិច។ ហើយវាមានប្រសិទ្ធិភាពក្នុងការសំលាប់កោសិកាមហារីក បង្ការការរាលដាលនិងការរើឡើងវិញនៃដុំមហារីក។

ចំនុចពិសេសរបស់ពេទ្យចិនបុរាណក្នុងការព្យាបាលជំងឺមហារីកលិង្គ

តាមរយៈការសិក្សាស្រាវជ្រាវខាងវិស័យវិជ្ជសាស្រ្តជាច្រើនឆ្នាំរបស់ប្រទេសចិន ការព្យាបាលជំងឺតាមរយៈវិធីពេទ្យចិនបុរាណធ្វើរក្សាបានតុល្យភាពរបស់សុខភាពអ្នកជំងឺក្នុងពេលព្យាបាល។ វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងនឹងជំងឺមហារីក។ តាមរយៈការសំយោគយកចំណុចពិសេសៗនៃវិធីព្យាបាលតាមរយៈពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើប អាចទទួលបានប្រសិទ្ធិភាពក្នុងការព្យាបាលល្អជាង។ ការសំយោគចូលគ្នារវាងវិធីព្យាបាលតាមរយៈពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបធ្វើអោយយើងអាចមានវិធីជាច្រើនសំរាប់ធ្វើការព្យាបាលដូចជា៖ ការចាក់ថ្នាំបុរាណចិនចូលតាមសរសៃឈាម ការស្ពង់ថ្នាំបុរាណចិន ការចាក់ថ្នាំបុរាណចិនតាមជីពចរ។ល។ ការរួមបញ្ចូលគ្នារវាងវិធីទាំងពីរនេះគឺជាវិធីមួយដែលគេនិយមប្រើក្នុងការព្យាបាលជំងឺមហារីក។

តើត្រូវថែទាំសុខភាពក្រោយពេលព្យាបាលយ៉ាងដូចម្តេច?

1.ក្នុងរយៈពេលមួយសប្ដាហ៍ក្រោយពីវះកាត់  រយៈពេលមួយសប្ដាហ៍ក្រោយពីការវះកាត់គឺជាពេលវេលាមួយដែលងាយនឹងមានបញ្ហាដែលបណ្ដាលមកពីការវះកាត់ដូចជា៖ មុខរបួសហូរឈាម ការឆ្លងមេរោគ។ល។ អ្នកជំងឺគួរតែចៀសវាងនូវការពង្រឹងលិង្គ ការបត់ជើងប្រើកំលាំងជ្រុល និង ការមិនសំរាកព្យាបាលនៅលើគ្រែអោយបានយូរ។

2.របបអាហារ

ចំពោះរបបអាហារគួរតែធ្វើការជ្រើសរើសនូវអាហារណាដែលងាយរំលាយ ចៀសវាងនូវអាហារដែលបណ្ដាលអោយអរមូនភេទញីកើនឡើងខ្ពស់ ដូចជា៖គ្រឿងក្នុងសត្វ អាហារដែលសំបូរសារធាតុសង្ក័សី(សាច់លៀស,គ្រំ,សាច់គោ) អាហារដែលសំបូរអាស៊ីតអាមីនេអាគីនីន អាហារដែលសំបូរជាតិកាល់ស្យូម(សំបកបង្កង,សណ្ដែកសៀងជាដើម។

3.ការបង្ការមុខរបួសកុំអោយឆ្លងមេរោគ

ក្រៅពីការប្រើប្រាស់អង់ទីប៊ីយ៉ូទីកក្នុងការបង្ការមុខរបួសកុំអោយឆ្លងមេរោគ ចូរធ្វើការសំអាតបរិវេណជុំវិញប្រដាប់ភេទផង។ ក្រោមការមើលថែរបស់សមាជិកគ្រូសារ ចូរប្រយត្ន័ប្រយែងពីការបន្ទោរបង់របស់អ្នកជំងឺដែលអាចបណ្ដាលអោយឆ្លងមេរោគទៅមុខរបួស។

4.ការថែទាំសុខភាពក្រោយចេញពីពេទ្យ

ការវះកាត់លិង្គមានការប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសតិអារម្មណ៍របស់អ្នកជំងឺ ដោយសារតែវាបានកែប្រែនូវរូបរាងដើមរបស់លិង្គ និង ធ្វើអោយប្រវែងរបស់វាមានការរួមខ្លី។ ចំនែកឯបញ្ហាផ្លូវភេទវិញធ្វើអោយអ្នកជំងឺបាត់បង់នូវទំនុកចិត្ត។ ចំពោះអ្នកដែលធ្វើការវះកាត់ចោលនូវលិង្គទាំងមូល គាត់នូវតែអាចបំពេញតំរូវការផ្លូវភេទរបស់គាត់តាមរយៈការថើប ការអោប ការបបោសអង្អែល។ល។

តើគាត់អាចទទួលការគាំទ្រពីកត្តាអ្វីខ្លះ?

តាមការអនុវត្តន៍ជាក់ស្ដែងបានបង្ហាញថា៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកមហារីក វេជ្ជបណ្ឌិតផ្នែកពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំ និង គិលាននុបដ្ធាយិការ។ល។ បង្កើតបានជាកសហព័ន្ធមួយក្នុងការធ្វើរោគវិនិច្ឆ័យ និង ធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ,ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆ័យនិងធ្វើការព្យាបាល,តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈទូរសព្ទ័ការជួបមុខដោយផ្ទាល់ អីម៉ែល(Email) អនឡាញ(Online)ជាដើម។ ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា៖ វេជ្ជបណ្ឌិតគិលាននុបដ្ធាយិការ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកបកប្រែ។ល។ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។

មហារីកសុដន់
មហារីកថ្លើម
មហារីកកស្បូន
មហារីកលឹង្គ
មហារីកបំពង់ក
មហារីកពោះវៀនធំ
មហារីកកន្សោមកូន
មហារីកសួត
មហារីកក្រពះ
មហារីកបំពង់អាហារ
មហារីកឆ្អឹង
មហារីកខួរក្បាល
ជម្ងឺមហារីកឈាម(ឈាមសស៊ីឈាមក្រហម)
មហារីកច្រមុះ និង បំពង់ក
មហារីកយោនី
មហារីកកូនកណ្តុរ
មហារីកក្រពេញប្រូស្តាត
មហារីកស្បូន
មហារីកខួរឆ្អឹង
មហារីកស្បែក
មហារីកប្លោកនោម
មហារីកត្រសាល់គូទ
មហារីកមាត់
មហារីកលំពែង
មហារីកតំរងនោម
មហារីកពងស្វាស
មហារីកពោះវៀនតូច
មហារីកពោះវៀន
មហារីកក្រពេញទីរ៉ូអ៊ីត
មហារីកប្រមាត់
មហារីកដែលមានឈ្មោះថាសបធីសូធូមរ័
មហារីកអណ្តាត
មហារីកក្រពេញអាដ្រេណាល់
មហារីកភ្នែក
អាការៈរបស់ជម្ងឺមហារីកសួត
អាការៈរបស់ជម្ងឺមហារីកថ្លើម
អាការៈរបស់ជម្ងឺមហារីកសុដន់
អាការៈរបស់ជម្ងឺមហារីកកស្បូន
អាការៈរបស់ជម្ងឺមហារីកគ្រាប់ឈាម
អាការៈរបស់ជម្ងឺមហារីកពោះវៀនធំ
អាការៈរបស់ជម្ងឺមហារីកកូនកណ្តុរ
អាការៈរបស់ជម្ងឺមហារីកក្រពេញប្រូស្តាត
អាការៈរបស់ជម្ងឺមហារីកខួរក្បាល
អាការៈរបស់ជម្ងឺមហារីកបំពង់អាហារ
អាការៈរបស់ជម្ងឺមហារីកពោះវៀន
អាការៈរបស់ជម្ងឺមហារីកមាត់
អាការៈរបស់ជម្ងឺមហារីកប្លោកនោម
រោគសញ្ញាមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
អាការៈរបស់ជម្ងឺមហារីកយោនី
អាការៈរបស់ជម្ងឺមហារីកត្រសាល់គូទ
អាការៈរបស់ជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
អាការៈរបស់ជម្ងឺមហារីកប្រមាត់
អាការៈរបស់ជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
រោគសញ្ញាមហារីកអណ្តាត
អាការៈរបស់ជម្ងឺមហារីកបំពង់ក
អាការៈរបស់ជម្ងឺមហារីកភ្នែក
រោគសញ្ញានៃជម្ងឺមហារីកពោះវៀនតូច
រោគសញ្ញាជម្ងឺមហារីកពងស្វាស
អាការៈរបស់ជម្ងឺមហារីកច្រមុះ និង បំពង់ក
អាការៈរបស់ជម្ងឺមហារីកតំរងនោម
អាការៈរបស់ជម្ងឺមហារីកក្រពះ
អាការៈរបស់ជម្ងឺមហារីកកន្សោមកូន
អាការៈរបស់ជម្ងឺមហារីកលំពែង
អាការៈរបស់ជម្ងឺមហារីកឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បែក
អាការៈរបស់ជម្ងឺមហារីកលឹង្គ
អាការៈរបស់ជម្ងឺមហារីកខួរឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បូន
អាការៈរបស់ជម្ងឺ​មហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកថ្លើម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសុដន់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកគ្រាប់ឈាម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរក្បាល
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកឆ្អឹង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលឹង្គ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសួត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកន្សោមកូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកូនកណ្តុរ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពះ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនធំ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលំពែង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់អាហារ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្លោកនោម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកដែលមានឈ្មោះថាសបធីសូធូមរ័(Soft Tissue Tumors)
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកយោនី
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកត្រសាល់គូទ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកភ្នែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនតូច
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរឆ្អឹង
រោគវិនិច្ឆ័យជម្ងឺមហារីកពងស្វាស
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកច្រមុះ និង បំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកសុដន់
ការព្យាបាលជម្ងឺមហារីកថ្លើម
ការព្យាបាលជម្ងឺមហារីកកស្បូន
ការព្យាបាលជម្ងឺមហារីកសួត
ការព្យាបាលជម្ងឺមហារីកខួរក្បាល
ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាត
ការព្យាបាលជម្ងឺមហារីកគ្រាប់ឈាម
ការព្យាបាលជម្ងឺមហារីកស្បែក
ការព្យាបាលជម្ងឺមហារីកលឹង្គ
ការព្យាបាលជម្ងឺមហារីកកន្សោមកូន
ការព្យាបាលជម្ងឺមហារីកក្រពះ
ការព្យាបាលជម្ងឺមហារីកពោះវៀន
ការព្យាបាលជម្ងឺមហារីកពោះវៀនធំ
ការព្យាបាលជម្ងឺមហារីកលំពែង
ការព្យាបាលជម្ងឺមហារីកបំពង់អាហារ
ការព្យាបាលជម្ងឺមហារីកមាត់
ការព្យាបាលជម្ងឺមហារីកប្លោកនោម
ការព្យាបាលមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
ការព្យាបាលជម្ងឺមហារីកយោនី
ការព្យាបាលជម្ងឺមហារីកត្រសាល់គូទ
ការព្យាបាលជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការព្យាបាលជម្ងឺមហារីកស្បូន
ការព្យាបាលជម្ងឺមហារីកប្រមាត់
ការព្យាបាលជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការព្យាបាលមហារីកអណ្តាត
ការព្យាបាលជម្ងឺមហារីកបំពង់ក
ការព្យាបាលជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការព្យាបាលជម្ងឺមហារីកភ្នែក
ការព្យាបាលជម្ងឺមហារីកពោះវៀនតូច
ការព្យាបាលជម្ងឺមហារីកខួរឆ្អឹង
ការព្យាបាលជម្ងឺមហារីកពងស្វាស
ការព្យាបាលជម្ងឺមហារីកច្រមុះ និង បំពង់ក
ការព្យាបាលជម្ងឺមហារីកឆ្អឹង
ការព្យាបាលជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកកូនកណ្តុរ

无法在这个位置找到: model/swt.htm