តែអ្វីទៅជាជំងឺមហារីកបំពង់ក?
ជំងឺមហារីកបំពង់កមានប្រភពមកពីស្រទាប់កោសិកាផ្នែកខាងលើបង្អស់នៃបំពង់កផ្នែកខាងក្នុង,ជំងឺមហារីកបំពង់កដែលតែងតែកើតជាញឹកញាប់គឺជំងឺមហារីកដែលមានប្រភពមកពីកោសិកាម្យ៉ាងមានឈ្មោះថា(Squamous cell carcinoma)
តើអត្រានៃការកើតជំងឺមហារីកបំពង់កមានគំរិតណា?
អត្រានៃការកើតជំងឺមហារីកបំពង់កប្រហែលជា1-5%នៃជំងឺមហារីកសរុប,សំរាប់នៅក្នុងផ្នែកត្រចៀក,ច្រមុះ,បំពង់ក,វាស្ថិតនៅក្នុងលេខរៀងលំដាប់ទីបីនៃជំងឺមហារីកដែលកើតមាននៅក្នុងផ្នែកនេះ។ជាទូទៅវាឧស្សាហ៍កើតទៅលើក្រុមមនុស្សដែលមានវយ័ពី50-70ឆ្នាំ,ជាពិសេសគឺមនុស្សប្រុស។
តើមានកត្តាអ្វីខ្លះដែលបង្កអោយកើតជំងឺមហារីកបំពង់ក?
1.ការជក់បារី:ផ្សែងបារីអាចបង្កើតបានទៅជាសារធាតុបង្កជំងឺមហារីក,ម្យ៉ាងវិញទៀតផ្សែងបារីអាចធ្វើអោយកោសិកាម្យ៉ាងដែលមានតួនាទីក្នុងការសំអាតបំពង់កមានការរាំងស្ទះ,និងធ្វើអោយប្រពន្ធ័របត់ឈាមនៅបំពង់កផ្នែកខាងក្នុងមានភាពរអាក់រអួល,ដែលទាំងនេះបង្កើតបានជាមូលដ្ធានគ្រឹះមួយអំណោយផលសំរាប់ការរីកលូតលាស់របស់កោសិកាមហារីក។
2.ការពិសារស្រាហួសកនត់:ការពិសារស្រាមានរយៈពេលយូរអង្វែងក៏អាចបណ្ដាលអោយកើតជំងឺមហារីកបំពង់កដែរ។
3.ជំងឺរលាករាំរ៉ៃដូចជារលាកបំពង់ករាំរ៉ៃ,និងរលាកផ្លូវដង្ហើមរាំរ៉ៃក៏អាចបណ្ដាលអោយកើតជំងឺមហារីកបំពង់កដែរ។
4,បំពុលបរិយាកាស:ការដកដង្ហើមស្រូបយកឧស្មន័មូយចំនួនដូចជាស្ពាន់ធរ័ឌីអុកសីត(SO2)និងលំអងធូលី,ឧស្មន័ដែលចេញពីរោងចក្រនៅក្នុងបរិយាកាសក៏អាចបណ្ដាលអោយកើតជំងឺមហារីកបំពង់កដែរ។
5,ការឆ្លងវីរុស:មានវីរុសដូចជាHPV-16,18ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការកើតជំងឺមហារីកបំពង់ក។
6,ដំណាក់កាលមុនក្លាយជាមហារីក:ការវិវត្តន៍របស់កោសិកាបំពង់កផ្នែកខាងក្នុងមានភាពមិនប្រក្រតីនិងដុំមហារីកស្លូតជាដើមចមនៃជំងឺមហារីកបំពង់ក។
7,ការបាញ់កាំរស្មី:ការប្រើកាំរស្មីធ្វើការព្យាបាលដុំសាច់នៅផ្នែកកក៏អាចបណ្ដាលអោយកើតជំងឺមហារីកបំពង់កដែរ។
8,អរមូនភេទ:ការពិសោធន៍បានបង្ហាញថាកោសិកាអ្នកជំងឺមហារីកបំពង់កងាយធ្វើប្រតិកម្មឆ្លើយតបទៅនឹងអរមូនភេទញី(Estrogen)។
តើជំងឺមហារីកបំពង់កប្រើមធ្យោបាយអ្វីដើម្បីធ្វើការរីករាលដាលទៅសរីរាង្គដទៃទៀត?
1,ការរុករានទន្រ្ទានដោយផ្ទាល់ទៅសរីរាង្គនៅជុំវិញវា,ជាទូទៅបញ្ហានេះច្រើនតែកើតមានទៅលើជំងឺមហារីកបំពង់កដំណាក់កាលចុងក្រោយ។
2,ការរីករាលដាលតាមប្រពន្ធ័ទឹករងៃ:តាមរយៈនេះវាអាចរីករាលដាលដល់ទីតាំងកូនកណ្ដុរណាមួយដែលស្ថិតនៅលើសរីរាង្គរបស់យើងនិងលូតលាស់នៅទីនោះ។
3,ការរីករាលដាលតាមប្រពន្ធ័សរសៃឈាម:តាមរយៈប្រពន្ធ័របត់ឈាមជំងឺមហារីកបំពង់កអាចរីករាលដាលដល់សួត,ថ្លើម,តំរងនោម,ឆ្អឹង,ខួរក្បាល។ល។
តើត្រួវធ្វើការពិនិត្យអ្វីខ្លះដើម្បីធ្វើរោគវិនិច្ឆយ័?
1, ធ្វើការពិនិត្យផ្នែកក
2,ការឆ្លុះមើលផ្នែកក
3,ការថតកាំរស្មីមានដូចជា៖កាំរស្មីX,CT,MRI,ឆ្លុះអេកូ។ល។
ចំនុចពិសេសរបស់ពេទ្យចិនបុរាណក្នុងការព្យាបាលជំងឺមហារីកបំពង់ក
តាមរយៈការសិក្សាស្រាវជ្រាវខាងវិសយ័វិជ្ជសាស្រ្តជាច្រើនឆ្នាំរបស់ប្រទេសចិន,ការព្យាបាលជំងឺតាមរយៈវិធីពេទ្យចិនបុរាណធ្វើអោយខ្លួនប្រាណរបស់យើងមានតុល្យភាព,វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក។តាមរយៈការសំយោគយកចំនុចពិសេសៗនៃវិធីព្យាបាលតាមរយៈពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្ន,ប្រសិទ្ធិភាពក្នុងការព្យាបាលវាល្អជាងការដែលយើងប្រើវិធីណាមួយសំរាប់ធ្វើការព្យាបាលក្នុងចំនោមវិធីទាំងពីរ។ការសំយោគចូលគ្នារវាងវិធីព្យាបាលតាមរយៈពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្នធ្វើអោយយើងអាចមានវិធីជាច្រើនសំរាប់ធ្វើការព្យាបាលដូចជា៖ការចាក់ថ្នាំបុរាណចិនចូលតាមសរសៃឈាម,ការបាញ់ថ្នាំបុរាណចិនចូលទៅទីតាំងមហារីកតាមរយៈមាត់,ការចាក់ថ្នាំបុរាណចិននៅតាមជីពចរ។ល។ព្រមទាំងការប្រើប្រាស់វិធីពេទ្យចិនបុរាណដើម្បីបំប៉នសុខភាពអ្នកជំងឺនោះប្រសិទ្ធិភាពនៃការព្យាបាលកាន់តែមានភាពល្អប្រសើរ។
តើនៅមានវិធីព្យាបាលដទៃទៀតទេ?
1,ការព្យាបាលតាមរយៈការវះកាត់៖ការវះកាត់គឺជាជំរើសទីមួយសំរាប់ធ្វើការព្យាបាលជំងឺមហារីកបំពង់ក
2,ការព្យាបាលដោយការបាញ់កាំរស្មី៖ការព្យាបាលដោយការបាញ់កាំរស្មីត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលទៅលើក្រុមអ្នកជំងឺមហារីកបំពង់កដំណាក់កាលទីមួយ,ក្រុមអ្នកជំងឺដែលមានសុខភាពទន់ខ្សោយមិនអាចធន់នឹងការវះកាត់បានឬក៏អ្នកជំងឺដែលកំពុងទទួលការព្យាបាលដោយការប្រើកាំរស្មីមុននឹងការវះកាត់ឈានមកដល់,ក្រោយពីការព្យាបាលដោយបាញ់កាំរស្មីហើយការបញ្ចេញសំលេងនៅតែមានភាពមិនប្រក្រតី។
3,ការព្យាបាលដោយប្រើថ្នាំប្រឆាំងមហារីក៖វិធីនេះឬក៏វិធីមួយនេះគួបផ្សំជាមួយការប្រើថ្នាំប្រឆាំងមហារីកសមស្របចំពោះអ្នកជំងឺមហារីកបំពង់កដំណាក់កាលចុងក្រោយដែលមិនអាចធន់ជាមួយនឹងការវះកាត់បាន។
4,ការព្យាបាលដោយប្រើបច្ចេកវិជ្ជាទំនើបដោយមិនចាំបាច់ធ្វើការវះកាត់៖បច្ចេកវិជ្ជាទំនើបដូចជាការប្រើថាមពលកំដៅសំរាប់ធ្វើការព្យាបាល,ការប្រើសីតុណ្ហភាពកំនកសំរាប់ធ្វើការព្យាបាល,ការព្យាបាលដោយចាក់បញ្ចូល,ការប្រើប្រភេទកាំរស្មីម្យ៉ាងសំរាប់ធ្វើការព្យាបាល។ល។,តាមរយៈវិធីទាំងនេះបានធ្វើអោយអត្រានៃការរស់រានមានជីវិតរបស់អ្នកជំងឺមានការកើនឡើងនិងមានលទ្ធភាពខ្ពស់ក្នុងការរក្សាមុខងាររបស់បំពង់ក។បច្ចុប្បន្ននេះអត្រានៃការរស់រានមានជីវិតរបស់អ្នកជំងឺមហារីកបំពង់ករយៈពេលប្រាំឆ្នាំមានការកើនឡើងដល់ប្រហែលជា70%,ចនែកឯការរក្សាមុខងាររបស់បំពង់កក៏មានការកើនឡើងដល់ប្រហែលជា70%ដែរ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើបទបង្ហាញថា៖ការព្យាបាលជំងឺមហារីកបំពង់កមិនអាចយកចិត្តទុកដាក់តែធ្វើការព្យាបាលទៅលើផ្នែកបំពង់កតែមួយមុខនោះទេ,គឺត្រូវមើលទៅលើថាតើជំងឺមហារីកបំពង់កស្ថិតនៅក្នុងដំណាក់កាលណាមួយ,ជាមហារីកប្រភេទជាលិកាអ្វី,ស្ថានភាពសុខភាពរបស់អ្នកជំងឺ។ល។ដូច្នេះការព្យាបាលត្រូវតែសំយោគបញ្ចូលគ្នារវាងផ្នែកជាច្រើនដើម្បីទទួលបានប្រសិទ្ធិភាពគួរជាទីគាប់ចិត្ត។
តើគួរធ្វើខ្លះក្រោយពីអ្នកជំងឺធ្វើការវះកាត់រួច?
1,ក្រោយពីអ្នកជំងឺធ្វើការព្យាបាលចប់សព្វគ្រប់ហើយ,ត្រូវអោយគាត់សំរាកលើគ្រែមានលក្ខណៈជារបៀបដូចដេកផ្អែក,ដែលវាអំនោយផលដល់ការដកដង្ហើមនិងការបង្ហូរទឹកដែលហូរចេញពីមុខរបួសក្រោយពេលព្យាបាល។
2,ស្អំទឹកកកនៅកដើម្បីជួយជំរុញមុខរបួសអោយឆាប់ជា
3,ត្រូវប្រុងប្រយត្ន័អំពីទុយយោសំរាប់ធ្វើការបង្ហូរទឹកដែលហូរចេញពីមុខរបួសក្រោយពេលព្យាបាលថាតើវាហូរចេញមកក្រៅមានការអាក់រអួលអត់,និងត្រូវកត់ត្រាទុកពីបរិមាណទឹកនិងលក្ខណៈរបស់វា,ប្រសិនមានអ្វីខុសធម្មតាត្រូវរាយការណ៍ទៅគ្រូពេទ្យជាបន្ទាន់។
4,ក្រោយការព្យាបាល,អ្នកជំងឺដែលត្រូវធ្វើការព្យាបាលបន្តដោយប្រើកាំរស្មី,ថ្នាំប្រឆាំងជំងឺមហារីក,ត្រូវធ្វើការថែទាំដោយអនុវត្តន៍ទៅតាមគោលការណ៍របស់វិធីនិមួយៗ។
5,លើកទឹកចិត្តអ្នកជំងឺ
តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
តាមរយៈនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា:ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក,វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ,វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី,វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ,ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល,មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ចំណែកឯការទំនាក់ទំនងពត៍មានរវាងអ្នជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈ,ទូរសព្ទ័,ការជួបមុខដោយផ្ទាល់,អីម៉ែល(Email),អនឡាញ(Online),ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា:វេជ្ជបណ្ឌិត,គិលាននុបដ្ធាយិការ,អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។