អ្វីទៅជាជម្ងឺមហារីកពោះវៀនតូច?
ជម្ងឺមហារីកពោះវៀនតូចអាចជាប្រភេទមហារីកមិនជាក់លាក់ ក៏អាចមានសភាពជាក់លាក់នៅពេលដែលមហារីកប្រភេទកាចនៅជិតគ្រឿងក្នុង ដូចជាក្រពះ ថ្លើមប្រមាត់ និង លំពែងវាយប្រហារចូលទៅក្នុងពោះវៀនតូចហើយធ្វើអោយកើតជាដុំសាច់មហារីក។
ការកើតជម្ងឺមហារីកពោះវៀនតូចមានអត្រាប៉ុន្មាន?
ជម្ងឺមហារីកពោះវៀនតូចជាជម្ងឺដែលកំរឃើញ នៅក្នុងមហារីកកើតលើសារពាង្គកាយមនុស្សទាំងអស់អត្រាកើតជម្ងឺនេះមិនដល់1%ឡើយ។ អ្នកមានអាយុពី50-70ឆ្នាំមានអត្រាកើតជម្ងឺនេះខ្ពស់ ហើយបុរសអាចកើតជម្ងឺនេះច្រើនជាងស្ត្រី។
មូលហេតុនៃការកើតជម្ងឺមហារីកពោះវៀនតូចមានអ្វីខ្លះ?
បច្ចុប្បន្ននេះមូលហេតុនៃជម្ងឺមហារីកពោះវៀនតូចនៅតែមិនច្បាស់លាស់។ ប៉ុន្តែសារធាតុខ្លះនៅក្នុងទឹកប្រមាត់ និង ទឹកលំពែង ដូចជាគ្រោះក្នុងប្រមាត់-ល- ឬ គ្រោះក្នុងប្រមាត់ដំណាក់កាលទី2អាចជាកត្តាបណ្តាលអោយកើតមហារីក។ ជម្ងឺដុះសាច់តំណពូជ ផ្លែសាច់ ដូចជាមហារីកក្រពេញVillous អាចមានទំនាក់ទំនងជាមួយមហារីកពោះវៀនតូច។ ក្រៅពីនេះមានការស្រាវជ្រាវផ្សេងទៀតបង្ហាញថា ៖ ពោះវៀនតូចមានអាការៈរំលួយ ឬ សិ្អតជាប់ និង តំណពូជ សុទ្ធតែមានការទាក់ទងនឹងមហារីកពោះវៀនតូច។
ជម្ងឺមហារីកពោះវៀនតូចមានប្រភេទអ្វីខ្លះ?
1. មហារីកក្រពេញពោះវៀនតូច ៖ គឺដុំសាច់ក្រពេញដែលកើតនៅលើភា្នសសិ្វតនៃពោះវៀនតូច ច្រើនកើតតែឯង ក៏អាចកើតមកពីបម្រែបម្រួលនៃដុំសាច់ក្រពេញផងដែរ។
2. មហារីកប្រភេទពោះវៀនតូច ៖ មានកំណើតមកពីដុំសាច់ប្រភេទកាចដែលកើតលើកោសិកា Pheochromocytoma របស់ពោះវៀនតូច។ ជាធម្មតាដុំសាច់ដែលកើតឡើងមានលក្ខណៈតូច ច្រើនកើតមានដុំសាច់តែមួយកន្លែង ឬ ដុំសាច់ច្រើនកន្លែងនៅលើផ្លូវពោះវៀន។ ប៉ុន្តែយោងទៅតាមការលូតលាស់របស់ដុំសាច់នឹងអាចមានលក្ខណៈ ដុំសាច់ប្រភេទកាចបំផ្លាញលើការលូតលាស់។
3. មហារីកសាច់ដុំលាតពោះវៀនតូច ៖ មានកំណើតមកពីស្រទាប់ភ្នាសនៃសាច់ដុំពោះវៀនតូច ឬ សាច់ដុំដែលនៅនឹងក្នុងពោះវៀនតូច ឬ ដុំសាច់កើតលើសាច់ដុំនៃស្រទាប់សរសៃឈាមនៃស្រទាប់ពោះវៀន។
4. កូនកណ្តុរប្រភេទកាចនៃពោះវៀនតូច ៖ វាគឺជាមហារីកប្រភេទកាចដែលកើតឡើងនៅជាលិកាជញ្ជាំងនៃពោះវៀនតូច ភាពផ្ទុយគ្នាជាកូនកណ្តុរប្រភេទកាចពាសពេញខ្លួននេះបានលុកលុយនិង កើតមានជម្ងឺនៅផ្នែកពោះវៀន។
ជម្ងឺមហារីកពោះវៀនតូចមានរោគសញ្ញាអ្វីខ្លះ?
1. អ្នកជម្ងឹកើតមានអាការៈឈឺពោះផ្នែកខាងលើ ក្រោយពេលបរិភោគអាហារមិនរំលាយ ហើយពេលខ្លះការឈឺចាប់អាចមានរហូតដល់ផ្នែកខ្នងផងដែរ។
2. អ្នកជម្ងឺមានស្ថានភាព ៖ ធុញអាហារ តឹងទ្រូង និង ចង់ក្អួត។
3. ផ្លូវរំលាយអាហាររបស់អ្នកជម្ងឺអាចមានសភាពបាត់បង់ឈាមបែបយឺត ឬ ចេញឈាមមួយសារៗក្នុងបរិមាណតិចតែរយៈពេលវែង ដូចជា ៖ បន្ទោរបង់ធំមកមានឈាមលាមកឡើងខ្មៅ។
4. ការស្រកទំងន់បន្តបន្ទាប់ ហើយអ្នកជម្ងឺនៅអាចមានស្ថានភាព ក្តៅខ្លួន និង ខ្វះឈាម។
5. នៅពេលដែលដុំសាច់បានឈា្លនពានទៅដល់សរិរាង្គនៅក្បែរនោះ អ្នកជម្ងឺមួយចំនួនអាចមានកើតដុំពកនៅផ្នែកពោះខាងស្តាំ។
ជម្ងឺមហារីកពោះវៀនតូចមានការពិនិត្យបែបណាខ្លះ?
1. ការពិនិត្យតាមការឆ្លុះតាមរូបភាព(Barium double shot image )៖ ឆ្លងកាត់ការពិនិត្យតាមរូបភាព(Barium double shot image )អាចមើលឃើញពីកំរិតនៃភ្នាសដែលក្រាស់ខ្លះៗនៃប្រភេទជម្ងឺ ក៏អាចមើលឃើញពីPolypoid filling defect, KanyingនិងDuodenal stenosis។
2. ការពិនិត្យតាមបញ្ចក់ឆ្លុះសរសៃក្នុងពោះវៀនតូច ៖ នៅក្រោមបញ្ចក់ឆ្លុះសរសៃក្នុងអាចឃើញកំរិតដែលភ្នាសស្វិតខូចខាតរលួយនៅទីតាំងបម្រែបម្រួលជម្ងឺ ហើយអាចឃើញសរិរាង្គខូចស្លាប់ដែលនៅលើភ្នាសស្វិត។
3. ការពិនិត្យតាមប្រព័ន្ធរលកសំលេងB កញ្ចក់រលកសំលេង និងប្រព័ន្ធកុំព្យូទ័រ CT ៖ អាចមើលឃើញផ្នែកខ្លះនៃស្រទាប់ពោះវៀនឡើងក្រាស់ ហើយអាចយល់ដឹងពីបរិវេណ កំរាស់ និង កូនកណ្តុរនៅតំបន់ជុំវិញដែលដុំសាច់បំផ្លាញ ព្រមទាំងស្ថានភាពប្រព័ន្ធសរិរាង្គថ្លើម-ល- គ្រឿងក្នុងនៃផ្នែកពោះទាំងអស់។
4. ការឆ្លុះរូបភាពដោយមានជម្រើសលើសរសៃជីបចរក្នុងផ្នែកពោះ និង សរសៃជីបចរលើភ្នាសនៃពោះវៀន ៖ អ្នកជម្ងឺដែលឆ្លងកាត់ការពិនិត្យដូចការរៀបរាប់ខាងលើហើយនៅមិនទាន់កំណត់លទ្ធផលពិនិត្យបាន អាចធ្វើការពិនិត្យតាមការឆ្លុះរូបភាពដោយមានជម្រើសលើសរសៃជីបចរក្នុងផ្នែកពោះ និង សរសៃជីបចរលើភ្នាសនៃពោះវៀន អាចជួយដល់ការធ្វើរោគវិនិច្ឆ័យ។
ការព្យាបាលជម្ងឺមហារីកពោះវៀនតូចបែបចាស់មានអ្វីខ្លះ?
1. ការវះកាត់ ៖ អាចយោងតាមទីតាំងនៃដុំសាច់ និង ស្ថានភាពជម្ងឺមកជ្រើសរើសការវះកាត់មួយប្រភេទដែលស័ក្តិសម។ ក្នុងនោះរួមមាន ៖ ការវះកាត់ចោលផ្នែកមាត់លំពែងនៃពោះវៀនតូច ការវះកាត់ចេញពោះវៀនតូចនៅផ្នែកដែលមានជម្ងឺ ការកាត់ចោលផ្នែកក្បាលសុដន់ដែលមានដុំសាច់ និង ការវះកាត់ចោលមួយចំនែកធំនៃក្រពះ។
2.ការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្ត ៖ ការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្តលើមហារីកពោះវៀនតូចឃើញថាគ្មានប្រសិទ្ធភាពអ្វីឡើយ ប៉ុន្តែការព្យាបាលតាមបែបគីមីសាស្រ្តអាចពន្យាអាយុជីវិតអ្នកជម្ងឺ ហើយការព្យាបាលទាំងពីរនេះអាចប្រើជាមួយការវះកាត់រួមផ្សំគ្នា។ វាអាចបង្កើនអត្រាកាត់សំអាតកោសិកាមហារីកនៃការវះកាត់ និង កាត់បន្ថយការលាប់ឡើងវិញនៃមហារីកពោះវៀនតូច។
ជម្ងឺមហារីកពោះវៀនតូចមានវិធីថែទាំក្នុងជីវភាពប្រចាំថ្ងៃអ្វីខ្លះ?
1. អ្នកជម្ងឺគួរឈប់ជក់បារី កុំពិសារស្រាមានជាតិអាកុលខ្លាំង តែកា្រស់ និង កាហ្វេ។
2. អ្នកជម្ងឺមិនគួរបរិភោគអាហារដល់ឆ្អែតហួស កុំសូវពិសារអាហារហិល និង មានជាតិខ្លាំង។
3. អ្នកជម្ងឺគួរកុំសូវពិសារថ្នាំដែលមានឥទ្ធិពលខ្លាំងប៉ះពាល់ដល់ក្រពះពោះវៀន។
4. អ្នកជម្ងឺគួរបរិភោគផ្លែឈើ និង បន្លែស្រស់អោយបានច្រើន។
5. របបអាហាររបស់អ្នកជម្ងឺគួររៀបចំអោយសមស្រប ហើយមានជីវជាតិខ្ពស់។
6.គួរប្រុងប្រយ័ត្នលើអនាម័យគ្រឿងប្រើប្រាស់ក្នុងការបរិភោគអាហារ។
ការព្យាបាលជម្ងឺមហារីកពោះវៀនតូចដ៏ល្អបំផុត
ដោយយោងតាមគ្រូពេទ្យវះកាត់ផ្នែកមហារីក អ្នកជំនាញផ្នែកប្រវត្តិជម្ងឺ អ្នកជំនាញផ្នែក បាញ់វិទ្យុសកម្មមហារីក អ្នកជំនាញផ្នែកព្យាបាលមហារីកតាមការបន្សល់មុខរបួសតូច និង បុគ្គលិកថែរក្សា គិលានុប្បដ្ឋយិកាជំនាញៗទាំងអស់ បង្កើតជាក្រុមសេវាកម្មពិនិត្យព្យាបាលមួយ យោងតាមស្ថានភាព និង អាការៈដែលឆ្លងកាត់ការពិនិត្យដោយអ្នកជំនាញរបស់អ្នកជម្ងឺមហារីកពោះវៀនតូច កំណត់គំរោងការព្យាបាលដែលត្រូវនឹងជម្ងឺ អាចបង្កើតប្រសិទ្ធភាពព្យាបាលរបស់អ្នកជម្ងឺមហារីកពោះវៀនតូច។
ការព្យាបាលតាមលក្ខណៈពិសេសនៃវិទ្យាពេទ្យចិន
ការព្យាបាលតាមវិទ្យាពេទ្យចិនអាចគុណសម្បត្តិដូចជា ៖ កែតម្រួលសារពាង្គកាយអោយមានតុល្យភាព ជួយក្នុងការប្រឆាំងនឹងមហារីក បង្កើនថាមពលប្រព័ន្ធការពារសារពាង្គកាយ និង ពង្រឹងកំលាំង-ល-។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រើវិទ្យាពេទ្យចិន និង វិទ្យាពេទ្យអឺរ៉ុបរួមផ្សំគ្នា អាចមានប្រសិទ្ធភាពព្យាបាលជម្ងឺមហារីក។
តើអាចទទួលបានការគាំទ្រអ្វីខ្លះ?
តាមរយៈនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតជាក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆ័យ និង ធ្វើការព្យាបាល តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អជាទីគាប់ចិត្តដល់អ្នកជំងឺ អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងព័ត៌មានរវាងអ្នកជំងឺ និងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈទូរស័ព្ទ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការដល់អ្នកជំងឺគ្រប់ស្រទាប់វណ្ណៈដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នា។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូន និងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។