អ្វីទៅជាជម្ងឺមហារីកច្រមុះ?
ជម្ងឺមហារីកច្រមុះជាដុំសាច់ប្រភេទកាចដែលកើតលើភ្នាសស្វិតនៃផ្នែកច្រមុះបានក្លាយជាឃាតករធំមួយដែលគំរាមដល់សុខភាព និង ជីវិតមនុស្សយ៉ាងខ្លាំង ហើយមិនអាចមើលងាយគ្រោះថ្នាក់របស់វានេះឡើយ។
ក្រុមមនុស្សដែលមានអត្រាកើតជម្ងឺមហារីកច្រមុះខ្ពស់
ជម្ងឺមហារីកច្រមុះមានលក្ខណៈប្លែកគ្នាតាមពូជសាសន៍ខ្លាំងណាស់ ច្រើនកើតលើមនុស្សស្បែកលឿង (ចិន ឥណ្ឌូនេស៊ី ម៉ាលេស៊ី ថៃ វៀតណាម ភីលីពីន)។ កំរកើតលើជនជាតិស្បែកសណាស់។ ជម្ងឺមហារីកច្រមុះ និង បំពង់កច្រើនវាយប្រហារលើមនុស្សវ័យចាស់។ កុមារ និង ក្មេងវ័យជំទង់ក៏មិនមានដែរ។ អាយុ៣០ឆ្នាំឡើងចាប់ផ្តើមមានអត្រាជម្ងឺកាន់តែខ្ពស់។ ៤០ ទៅ៦០ឆ្នាំជាចន្លោះអាយុដែលអាចកើតជម្ងឺខ្លាំងជាងគេ។ ក្រោយអាយុ៦៥ឆ្នាំអត្រាកើតជម្ងឺចាប់ផ្តើមថយចុះវិញ។
មូលហេតុធ្វើអោយកើតជម្ងឺមហារីកច្រមុះមានអ្វីខ្លះ?
១. ការក្លាយនូវអង់ទីក័រប្រឆាំងវីរុសEB ៖ ការស្រាវជ្រាវបង្ហាញថា វីរុសEB និង មហារីកច្រមុះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ រាង្គកាយមនុស្សដែលឆ្លងវីរុសEB ហើយជាមួយគ្នានោះកើតមានសារធាតុប្រឆាំងច្រើនប្រភេទ។
២. បរិស្ថាន និង របបអាហារ ៖ កត្តាបរិស្ថានក៏ជាមូលហេតុមួយធ្វើអោយកើតជម្ងឺមហារីកច្រមុះ។ ក្រៅពីនេះ ការបរិភោគត្រីប្រៃហួសហេតុពេក និង អាហារផ្អាប់ត្រាំក៏ជាកត្តាដែលមានគ្រោះថា្នក់ខ្ពស់ធ្វើអោយកើតជម្ងឺមហារីកច្រមុះ។
៣. កត្តាតំណពូជ ៖ អ្នកជម្ងឺមហារីកច្រមុះតែងមានស្ថានភាពជាពូជសាសន៍ និង លក្ខណៈជាក្រុមគ្រួសារកើតជាមួយគ្នា នេះបានដាស់តឿនថាជម្ងឺមហារីកច្រមុះ អាចប្រហែលជាជម្ងឺតំណពូជ។
រោគសញ្ញាដំបូងនៃជម្ងឺមហារីកច្រមុះមានអ្វីខ្លះ?
១. ចេញឈាមច្រមុះ ៖ ចេញឈាមច្រមុះជាអាការៈដំបូងមួយនៃមហារីកច្រមុះច្រើនមានលក្ខណៈជាការចេញឈាមច្រមុះតែម្ខាង។
២. តឹងច្រមុះ ៖ នៅពេលដុំសាច់រាងតូច ការតឹងច្រមុះរាងស្រាល ទៅតាមការធំធាត់នៃដុំសាច់ ការតឹងច្រមុះកាន់តែធ្ងន់ធ្ងរឡើង ច្រើនមានលក្ខណៈតឹងច្រមុះតែម្ខាង។
៣. ហឹងត្រចៀក កំលាំងស្តាប់ធ្លាក់ចុះ ៖ ដុំសាច់ស្ទះ ឬ សង្កត់ទៅលើមាត់បំពង់ទទួលសំលេង អាចធ្វើអោយហឹងត្រចៀកម្ខាង ហប់ត្រចៀក និង កំលាំងស្តាប់ធ្លាក់ចុះ ឬ រួមមានទឹកអំបៅអំបែកក្នុងត្រចៀក។
៤. ឈឺក្បាល ៖ ដំបូងផ្នែកក្បាលដែលឈឺមិននឹងនរ មានសភាពម្តងម្កាល អាចជាអាការៈដែលកើតចេញដំបូង ឬ អាការៈតែមួយគត់។
៥. ដុំសាច់ផ្នែកក ៖ ជម្ងឺមហារីកច្រមុះ និង បំពង់កនៅផ្នែកមានបរិមាណដុំសាច់ផ្លាស់ទីមិនច្រើនឡើយ ប៉ុន្តែអាចធំធាត់លឿន សារធាតុហាប់ណែន ហើយសង្កត់មិនឈឺ សកម្មភាពមិនច្រើន។
៦. អាការៈនៅសរសៃប្រសាទលលាដ៏ក្បាល ៖ ក្រៅពីលេចចេញសភាពស្ពឹកលើផ្នែកមុខ មានការបែក ស្រវាំងភ្នែក(មើលឃើញរបស់បែកជាពីរ) ព្រិលភ្នែក ត្របកភ្នែកធា្លក់ចុះ ស្រលេវភ្នែក។ ក្រៅពីនេះផ្នែកបំពង់កមានអារម្មណ៍ធ្លាក់ចុះ ស្ពឹកកន្លើត ពិបាកលេបអាហារ សំលេងស្អក លានអណ្តាតចេញមកវៀក-ល-។
ជម្ងឺមហារីកច្រមុះអាចធ្វើការពិនិត្យបែបណាខ្លះ?
១. ការពិនិត្យដោយឆ្លុះរន្ធច្រមុះខាងមុខ
២. ការពិនិត្យដោយឆ្លុះគន្លាក់ច្រមុះ និង បំពង់ក
៣. ការពិនិត្យដោយឆ្លុះសរសៃរុំព័ទ្ធនៃច្រមុះនិងបំពង់ក
៤. ការច្រឹបយកសាចផ្នែកកមកធ្វើកោសល្យវិច្ច័យ
៥. ការចាក់ម្ជុលតូលស្រូបយកមកពិនិត្យ
៦. ការពិនិត្យឈាមនូវអង់ទីក័រប្រឆាំងវីរុសEB
៧. ការថតហ្វីលនៃផ្នែកខាងនៃច្រមុះ ក្រោមលលាដ៏ និង ការពិនិត្យតាមប្រព័ន្ធកុំព្យូរទ័រ CT
៨. ការពិនិត្យអេកូ
៩. ការពិនិត្យដោយMRI
ជម្ងឺមហារីកច្រមុះមានការព្យាបាលដូចមេ្តចខ្លះ?
បច្ចុប្បន្ន ការព្យាបាលមហារីកច្រមុះសំខាន់រួមមានការវះកាត់ ការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្ម ការព្យាបាលតាមបែបគីមីសាស្រ្ត និង ការព្យាបាលតាមវិទ្យាពេទ្យចិនដែលតម្រូវតាមជម្ងឺរួមផ្សំគ្នាជាគោលការណ៍ព្យាបាល។ ចំពោះមហារីកច្រមុះដំណាក់កាលដំបូង ពេលនោះដុំសាច់នៅតូច មិនទាន់មានការរីកសាយ ផ្លាស់ទី ការព្យាបាលដែលមានប្រសិទ្ធភាពជាងគេគឺការវះកាត់។ អត្រារស់នៅនៃការវះកាត់មហារីកច្រមុះដំណាក់កាលដំបូង៥ឆ្នាំឈានដល់៨០% ក្រោយការវះកាត់នៅក្នុងពេលស័ក្តិសមមួយធ្វើការព្យាបាលតាមបែបគីមី ការព្យាបាលដោយថ្នំាចិនរួមផ្សំគ្នា ដើម្បីការពារលាប់ឡើងវិញ។
នៅក្រោយការច្រានចេញនូវបច្ចេកវិទ្យាពេទ្យទំនើបដែលរីកចម្រើនយ៉ាងឆាប់រហ័ស ការព្យាបាលមហារីកច្រមុះដោយបន្សល់មុខរបួសតូចទទួលការកត់សំគាល់ ក្នុងនោះរួមមានការចំនុចល្អដែលការព្យាបាលចាស់ៗមិនមាន ដូចជា មុខរបួសតូច ចេញឈាមតិច អាចកាត់បន្ថយកំរិតឈឺចាប់របស់អ្នកជម្ងឺ មានប្រសិទ្ធភាពបង្កើនគុណភាពរស់នៅរបស់អ្នកជម្ងឺ នៅក្នុងផ្នែកវេជ្ជសាស្រ្តបង្ហាញអោយឃើញពីទិដ្ឋភាពល្អមួយនៅអនាគត កា្លយជាជម្រើសព្យាបាលដំបូងរបស់អ្នកជម្ងឺ។
ក្រោយការវះកាត់មានតំហែទាំអ្វីខ្លះ?
១. តំហែទាំក្នុងរបបអាហារ
កែតម្រួលរបបអាហារអោយសមស្រប អាចបង្កើនថាមពលប្រព័ន្ធការពារសារពាង្គកាយរបស់អ្នកជម្ងឺយ៉ាងខ្លាំង ត្រូវបរិភោគបន្លែស្រស់ ផ្លែឈើ បំពេញសារជាតិប្រូតេអ៊ីនខ្ពស់ សារធាតុមានកម្តៅខ្ពស់អោយបានច្រើន មិនទទួលទានអាហារខ្លោច អាំង ចៀន ផ្អាប់ត្រាំទុក។
២. តំហែទាំក្នុងជីវភាពរស់នៅ
ជៀសវាងរាង្គកាយហត់នឿយហួសហេតុ ដូចជា ធ្វើពលកម្មលើកវត្ថុធ្ងន់ ធ្វើការរំលងយប់ ការហ្វឹកហាត់កីឡាខ្លាំងពេក-ល-។ នៅកំឡុងពេលសះស្បើយត្រូវប្រុងប្រយ័ត្ននឹងអនាម័យនៅផ្នែកខ្លះ។ ព្យាបាលខ្ពុលមាត់ជារៀងរាល់ថ្ងៃ ចាំបាច់ត្រូវធ្វើការប្រើទឹកលាងច្រមុះក្នុងរយៈពេលមួយឆ្នាំមិនអាចដកធ្មេញ។
៣. តំហែទាំផ្លូវចិត្ត
ធ្វើការងារលួងលោមផ្លូវចិត្ត បកស្រាយ យកចិត្តទុកដាក់ ទន់ភ្លន់លើអ្នកជម្ងឺអោយបានល្អ ខិតខំអស់ពីសមត្ថភាពបំពេញតម្រូវការរបស់អ្នកជម្ងឺ ធ្វើអោយអ្នកជម្ងឺមានទឹកចិត្តមុតមាំចំពោះការរស់នៅ។
អាចទទួលបានការគាំទ្រអ្វីខ្លះ?
វិធីព្យាបាលជម្ងឺមហារីកច្រមុះមានច្រើនប្រភេទណាស់ ការចាក់ថ្នាំគីមីគឺជាវិធីព្យាបាលជម្រើសដំបូងសំរាប់អ្នកជម្ងឺមហារីកច្រមុះ ប៉ុន្តែប្រសិនបើរាងកាយអ្នកជម្ងឺមានសភាពទន់ខ្សោយ នឹងពិបាកទ្រាំទ្រពីប្រតិកម្មនៃផលប៉ះពាល់ដែលបណ្តាលមកថ្នាំគីមីមានកំរិតខ្លាំង ធ្វើឲ្យការព្យាបាលប្រឆាំងមហារីកធម្មតាគ្មានមធ្យោបាយនឹងដំណើរការ។ អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា វិធីព្យាបាលជីវសាស្ត្រដែលចាក់ថ្នាំគីមីបានលេចចេញនូវប្រតិកម្មមិនល្អ និងភាពស្មុគស្មាញដែលមានប្រតិកម្មនឹងការព្យាបាល។ ក្នុងការចាក់ថ្នាំគីមីអាចការពារគ្រាប់ឈាមស ប្លាកែត អេម៉ូគ្លោប៊ីន នៅពេលដែលគ្រាប់ឈាមសឡើង ក៏អាចការពារមុខងារការផ្តល់ឈាមឲ្យខួរឆ្អឹង។ ដូច្នេះ គ្រាប់ឈាមអ្នកជម្ងឺមហារីកច្រមុះអាចត្រលប់មកសភាពដើមវិញជាធម្មតាបានឆាប់រហ័ស ធ្វើឲ្យការព្យាបាលដោយចាក់ថ្នាំគីមីដំណើរការបានយ៉ាងរលូន។ ក្រៅពីនេះ អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថាទៀតថា ស្ថានភាពជម្ងឺក្នុងវិស័យវេជ្ជសាស្ត្រអាចមានការផ្លាស់ប្តូរ មានអ្នកជម្ងឺខ្លះមានប្រវត្តិតំណពូជកើតជម្ងឺទឹកនោមផ្អែម ឬក៏មានការរបួសមុខងារតំរងនោម មានអ្នកជម្ងឺខ្លះទៀតដោយសារតែប្រើប្រាស់ថ្នាំមានការធ្វេសប្រហែស ក៏លេចចេញមានឧបសគ្គដល់មុខងារតំរងនោម-ល- ការចាក់ថ្នាំគីមីនៅចំនុចនេះ បើសិនដោះស្រាយមានការធ្វេសប្រហែសនោះ វានឹងអាចលេចចេញនូវមុខងារតំរងនោមខ្សោះរលីង។ ចំណែកឯវិធីព្យាបាលជីវសាស្ត្រគឺអាចធានាបាននៅខណៈពេលទទួលព្យាបាលជម្ងឺមហារីកច្រមុះ មិនធ្វើឲ្យមានការព្រួយបារម្ភចំពោះតំរងនោម។ ក្រៅពីនេះ វិធីព្យាបាលជម្ងឺមហារីកច្រមុះដោយជីវសាស្ត្របានការពារបេះដូង បង្កើនការពិសារចំណីអាហារ ធ្វើឲ្យមានសំណើមបំបាត់ហើម ការពារដំបៅមាត់-ល-ក៏អាចបង្ហាញចេញនូវប្រសិទ្ធភាពល្អដ៏សំខាន់ផងដែរ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានកេរ្តិ៍តំណែលជាសារៈវប្បធម៌ចិនរយៈពេលប្រាំពាន់ឆ្នាំ អ្នកឯកទេសនឹងផ្តោតទៅតាមស្ថានភាពរាងកាយអ្នកជម្ងឺមហារីកច្រមុះផ្តល់នូវជំនួយចិញ្ចឹមធាតុញី ផ្តល់ជាតិសំណើមក្នុងរាងកាយ ធ្វើឲ្យលំពែងនិងក្រពះប្រសើរឡើង ជំនួយដល់ថ្លើមនិងតំរងនោម និងការព្យាបាលដោយថ្នាំចិនផ្សេងទៀត សំរាប់លើកកំពស់មុខងារប្រព័ន្ធការពាររាងកាយអ្នកជម្ងឺ លើកកំពស់សមត្ថភាពនៃការបង្កើនប្រឆាំងមហារីក កែប្រែសុខភាពរាងកាយអ្នកជម្ងឺនិងស្ថានការណ៍ខាងចំណីអាហារ កាត់បន្ថយនិងការពារការព្យាបាលដោយបាញ់កាំរស្មី ប្រតិកម្មនៃផលប៉ះពាល់ដោយថ្នាំគីមី កាត់បន្ថយការរើឡើងវិញនិងការរាលដាលនៃដុំមហារីក ពន្យារយៈពេលរស់នៅនិងលើកកំពស់គុណភាពរស់នៅ-ល- ដែលអាចបង្ហាញចេញនូវប្រសិទ្ធភាពដ៏ល្អ។
មន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ថៃនិងប្រទេសជាច្រើនទៀត។ ជារៀងរាល់ឆ្នាំបានទទួលបញ្ជូនអ្នកជម្ងឺបរទេសផ្នែកមហារីកពីទីសា្នក់ការទៅព្យាបាលនៅប្រទេសចិន តាមរយៈការព្យាបាលអ្នកជម្ងឺមហារីកបានរីកសាយភាយទូទាំងពិភពលោក។ ប្រសិនបើលោកអ្នកមានបញ្ហាចោទសួរសំណួរណាមួយនោះអាចតាមរយៈពិគ្រោះយោបល់តាមអនឡាញ តាមអ៊ីម៉ែល តាមរយៈទូរស័ព្ទ ព្រមទាំងណាត់ជួបពិគ្រោះយោបល់ទល់មុខគ្នាដើម្បីធ្វើការពិភាក្សា និងសំណេះសំណាលជាមួយនឹងក្រុមអ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក រាល់ការចោទសួរសំនួររបស់លោកអ្នកនឹងទទួលបានការឆ្លើយតបគួរជាទីពេញចិត្ត។