តើអ្វីទៅជា ជំងឺមហារីកបំពង់អាហារ?
ជំងឺមហារីកបំពង់អាហារគឺជាជំងឺមហារីកកាចមួយដែលកើតឡើងដោយសារកោសិកាឬជាលិកានៅលើទីតាំងណាមួយបំពង់អាហារ។ ជំងឺនេះជាជំងឺមហារីកកាចមួយដែលជារឿយៗវាត្រូវបានគេប្រទះឃើញកើតនៅលើប្រពន្ធ័រំលាយអាហារជាញឹកញយ ដំណាក់កាលចុងក្រោយរបស់ជំងឺនេះវាងាយនឹងរាលដាលទៅទីតាំងដទៃទៀតនៅលើរាង្គកាយរបស់យើង។
ជំងឺមហារីកបំពង់អាហារត្រូវបានគេចែកចេញជា4ប្រភេទ,ប្រភេទដែលគេឧស្សាហ៍ជួបប្រទះជាញឹកញយគឺប្រភេទស៊្វែមឺសសែលខាស៊ីណូម៉ា(Squamous Cell Carcinoma) ប្រហែលស្មើនឹងជាង90%នៃ ជំងឺមហារីកបំពង់អាហារសរុប។ការវិវត្តន៍និងការរីករាលដាលរបស់ជំងឺមហារីកគឺវាមានភាពយឺតយ៉ាវ ដូច្នេះប្រសិនបើយើងអាចរកឃើញវានៅពេលដែលវាស្ថិតនៅក្នុងដំណាក់ដំបូង,ជាទូទៅយើងអាចធ្វើការវះកាត់,ការបាញ់កាំរស្មី ការប្រើប្រាស់ថ្នាំប្រឆាំងមហារីកដើម្បីព្យាបាលវា។ ចំពោះជំងឺមហារីកមួយចំនួនដូចជាមហារីកក្រពេញរំលាយអាហារ មហារីកដែលមានឈ្មោះថា(Undifferential Small Cell Carcinoma),Sarcoma សុទ្ធតែជាប្រភេទមហារីកដែលកំរជួប,ប៉ុន្ដែវាមានភាពកាចសាហាវខ្លាំង។
នៅក្នុងពិភពលោកយើងនេះមួយឆ្នាំៗមានអ្នកស្លាប់ដោយសារជំងឺមហារីកបំពង់អាហារប្រហែលជា30ម៉ឺននាក់,បុរសច្រើនជាងស្រ្ដី,សមាមាត្ររវាងបុរសនិងស្រ្ដីស្មើនិង1,1-17៖1។ វយ័កាន់តែចំណាស់,អត្រានៃការកើត ជំងឺមហារីកបំពង់អាហារកាន់តែខ្ពស់។ អត្រានៃការកើតជំងឺនេះមានកំរិតទាបនៅមុនវយ័35ឆ្នាំនិងក្រោយវយ័35ឆ្នាំមានការកើនឡើង។ វយ័ដែលប្រឈមហានិភយ័ខ្ពស់ក្នុងការកើតជំងឺនេះគឺនៅចន្លោះពីអាយុ60-69ឆ្នាំ។មិនចាំបាច់មានការព្រួយបារម្មណ៍ខ្លាំងពេកទៅលើជំងឺនេះ គ្រាន់តែធ្វើការចាប់អារម្មណ៍បន្ដិចទៅលើអាការះក្នុងដំណាក់ដំបូងរបស់វាជាការស្រេច។ការធ្វើសំយោគចូលគ្នារវាងវិធីនានានិងបច្ចេកវិជ្ជាទំនើបៗ វាមានប្រសិទ្ធិភាពយ៉ាងល្អក្នុងការព្យាបាលជំងឺនេះ និង វាជាក្ដីសង្ឈឹមមួយក្នុងការរស់នៅរបស់អ្នកជំងឺមហារីកបំពង់អាហារ។
តើអ្វីទៅជាមូលហេតុបណ្ដាលអោយកើត ជំងឺមហារីកបំពង់អាហារ?
ការកើត ជំងឺមហារីកបំពង់អាហារគឺវាមានទំនាក់ទំនងយ៉ាងស្មុគស្មាញទៅនឹងកត្តាទំលាប់ប្រចាំថ្ងៃ,កត្តាសុខភាព កត្តាតំណពូជ,កត្តាសារជាតិរ៉ែ។ល។ ប៉ុន្ដែកត្តាទំលាប់ប្រចាំថ្ងៃមិនល្អ កត្តានៃទំលាប់របបអាហារមិនល្អជាប្រចាំដែលមានរយះពេលយូរអង្វែងក៏អាចបណ្ដាលអោយកើតជំងឺមហារីកបំពង់អាហារបានដែរ។
កត្តាសំខាន់ៗមានដូចជា ៖ 1,ការញ៉ាំអាហារដែលសំបូរនីត្រូសាមីន(Nitrosamines),ឧទាហរណ៍៖ការចូលចិត្តញ៉ាំជ្រក់ឬអាហារបង្អាប់។ 2,ការមានទំលាប់ចូលចិត្តញ៉ាំរបស់ក្ដៅខ្លាំង ឧទាហរណ៍ ៖ ការញ៉ាំភេសជ្ជះក្ដៅខ្លាំង។ 3,ទំលាប់មិនល្អក្នុងការរស់នៅ ឧទាហរណ៍៖ការជក់បារី ការញ៉ាំស្រា។ល។
តើអាការះរបស់ជំងឺមហារីកបំពង់អាហារមានអ្វីខ្លះ?
អាការះរបស់ជំងឺមហារីកបំពង់អាហារដំណាក់កាលដំបូងស្ដែងចេញមកពុំមានការច្បាស់លាស់នោះទេ ប្រហែលជាជាងពាក់កណ្ដាលនៃអ្នកជំងឺនៅពេលដែលការធ្វើរោគវិនិច្ឆយ័ថាវាជាជំងឺមហារីកនោះ,វាបានរាលដាលទៅដល់កន្លែងដទៃទៀតហើយ,អត្រានៃការរស់នៅបាន5ឆ្នាំក្រោយការវះកាត់ប្រហែជាចន្លោះពី25-40%ប៉ុណ្ណោះ។ ដូច្នេះការស្វែងយល់ពីអាការះរបស់ជំងឺមហារីកបំពង់អាហារគឺវាមានសារះសំខាន់ក្នុងការរកឃើញនិងព្យាបាលវាអោយបានទាន់ពេលវេលា លើកកំពស់អត្រានៃការរស់រានមានជីវិត។
1,ការញ៉ាំអាហារចូលចេះតែរកកលចង់ក្អួត ការលេបអាហារមានអារម្មណ៍ដូចជាឆ្លាក់ជាប់បំពង់ក។
2,ក្នុងពេលលេបអាហារចូលមានអាការះក្ដៅទ្រូង,និងឈឺដូចម្ជុលចាក់ឬដូចគេទាញនៅក្នុងទ្រូង។
3,ការលេបអាហារមានការលំបាកបណ្ដាលអោយញ៉ាំមិនកើត មានការក្អួតចង្អោរ ឈឺពោះផ្នែកខាងលើ ចុះស្គម។ល។
4,នៅក្នុងដំណាក់កាលចុងក្រោយដោយសារតែការញ៉ាំមិនបានគ្រប់គ្រាន់ មានលេចចេញនូវរោគសញ្ញាដូចជា ៖ ខ្វះអាហារូបត្ថម្ភ ចុះស្គម និង មានការរីករាលដាលទៅកន្លែងដទៃទៀតឬក៏សង្កត់ទៅលើសរីរាង្គអ្វីមួយ។
គួរតែយកចិត្តទុកដាក់បន្ដិច ប្រសិនបើលេចចេញនូវរោគសញ្ញាដូចខាងលើ,វាអាចជាជំងឺមហារីកបំពង់អាហារ វាក៏អាចជាជំងឺផ្សេងដែរ ដូច្នេះគូរតែរួសរាន់ទៅមន្ទីរពេទ្យធ្វើការពិនិត្យដើម្បីអោយដឹងថាអាការះទាំងនេះបណ្ដាលមកពីមហារីកឬជំងឺដទៃ។
តើអាចធ្វើរោគវិនិច្ឆយ័តាមរយះអ្វីខ្លះ?
1,ការសុងក្រពះ ៖ ការសុងក្រពះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការពិនិត្យបំពង់អាហារផ្នែកខាងលើ(ជំងឺមហារីកបំពង់អាហារ ក្រពះ។ល។)
2,ការឆ្លុះអេកូតាមរយះឧបករណ៍ដែលមានឈ្មោះថាអ៊ីនដូស្កូប(Endoscope)ស៊កបញ្ចូលទៅក្នុងបំពង់អាហារ៖វិធីនេះអាចធ្វើអោយយើងអាចកំនត់់ពីទីតាំងនិងដឹងពីជំរៅមហារីកបានធ្វើការរុករានទន្រ្ទានទៅក្នុងជញ្ជាំងនៃបំពង់អាហារ និង អាចធ្វើការវាស់ស្ទង់នូវទំហំរបស់កូនកណ្ដុរដែលស្ថិតនៅក្រៅបំពង់អាហារជំរៅ។
3,ការថតកាំរស្មីXក្រោមជំនួយពីការប្រើប្រាស់បារ្យូម៖អាចកំនត់បានពីទីតាំង ប្រវែង និង ករិតនៃការស្ទះនិងព្រមទាំងអាចធ្វើការវិនិច្ឆយ័ថាកោសិកាមហារីកមានរីករាលដាលចេញពីបំពង់អាហារឬអត់។
4,ការថតស្គេនCT ៖ ការថតស្គេនCTអាចមើលឃើញច្បាស់ពីទំនាក់ទំនងរវាងបំពង់អាហារនិងសរីរាង្គដែលស្ថិតនៅជុំវិញវា,ប៉ុន្ដែវាពិបាករកជំងឺមហារីកបំពង់អាហារដែលស្ថិតក្នុងដំណាក់កាលដំបូងណាស់។ ការសំយោគចូលគ្នារវាងCTនិងកាំរស្មីX វិធីនេះជាជំនួយក្នុងការធ្វើរោគវិនិច្ឆយ័និងបែងចែកដំណាក់កាលរបស់វា។
5,ការពិនិត្យកោសិកាដែលជ្រុះនៅក្នុងបំពង់អាហារ៖វិធីនេះងាយស្រួល, អ្នកជំងឺពុំសូវមានការឈឺចាប់ក្នុងការពិនិត្យ គឺជាជំរើសទីមួយសំរាប់ធ្វើរោគនិនិច្ឆយ័ជំងឺមហារីកបំពង់អាហារដំណាក់កាលដំបូង។
ការចែកដំណាក់កាលរបស់ជំងឺមហារីកបំពង់អាហារ
ដំណាក់កាលទី0 ៖ គឺជាដំណាក់ដំបូងរបស់ជំងឺមហារីកបំពង់អាហារ,វាត្រូវបានគេហៅថា (Esophague Carcinoma In Situ)។ កោសិកាមហារីកមានតែនៅលើផ្ទៃរបស់ស្រទាប់ខាងលើបង្អស់នៃបំពង់អាហារ រីឯជាលិកាដែលនៅសេសសល់ផ្សេងៗទៀតគឹនៅធម្មតា ហើយមិនមានការរុករានទន្រ្ទានទៅកូនកណ្ដុរឬសរីរាង្គផ្សេងទេ។
ដំណាក់កាលទី1៖កោសិកាមហារីកបានធ្វើការរុករានទន្រ្ទានទៅដល់កោសិកានៅផ្ទៃខាងក្រោមរបស់ស្រទាប់ខាងលើបង្អស់នៃបំពង់អាហារ ប៉ុន្ដែមិនទាន់ទៅដល់ផ្នែកសាច់ដុំខាងក្នុងរបស់បំពង់អាហារទេ។ដំណាក់កាលនេះកោសិកាមហារីកមិនមានការរុករានទន្រ្ទានទៅលើកូនកណ្ដុរឬសរីរាង្គណាមួយទេ។
ដំណាក់កាលទី2៖កោសិកាមហារីកបានបានរាលដាលទៅដល់កូនកណ្ដុរហើយតែមិនទាន់រីករាលដាលទៅដល់សរីរាង្គដទៃទេ។
ដំណាក់កាលទី3៖កោសិកាមហារីកបានបានរាលដាលទៅដល់សរីរាង្គដែលស្ថិតនៅក្បែរៗវាហើយដូចជាបំពង់ខ្យល់។ល។ តែវាមិនទាន់រាលដាលទៅណាឆ្ងាយទេ។
ដំណាក់កាលទី4៖កោសិកាមហារីកបានបានរាលដាលទៅដល់សរីរាង្គដែលស្ថិតនៅឆ្ងាយៗពីទីតាំងដើមរបស់វា ដូចជាថ្លើម,ឆ្អឹង,ខួរក្បាល។ល។ តាមរយះឈាម។
តើមានវិធីអ្វីខ្លះសំរាប់ធ្វើការព្យាបាល?
វិធីនៃការព្យាបាលជំងឺមហារីកបំពង់អាហារមានការខុសៗគ្នាទៅតាមដំណាក់កាលរបស់វា។ សំរាប់ការធ្វើការព្យាបាលវានៅពេលដែលវាកំពុងស្ថិតក្នុងដំណាក់កាលដំបូងគឺយើងអាចគ្រប់គ្រងស្ថានភាពជំងឺបាននិងព្រមទាំងអាចពន្យារនូវអាយុជីវិតបានទៀតផង។ សំរាប់ការធ្វើការព្យាបាលវានៅពេលដែលវាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយគឺយើងក៏អាចធ្វើការគ្រប់គ្រងស្ថានភាពជំងឺបានដែរ,និងព្រមទាំងអាចការពារបញ្ហាដែលអាចកើតមានឡើងជាយថាហេតុរបស់ជំងឺជាមួយការលើកកំពស់ស្ថានភាពសុខភាពរបស់អ្នកជំងឺ។រីឯការព្យាបាលយើងអាចប្រើវិធីតែមួយឬច្រើនដើម្បីធ្វើការព្យបាលវា។
ការវះកាត់៖គឺយើងធ្វើការវះកាត់ចេញនូវដុំមហារីកផង និង ធ្វើការសំអាតនូវកោសិការបស់ប្រពន្ធ័ទឹករងៃដែលនោះក្បែរវាផង វិធីនេះមានប្រសិទ្ធិភាពល្អក្នុងការព្យាបាលជំងឺមហារីកបំពង់អាហារដំណាក់កាលដំបូង។ តាមរយះការបែងចែកដំណាក់កាលតាមអាណាប៉ាត់ធ្វើអោយយើងអាចធ្វើការទស្សន៍ទាយពីរយះពេលនៃការរស់រានមានជីវិតរបស់អ្នកជំងឺ។ សំរាប់ជំងឺមហារីកដំណាក់កាលទីមួយអត្រានៃការរស់នៅរយះពេល5ឆ្នាំមានប្រហែលពី80-90% សំរាប់ដំណាក់កាលទី3និង4មិនដល់15%ទេ។
ការបាញ់កាំរស្មី ៖ ការបាញ់កាំរស្មីត្រូវបានគេធ្វើឡើងនៅមុនពេលវះកាត់ដើម្បីធ្វើអោយដុំមហារីករួមតូច,ឬក៏ត្រូវបានគេប្រើក្រោយការវះកាត់សំរាប់សំលាប់កោសិកាមហារីកដែលនៅសេសសល់។ នៅពេលដែលអ្នកជំងឺមិនសក្កិសមសំរាប់ធ្វើការវះកាត់ព្យាបាល ការបាញ់កាំរស្មីគឺជាជំរើសមួយដែលអាចជំនួសការវះកាត់សំរាប់ធ្វើការព្យាបាល។
ការប្រើប្រាស់ថ្នាំប្រឆាំងមហារីក៖វិធីនេះអាចប្រើផ្គួបជាមួយការបាញ់កាំរស្មីដើម្បីធ្វើការសំលាប់កោសិកាមហារីក វាអាចគ្រប់គ្រងស្ថានភាពជម្ងឺបាននិងព្រមទាំងធ្វើឲ្យដុំមហារីករួមតូចផងដែរប៉ុន្តែវាអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ វិធីចាក់បញ្ចូល(Intervention)គឺជាវិធីមួយដែលគេចាក់ថ្នាំប្រឆាំងមហារីកចូលទៅដល់ទីតាំងរបស់ដុំមហារីករួចធ្វើការបិទសរសៃឈាមដែលផ្តល់សារធាតុចិញ្ចឹមទៅឲ្យដុំមហារីក វិធីនេះសក្តិសមប្រើទៅជម្ងឺមហារីកបំពង់អាហារដំណាក់កាលចុងក្រោយ។
ការព្យាបាលដោយប្រើកាំរស្មីម្យ៉ាង ៖ ដោយសារតែការរីកចំរើនយ៉ាងឆាប់រហស័នៃបច្ចេកវិជ្ជាផ្នែកឧបករណ៍សុងមើលបំពង់អាហារនិងសារជាតិដែលធ្វើប្រតិកម្មជាមួយពន្លឺទើបធ្វើអោយការព្យាបាលដោយប្រើកាំរស្មីមួយនេះទទួលបាននូវប្រសិទ្ធិភាពកាន់តែប្រសើរ ដែលវាក្លាយទៅជាការព្យាបាលខ្សែត្រៀមទីពីរបន្ទាប់ពីការព្យាបាលខ្សែត្រៀមទីមួយសំរាប់ធ្វើការជួយជីវិតអ្នកជំងឺ។
ចំនុចពិសេសក្នុងការព្យាបាលជំងឺមហារីកបំពង់អាហារតាមរយះវិធីពេទ្យចិនបុរាណ
តាមរយះការសិក្សាស្រាវជ្រាវខាងវិសយ័វិជ្ជសាស្រ្តជាច្រើនឆ្នាំរបស់ប្រទេសចិន,ការព្យាបាលជំងឺតាមរយះវិធីពេទ្យចិនបុរាណធ្វើអោយខ្លួនប្រាណរបស់យើងមានតុល្យភាព,វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក។តាមរយះការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្ន,ប្រសិទ្ធិភាពរបស់វាគឺខ្ពស់ជាងវិធីណាមួយទាំងអស់ក្នុងចំនោមវិធីទាំងពីរ។ ការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្នធ្វើអោយយើងមានវិធីជាច្រើនសំរាប់ធ្វើការព្យាបាលជំងឺមហារីកក្រពះ ដែលវិធីទាំងនោះមានដូចជា៖ការចាក់ថ្នាំបុរាណចិនចូលក្នុងសរសៃឈាម,ការបាញ់ថ្នាំចិនបុរាណចូលតាមមាត់,និងការចាក់ថ្នាំបុរាណចិនបញ្ចូលតាមទីតាំងជីពចរ។ការស៊ាំយោគបញ្ចូលគ្នារវាងវិធីទាំងពីរនេះគឺជាវិធីមួយដែលគេនិយមប្រើក្នុងការព្យាបាលជំងឺមហារីក។
តាមរយះនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក,វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី,វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ,ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយះនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល,មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយះ,ទូរសព្ទ័,ការជួបមុខដោយផ្ទាល់,អីម៉ែល(Email),អនឡាញ(Online),ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា:វេជ្ជបណ្ឌិត,គិលាននុបដ្ធាយិការ,អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។