តើអ្វីទៅជាជំងឺមហារីកកន្សោមកូន?
ជំងឺមហារីកកន្សោមកូនគឺជាជំងឺមួយដែលកោសិកាមហារីកត្រូវបានគេរកឃើញនៅក្នុងកន្សោមកូនរបស់សស្រ្តី វាជាជំងឺមហារីកមួយប្រភេទដែលគេតែងតែប្រទះឃើញកើតនៅលើសរីរាង្គបន្តពូជរបស់សស្រ្តី ដោយសារតែមុខងារដ៏ស្មុគស្មាញរបស់ជាលិកានិងក្រពេញអង់ដូគ្រីនរបស់កន្សោមកូន ធ្វើអោយយើងពិបាកធ្វើការវាយតំលៃថាវាជាប្រភេទមហារីកស្លូតឬកាចតាមរយះការពិនិត្យផ្សេងៗ។ នៅពេលដែលរោគវិនិច្ឆយ័ច្បាស់លាស់ ជាទូទៅកោសិកាមហារីកបានរីករាលដាលដល់សរីរាង្គផ្សេងៗដែលស្ថិតនៅក្បែរកន្សោមកូនបាត់ទៅហើយ។ អត្រានៃការស្លាប់ដោយសារជំងឺមហារីកកន្សោមកូនស្ថិតនៅលំដាប់លេខទីមួយចំនោមជំងឺមហារីកផ្នែករោគសស្រ្តី វាជាប្រភេទជំងឺមួយដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងសុខភាពរបស់សស្រ្តី។ ក្រោយពីដឹងថាខ្លួនកើតជំងឺមហារីកកន្សោមកូន ប្រហែលជា2/3នៃអ្នកជំងឺទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដូច្នេះអត្រាដែលពួកគាត់អាចរស់បានរយះពេលប្រាំឆ្នាំមានប្រហែលជាពី20%~30%ប៉ុណ្ណោះ ហើយមានអ្នកជំងឺតិចតួចណាស់ដែលអាចរស់បានរយៈពេលបីឆ្នាំក្រោយពីគាត់ដឹងថាខ្លួនគាត់កើតជំងឺមហារីកកន្សោមកូន។ ប្រសិនបើមានវយ័កាន់តែច្រើន នោះអត្រានៃការស្លាប់ដោយសារជំងឺជំងឺមហារីកកន្សោមកូនកាន់តែខ្ពស់។ ប៉ុន្តែយើងនៅតែមានក្តីសង្ឃឹមប្រសិនបើយើងរកឃើញជំងឺមហារីកកន្សោមកូនបានទាន់ពេលវាលា ដោយប្រើបច្ចេកវិជ្ជាទំនើបក្នុងការព្យាបាលនោះវានឹងធ្វើអោយស្ថានភាពសុខភាពអ្នកជំងឺមានភាពប្រសើរហើយថែមទាំងអាចពន្យារនូវជីវិតរបស់គាត់បានទៀតផង។
តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយកើតជំងឺមហារីកកន្សោមកូន?
1.កត្តាបរិស្ថាន ៖ ស្រ្តីដែលរស់នៅប្រទេសរីកចំរើនខាងវិសយ័ឧស្សាហកម្ម និង ស្រ្តីដែលស្ថិតក្នុងលំដាប់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភឬក៏អ្នកមានវង្សត្រកូលឧត្តុង្គឧត្ដម្ភមានអត្រាកើតជំងឺមហារីកកន្សោមកូនខ្ពស់ ប្រហែលជាមានទំនាក់ទំនងជាមួយរបបអាហារដែលមានជាតិក្លូលេស្តេរ៉ូលខ្ពស់របស់ពួកគាត់។ ក្រៅពីនេះ ជាតិវិទ្យុសកម្ម,ជាតិរ៉ែម៉្យាងដែលមានឈ្មោះថាអាបេស្តុស(asbestos) និង ផាល់វីតាល់សី(Pulvis Talci) សុទ្ធតែជាកត្តាដែលរួមចំនែកក្នុងការបង្កជំងឺមហារីកកន្សោមកូន ចំនែកឯការជក់បារី ខ្វះជីវជាតិ A,C,Eក៏អាចជាកត្តាដែលរួមចំនែកក្នុងការបង្កជំងឺមហារីកកន្សោមកូនផងដែរ។
2.កត្តាប្រពន្ធ័អង់ដូគ្រីន ៖
ជំងឺមហារីកកន្សោមកូនច្រើនតែកើតមានទៅលើក្រុមសស្រ្តីដែលមិនធ្លាប់ធ្វើការសំរាលកូន ខាងវិសយ័វិជ្ជសាស្រ្តធ្វើការពន្យល់ថា ៖ ការមានគក៍ហាក់បីដូចជាអាចបង្ការជំងឺមហារីកកន្សោមកូនបាន ដែលវាមានទំនាក់ទនងជាមួយការបញ្ចេញអូវុលបណ្តាលអោយមានកាសិកាកន្សោមកូនទទួលរងនូវការប៉ះពាល់។ ម្យ៉ាងវិញទៀតជំងឺមហារីកសុដន់ ជំងឺមហារីកស្បូន ជំងឺមហារីកកន្សោមកូនងាយកើតព្រមពេលជាមួយគ្នាដោយសារជំងឺទាំងបីប្រភេទនេះមានទំនាក់ទំនងជាមួយប្រពន្ធ័អង់ដូគ្រីន។
3.កត្តាតំនពូជ ៖ ប្រហែលជា20%-25%នៃអ្នកជំងឺមហារីកកន្សោមកូនធ្លាប់មានសាច់ញាតិកើតជំងឺនេះ។
ក្រុមមនុស្សដែលប្រឈមមុខខ្ពស់ជាមួយជំងឺមហារីកកន្សោមកូន
ជំងឺមហារីកកន្សោមកូនងាយកើតទៅលើក្រុមស្រ្តីដែលមានមុខងារកន្សោមកូនខុសប្រក្រតីដូចជា ៖ ការមករដូវលើកទីមួយរបស់គាត់មានភាពយឺតយ៉ាវ អស់រដូវមុនការគំនត់នៃអាយុ ឈឺចាប់ពេលមករដូវ ក្រៅពីនោះមានមូលហេតុដទៃទៀតដូចជា ៖ ការនៅលីវយូរ ក្រុមស្រ្តីអា ក្រុមស្រ្តីដែលឧស្សាហ៍ធ្វើការរំលូតកូន និង ក្រុមស្រ្តីដែលមានសាច់ញាតិក្នុងគ្រួសារធ្លាប់កើតជំងឺនេះ។ ជំងឺមហារីកកន្សោមកូនអាចកើតទៅលើស្រ្តីគ្រប់វយ័ជាពិសេសច្រើនតែកើតទៅលើក្រុមស្រ្តីដែលមានវយ័ចំណាស់។ ជាទូទៅវាច្រើនតែកើតទៅលើក្រុមស្រ្តីដែលជិតដល់ពេលអស់រដូវនិងអស់រដូវ។ ជំងឺមហារីកកន្សោមកូនមានប្រភេទផ្សេងៗគ្នាហើយវាកើតនៅលើវយ័ខុសៗគ្នា។ ជំងឺមហារីកកន្សោមកូនរីកលូតលាស់យ៉ាងលឿនចាប់ពីពេលអ្នកជំងឺមានអាយុចាប់ពី40ឆ្នាំឡើងទៅ អាយុដែលជំងឺមហារីកកន្សោមកូនរីកលូតលាស់យ៉ាងលឿនបំផុតនោះគឺចន្លោះពី50-60ឆ្នាំ ចាប់ពីអាយុ70ឆ្នាំឡើងទៅជំងឺមហារីកកន្សោមកូនរីកលូតលាស់មានសំទុះយឺតទៅៗ។ ចំពោះក្រុមមនុស្សដែលប្រឈមមុខខ្ពស់ជាមួយជំងឺមហារីកកន្សោមកូនគួរតែចាប់អារម្មណ៍បន្តិចពីអាការះក្នុងដំណាក់កាលដំបូងរបស់ជំងឺមហារីកកន្សោមកូន ការដឹងទាន់ពេលវេលាយើងអាចធ្វើការព្យាបាលវាបានយ៉ាងមានប្រសិទ្ធិភាព។
តើជំងឺមហារីកកន្សោមកូនមានអាការះដូចម្ដេចខ្លះ?
1.ឈឺពោះ,ឆ្អល់ពោះមិនបាត់។
2.រដូវមិនទៀងទាត់,ស្បូនធ្លាក់ឈាមមិនទៀងទាត់,ធ្លាក់ឈាមតាមទ្វារមាសក្រោយអស់រដូវ
3.ចំពោះជំងឺមហារីកកន្សោមកូនដំណាក់កាលចុងក្រោយអ្នកជំងឺចេះតែស្គមទៅៗ
តើជំងឺមហារីកកន្សោមកូនមានរោគសញ្ញាដូចម្ដេចខ្លះ?
1.ពោះផ្នែកខាងក្រោមផ្នែកឆ្វេងនិងស្តាំមានដុំសាច់
2.ដុំសាច់នៅនឹងថ្កល់នៅពេលដែលយើងផ្លាស់ប្ដូរឥរិយាបទ
3.ទីកទឹក,ជាទូទៅវាមានលក្ខណះជាឈាម
4.ញាំបាយមិនសូវបាន ចុះស្គម អស់កំលាំង ល្ហិតល្ហៃ
អាការះជំងឺមហារីកកន្សោមកូនដំណាក់កាលដំបូង មានពេលខ្លះស្ដែងចេញហើយពេលខ្លះក៏មិនស្ដែងចេញប្រសិនបើលេចចេញនូវអាការះមួយណាខាងលើ ត្រូវតែប្រញាប់រស់រាន់ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យព្យាបាល ពីព្រោះការព្យាបាលជំងឺមហារីកកន្សោមកូនដែលស្ថិតក្នុងដំណាក់កាលដំបូងមានប្រសិទ្ធិភាពខ្ពស់។
តើមានវិធីណាខ្លះដើម្បីធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូន?
1.បច្ចុប្បន្ននេះដោយសារតែការរីកចំរើនឥតឈប់ឈរនៃរ៉ាឌីយ៉ូឡូសី(Radiology)ធ្វើអោយយើងអាចចែកដំណាក់កាលជំងឺមហារីកកន្សោមកូនបានដោយពឹងផ្អែកលើបច្ចេកវិជ្ជាមួយនេះព្រមទាំងធ្វើអោយយើងដឹងពីស្ថានភាពជំងឺ បន្ទាប់ពីធ្វើការព្យាបាលថាតើវាមានរើឡើងវិញឬអត់និងធ្វើការទស្សន៏ទាយពីការវិវត្តន៍របស់ជំងឺ។
2.តាមរយៈអេកូធ្វើអោយយើងអាចកំនត់ពីទីតាំង,ទំហំរបស់ដុំម៉ាសថាវាជាដុំគីសឬដុំសាច់។
3.តាមរយៈកាំរស្មីXក៏អាចធ្វើអោយយើងអាចកំនត់ពីទីតាំងបែងចែកដំណាក់កាលមហារីកនិងធ្វើការពិនិត្យតាមដានក្រោយពីវះកាត់រួច។
4.CTនិងMRIក៏អាចធ្វើការពិនិត្យបានដែរ។
ការចោះយកសាច់ទៅពិសោធន៍(Biopsy) ៖ ឆ្លងកាត់តាមឧបករណ៍ដែលមានឈ្មោះថាឡាផូរូស្កុពី(Laporoscopy)ដើម្បីធ្វើការចោះយកសាច់ទៅពិសោធន៍ពីព្រោះធ្វើការចោះយកសាច់ទៅពិសោធន៍គឺជាវិធីមួយដែលអាចធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូនបានយ៉ាងច្បាស់លាស់។ ការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូនដំណាក់កាលដំបូងពិតជាមានការលំបាកណាស់ ដូច្នេះយើងត្រូវតែប្រើវិធីផ្សេងៗដើម្បីជាជំនួយក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺនេះអោយបានឆាប់រហស័តាមដែលអាចធ្វើទៅរួច។
ការរីករាលដាលនៃជំងឺមហារីកកន្សោមកូននិងការបែងចែកដំណាក់កាលរបស់វា
ការបែងចែកដំណាក់កាលរបស់ជំងឺមហារីកកន្សោមកូនមានសារះសំខាន់ក្នុងការធ្វើការជ្រើសរើសវិធីព្យាបា ចំនែកឯបញ្ហាមួយចំនួនទៀតដូចជា ៖ ដែនកំនត់របស់ដុំមហារីក ទំហំរបស់ដុំមហារីក តើដុំមហារីកមានការរីករាលដាលទៅសរីរាង្គដទៃទៀតទេ អាយុរបស់គាត់ តើគាត់នៅមានរដូវទៀតទេឬក៏ដល់អាយុដែលឈប់មានរដូវហើយ និង ស្ថានភាពសុខភាពរបស់អ្នកជំងឺ។ល។ ក៏មានទំនាក់ទំនងជាមួយការជ្រើសរើសវិធីធ្វើការព្យាបាលផងដែរ។
តើជំងឺមហារីកកន្សោមកូនមានវិធីព្យាបាលណាខ្លះ?
វិធីនៃការព្យាបាលជំងឺមហារីកកន្សោមកូនគឺជាការធ្វើសមាហរណ័ចូលគ្នាជាច្រើនដូចជាអាយុរបស់អ្នកជំងឺ,អ្នកជំងឺនៅលីវឬរៀបការរួច ការបែងចែកដំណាក់កាល,ការចែកប្រភេទតាមរយះជាលិកាវិទ្យា ការដឹងអំពីកោសិកាមហារីកថាវាស្ថិតនៅក្នុងដំណាក់កាលរីកលូតលាស់មួយណា ទំហំនៃដុំមហារីក ចង់បានកូនតទៅទៀតឬក៏ឈប់ចង់បានកូនតទៅទៀត។ល។
1.ការវះកាត់ ៖
2.ការវះកាត់គូបផ្សំជាមួយការប្រើថ្នាំប្រឆាំងមហារីកនិងការប្រើកាំរស្មី
3.ការព្យាបាលដោយមិនបាច់ធ្វើការវះកាត់មានដូចជា ៖ ការព្យាបាលដោយប្រើសីតុណ្ហភាពកំណក ការព្យាបាលដោយចាក់បញ្ចូល ការព្យាបាលដោយប្រើគ្រាប់អនុភាគ ការព្យាបាលតាមបច្ចេកវិជ្ជាតំណពូជ(Gene therapy) ការព្យាបាលដោយវិធីពេទ្យចិនបុរាណគួបផ្សំជាមួយវិធីព្យាបាលរបស់ពេទ្យសមយ័ទំនើប។ល។ ជាមួយវិធីទាំងនេះអ្នកជំងឺមិនមានទទួលរងនូវការឈឺចាប់ក្នុងពេលធ្វើការព្យាបាល ហើយអាចសំលាប់កោសិកាមហារីកបានយ៉ាងសុក្រិតទៀតផង។
ចំនុចពិសេសក្នុងការព្យាបាលជំងឺមហារីកកន្សោមកូនតាមរយះវិធីពេទ្យចិនបុរាណ
តាមរយះការសិក្សាស្រាវជ្រាវខាងវិសយ័វិជ្ជសាស្រ្តជាច្រើនឆ្នាំរបស់ប្រទេសចិន,ការព្យាបាលជំងឺតាមរយះវិធីពេទ្យចិនបុរាណធ្វើអោយខ្លួនប្រាណរបស់យើងមានតុល្យភាព វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក។ បច្ចុប្បន្ននេះការព្យាបាលដោយវិធីពេទ្យចិនបុរាណគួបផ្សំជាមួយវិធីព្យាបាលរបស់ពេទ្យសមយ័ទំនើបកំពុងតែត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ដោយប្រើថ្នាំចិនបុរាណគួបផ្សំជាមួយការវះកាត់ ថ្នាំប្រឆាំងមហារីក និង ការបាញ់កាំរស្មីអាចទប់ស្កាត់កោសិកាមហារីកបាន ហើយព្រមទាំងធ្វើអោយដុំមហារីករួមតូច លើកំពស់ប្រពន្ធ័ការពារខ្លួនប្រាណ ជួយជំរុញស្ថានភាពសុខភាពអោយវិលទៅរកភាពប្រក្រតីវិញ។ ការព្យាបាលដោយវិធីពេទ្យចិនបុរាណគួបផ្សំជាមួយវិធីព្យាបាលរបស់ពេទ្យសមយ័ទំនើបអាចកាត់បន្ថយនូវការឈឺចាប់របស់អ្នកជំងឺ, លើកំពស់ស្ថានភាពសុខភាពរបស់អ្នកជំងឺ,កាត់បន្ថយការរើឡើងវិញនិងការរីករាលដាល។
តើត្រូវធ្វើដូម្ដេចក្រោយពីធ្វើការវះកាត់រួចដើម្បីអោយស្ថានភាពសុខភាពរបស់អ្នកជំងឺវិលទៅរកភាពប្រក្រតីវិញ?
ការមើលថែទាំអ្នកជំងឺ ៖
1.តំរូវការរផ្នែកផ្លូវភេទធ្វើឡើងដោយសមស្របទៅនឹងស្ថានភាពអ្នកជំងឺ ក្នុងអំឡុងពេលនៃការព្យាបាលដោយប្រើថ្នាំប្រឆាំងមហារីកនិងក្រោយពីធ្វើការវះកាត់រួចគួរតែចៀសវាងតំរូវការផ្នែកផ្លូវភេទ អ្នកជំងឺមហារីកកន្សោមកូនដំណាក់កាលចុងក្រោយក៏គួរតែចៀសវាងតំរូវការផ្នែកផ្លូវភេទដែរ។
2.ចូរប្រយត្ន័អំពីរបបអាហារនិងការអនាមយ័
ការជំរុញខាងផ្នែកកំលាំងចិត្ត ៖
1.ត្រូវមានការលើកទឹកចិត្តពីសំណាក់សមាជិកគ្រួសារមិត្តភក្តិជិតស្និទ្ធដើម្បីធ្វើអោយអ្នកជំងឺមានទំនុកចិត្តក្នុងការព្យាបាល
2.ត្រូវតែអនុវត្តទៅតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យថាតើរយះពេលប៉ុន្មានត្រូវធ្វើការតាមដានស្ថានភាពជំងឺម្ដងទៀត។
តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានក្រុមវេជ្ជបណ្ឌិតឯកទេសមហារីកដ៏ខ្លាំងឆ្នើម សំបូរបទពិសោធន៍ក្នុងការព្យាបាលមហារីកកន្សោមកូន ធ្វើការប្រមូលផ្តុំវេជ្ជបណ្ឌិតល្បីៗដែលមកពីវិស័យបច្ចេកទេសផ្សេងគ្នា ផ្តល់នូវវិធីព្យាបាលដ៏ល្អបំផុតជូនអ្នកជម្ងឺមហារីកកន្សោមកូន បានដោះស្រាយការឈឺចាប់ជូនអ្នកជម្ងឺមហារីកកន្សោមកូនជាច្រើនអ្នកយ៉ាងជោគជ័យ។
ចំពោះអាការៈរោគបង្ហាញនិងប្រភពជម្ងឺនៃមហារីកកន្សោមកូន មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រើប្រាស់វិធីព្យាបាលចាក់បញ្ចូលនិងដាក់គ្រាប់អនុភាគរួមគ្នាជាសំខាន់ ផ្តល់នូវក្តីសង្ឃឹមថ្មីដល់អ្នកជម្ងឺមហារីកកន្សោមកូនជាច្រើន។ វេជ្ជបណ្ឌិតឯកទេសវិធីចាក់បញ្ចូលនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយោងតាមបទពិសោធន៍ព្យាបាលជាយូរឆ្នាំ ប្រើប្រាស់វិធីដែលស្ទាត់ជំនាញ យកសារធាតុថ្នាំប្រឆាំងមហារីកដែលមានកំហាប់ខ្ពស់បញ្ចូលទៅក្នុងសរសៃឈាមដុំមហារីកយ៉ាងច្បាស់លាស់ សារធាតុថ្នាំមានប្រសិទ្ធភាពរយៈពេលយូរក្នុងការសម្លាប់មហារីក ម្យ៉ាងទៀតផលប៉ះពាល់រាងកាយក្នុងកម្រិតស្រាល អាចមានអាការៈក្អួតចង្អោរតិចតួចមិនដូចការចាក់ថ្នាំគីមីធម្មតា។ បន្ទាប់មកឆ្លងកាត់វេជ្ជបណ្ឌិតឯកទេសផ្នែកចាក់គ្រាប់អនុភាគដាក់បញ្ចូលគ្រាប់អនុភាគកាំរស្មីអ៊ីយ៉ូដ១២៥ទៅក្នុងបរិវេណដុំមហារីកយ៉ាងប៉ិនប្រសប់ ធ្វើការសម្លាប់បន្ថែមទៅលើដុំមហារីកដែលរួមតូចដោយសារជាតិថ្នាំ ជួយអ្នកជម្ងឺទប់ស្កាត់ការវាយប្រហារពីមហារីកកាចសាហាវយ៉ាងមានប្រសិទ្ធភាព។ ព្រមគ្នានោះដែរ តាមរយៈវិធីរួមផ្សំវេជ្ជសាស្ត្រចិនអ៊ឺរ៉ុបធ្វើការបន្តព្យាបាលពង្រឹងអ្នកជម្ងឺមហារីកកន្សោមកូន ប្រើឱសថចិនបញ្ចូលទៅក្នុងខ្លួនប្រាណអ្នកជម្ងឺតាមរយៈការចាក់ម្ជុលឬលេប អាចសំរន់ការឈឺចាប់ និងអាចកែលំអប្រព័ន្ធការពាររាងកាយមនុស្ស បង្កើនសមត្ថភាពទប់ទល់។
ក្នុងកំលុងពេលព្យាបាល អ្នកឯកទេសផ្នែកជីវជាតិបំប៉នអាចយោងតាមស្ថានភាពសុខភាពអ្នកជម្ងឺស្ត្រី និងស្ថានភាពជម្ងឺមហារីកកន្សោមកូន និងភាពខុសប្លែកនៃទម្លាប់ការបរិភោគ បង្កើតមុខម្ហូបបំប៉នសមស្របនិងអ្នកជម្ងឺ តាមរយៈថ្នាំចិនគួបផ្សំនិងអាហារ បង្កើនសមត្ថភាពប្រព័ន្ធការពាររាងកាយអ្នកជម្ងឺ ហើយនៅទីនេះ អាការៈរោគរបស់អ្នកជម្ងឺមហារីកកន្សោមកូនទទួលបានការគ្រប់គ្រងនិងព្យាបាលយ៉ាងមានប្រសិទ្ធភាព។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រឹងប្រែងយកចិត្តទុកដាក់ក្នុងគោលដៅមិនបន្ថែមសម្ពាធដល់អ្នកជម្ងឺ ផ្តល់ជូនសេវាកម្មព្យាបាលដ៍កក់ក្តៅគ្រប់ជ្រុងជ្រោយជូនអ្នកជម្ងឺ ម្យ៉ាងទៀតកាន់តែបង្កើនកម្រិតនិងប្រសិទ្ធិភាពព្យាបាលកាន់តែប្រសើរ។