អ្វីទៅជាជម្ងឺមហារីកតម្រងនោម?
ជម្ងឺមហារីកតម្រងនោមមានកំណើតដើមមកពីមហារីកប្រភេទកាចនៅស្រទាប់លើបំពង់តូចមួយនៃប្រព័ន្ធតំរង់នោម ល្បឿននៃការលូតលាស់ជាធម្មតារាងយឺត ប៉ុន្តែនៅពេលខ្លះក៏លឿនណាស់ដែរ។ វាអាចលូតលាស់នៅលើផ្នែកណាមួយក៏បានអោយតែជាសារធាតុសាច់នៃតម្រងនោម។ មហារីកតម្រងនោមអាចឆ្លងកាត់ដុំសាច់ដើមលូតលាស់បន្តិចម្តងៗទៅបំផ្លាញលើសរិរាង្គ និង ប្រព័ន្ធសរិរាង្គដែលនៅក្បែរនោះ ក៏អាចឆ្លងកាត់បំពង់កូនកណ្តុរ ឬ សរសៃឈាមខ្មៅផ្លាស់ទីចេញក្រៅ។
អត្រានៃការកើតជម្ងឺមហារីកតម្រងនោម
ជម្ងឺមហារីកតម្រងនោមជាមហារីកប្រភេទកាចមួយកើតលើប្រព័ន្ធចំរោះទឹកនោមដែលគេឧស្សាហ៍ជួបប្រទះ ហើយអត្រាកើតជម្ងឺគឺ3%-6%នៅក្នុងអត្រាជម្ងឺមហារីកនៅលើសារពាង្គកាយទាំងមូល។ អត្រាកើតជម្ងឺមហារីកតម្រងនោមនៅលើពិភពលោកកើនឡើង 2% ជារៀងរាល់ឆ្នាំ។ អ្នកដែលស្លាប់ដោយជម្ងឺមហារីកតម្រងនោមមានជិត100000នាក់ក្នុងមួយឆ្នាំៗ។ អត្រាកើតជម្ងឺនេះចំពោះមនុស្សពេញវ័យមានអត្រាពី 80%-90% ជាជម្ងឺកើតលើប្រព័ន្ធតម្រងនោមទាំងអស់ដែលគេច្រើនជួបប្រទះបំផុត។ អត្រាកើតជម្ងឺរវាងបុរសនិងស្ត្រីគឺ 2:1 អាចកើតលើមនុស្សគ្រប់វ័យ។ មនុស្សចាស់អាយុពី ៥០-៧០ឆ្នាំមានអត្រាកើតជម្ងឺខ្ពស់។
អត្រាដែលអាចនៅមានជីវិតរស់នៅនៃជម្ងឺមហារីកតម្រងនោម
មានកត្តាជាច្រើនប៉ះពាល់ដល់អត្រាការរស់នៅនៃជម្ងឺមហារីកតម្រងនោម។ ជាធម្មតាអាចនិយាយថា ៖ អ្នកជម្ងឺមហារីកតម្រងនោមក្រោយពេលធ្វើការវះកាត់ចោលតម្រងនោមហើយអត្រាដែលអាចនៅមានជីវិតរយៈពេល៥ឆាំ្នអាចពី 35%~40%។ អាចរស់នៅ10ឆ្នាំទៀត មានអត្រាពី 17%~30%។ ការវិភាគនៃជម្ងឺមហារីកតម្រងនោមពិបាកប៉ាន់ស្មានណាស់ អាចនៅក្រោយពេលធ្វើការវះកាត់ហើយពី20ទៅ30ឆ្នាំ ឬ កាន់តែយូរជាងនេះទៅទៀតវានឹងលេចចេញ មេរោគដើមនៃជម្ងឺមានបំលាស់ទីលាប់ឡើងវិញ។
តើមានមូលហេតុអ្វីខ្លះធ្វើអោយកើតជម្ងឺមហារីកតម្រងនោម?
អត្រាកើតជម្ងឺមហារីកតម្រងនោមខ្ពស់ ប៉ុន្តែមូលហេតុច្បាស់លាស់នៃការកើតជម្ងឺនេះនៅមិនទាន់ត្រូវគេដឹងច្បាស់នៅឡើយ។ កំណើតនៃមហារីកតម្រងនោមគឺបណ្តាលមកពីកត្តាជាច្រើនរួមផ្សំជាមួយគ្នាដូចជា ៖
(1)ការជក់បារី ៖ ជក់បារីលើសពី30ឆ្នាំ ឬ អ្នកដែលជក់បារី មានគ្រោះថ្នាក់ខ្ពស់ក្នុងការកើតជម្ងឺមហារីកតម្រងនោម។
(2)ធាត់លើសទំងន់ និង សំពាធឈាមខ្ពស់ ៖ ធាត់លើសទំងន់ និង សំពាធឈាមខ្ពស់ជាកត្តាគ្រោះថ្នាក់2 ក្នុងការកើតជម្ងឺមហារីកតម្រងនោមសំរាប់បុរស។
(3) អាជីព ៖ ជាងទង បុគ្គលិកក្នុងរោងចក្របោះពុម្ព កម្មករប្រមូលធ្យូងថ្ម អ្នកធ្វើការងារបោកអ៊ុត និង ធ្វើការក្នុងឧស្សាហកម្មចំរាញ់ប្រេងកាត សុទ្ធសឹងបង្កើនអត្រាកើតជម្ងឺមហារីកតម្រងនោម និង អត្រាគ្រោះថា្នក់ដល់ជីវិត។
(4) វិទ្យុសកម្ម ៖ ការប៉ះពាល់ទៅនឹងប្រភពបញ្ចេញវិទ្យុសកម្មជាប្រចាំក៏អាចបង្កើនគ្រោះថា្នក់ក្នុងការកើតជម្ងឺមហារីកតម្រងនោមដែរ។
(5)តំណពូជ ៖ នៅក្នុងគ្រួសារមានអ្នកកើតជម្ងឺមហារីកតម្រងនោម មានអត្រាកើតជម្ងឺខ្ពស់ជាងមនុស្សធម្មតា។
(6)អាហារ និង ថ្នាំ ៖ តាមការស្រាវជា្រវបង្ហាញថា ការទទួលទានចំនីដែលធ្វើពីទឹកដោះ ប្រូតេអ៊ីនសត្វ ខ្លាញ់ មិនសូវបរិភោគផ្លែឈើ បន្លែជាកត្តាគ្រោះថ្នាក់ដែលជម្ងឺមហារីកតម្រងនោម។
អាការៈជម្ងឺមហារីកតម្រងនោម
1. គ្មានអាការៈគួរអោយកត់សំគាល់ ៖ បច្ចុប្បន្ន នៅក្នុងវិស័យវេជ្ជសាស្រ្ត អ្នកជម្ងឺមហារីកតម្រងនោមលើសពី 40% សុទ្ធតែនៅពេលពិនិត្យសុខភាព ឬ ត្រួតពិនិត្យដោយមូលហេតុផ្សេងៗហើយប្រទះឃើញដោយចៃដន្យ វាគ្មានអាការៈគួរអោយកត់សំគាល់ ឬ ចំនុចពិសេស។ នៅក្នុងការត្រួតពិនិត្យ គេប្រទះឃើញជម្ងឺមហារីកតម្រងនោមកាន់តែកើនឡើង ភាគច្រើនជាជម្ងឺដំណាក់កាលដំបូង វិភាគពេលក្រោយនៅល្អ។ ដូចនេះ ការពិនិត្យសុខភាពជាប្រចាំមានសារៈសំខាន់ណាស់។
2. អាការៈនៅតាមផ្នែកដែលគួរកត់សំគាល់ ៖ នោមចេញឈាម ឈឺចង្កេះ មានដុំសាច់នៅផ្នែកនៃពោះ ជាអាការៈធំៗ3 នៃជម្ងឺមហារីកតម្រងនោម។ នៅពេលដែលអាការៈទាំង3នេះសុទ្ធតែមានលើខ្លួនអ្នកជម្ងឺ គេប៉ាន់ស្មាន់ថាវាបានវិវត្តទៅដល់ដំណាក់កាលចុងក្រោយទៅហើយ។ ក្តីសង្ឃឹមក្នុងការព្យាបាលតិចតួចណាស់ ប៉ុន្តែស្ថានភាពបែបនេះតិចតួចណាស់ អ្នកជម្ងឺភាគច្រើនមានអាការៈ1 ឬ 2ក្នុងចំនោមអាការៈទាំង3នេះ។
(1). ការបន្ទោរបង់តូចចេញឈាម ៖ ប្រហែលជា40%នៃអ្នកជម្ងឺមហារីកតម្រងកើតមានការនោមចេញឈាម អាចជាការនោមចេញឈាម ក៏អាចជាការនោមចេញឈាមដោយនៅក្រោមកញ្ចក់។ ការនោមចេញឈាមភាគច្រើនមានដុំឈាមធ្វើអោយឈឺចុកមួលតម្រងនោម ពេលបញ្ចេញចោលឈឺ ពិបាកបន្ទោរបង់តូច អាចមានគ្រោះក្នុងតម្រងនោមផង។
(2)ដុំសាច់ ៖ តម្រងនោមមានទីតាំងនៅផ្នែកក្រោមនៃពោះ កន្លែងជ្រៅ ការពិនិត្យផ្នែកពោះមិនអាចប៉ះដល់ឡើយ គឺអាចនៅពេលដុំសាច់រាងធំ ឬ ពេលដែលវាមានទីតាំងនៅផ្នែកតម្រងនោមក្រោមបង្អស់ទើបអាចប៉ះឃើញ អ្នកជម្ងឺប្រហែលពី10%~40% អាចស្ទាបឃើញ នៅពេលខ្លះអាចជាអាការៈតែមួយគត់។
(3)ការឈឺចាប់ ៖ ការឈឺចង្កេះមកពីក្រោយពេលដុំសាច់លូតលាស់ធំ ស្រទាប់រុំតម្រងនោមរីកធំ ឬ ដុំសាច់មហារីកបានបំផ្លាញសរិរាង្គនៅក្បែរនោះធ្វើអោយមានការឈឺចុកចាប់ជាបន្ត។ ការឈឺចាប់មានអត្រាពី 20%~40%។ បើមានអាការៈដូចខាងលើសូមទៅកាន់មន្ទីរពេទ្យធ្វើការពិនិត្យអោយបានឆាប់ កុំអោយខកខានរាំងស្ទះសា្ថនភាពជម្ងឺ។
3. អាការៈនៅលើសារពាង្គកាយទាំងមូល ៖ អ្នកជម្ងឺ 10%~40% មានលេចចេញអាការៈរួមផ្សំបន្ទាប់បន្សំនៃមហារីក មាន លើសឈាម ខ្វះឈាម ស្រកទង្ងន់ មានមេរោគអាក្រក់ ក្តៅខ្លួន គោលិកាក្រហមឡើងខ្លួន មុខងារថ្លើមមិនប្រក្រតី-ល-។
4. អាការៈផ្លាស់ទី ៖ អ្នកជម្ងឺអាចដោយសារតែដុំសាច់ផ្លាស់ទីធ្វើអោយឈឺឆ្អឹង ប្រេះ ឬ ក្រិចឆ្អឹង ក្អក ក្អកចេញឈាម-ល-។ អ្នកជម្ងឺប្រហែល10% ព្រោះតែមានអាការៈផ្លាស់ទីទាំងអស់នេះទើបទៅពិនិត្យ។
អាការៈក្នុងផ្នែកវេជ្ជសាស្រ្តនៃជម្ងឺមហារីកតម្រងនោមប្រែប្រួលមិនកំនត់ ប្រសិនបើមានអាការៈដូចខាងលើ សូមទៅកាន់មនី្ទរពេទ្យសាកសួរគ្រូពេទ្យជាបន្ទាន់។ ត្រូវទៅធ្វើការពិនិត្យដែលគួរពិនិត្យអោយអស់។
តើមានវិធីធ្វើរោគវិនិច្ឆ័យណាខ្លះ?
ការធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកតម្រងនោមសំខាន់ពឹងពាក់លើការពិនិត្យតាមរូបភាព នៅពេលកំណត់លទ្ធផលធ្វើរោគវិនិច្ឆ័យត្រូវការវិធីពិនិត្យតាមមូលហេតុជម្ងឺ។
1. ការពិនិត្យតាមរូបភាព
(1)ការពិនិត្យដោយកាំរស្មី X ៖ ការឆ្លុះហ្វីលលើផ្នែកចង្កេះអាចបង្ហាញពីការកើនឡើងមិនប្រក្រតីនៃផ្នែកដែលបម្រែបម្រួលជម្ងឺនៅប្រព័ន្ធតម្រងនោម សាច់ដុំធំនៅផ្នែកចង្កេះមិនច្បាស់លាស់។ ការឆ្លុះឆ្អឹងផាលនៃត្រគាកបង្ហាញថាឆ្អឹងផាលទទួលរងសំពាធ ប្រែប្រួលរូបរាង យារវែង ឬ រមូលខូចរូបរាង-ល-។
(2)ការពិនិត្យអេកូ ៖ អាចបែងចែកយ៉ាងច្បាស់លាស់ថាជាដុំសាច់ហាប់ណែន ឬ ទន់ជ្រាយ នៅអាចបង្ហាញពីបរិវេននៃមហារីកតម្រងនោម មើលថាមានបំផ្លាញទៅសរិរាង្គនៅក្បែរ ថ្លើម និង លំពែងមានផ្លាស់ទីឬអត់-ល-។
(3)ការស្កេនតាមប្រព័ន្ធកុំព្យូរទ័រ CT ៖ សំខាន់ប្រើសំរាប់បញ្ជាក់ពីទីតាំងបម្រែបម្រួលជម្ងឺ ដើម្បីវិភាគដុំសាច់លក្ខណៈមិនច្បាស់លាស់ ឬ ច្បាស់លាស់។ អត្រាសុក្រិតឈានដល់95% អាចវាយតម្លៃយ៉ាងសមស្របទៅលើ ទំហំធំតូច រូបរាងក្រៅ កំរិតហាប់ណែន មានចេញឈាមឬអត់ រលាយឬ ខូចសា្លប់ មានបំផ្លាញ ឬ ផ្លាស់ទីទៅលើសរិរាង្គនៅជុំវិញឬអត់។
(4)ការពិនិត្យតាមប្រព័ន្ធ MRI ៖ អាចបង្ហាញយ៉ាងច្បាស់ពីដុំសាច់ដែលហាប់ណែន និង ថង់តម្រងនោមដែលមានដុំសាច់មកធ្វើការវិភាគ។
2. ការពិនិត្យតាមមូលហេតុជម្ងឺ
ការពិនិត្យដោយច្រឹបយកសាច់មកធ្វើកោសល្យវិច័យអាចទទួលបានទំរង់នៃមូលហេតុជម្ងឺបានឆាប់។
បំនែងចែកដំណាក់កាលនៃមហារីកសួត
យោងតាមវិធីបែងចែកដំណាក់កាលរបស់ Robson គេបែងចែកមហារីកតម្រងនោមជាប៉ុន្មានដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទីⅠ ៖ ដុំសាច់មានទីតាំងនៅក្នុងស្រទាប់នៃតម្រងនោម។
ដំណាក់កាលទីⅡ៖ ដុំសាច់បំពានចូលទៅខ្លាញ់ដែលមានទីតាំងនៅក្បែរនោះ ប៉ុន្តែនៅក្នុងបរិវេណស្រទាប់នៃតម្រងនោមនៅជុំវិញនោះនៅឡើយ។
ដំណាក់កាលទីⅢ ៖ បែងចែកជា ដំណាក់កាលទីⅢa Ⅲb និង Ⅲc ៖
ដំណាក់កាលទីⅢa ៖ ដុំសាច់បំផ្លាញដល់សរសៃឈាមខ្មៅ ឬ សរសៃជីបចរក្នុងពោះ
ដំណាក់កាលទីⅢb ៖ កូនកណ្តុរនៅក្នុងតំបន់នោះទទួលរងការបំផ្លាញ
ដំណាក់កាលទីⅢc ៖ ខណៈនោះបំផ្លាញដល់សរសៃឈាមខ្មៅក្នុងសួត សរសៃឈាមខ្មៅក្រោមផ្នែកពោះ កូនកណ្តុរ។
ដំណាក់កាលទី Ⅳ ៖ បែងចែកជា ដំណាក់កាលទីⅣa និងⅣb ៖
ដំណាក់កាលទីⅣa ៖ ដុំសាច់បំផ្លាញប្រព័ន្ធសរិរាង្គនៅក្រៅក្រពេញដែលនៅលើតម្រងនោម
ដំណាក់កាលទីⅣb ៖ ដុំសាច់ផ្លាស់ទីទៅទីឆ្ងាយ។
វិធីព្យាបាលជម្ងឹមហារីកតម្រងនោម
នៅពេលកំណត់ច្បាស់ជម្ងឺមហារីក និង បែងចែកដំណាក់កាលហើយ គ្រូពេទ្យនឹងពិភាក្សាជាមួយអ្នកនូវគំរោងនៃការព្យាបាលទាំងមូល។ ខណៈនោះ ចំងាយពេលមកពិចារណា និង ជ្រើសរើសគំរោងការព្យាបាលមានសារៈសំខាន់ណាស់។ ក្នុងនោះមានកត្តាប៉ះពាល់សំខាន់ជាមួយបំផុតគឺ បំនែងចែកដំណាក់កាលមហារីក។ កត្តាដែលគួរអោយត្រិះរិះផ្សេងៗទៀតមានស្ថានភាពសុខភាព ផលប៉ះពាល់នៃគំរោងព្យាបាល តើអាចពន្យាអាយុជីវិតឬអត់ និង កាត់បន្ថយអាការៈខ្លះ-ល-។
ប្រសិនបើកើតជម្ងឺមហារីកតម្រងនោមហើយ ដូចនេះជម្រើសនៃការព្យាបាលមាន ៖ ការវះកាត់ តាមវិទ្យុសកម្ម តាមកំណត់គោលដៅ តាមប្រព័ន្ធការពារសារពាង្គកាយ តាមបែបគីមីសាស្រ្ត ឬ ប្រើប្រាស់វិធីទាំងនេះរួមគ្នាទាំងអស់។
1. ការវះកាត់
(1)ការវះកាត់តម្រងនោមទាំងអស់ ៖ ការវះកាត់នេះគឺកាត់ចោលតម្រងនោមទាំងមូល ក្រពេញលើតម្រងនោម និង សរិរាង្គខ្លាញ់នៅជុំវិញប្រព័ន្ធតម្រងនោម ត្រូវកាត់ចោលទាំងអស់។ កូនកណ្តុរដែលនៅក្បែរនោះក៏កាត់ចោលដែរ។ អ្នកជម្ងឺភាគច្រើនដោយហេតុនេះប្រើតែតម្រងនោមមួយខាងមកចំរោះទឹកនោម។
(2)ការវះកាត់ដោយធ្វើការសំអាតកូនកណ្តុរ៖ នៅពេលដែលមហារីកទៅដល់កូនកណ្តុរ នៅពេលដែលគ្រូពេទ្យជាច្រើនធ្វើការកាត់ចោលតម្រងនោមទាំងមូល នឹងធ្វើការសំអាតកូនកណ្តុរ។
(3)ការវះកាត់ចោលផ្នែកខ្លះនៃតម្រងនោម ៖ វះកាត់ចោលសរិរាង្គតម្រងនោមនៅផ្នែកដែលមានដុំសាច់មហារីកប៉ុណ្ណោះ។
(4)ការវះកាត់មេរោគបង្កការផ្លាស់ទី ៖ វះកាត់ចោលដុំសាច់ដែលផ្លាស់ទីរួចមកហើយ នេះអាចជួយកាត់បន្ថយការឈឺចាប់ និង អាការៈខ្លះរបស់អ្នកជម្ងឺ។
2. ការព្យាបាលតាមវិធីកករំលាយ(Cryosurgical)
នៅក្រោមការកំណត់បង្ហាញមកពីការពិនិត្យតាមអេកូ និង CT នឹងចាក់ម្ជុលបង្កកចូលទៅក្នុងដុំសាច់ ធ្វើអោយសីតុណ្ហភាពនៃដុំសាច់មហារីកធ្លាក់ចុះយ៉ាងលឿន បន្ទាប់មកបញ្ចូលសារជាតិថ្នាំ ធ្វើអោយដុំទឹកកកត្រលប់មកសីតុណ្ហភាពដើមវិញ យ៉ាងតិចធ្វើដូចនេះត្រលប់ទៅមក2ជុំ នឹងឈានទៅដល់ប្រសិទ្ធភាពកំចាត់ចោលសរិរាង្គមហារីក។
3. វិធីព្យាបាលដោយប្រើរលកវិទ្យុ(Radio-Frequency-Ablation RFA)
បច្ចេកវិទ្យាមួយបែបនេះប្រើនៅលើរលកចរន្តគ្មានខ្សែដែលមានថាមពលខ្ពស់ តំឡើងសីតុណ្ហភាពមហារីក។ នៅក្រោយការចង្អុលបង្ហាញនៃម៉ាស៊ីនពិនិត្យតាមរូបភាព ឆ្លងកាត់ការចាក់បញ្ចូលតាមស្បែកដោតចូលដុំសាច់ ខ្ចីចរន្តបរិមាណខ្ពស់ តំឡើងកម្តៅដុំសាច់ បំផ្លាញកោសិកាដុំសាច់មហារីក។
4. ការព្យាបាលតាមវិទ្យុសកម្ម
ការព្យាបាលតាមវិទ្យុសកម្មគឺប្រើវិទ្យុសកម្មដែលមានថាមពលខ្ពស់ (ដូចជា កាំរស្មីX ) មកសំលាប់ចោល ឬ បង្រួមកោសិកាមហារីកអោយតូច។
5. ការព្យាបាលតាមគោលដៅ
ការព្យាបាលតាមគោលដៅគឺប្រើគាបសង្កត់ការលូតលាស់នៃសរសៃឈាមដែលផ្តល់នូវសារធាតុចិញ្ចឹមដល់ដុំសាច់មហារីក និង កោសិកាមហារីកកំពុងលូតលាស់នៅផ្នែកផ្សេងៗទៀត។
6. ការព្យាបាលដោយប្រព័ន្ធការពារសារពាង្គកាយ
សំខាន់គឺពង្រឹងប្រព័ន្ធការពាររាង្គកាយមាននៅក្នុងខ្លួនស្រាប់ទៅប្រឆាំង ឬ សំលាប់ចោលកោសិកាមហារីក។
7. ការព្យាបាលតាមបែបគីមីសាស្រ្ត
ការព្យាបាលតាមបែបគីមីសាស្រ្តគឺ ចាក់បញ្ចូលសារជាតិថ្នាំគីមីទៅក្នុងសរសៃឈាម ឬ ទទួលទានថ្នាំគ្រាប់ដោយការលេប។ ថ្នាំទាំងនេះនឹងទៅតាមដំណើរនៃឈាមចូលទៅក្នុងសារពាង្គកាយទាំងមូល។
ការព្យាបាលតាមលក្ខណៈពិសេសនៃវិទ្យាពេទ្យចិន
ឆ្លងកាត់ការស្រាវជ្រាវនៃវិទ្យាពេទ្យចិនអស់ច្រើនឆ្នាំមក ការព្យាបាលតាមវិទ្យាពេទ្យចិនអាចគុណសម្បត្តិដូចជា ៖ កែតម្រួលសារពាង្គកាយអោយមានតុល្យភាព ពង្រឹងកំលាំងធាតុប្រឆាំងនឹងមហារីក។ វិទ្យាពេទ្យចិន និង ថ្នាំចិនអាចប្រើទៅលើដំណើរការព្យាបាលជម្ងឺមហារីកទាំងមូល ហើយប្រើទៅតាមការណែនាំដែលជាលទ្ធផលសំរេចនៃអ្នកជំនាញ និង រួមផ្សំជាមួយវិធីព្យាបាលផ្សេងៗ អាចមានប្រសិទ្ធភាពកាត់បន្ថយការប៉ះពាល់។ ការព្យាបាលតែវិទ្យាពេទ្យចិនមួយមុខមានគុណប្រយោជន៍ ៖ គាបសង្កត់មិនអោយដុំសាច់លូតលាស់ កែតម្រូវគុណភាពជីវភាពរស់នៅ-ល-។ ក្រៅពីនេះមានការចាក់ម្ជុលលើសាច់ ចាក់ទំលុះដោយម្ជុល ចាក់បញ្ចូលតាមជីបចរទាំង6 ធ្វើការម៉ាស្សា ហាត់កំលាំងធាតុ-ល- សុទ្ធតែអាចជួយដល់អ្នកជម្ងឺមហារីកតម្រងនោមកាត់បន្ថយអាការៈជម្ងឺ និង បង្កើនគុណភាពព្យាបាល។
តើអាចទទួលបានការគាំទ្រអ្វីខ្លះ?
តាមរយៈនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
យៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អជាទីគាប់ចិត្តដល់អ្នកជំងឺ អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងព័ត៌មានរវាងអ្នកជំងឺ និងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈទូរស័ព្ទ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានស
មាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការដល់អ្នកជំងឺគ្រប់ស្រទាប់វណ្ណៈដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នា។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូន និងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។