តើអ្វីជាជម្ងឺមហារីកគ្រាប់ឈាម?
ជម្ងឺមហារីកគ្រាប់ឈាមជាជម្ងឺកាចដែលកោសិកាផលិតគ្រាប់ឈាមមានលក្ខណៈចម្លងខុសធម្មតា។ កោសិកាដែលចម្លងខុសធម្មតាបាត់បង់សមត្ថភាពពេញលេញមួយកម្រិតទៀតហើយកកស្ទះនៅដំណាក់កាលកោសិកាលូតលាស់ផ្សេងគ្នា។ នៅក្នុងខួរឆ្អឹងនិងបណ្តុំកោសិកាបង្កើតគ្រាប់ឈាមផ្សេងទៀត កោសិកាមហារីកគ្រាប់ឈាមកើនឡើងជាអតិបរិមាប្រមូលផ្តុំនិងជ្រួតជ្រាបសេរីរាង្គនិងបណ្តុំកោសិកាផ្សេងទៀត ហើយបណ្តាលអោយរាំងស្ទះដល់ការបង្កើតគ្រាប់ឈាមធម្មតា។ មហារីកគ្រាប់ឈាមមានអាការៈរោគដូចជាខ្វះឈាម ហូរឈាម រលាកប្រតិកម្មនិងសេរីរាង្គជ្រួតជ្រាបរីកធំ។ល។
តើអត្រាកើតជម្ងឺមហារីកគ្រាប់ឈាមមានកម្រិតខ្ពស់ប៉ុណ្ណា?
ជម្ងឺមហារីកគ្រាប់ឈាមមានអត្រាកើតប្រមាណ២.៥%ក្នុងចំណោមមហារីកទាំងអស់។ ក្នុងពិភពលោកនេះ រៀងរាល់ឆ្នាំមានមនុស្សប្រមាណ៤៧១៥០នាក់ត្រូវបានវិនិច្ឆ័យថាកើតមហារីកគ្រាប់ឈាម ហើយរៀងរាល់ឆ្នាំប្រមាណ២៣៥៤០នាក់បានស្លាប់ដោយមហារីកគ្រាប់ឈាមនេះ។ អត្រាកើតមហារីកគ្រាប់ឈាមលើកុមារជាប់ចំណាត់ថ្នាក់លេខ១ វ័យក្រោមអាយុ៤ឆ្នាំមានអត្រាកើតខ្ពស់ ហើយប្រុសស្រីអត្រាកើតមហារីកគ្រាប់ឈាមគឺ៧លើ៥។
តើជម្ងឺមហារីកគ្រាប់ឈាមជាទូទៅមានប៉ុន្មានប្រភេទ?
យោងតាមប្រភពកោសិកានិងលក្ខណៈពិសេសនៃទ្រង់ទ្រាយ ជម្ងឺមហារីកគ្រាប់ឈាមអាចបែងចែកជាប៉ុន្មានប្រភេទដូចខាងក្រោម ៖
១.ជម្ងឺមហារីកគ្រាប់ឈាមប្រភេទខួរឆ្អឹងលក្ខណៈបន្ទាន់ ៖ ជាជម្ងឺមហារីកម្យ៉ាងដែលកោសិកាឈាមសនៃខួរឆ្អឹងលូតលាស់ខុសប្រក្រតី។ ជម្ងឺប្រភេទនេះមានលក្ខណៈពិសេសគឺកោសិកាមិនប្រក្រតីក្នុងខួរឆ្អឹងលូតលាស់ឆាប់រហ័សហើយប៉ះពាល់ដល់ការបង្កើតកោសិកាឈាមធម្មតា។
២.ជម្ងឺមហារីកគ្រាប់ឈាមប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ ៖ ជាជម្ងឺប្រភេទកោសិកាបង្កើតគ្រាប់ឈាមចំបងចម្លងបង្កើនលូតលាស់តាមរយៈខួរឆ្អឹង លក្ខណៈពិសេសនៃជម្ងឺប្រភេទនេះគឺកោសិកាឈាមសបរិវេណខាងក្រៅកើនឡើងនិងរណ្តើកហើមធំ។
៣.ជម្ងឺមហារីកគ្រាប់ឈាមប្រភេទលីមហ្វូម៉ាលក្ខណៈបន្ទាន់ ៖ ជាជម្ងឺមហារីកគ្រាប់ឈាមម្យ៉ាងមានការវិវត្តរហ័សដែលកោសិកាមេលីមហ្វូម៉ាលូតលាស់ខុសប្រក្រតី និងកោសិកាមេលីមហ្វូម៉ាបំបែកខុសប្រក្រតីឬរាំងស្ទះ បង្កើតជាលក្ខណៈពិសេសគឺកោសិកាឈាមសជាច្រើនមិនបានលូតលាស់គ្រប់គ្រាន់។
៤.ជម្ងឺមហារីកគ្រាប់ឈាមប្រភេទលីមហ្វូម៉ាលក្ខណៈរ៉ាំរ៉ៃ ៖ ជាមហារីកប្រភេទកាចដែលប៉ះពាល់ដល់កោសិកាលីមហ្វូម៉ា។ វាអាចបណ្តាលអោយសេរីរាង្គលីមហ្វូម៉ាបង្កើតកោសិកាជាច្រើនដែលលូតលាស់មិនគ្រប់គ្រាន់ កោសិកាទាំងនេះប្រមូលផ្តុំនៅក្នុងខួរឆ្អឹង រាំងស្ទះខួរឆ្អឹងផលិតគ្រាប់ឈាមធម្មតា ព្រមទាំងរីករាលដាលពេញខ្លួនតាមរយៈចរន្តឈាម។
កត្តាអ្វីបណ្តាលអោយកើតជម្ងឺមហារីកគ្រាប់ឈាម?
ទោះបីជាកត្តាជាច្រើនត្រូវបានគិតថាពាក់ព័ន្ធនឹងការកើតជម្ងឺមហារីកគ្រាប់ឈាម ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការសន្មត់ច្បាស់លាស់ឡើយ។ បច្ចុប្បន្ន កត្តាដែលគិតថាបណ្តាលអោយកើតជម្ងឺមហារីគ្រាប់ឈាមនៅតែគិតថាពាក់ព័ន្ធនិងការប្រតិកម្ម កាំរស្មីវិទ្យុសកម្ម កត្តាសារធាតុគីមី និងកត្តាដំណរពូជ។ល។
តើរោគសញ្ញាជម្ងឺមហារីកគ្រាប់ឈាមបង្ហាញចេញមកដូចម្តេចខ្លះ?
១. ខ្វះឈាម ៖ សំខាន់បង្ហាញមានលក្ខណៈទឹកមុខស្លេកស្លាំង វិលមុខ រន្ធត់ចិត្ត។ល។
២. ក្តៅខ្លួន ៖ បង្ហាញជាលក្ខណៈកម្តៅឡើងចុះម្តងម្កាលឬមិនច្បាស់លាស់ សីតុណ្ហភាពខ្លួនប្រាណរក្សានៅចន្លោះ៣៧.៥ទៅ៤០អង្សាឬខ្ពស់ជាងនេះ។
៣. ចេញឈាម ៖ អាចកើតមានគ្រប់ផ្នែកលើខ្លួនប្រាណ ក្នុងនោះឧស្សាហ៍ជួបប្រទះគឺចេញឈាមតាមច្រមុះ មាត់និងជើងធ្មេញ។
៤. លីមហ្វូម៉ា ៖ លីមហ្វូម៉ាហើមធំរាលដាលពាសពេញខ្លួន ឧស្សាហ៍ជួបប្រទះនៅលើអ្នកជម្ងឺមហារីកគ្រាប់ឈាមប្រភេទលីមហ្វូលម៉ាលក្ខណៈបន្ទាន់។
៥. ថ្លើមរណ្តើមរីកធំ ៖ ៥០%នៃអ្នកជម្ងឺមហារីកគ្រាប់ឈាមសុទ្ធតែថ្លើមរណ្តើករីកធំ ក្នុងនោះអ្នកជម្ងឺមហារីកគ្រាប់ឈាមប្រភេទលីមហ្វូម៉ាលក្ខណៈបន្ទាន់គឺថ្លើមរណ្តើករីកធំជាងគេ។
៦. រោគរលាកប្រព័ន្ធសរសៃប្រសាទ ៖ ស្រោមស្រទាប់ខួរក្បាលកើតមានកោសិកាឈាមសរជ្រួតជ្រាបរីកធំ បណ្តាលអោយកើតជារោគសញ្ញាក្នុងលលាដ៍ក្បាលបង្កើនសម្ពាធនិងដៃជើងស្ពឹកពិការមិនអាចកំរើកបាន។ល។
៧. អាការៈផ្សេងទៀត ៖ ពេលដែលកោសិកាមហារីកជ្រួតជ្រាបដល់ផ្នែកផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធអវយវភេទបន្តពូជ អាចលេចចេញជាទឹកដក់ក្នុងទ្រូង មុខងាររំលាយអាហារច្របូកច្របល់ និងទឹកនោមសំបូរជាតិប្រូតេអ៊ីនខ្ពស់មាន។
ជម្ងឺមហារីកគ្រាប់ឈាមមានវិធីរោគវិនិច្ឆ័យអ្វីខ្លះ?
១. ពិនិត្យឈាមធម្មតា ៖ យកឈាមបន្តិចបន្តួចពីម្រាមដៃឬចុងត្រចៀក ពិនិត្យបរិមាណកោសិកាឈាមក្រហមនិងសនិងផ្លាកែតឈាម ព្រមទាំងធ្វើការបែងចែកកោសិកាគ្រាប់ឈាមស។
២.ស្នាមប្រឡាក់ឈាមជុំវិញ ៖ លទ្ធផលស្នាមប្រឡាក់ឈាមអាចរកឃើញកោសិកាខួរឆ្អឹងដែលប្រែប្រួលលេចចេញដំណាក់កាលបែកខ្នែងបន្ទាន់ កោសិកាទាំងនេះគឺជាកោសិកាឈាមសដែលលូតលាស់មិនគ្រប់គ្រាន់។
៣. ពិនិត្យដោយចោះយកខួរឆ្អឹង ៖ ប្រើឧបករណ៍ចូលទៅក្នុងខួរឆ្អឹងចោះយកឈាមខួរឆ្អឹងបន្តិចធ្វើការពិនិត្យ ព្រមទាំងធ្វើការកត់ត្រានិងបែងចែកកោសិកាគ្រប់ប្រភេទក្នុងខួរឆ្អឹង។
ជម្ងឺមហារីកគ្រាប់ឈាមមានវិធីថែទាំដូចម្តេច?
វិធីថែទាំដោយទទួលទាន
១. ទទួលទានអាហារជាតិប្រូតេអ៊ីននិងកាឡូរីខ្ពស់អោយបានច្រើន
២. ទទួលទានអាហារសំបូរជាតិវីតាមីនអោយបានច្រើន
៣. ទទួលទានអាហារសំបូរជាតិដែកអោយបានច្រើន
វិធីថែទាំក្នុងការរស់នៅ
១. ទទួលទានថ្នាំអោយបានទៀងទាត់ ទៅមន្ទីរពេទ្យពិនិត្យតាមដានអោយបានទៀងទាត់
២. រក្សាទម្លាប់រស់នៅអោយបានល្អប្រសើរ
៣. ទប់ស្កាត់ការឆ្លងរោគ រក្សាអនាម័យក្នុងផ្ទះ
៤. អាហារនិងគ្រឿងបរិភោគត្រូវសម្លាប់មេរោគ ផ្លែឈើត្រូវលាងសម្អាតនិងចិតសម្បក
វិធីព្យាបាលជម្ងឺមហារីកគ្រាប់ឈាមដែលឧស្សាហ៍ជួបប្រទះ
វិធីព្យាបាលជម្ងឺមហារីកគ្រាប់ឈាមយោងតាមប្រភេទមហារីកគ្រាប់ឈាមខុសគ្នាមានវិធីព្យាបាលថ្នាំគីមី បាញ់កាំរស្មី ចិញ្ចឹមកោសិកាប្រឆាំងមហារីក ប្រមូលផ្តុំគោលដៅព្យាបាលនិងវេជ្ជសាស្ត្ររួមផ្សំចិនអ៊ឺរ៉ុប។ល។ អ្នកជម្ងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរមួយចំនួន ត្រូវធ្វើការវះកាត់ប្តូរខួរឆ្អឹង។
វិធីព្យាបាលល្អបំផុតសម្រាប់ជម្ងឺមហារីកគ្រាប់ឈាម
ក្រុមវេជ្ជបណ្ឌិតពហុវេជ្ជសាស្ត្រដែលប្រមូលផ្តុំឡើងដោយវេជ្ជបណ្ឌិតផ្នែកវះកាត់មហារីក ផ្នែករោគសាស្ត្រ ផ្នែកមហារីកបាញ់កាំរស្មី ផ្នែកមហារីកស្នាមរបួសតូចបំផុត គិលានុបដ្ឋាយិកាផ្នែកមហារីកនិងអ្នកបកប្រែឯកទេសផ្នែកមហារីក ដោយយោងតាមរោគសញ្ញានិងស្ថានភាពនៃអ្នកជម្ងឺមហារីកគ្រាប់ឈាម ឆ្លងកាត់ការប្រជុំពិភាក្សាដោយអ្នកឯកទេស កំនត់វិធីព្យាបាលទៅតាមស្ថានភាពជាក់ស្តែង អាចបង្កើនប្រសិទ្ធិភាពព្យាបាលអ្នកជម្ងឺមហារីកគ្រាប់ឈាម។
វិធីព្យាបាលជម្ងឺមហារីកគ្រាប់ឈាមដោយវេជ្ជសាស្ត្រចិនលក្ខណៈពិសេស
វិធីព្យាបាលវេជ្ជសាស្ត្រចិនមានប្រសិទ្ធភាពសម្រួលតុល្យភាពក្នុងខ្លួន ជម្រុញប្រឆាំងមហារីក បង្កើនប្រព័ន្ធការពាររាងកាយ និងពង្រឹងសុខភាព។ល។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយកវេជ្ជសាស្ត្រចិនគួបផ្សំនិងវិធីព្យាបាលមហារីកដទៃទៀត ធ្វើអោយគុណសម្បត្តិនៃវេជ្ជសាស្ត្រចិននិងអ៊ឺរ៉ុបទទួលបានការរួមបញ្ចូលគ្នា អាចបង្កើនប្រសិទ្ធភាពព្យាបាលមហារីក។
អាចទទួលបានការគាំទ្រអ្វីខ្លះ?
គ្មានជម្ងឺមហារីកណាមួយអាចព្យាបាលដោយវិធីតែមួយនោះទេ
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រើប្រាស់វិធីព្យាបាលវេជ្ជសាស្ត្រចិនអ៊ឺរ៉ុបដើម្បីព្យាបាលជម្ងឺមហារីកគ្រាប់ឈាម
បង្កើតបានទម្រង់ព្យាបាលថ្មី(ប្រមូលផ្តុំគោលដៅស្នាមរបួសតូចបំផុតដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអ៊ឺរ៉ុប)
យោងតាមស្ថានភាពជម្ងឺផ្សេងៗគ្នារបស់អ្នកជម្ងឺមហារីកគ្រាប់ឈាមនីមួយៗ
កំនត់វិធីព្យាបាលដែលសមស្របសម្រាប់ពួកគេ។
មន្ទីរពេទ្យយើងខ្ញុំប្រើប្រាស់វិធីចិញ្ចឹមកោសិកាបង្កើតប្រព័ន្ធការពាររាងកាយដើម្បីព្យាបាលមហារីកគ្រាប់ឈាម
គឺតាមរយៈការបញ្ចូលកោសិកាពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងសកម្មភាពមហារីក
អាចសម្លាប់កោសិកាមហារីកឬរំញោចអោយកោសិកាប្រឆាំងមហារីកក្នុងខ្លួនមានប្រតិកម្មតបតនិងមហារីក។
វិធីព្យាបាលនេះអាចទប់ស្កាត់ជម្ងឺមហារីកគ្រាប់ឈាមកើតឡើងវិញ
មិនត្រឹមតែអាចសំអាតកោសិកាមហារីកគ្រាប់ឈាមដែលសេសសល់ក្នុងខ្លួនអ្នកជម្ងឺ
ថែមទាំងអាចទប់ស្កាត់កើតជម្ងឺផ្សេងទៀតទាក់ទងមហារីកគ្រាប់ឈាម
អាចសម្រួលប្រព័ន្ធការពាររាងកាយអ្នកជម្ងឺ ហើយមិនបង្កអោយមានផលប៉ះពាល់អ្វីឡើយ។
ក្នុងពេលព្យាបាលនោះ
មន្ទីរពេទ្យយើងខ្ញុំនៅប្រើប្រាស់វេជ្ជសាស្ត្រចិនដើម្បីធ្វើការព្យាបាល
ដោយគួបផ្សំនិងវិធីព្យាបាលស្នាមរបួសតូចបំផុត
ធ្វើអោយគុណសម្បតិ្តវេជ្ជសាស្ត្រចិននិងអ៊ឺរ៉ុបទទួលបានការរួមបញ្ចូលគ្នា
អាចបង្កើនប្រសិទ្ធិភាពព្យាបាលមហារីកគ្រាប់ឈាម។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៃប្រទេសចិនមានទីស្នាក់ការនៅប្រទេសវៀតណាម
ឥណ្ឌូនេស៊ី ហ្វីលីពីន
កម្ពុជា
ថៃ។ល។
រៀងរាល់ឆ្នាំទទួលអ្នកជម្ងឺមហារីកជនជាតិបរទេសជាច្រើនអ្នកមកពីបណ្តាទីស្នាក់ការក្រៅប្រទេស
អ្នកជម្ងឺមហារីកដែលឆ្លងកាត់ការព្យាបាលមានពាសពេញពិភពលោក។
ព្រមគ្នានេះដែរ
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្នុងស្ថានភាពមិនបន្ថែមបន្ទុកដល់អ្នកជម្ងឺ
មិនត្រឹមតែផ្តល់ជូនអ្នកជម្ងឺសេវាកម្មព្យាបាលដែលកក់ក្តៅនិងគ្រប់ជ្រុងជ្រោយ
ហើយបានលើកកំពស់ប្រសិទ្ធភាពនិងបទដ្ឋានព្យាបាល។
វិធីទំនាក់ទំនងរវាងវេជ្ជបណ្ឌិតនិងអ្នកជម្ងឺមានច្រើនបែបយ៉ាង
រួមមានការពិគ្រោះតាមអ៊ីនធើណែតផ្ទាល់ ការផ្ញើរសារអេឡិចត្រូនិក ទូរស័ព្ទទំនាក់ទំនង
និងវិធីជួបផ្ទាល់ទល់មុខពិភាក្សា
ដោយផ្តល់ជូនសេវាកម្មពិគ្រោះយោបល់ដល់អ្នកជម្ងឺទូទៅទាំងឡាយ
ជួយពួកគាត់ទប់ស្កាត់មហារីកអោយមានប្រសិទ្ធិភាព។