តើអ្វីទៅជាជំងឺមហារីកភ្នែក?
ជំងឺមហារីកភ្នែកគឺជាជំងឺមហារីកកាចមួយដែលកើតឡើងនៅក្នុងភ្នែក។ ដុំមហារីកស្ថិតនៅលើស្រទាប់រេទីនរបស់ភ្នែក ដែលស្រទាប់រេទីននេះមានទីតាំងនៅខាងក្រោយគ្រាប់ភ្នែកមាននាទីសំរាប់បកប្រែនូវព័ត៌មាន ដែលផ្ដល់ដោយភ្នែក។ ជំងឺមហារីកភ្នែកដែលយើងឧស្សាហ៍និយាយនោះគឺជាជំងឺមហារីកភ្នែកដែលកើតឡើងដោយ(Squamous Cell Epithelium) ជំងឺនេះជាប្រភេទជំងឺមួយដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ជំងឺមហារីកភ្នែកគឺជាជំងឺមួយដែលកំរជួប អត្រានៃការកើតជំងឺនេះគឺវាមានភាពខុសគ្នាទៅតាមវ័យរបស់មនុស្ស។ ជំងឺមហារីកភ្នែកជារឿយៗ វាតែងតែកើតទៅលើភ្នែកតែម្ខាងប៉ុណ្ណោះ ក្រោយមកវានឹងរាលដាលទៅដល់ភ្នែកម្ខាងទៀត ពេលនោះវានឹងធ្វើអោយប៉ះពាល់ដល់ស្ថានភាពភ្នែកទាំងសងខាងដែលនេះវាតែងតែជាមូលហេតុគួរឲ្យខ្លាចបំផុត។
មូលហេតុដែលបណ្ដាលអោយកើតជំងឺមហារីកភ្នែក
ជំងឺមហារីកភ្នែកជារឿយៗវាបណ្ដាលមកពីកត្តាតំណពូជ ឬក៏កត្តាស៊ែន(Gene)ប្រែប្រួល។ មូលហេតុដែលបណ្ដាលអោយកើតជំងឺមហារីកភ្នែកដទៃទៀតមានដូចជា ៖ ការខ្វះសារជាតិពណ៍សំបុរ(Pigment) នៃផ្នែកខ្លះ របស់ត្របកភ្នែក ឥទ្ធិពលនៃការបញ្ចាំងរបស់ពន្លឺព្រះអាទិត្យមកលើភ្នែកមាន រយៈពេលយូរ ជាពិសេសទទួលរងក្រោមឥទ្ធិពលដ៏ខ្លាំងក្លានៃកាំរស្មីអុលត្រាវាយអូឡែត(Ultra violate) និងកត្តាខ្វះអាហាររូបត្ថម្ភ។ល។
អាការៈរបស់ជំងឺមហារីកភ្នែក
ថ្វីត្បិតតែជំងឺមហារីកភ្នែកមិនសំបូរណាស់មែន ជារឿយៗវាសំបូរកើតទៅលើកុមារអាយុ៥ឆ្នាំ និងកុមារដែលមានអាយុតិចជាង៥ឆ្នាំ ប៉ុន្ដែត្រូវធ្វើការប្រុងប្រយត្ន័ទៅលើភ្នែករបស់កុមារដែលមានអាយុតិចជាង៤ឆ្នាំដែលមានរោគសញ្ញាស្រវាំងភ្នែក។ ប្រសិនបើមានអាការៈស្រវាំងភ្នែកឬក៏គ្រាប់ភ្នែកលៀន ដុំសាច់ គួរតែរស់រានទៅមន្ទីរពេទ្យដើម្បីអោយពេទ្យឯកទេសខាងភ្នែកធ្វើការពិនិត្យភ្នែក ក្រែងលោវាជាជំងឺមហារីកកាច នោះយើងនឹងធ្វើការព្យាបាលវា បានទាន់ពេលវេលា។ចំពោះការធ្វើរោគវិនិច្ឆយ័វាបានទាន់ពេលវាលា គឺវាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង នោះប្រសិទ្ធិភាពនៃការព្យាបាលកាន់តែខ្ពស់។
អាការៈរបស់ជំងឺមហារីកភ្នែក
ជំងឺមហារីកភ្នែកធ្វើការវិវត្តន៍ស្ទើរតែស៊ីជុំវិញភ្នែកទាំងមូល ទីតាំងដែលងាយកើតជាងគេគឺស្រទាប់ខាងលើបង្អស់របស់ភ្នែកដែលគេហៅថាCornea និងទីតាំងគែមៗរបស់វា វាក៏អាចកើតនៅលើទីតាំងដែលនៅជាប់បន្តពីCornea ទីតាំងគែមៗរបស់ត្របកភ្នែក។ អាការៈរបស់វាមានដូចខាងក្រោម ៖
1. អ្នកជំងឺនៅពេលដែលទទួលរងនូវពន្លឺដែលបញ្ចេញដោយកាំមេរាថតរូបក្នុងពេលថតរូប ពេលនោះមានលេចចេញឡើងនូវអ្វីមួយដែលមាន លក្ខណៈជាអុចៗពណ៍សនៅក្នុងប្រស្រីភ្នែក។
2. ភ្នែកម្ខាងនៃអ្នកជំងឺមានពណ៍ខុសពីភ្នែកម្ខាងទៀត។
3. ចលនានៃគ្រាប់ភ្នែកទាំងពីរមានភាពមិនស៊ីសង្វាក់គ្នា ឬគ្រាប់ភ្នែកទាំងពីរមានការទេរខិតទៅរកទៅរកក្ដោងច្រមុះ។
4. ភ្នែកទាំងពីររបស់អ្នកជំងឺមានការឈឺចាប់ ហើម និងក្រហម។
5. ចក្ខុវិញ្ញាណរបស់អ្នកជំងឺមានការធ្លាក់ចុះខ្សោយ
វិធីនៃការធ្វើការពិនិត្យភ្នែក
1. អាការៈរបស់ភ្នែកដែលមានជំងឺមហារីក ៖ ការពិនិត្យមើលប្រស្រីភ្នែករបស់អ្នកជំងឺនៅក្នុងរូបថតថាតើមានលេចចេញនូវចំនុចអុចសដែរឬអត់ ឬក៏មានលេចចេញនូវអាការះដូចរៀបរាប់ខាងលើអត់។
2. ប្រសិនបើភ្នែករបស់អ្នកជំងឺមានលេចចេញនូវអាការៈអ្វីខុសពីធម្មតា ចូរអ្នករស់រាន់ឡើងទៅមន្ទីរពេទ្យដែលមានស្ដង់ដារធ្វើការពិនិត្យភ្នែកនិងថតស្គែនCTដើម្បីអោយដឹងថាវាជាអ្វី។
3. នៅពេលដែលយើងប្រាកដប្រជានូវអាការៈរបស់វាថាប្រហែលជាជំងឺមហារីកភ្នែក អ្នកជំងឺចាំបាច់ត្រូវតែធ្វើការច្រឹបយកសាច់របស់វាទៅធ្វើការកុសល្យវិច្ច័យ។
ការព្យាបាលជំងឺមហារីកភ្នែក
ដោយសារតែជំងឺមហារីកភ្នែកក៏ជាប្រភេទជំងឺមហារីកមួយដែរ ដូច្នេះនៅក្នុងវិស័យវិជ្ជសាស្រ្ដវិធីដែលគេឧស្សាហ៍ប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកភ្នែក។ ដែលវិធីទាំងនោះមានដូចជា ៖
វិធីព្យាបាលទូទៅ
1. ការវះកាត់ ៖ ការវះកាត់គឺជាវិធីសាមញ្ញមួយដែលគេប្រើប្រាស់សំរាប់ធ្វើការព្យាបាលជំងឺមហារីកភ្នែក។ ឆ្លងកាត់តាមការវះកាត់ចេញនូវដុំមហារីក រាប់បញ្ចូលទាំងការវះកាត់ចេញនូវគ្រាប់ភ្នែកទាំងមូល នឹងគួបផ្សំជាមួយការប្រើប្រាស់កាំរស្មីឡាស៊ែ និងការប្រើប្រាស់នូវថាមពលកំដៅដើម្បីធ្វើការកំទេចនូវកោសិកាមហារីកឬក៏កាត់ផ្ដាច់នូវសរសៃឈាមដែលធ្វើការផ្ដល់សារជាតិចិញ្ចឹមសំរាប់ចិញ្ចឹមដុំមហារីកសំរាប់ធ្វើការព្យាបាល ដើម្បីសំរេចនូវប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជំងឺមហារីកភ្នែក។
2. ការប្រើសីតុណ្ហភាពកំនកសំរាប់ធ្វើការព្យាបាល៖គឺគេប្រើប្រាស់នូវម្ជុលតូចមួយដែលមានមុខងារធ្វើអោយកោសិកាដុំមហារីកកកស្លាប់តែម្ដង។
3. ការបាញ់កាំរស្មី ៖ គោលការណ៍ក្នុងការព្យាបាលរបស់វាគឺតាមរយៈការពឹងផ្អែកទៅលើការបញ្ចេញនូវថាមពលដែលបានមកពីបរិមាណកាំរស្មីដ៏ច្រើនមហិមាក្នុងការបំផ្លាញក្រូម៉ូសូមរបស់កោសិកា ដើម្បីបង្អាក់នូវការលូតលាស់របស់វា។
4. ការប្រើប្រាស់ថ្នាំប្រឆាំងមហារីក៖គឺជាការប្រើប្រាស់នូវថ្នាំពេទ្យដើម្បីកាត់បន្ថយនូវទំហំរបស់ដុំមហារីក។ នៅក្នុងលក្ខខណ្ឌ័មួយចំនួន ការប្រើប្រាស់ថ្នាំប្រឆាំងមហារីកអាចធ្វើការសំលាប់កោសិកាមហារីកអស់គ្មានសល់ ទប់ស្កាត់ការរីករាលដាលរបស់កោសិកាមហារីក និងធ្វើអោយប្រសិទ្ធិភាពនៃការព្យាបាលមានភាពប្រសើរឡើង។
ប្រសិនបើចក្ខុវិញ្ញាណមិនមានទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីសំណាក់ជំងឺមហារីកភ្នែកទេ គ្រូពេទ្យនឹងអាចធ្វើការបំផ្លាញនូវដុំមហារីកតាមវិធីផ្សេងដោយចៀសវាងនូវការកាត់យកគ្រាប់ភ្នែកចេញ។ ប្រសិនបើអ្នកជំងឺមិនអាចមើលឃើញទាំងស្រុង ឬក៏ចក្ខុវិញ្ញាណមានការធ្លាក់ចុះយ៉ាងគំហុក ហើយទំហំរបស់ដុំមហារីកមានទំហំធំ នោះគ្រូពេទ្យនឹងធ្វើការវះកាត់យកគ្រាប់ភ្នែកនិងប្រសាទផ្នែកខ្លះនៃភ្នែកចេញ។ នៅពេលដែលកោសិកាមហារីកមិនទាន់រីករាលដាលចេញពីភ្នែក ការវះកាត់យកគ្រាប់ភ្នែកចេញវាមានប្រសិទ្ធិភាពល្អប្រសើរ។
5.ការព្យាបាលមហារីកតាមវិធីជីវសាស្រ្ដ
បច្ចេកវិជ្ជានៃការព្យាបាលមហារីកតាមវិធីជីវសាស្រ្ដគឺធ្វើឡើងតាមរយៈការលើកកំពស់មុខងាររបស់ប្រពន្ធ័ការពាររាង្គកាយ និងសារធាតុម្យ៉ាងដែលមានឈ្មោះថា(Cytokine) មកធ្វើការបំផ្លាញកោសិកាមហារីក។ ក្រៅពីតែវាមានមុខងារក្នុងការវាយប្រហារដោយផ្ទាល់ទៅលើកោសិកាមហារីកនិងមុខងារក្នុងការសំរបសំរួលប្រពន្ធ័ការពាររាង្គកាយនេះ រីឯផលប៉ះពាល់របស់វាក៏មិនធំដុំអ្វីដែរ។
បើយើងធ្វើការប្រៀបធៀបការព្យាបាលមហារីកតាមវិធីជីវសាស្រ្ដទៅនឹងការបាញ់កាំរស្មី និងការប្រើប្រាស់ថ្នាំប្រឆាំងមហារីក ផលប៉ះពាល់ដែលបណ្ដាលមកពីការព្យាបាលមហារីកតាមវិធីជីវសាស្រ្ដមិនមានអ្វីជាដុំកំភួនទេ។ តាមការបញ្ចាក់ដែលបានមកពីការអនុវត្តន៍ជាក់ស្ដែងនៅក្នុងវិស័យវេជ្ជសាស្រ្ដ ការព្យាបាលមហារីកតាមវិធីជីវសាស្រ្ដមិនត្រឹមតែអាចលើកកំពស់មុខងាររបស់ប្រពន្ធ័ការពាររាង្គកាយទេ ហើយថែមទាំងមានប្រសិទ្ធិភាព ក្នុងការព្យាបាលជំងឺមហារីកភ្នែកផងដែរ។ អ្នកជំងឺមហារីកដែលមិនអាចធ្វើការវះកាត់ ចាក់បញ្ចូល ឬក៏មិនអាចធ្វើការព្យាបាលតាមវិធីផ្សេងទៀតបណ្ដោះអាសន្ន អាចធ្វើការព្យាបាលតាមវិធីជីវសាស្រ្ដដើម្បីលើកកំពស់មុខងាររបស់ប្រពន្ធ័ការពាររាង្គកាយសិន។
វិធីព្យាបាលដែលល្អប្រសើរជាងគេ
វិធីនៃការព្យាបាលជំងឺមហារីកភ្នែកគឺវាមានភាពខុសៗគ្នាទៅតាមដំណាក់កាលរបស់វា។បច្ចុប្បន្ននេះ វិធីជាចំបងដែលគេនៅតែឧស្សាហ៍ប្រើប្រាស់សំរាប់ធ្វើការព្យាបាលជំងឺមហារីកភ្នែកគឺការវះកាត់ ក្រៅពីនេះការបាញ់កាំរស្មីនិងការប្រើប្រាស់ថ្នាំប្រឆាំងមហារីកក៏នៅតែមានការចាំបាច់សំរាប់ធ្វើការព្យាបាលជំងឺមហារីកភ្នែកដែរ។
តាមការអោយដឹង ការព្យាបាលដោយការបាញ់កាំរស្មី ការប្រើប្រាស់ថ្នាំប្រឆាំងមហារីក ដែលប្រើជាទំនៀមទំលាប់តាំងពីយូរណាស់មកហើយ វាមិនត្រឹមតែសំលាប់កោសិកាមហារីកតែប៉ុណ្ណោះទេ រីឯកោសិកាធម្មតាវាក៏សំលាប់ដែរ ដែលវាបណ្ដាលអោយគោលិកាឈាមសរបស់អ្នកជំងឺមានការធ្លាក់ចុះ ប្រពន្ធ័ការពាររាង្គកាយចុះខ្សោយ បង្កើនសំទុះនូវការរីករាលដាលរបស់កោសិកាមហារីក។ ការប្រើប្រាស់ជាញឹកញយនូវការបាញ់កាំរស្មី ថ្នាំប្រឆាំងមហារីកវាអាចបណ្ដាលអោយលេចចេញនូវបាតុភូតស៊ាំលែងមានប្រសិទ្ធិភាព។ បច្ចុប្បន្ននេះមន្ទីរពេទ្យសៀនតាយបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗធ្វើការព្យាបាលដែលមានមុខរបួសតូច វិធីទាំងនោះមានដូចជា ៖ វិធីចាក់បញ្ចូល ការប្រើគ្រាប់អនុភាគ ការប្រើសីតុណ្ហភាពកំនក។ល។ ដែលវាមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ការលេចចេញនូវបាតុភូតស៊ាំ។
ក្រៅពីនេះ ការសំយោគបញ្ចូលគ្នារវាងវិធីព្យាបាលតាមរយៈពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្នក៏ជាវិធីមួយដែលគេនិយមក្នុងការប្រើប្រាស់សំរាប់ព្យាបាលជំងឺមហារីក ដែលវិធីនេះសក្ដិសមបំផុតសំរាប់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ។ ការព្យាបាលជំងឺតាមរយៈវិធីពេទ្យចិនបុរាណ មានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក សំរបសំរួលអតុល្យភាពនៃឈាមនិងកំលាំងធាតុ លើកកំពស់មុខងាររបស់ប្រព័ន្ធការពាររាង្គកាយ អាចសំយោគបញ្ចូលជាមួយការវះកាត់ ជួយជំរុញអោយឆាប់ជាសះស្បើយក្រោយការវះកាត់ កាត់បន្ថយនូវផលប៉ះពាល់ដែលបណ្ដាលមកពីការបាញ់កាំរស្មី និងការប្រើថ្នាំប្រឆាំងមហារីក។ តាមរយៈមុខងារទាំងនេះវាសំរេចបាននូវគោលដៅដូចជា ៖ ធ្វើអោយអាការៈអ្នកជំងឺមានការធូរស្បើយ ជួយលើកកំពស់ស្ថានភាពសុខភាពរបស់អ្នកជំងឺ និងជួយក្នុងការពន្យារអាយុជីវិតដល់អ្នលជំងឺ។
ការបង្ការនិងទំហែទាំជំងឺមហារីកភ្នែក
ចំពោះជំងឺមហារីកភ្នែកដែលកើតឡើងនៅក្នុងវយ័កុមារភាព គឺមិនមានវិធីក្នុងការបង្ការនោះទេ។ប៉ុន្ដែឆ្លងកាត់តាមការបណ្ដុះបណ្ដាលពីជំនាញភ្នែកផ្នែកកុមារ ក្រុមគ្រូពេទ្យអាចធ្វើការជួយសង្រ្គោះនូវជីវិត ចក្ខុវិញ្ញាណរបស់កុមារជាច្រើនដែលកើតជំងឺមហារីកភ្នែក។
ចំពោះមនុស្សពេញវយ័,គួរតែធ្វើការយកចិត្តទុកដាក់ធ្វើការអនាមយ័ភ្នែកបន្ដិច,និងទៅធ្វើការពិនិត្យភ្នែកជាប្រចាំនៅមន្ទីរពេទ្យ,ដើម្បីធានាថាភ្នែករបស់យើងមានសុខភាពល្អ។