មហារីកប្រមាត់គឺជាអ្វី?
មហារីកប្រមាត់គឺកើតឡើងនៅក្នុងជាលិកាប្រមាត់ដែលអាចបណ្តាលឲ្យស្លាប់ ដើមដំបូងនៃមហារីកប្រមាត់កំរជួបប្រទះណាស់ សមាមាត្រចំនួនប្រុសស្រីនៃការកើតមានជម្ងឺចំពោះអ្នកជម្ងឺមហារីកប្រមាត់គឺមាន1:2 ជាពិសេសគឺស្ត្រីដែលមានអាយុចាប់ពី60ឆ្នាំឡើងទៅងាយនឹងទទួលរងជម្ងឺនេះ
បន្ទាប់ពីការព្យាករណ៍មិនសូវមានឡើយហើយអត្រារស់នៅ 5ឆ្នាំមានត្រឹមតែ3%ប៉ុណ្ណោះ។
បើប្រៀបធៀបមហារីកប្រមាត់ និងមហារីកសួត មហារីកក្រពះ មានអត្រាកើតមានជម្ងឺទាប ប៉ុន្តែថ្មីៗនេះ អត្រាកើតមានជម្ងឺមហារីកប្រមាត់មានទិសដៅកើនឡើងទៅមុខយ៉ាងខ្លាំង។ ដោយសារតែរោគសញ្ញាដំណាក់កាលដំបូងមិនបង្ហាញឲ្យបានច្បាស់ ដំណាក់កាលដំបូងនៃមហារីកប្រមាត់មិនងាយស្រួលត្រូវបានវិនិច្ឆ័យរោគ ប្រសិទ្ធិភាពព្យាបាលដំណាក់កាលចុងក្រោយក៏ខ្សោយផងនោះ គឺបណ្តាលឲ្យអ្នកជម្ងឺមហារីកប្រមាត់មានអត្រាពី80%ឡើងទៅស្លាប់បាត់បង់ជីវិត។ ប្រសិនបើអាចវិនិច្ឆ័យរោគក្នុងដំណាក់កាលដំបូង ហើយប្រញាប់ធ្វើការព្យាបាលវះកាត់នោះ នាំឲ្យអត្រារស់នៅមានជីវិត5ឆ្នាំរបស់មហារីកប្រមាត់អាចមានចាប់ពី90%ឡើងទៅ។ ដូច្នេះតូ្រវយកចិត្តទុកដាក់ក្នុងការពិនិត្យមហារីកប្រមាត់ ចាប់ផ្តើមជួបប្រទះជម្ងឺ ប្រញាប់ព្យាបាល។
កត្តាគ្រោះថ្នាក់មហារីកប្រមាត់ ប្រជាពលរដ្ឋគ្រោះថ្នាក់កំរិតខ្ពស់
មូលហេតុពិតប្រាកដនៃការកើតមានជម្ងឺមហារីកប្រមាត់នៅមិនទាន់មានមូលហេតុច្បាស់លាស់នៅឡើយទេ។
1,អ្នកជម្ងឺភេទស្រីជាច្រើនដែលមានអាយុលើសពី50ឆ្នាំ មហារីកប្រមាត់រ៉ាំរ៉ៃ និងការមានឡើងវិញនៃជម្ងឺមានថេរវេលាជម្ងឺវែង។
2,គ្រួសក្នុងប្រមាត់។ អ្នកជម្ងឺដែលមានគ្រួសក្នុងប្រមាត់កើតឡើងនូវការគ្រោះថ្នាក់មហារីកប្រមាត់មានចំនួន 38ដងនៃប្រជាពលរដ្ឋដែលមិនមានគ្រួសក្នុងប្រមាត់។
3,ប្រមាត់ព័រសឺឡែន(Porcelain)។ ជញ្ជាំងប្រមាត់ធ្វើឲ្យក្លាយជាកំបោរតែងតែជួបញឹកញាប់ទៅលើស្ត្រីអាយុចាប់ពី 65ឆ្នាំឡើងទៅ វាគឺជាការបង្កើតឡើងចុងក្រោយនៃការហើមប្រមាត់រ៉ាំរ៉ៃ មហារីកប្រមាត់កើនខ្ពស់ដល់22%នៃអត្រាបំរែបំរួលព័រសឺឡែន។
4,ស្រទាប់សាច់ប្រមាត់ធំជាង ឬស្មើ10មីលីម៉ែតនៃអត្រាមហារីកប្រែប្រួលកើនខ្ពស់ដល់23%។
5,ចូលចិត្តពិសារចំនីដែលត្រាំ ឬជ្រក់ ចំណីបំពងខ្លាញ់ ម្ទេស និងចំណីអាហារផ្សេងៗទៀតដែលអាចបង្កើនការគ្រោះថា្នក់កើតមាននូវជម្ងឺមហារីកប្រមាត់។ ការជក់បារី សេពសុរា ចំណីដែលមានខ្លាញ់ច្រើនក្នុងកំរិតក្តៅ និងទំលាប់ជីវភាពរស់នៅក៏អាចប្រតិកម្មក្នុងការប្រើប្រាស់នៃការកើតមានមហារីកប្រមាត់ផងដែរ។
6,រយៈពេលនៃការមានរដូវរបស់ស្រ្តីរហ័ស អាយុអស់រដូវយូរ ការមានគត៍ ការឆ្លងទន្លេមានចំនួនច្រើនដងក៏អាចកើនឡើងនៃការកើតមានមហារីកប្រមាត់ដែរ ហើយអាចទាក់ទងជាមួយនឹងការកកើតកូនភេទស្រីនៃក្នុងខ្លួនរបស់ស្រ្តីភេទ និង មានការទាក់ទងបំរែបំរួលកំរិតលូតលាស់ពេលមានគត៍។
7,ក្នុងពេលយុវវ័យធាត់ ទម្ងន់លើសមនុស្សដែលមានអាយុស្របាលគ្នាដល់ទៅ 20%-30%អាចបង្កើនអត្រាគ្រោះថ្នាក់នៃការកើតមានមហារីកប្រមាត់ផងដែរ។
រោគសញ្ញាមហារីកប្រមាត់
1,រោគសញ្ញាការរំលាយអាហារ:ភាគច្រើននៃអ្នកជម្ងឺអាចកើតមានការរំលាយអាហារមិនបានល្អ ស្អប់របស់ដែលមានខ្លាញ់ច្រើន ភើ និងបាតុភូតផ្សេងៗទៀត។
2,ឈឺចុកចាប់នូវពោះលើខាងស្តាំ:ពោះលើខាងស្តាំមិនធម្មតា ជួនកាលឈឺរិលៗជាប់ៗគ្នា ពេលខ្លះទាក់ទងនឹងការឈឺចាប់ដោយសារការងារផ្លូវភេទខ្លាំងក្លា ថែមទាំងរាលដាលផ្នែកស្មាខាងស្តាំ។
3.ពោះខាងស្តាំលើមានដុំហើម ។
4,ជម្ងឺខាន់លឿង និងរមាស់ស្បែក:ជាញឹកញាប់តែងតែកើតមានក្នុងដំណាក់កាលចុងក្រោយនៃអ្នកជម្ងឺ ហើយបានបង្ហាញឲ្យឃើញថាស្បែកឡើងលឿង ចំនួនភាគច្រើនគឺលំបាកក្នុងការកាត់បន្ថយរមាស់ស្បែក ជាពិសេសនៅពេលយប់។
5,គ្រុនក្តៅព្រមទាំងស្គមស្គាំង:ប្រហែលជា25%នៃអ្នកជម្ងឺកើតមានអាការៈគ្រុនក្តៅ អ្នកជម្ងឺដំណាក់កាលចុងក្រោយតែងតែមានការស្គមស្គាំង ហើយកើតមានភាពរីងរៃ។
នៅពេលដែលជួបប្រទះនូវរោគសញ្ញាខាងលើ ត្រូវតែប្រញាប់ទៅមន្ទីរពេទ្យធ្វើការពិនិត្យ លឿនដែលអាចធ្វើទៅបានដើម្បីកំចាត់នូវលទ្ធភាពនៃការទទួលរងពីមហារីកប្រមាត់។ ចំពោះប្រជាពលរដ្ឋដែលមានគ្រោះថ្នាក់ខ្ពស់ត្រូវតែធ្វើការកំណត់ពេលវេលាពិនិត្យ ជួបប្រទះភ្លាម ព្យាបាលភ្លែតអាចឲ្យមានប្រសិទ្ធិភាពក្នុងការពន្យាអាយុជីវិត។
វិនិច្ឆ័យរោគមហារីកប្រមាត់
1,ការពិនិត្យតាមរយៈសំលេងUltrasound:ត្រួតពិនិត្យភាពប្រែប្រួលតូចធំនៃជម្ងឺមហារីកប្រមាត់ សំរេចសេចក្តីថាតើមានការកើតឡើងនៃបំរែបំរួលមហារីកដែរឬអត់ ពិនិត្យទៀតថាតើបានបង្ហាញឲ្យឃើញច្បាស់នៃការផ្លាស់ប្តូរទឹករងៃ និងថ្លើមត្រូវទទួលរងការហត់ដែរឬអត់។
2,ការស្គេនតាមរយៈCT:ចំពោះការពិនិត្យតាមរយៈសំលេងUltrasound ប្រទះឃើញកំរិតខ្ពស់រួចមក អាចមានមន្ទិលសង្ស័យថាអ្នកជម្ងឺមហារីកប្រមាត់គឺត្រូវបន្ថែមនូវការពិនិត្យតាមរយៈCTទៀត។
3,ការពិនិត្យតាមរយៈMRI:សំរេចសេចក្តីថាតើដំបៅនោះជាប់ទាក់ទងនឹងថ្លើម រឺMRI ដែលអាចត្រូវបានយកមកពិនិត្យពិចារណានៅពេលអ្នកជម្ងឺកើតមានការរារាំងនៃជម្ងឺខាន់លឿងដែរឬទេ។
4, PET-CT:ចំពោះដំបៅដែលគង់នៅនៃមហារីកប្រមាត់វិនិច្ឆ័យដែលមានគុណភាព ថែមទាំងមានការជំនួយក្នុងការសំរេចសេចក្តីថាតើមានផ្សេងពីប្រមាត់នៃដំបៅគង់នៅដែរឬអត់។
5,ការពិនិត្យនៅទីពិសោធន៍:ត្រួតពិនិត្យសេរ៉ូមសាច់មហារីកកំនត់ចំណាំថាតើត្រូវបានឡើងខ្ពស់ដើម្បីជួយក្នុងការដំណើរការវិនិច្ឆ័យមហារីកប្រមាត់ដែលមានគុណភាពដែរឬអត់។
វាយតំលៃលើមហារីកប្រមាត់
ដំណាក់កាលⅠ:ជាលិកាមហារីកត្រូវបានកំនត់ទៅ។។។។។រឺការតាំងនៅរបស់មហារីក។ វិធីព្យាបាលវះកាត់អាចត្រូវបានទទួលបានលទ្ធផលល្អក្រៃលែង។
ដំណាក់កាលⅡ:ជាលិកាមហារីកនិងការលុកលុយរបស់សាច់ដុំ។ ក្រោយពីអ្នកជម្ងឺទទួលបានការព្យាបាលវះកាត់ អត្រាដែលអាចរស់នៅ5ឆ្នាំ គឺអាចមានពី20%-30%។
ដំណាក់កាលⅢ:ជាលិកាមហារីកកំពុងតែលុកលុយជញ្ជាំងប្រមាត់គ្រប់ស្រទាប់។ ក្រោយពីអ្នកជម្ងឺទទួលបានការព្យាបាលវះកាត់ អត្រាដែលអាចរស់នៅ5ឆ្នាំក៏អាចមានពី20%-30%ដែរ។
ដំណាក់កាលⅣ:ជាលិកាមហារីកកំពុងតែលុកលុយជញ្ជាំងប្រមាត់គ្រប់ស្រទាប់ហើយថែមទាំងផ្លាស់ប្តូរទឹករងៃនៅជុំវិញនោះទាំងអស់។ ក្នុងដំណាក់កាលនេះក្នុងអ្នកជម្ងឺមួយចំនួននៅអាចទទួលបានការវះកាត់ចេញបាន ប៉ុន្តែប្រសិទ្ធិភាពការព្យាបាលទាំងមូលមិនល្អ អ្នកជម្ងឺមួយចំនួនតូចអាចរស់នៅរហូតដល់ 5ឆ្នាំឡើងទៅ។
ដំណាក់កាលⅤ:ជាលិកាមហារីកកំពុងតែលុកលុយថ្លើមភ្លាមៗតែម្តង ឬក៏ផ្លាស់ប្តូរទៅសរីរាង្គផ្សេងៗទៀត។ មហារីកប្រមាត់កំពុងតែកើតឡើងពេញខ្លួនមនុស្សយ៉ាងទូលំទូលាយ រយៈពេលរស់នៅរបស់អ្នកជម្ងឺភាគតិចណាស់ដែលលើសពីមួយឆ្នាំ។
ភាគតិចដែលមិនមានចំនុចច្បាស់លាស់ដែលជារោគសញ្ញាដំណាក់កាលដំបូងនៃមហារីកប្រមាត់ ប៉ុន្តែវិនិច្ឆ័យរោគមហារីកប្រមាត់ដំណាក់កាលដំបូង និងការព្យាបាលវះកាត់ដំណាក់កាលដំបូងគឺជាគន្លឹះលើកតំកើងអត្រារស់រានមានជីវិត។ អត្ថន័យវិជ្ជមាននៃដំណើរការព្យាបាលវះកាត់ដើម្បីលើកតំកើងអត្រារស់នៅមានជីវិត។ បើសិនបើពួកគេមិនបានដឹងនូវលក្ខណៈដែលប្លែកគ្នារវាងភាពប្រក្រតី និងភាពមិនប្រក្រតីគួរតែប្រញាប់អញ្ជើញវេជ្ជបណ្ឌិតមកជួយ ពេលទទួលបានវិនិច្ឆ័យរោគពីវេជ្ជបណ្ឌិតម្តងភ្លាម ត្រូវរួសរាន់ធ្វើការព្យាបាល បើសិនជាមិនព្យាបាលទេនោះ អាការៈជម្ងឺនឹងពន្យាទៀតហើយ។
ការព្យាបាលមហារីកប្រមាត់
1.ការព្យាបាលវះកាត់:(1)ការកាត់ចេញប្រមាត់ធម្មតា (2)ការកាត់ចេញប្រមាត់រីកធំ (3)ការកាត់ចេញផ្នែកនៃសរីរាង្គដែលនៅជិតៗនឹង។
2.ការព្យាបាលតាមរយៈវិទ្យុសកម្ម:ម្ជុលទៅចំណែកខ្លះដែលនៅរស់ ឬរបួសដែលកើតឡើងវិញ ថាមពលកម្មរស្មីខ្ពស់នឹងសំលាប់កោសិកាមហារីក។
3.ការព្យាបាលតាមរយៈគីមី:ឆ្លងកាត់ការលេបថ្នាំ ឬចាក់ថ្នាំចូលសរសៃឈាម ហើយជាមួយនឹងលំហូឈាមដើម្បីដុះដាលទៅផ្នែកផ្សេងៗទៀតនៃខ្លួនប្រាណមនុស្សដើម្បីបង្ហាញប្រសិទ្ធិភាពថ្នាំនៃការប្រឆាំងមហារីក។
4.ទិសដៅនៃការព្យាបាល:មហារីកប្រមាត់ក្លាយទៅជាផ្នែកនៃឳសថព្យាបាលដែលរចនាត្រឹមត្រូវ ឳសថដើម្បីសំលាប់កោសិកាដុំមហារីកចូលទៅក្នុងខ្លួនដែលត្រូវបានជ្រើសរើសនោះ។
យន្តការនៃរោគសាស្ត្រសំរាប់មហារីកប្រមាត់ ជាមួយនឹងថ្នាំប្រឆាំងមហារីកដ៏ពិសេសមួយវាមានការសំអាត និងបន្សាបជាតិពុលដើម្បីសំលាប់កោសិកាមហារីក។ ថ្នាំចិនកំពុងស្របពេលនឹងការព្យាបាលបច្ចុប្បន្ន សង្កត់ខ្លាំងទៅលើលក្ខខណ្ឌនៃមុខងាររបស់ខ្លួនប្រាណ។ ឆ្លងកាត់ការលេបថ្នាំចិន និងវិធីចាក់បញ្ចូលក្នុងសរសៃឈាមក្រហមធ្វើឲ្យមានភាពស្រហាប់ មានកម្លាំង រូបកាយធំធាត់ដើម្បីធ្វើឲ្យផ្សះនឹងក្រពះផងដែរ ដូច្នេះអ្នកជម្ងឺស្របពេលជាមួយគ្នានោះត្រូវលើកតំកើងនូវប្រព័ន្ធដែលជានិរភ័យនៃកោសិកាមហារីកដើម្បីទប់ទល់នឹងជម្ងឺផង។
តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
តាមរយះនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយះនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយះ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលាននុបដ្ធាយិការ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។