តើអ្វីទៅជាជំងឺមហារីកពោះវៀនធំ
ជំងឺមហារីកពោះវៀនធំគឺបង្កឡើងដោយកោសិកាស្រទាប់ខាងលើរបស់ពោះវៀនធំទទួលរងឥទ្ធិពលនូវកត្តាបរិស្ថាន,កត្តាតំណពូជ។ល។,ទីតាំងដែលឧស្សាហ៍កើតជំងឺមហារីកពោះវៀនធំជាញឹកញយគឺផ្នែកខាងក្រោមនៃពោះវៀនធំ។អត្រានៃការកើតជំងឺមហារីកពោះវៀនធំស្ថិតនៅលំដាប់លេខក្រោយបន្ទាប់ពីជំងឺមហារីកក្រពះនិងជំងឺមហារីកបំពង់អាហារ,ដែលអត្រានៃការកើតជំងឺជំងឺមហារីកពោះវៀនធំនេះខ្ពស់បំផុតគឺស្ថិតនៅក្នុងវយ័ពី40-50ឆ្នាំ,ហើយសំរាប់អ្នកជំងឺដែលមានវយ័ក្រោម40ឆ្នាំគឺមានប្រហែល15%នៃជំងឺមហារីកពោះវៀនធំសរុប,និងសមាមាត្រនៃជំងឺរវាងបុរសនិងស្រ្ដីគឺ2៖1។
តើមូលហេតុអ្វីដែលបណ្ដាលអោយកើតជំងឺមហារីកពោះវៀនធំ?
1,កត្តារបបអាហារ៖ការញាំអាហារដែលសំបូរទៅដោយប្រូតេអ៊ីនខ្ពស់,ខ្លាញ់ខ្ពស់,និងអាហារដែលមានសារធាតុហ្វាយប៊ឺ(Fiber)ទាប,ធ្វើអោយយើងងាយកើតជំងឺមហារីកពោះវៀនធំ។
2,កត្តាតំណពូជ៖មានសមាជិកគ្រួសារណាម្នាក់ធ្លាប់កើតជំងឺមហារីកពោះវៀនធំ,នោះកូនចៅជំនាន់ក្រោយរបស់ក្រុមគ្រួសារមួយនេះមានអត្រាកើតជំងឺមហារីកពោះវៀនធំខ្ពស់ជាងក្រុមគ្រួសារដែលអត់មាន។
3,ដុំសាច់តូច(Polype)៖ដុំសាច់តូចច្រើនតែកើតនៅលើពោះវៀនធំឬក៏ត្រសាល់គូថ,នៅក្រោមឥទ្ធិពលនៃកត្តាផ្សេងធ្វើអោយងាយក្លាយទៅជាមហារីក។
4,ជំងឺក្រុនឬជំងឺដំបៅពោះវៀនធំ(Crohn’s disease or Ulcerative colitis)៖ក្រុមអ្នកជំងឺក្រុនឬជំងឺដំបៅពោះវៀនធំមានអត្រាកើតជំងឺមហារីកពោះវៀនធំខ្ពស់ជាងក្រុមមនុស្សដែលអត់កើតដល់ទៅ30ដងឯនោះ។
តើក្រុមមនុស្សប្រភេទណាដែលប្រឈមមុខខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ?
1,ក្រុមមនុស្សដែលគ្រូសារធ្លាប់មានប្រវត្តិកើតដុំសាច់តូចក្នុងពោះវៀន
2,ក្រុមមនុស្សដែលធ្លាប់មានសមាជិកគ្រូសារកើតជំងឺមហារីកពោះវៀនធំ។
3,ការបត់ជើងធំមានលាយឈាមដែលមានបរិមាណតិចដែលមិនអាចមើលឃើញនិងភ្នែកបាន
4,អ្នកជំងឺដំបៅពោះវៀនធំរាំរ៉ៃ
5,អ្នកជំងឺរាករូសរាំរ៉ៃឬទល់លាមករាំរ៉ៃ
តើជំងឺមហារីកពោះវៀនធំមានអាការៈដូម្ដេចខ្លះ?
1,ការបន្ទោរបង់លាមកមានលាយឈាមដោយមិនមានការឈឺចាប់,ហើយឈាមនោះមានលក្ខណៈជាឈាមស្រស់ឬពណ៍ក្រហមខ្មៅ។
2,ហើមពោះ,ឈឺពោះ,ពិបាកក្នុងការរំលាយអាហារ,អត់មានរសអាហារ
3,ទំលាប់នៃការបន្ទោរបង់មានការប្រែប្រួល,បន្ទោរបង់ញឹកឬរាករូសជាមួយនឹងទល់លាមកលេចចេញឆ្លាស់គ្នាចុះឡើង។
4,រាង្គរៅរបស់លាមកមានការផ្លាស់ប្ដូរខុសពីធម្មតាដូចជាមានរាង្គស្រឡូនទ្រវែងៗ,តំប៉ែត។ល។
5,ចុះស្កមួយរំពេចនិងលេចចេញនូវអាការៈខ្វះគោលិកាឈាមក្រហមដោយមិនដឹងមូលហេតុ។
6,ដំបៅត្រសាល់គូថមិនជា,រីឯការឈឺចាប់ត្រសាល់គូថបន្ដឥតលោះ
7,ពេលជំងឺមហារីកពោះវៀនធំរាលដាលដល់ថ្លើម,វាលេចចេញនូវរោគសញ្ញាដូចជាកើតលឿង,ទាកទឹក,ហើម។ល។
តើមានវិធីអ្វីខ្លះក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកពោះវៀនធំ?
1,ការពិនិត្យត្រសាល់គូថដោយប្រើម្រាមដៃ៖ក្រោយពីលោកវេជ្ជបណ្ឌិតពាក់ស្រោមដៃហើយ,និងលាបប្រេងរំអិលនៅលើម្រាមដៃចង្អុលនិងត្រសាល់គូថរួច,គាត់នឹងលូកដៃចង្អុលរបស់គាត់ចូលទៅក្នុងត្រសាល់គូថដើម្បីធ្វើការពិនិត្យរកថាតើមានដុំសាច់ឬអត់។
2,ការធ្វើតេស្ដររកឈាមដែលមានបរិមាណតិចតួចបំផុតដែលមិនអាចមើលឃើញនឹងភ្នែកនៅក្នុងលាមក៖ជាលិកានៃជំងឺមហារីកពោះវៀនធំដែលកំពុងតែរីកលូតលាស់យ៉ាងលឿនជារឿយៗតែងតែមានការហូរឈាមដែលមានបរិមាណតិចតូចចូលទៅក្នុងបំពង់អាហារ,រួចត្រូវបានបញ្ចេញមកក្រៅតាមរយៈលាមក។ការធ្វើតេស្ដររកឈាមដែលមានបរិមាណតិចតួចបំផុតដែលមិនអាចមើលឃើញនឹងភ្នែកនៅក្នុងលាមក,ប្រសិនបើការធ្វើតេស្ដនេះទៅលើអ្នកជំងឺជាច្រើនដង,ហើយលទ្ធផលបង្ហាញថាសុទ្ធតែវិជ្ជមាន,នោះបង្ហាញថាបំពង់អាហាររបស់យើងមានការហូរឈាមរាំរ៉ៃនៅកន្លែងណាមួយ,ដូច្នេះយើងគួរតែឈានទៅធ្វើការតេស្ដពិនិត្យមើលអោយបានស៊ីជំរៅជាងនេះទៀតព្រោះវាអាចជាជំងឺមហារីកដែលស្ថិតនៅកន្លែងណាមួយនៃបំពង់អាហាររបស់យើងក៏អាចថាបាន។
3,ការថតកាំរស្មីX៖មានដូចជា៖ការថតមើលបំពង់អាហារទាំងមូលឬក៏ផ្នែកណាមួយនៃបំពង់អាហារដោយប្រើប្រាស់បារ៉្យូមជាមជ្ឈដ្ធាន។តាមរយៈនេះយើងអាចមើលឃើញនូវពោះវៀនធំទាំងមូលថាតើវាមានឬអត់នូវដុំសាច់តូចៗនិងដុំមហារីក។
4,ការសុងមើល៖គ្រប់អ្នកជំងឺដែលបន្ទោរលាមកមានលាយឈាមឬក៏ការបន្ទោរបង់លាមកមានការខុសប្រក្រតី,ហើយការពិនិត្យត្រសាល់គូថមិនមានបញ្ហាអ្វី,គួរតែធ្វើការសុងពោះវៀនមើលបន្ថែមទៀត។ការធ្វើបែបនេះមិនត្រឹមតែរកឃើញនូវជំងឺទាំងឡាយដែលកើតមាននៅលើពោះវៀនធំទេ,ហើយវាថែមទាំងអាចច្រឹបយកសាច់មកធ្វើការពិនិត្យកុសលវិចយ័បានទៀតផង។
5,ការប្រើប្រាស់អេកូ,CT,MRIដើម្បីធ្វើការពិនិត្យ៖ថ្វីត្បិតតែឧបករណ៍ទាំងនេះមិនអាចធ្វើរោគវិនិច្ឆយ័ជំងឺមហារីកពោះវៀនធំបានក៏ពិតមែន,តែវាអាចកំនត់នូវទីតាំង,ទំហំ,ទំនាក់ទំនងរបស់ដុំមហារីកជាមួយជាលិកាជុំវិញវា,និងការរីករាលដាលរបស់ជំងឺមហារីកទៅលើប្រពន្ធ័ទឹករងៃ,ថ្លើម។
6, ការច្រឹបយកសាច់មកធ្វើការពិនិត្យកុសលវិចយ័៖ដោយឆ្លងកាត់តាមរយៈការសុងពោះវៀនធំឬក៏មធ្យោបាយដ៏ទៃទៀត,យើងធ្វើការរច្រឹបយកសាច់របស់ដុំសាច់ដែលយើងមានការសង្សយ័មកធ្វើការពិនិត្យកុសលវិចយ័,ព្រោះវាជាភស្ដុតាងដ៏សំខាន់ក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកពោះវៀនធំ។
ការបែងចែកដំណាក់កាលរបស់ជំងឺមហារីកពោះវៀនធំ
ដំណាក់កាលទី0៖កោសិកាខុសប្រក្រតីត្រូវបានគេរកឃើញនៅលើជញ្ជាំងរបស់ពោះវៀនធំ។ ដំណាក់កាលទី0នៃជំងឺមហារីកពោះវៀនធំត្រូវបានគេហៅថាCarcinoma In Situ។
ដំណាក់កាលទី1៖ដុំមហារីកបានរុករានទន្រ្ទានដល់ផ្នែកខាងក្នុងនៃជញ្ជាំងរបស់ពោះវៀនធំនិងបានចាក់ទំលុះដល់ស្រទាប់សាច់ដុំ។
ដំណាក់កាលទី2៖៖ដុំមហារីកបានរុករានទន្រ្ទានទៅក្នុងជញ្ជាំងរបស់ពោះវៀនធំកាន់តែជ្រៅទៅៗ,នឹងបានរាលដាលទៅដល់សរីរាង្គដែលស្ថិតនៅក្បែរវា,ប៉ុន្ដែមិនទាន់រីករាលដាលដល់ប្រពន្ធ័ទឹករងៃទេ។
ដំណាក់កាលទី3៖ដុំមហារីកបានរីករាលដាលទៅដល់ប្រពន្ធ័ទឹករងៃដែលស្ថិតនៅក្បែរៗវា,ប៉ុន្ដែមិនទាន់រីករាលដាលទៅដល់កន្លែងផ្សេងដែលស្ថិតនៅឆ្ងាយពីវាទេ។
ដំណាក់កាលទី4៖ដុំមហារីកបានរីករាលដាលទៅដល់សរីរាង្គដទៃទៀតហើយ,ដូចជាសួត,ថ្លើម,ជញ្ជាំងពោះ,កន្សោមកូន។ល។
ការរើឡើងវិញ៖ការរើឡើងវិញគឺវាអាចនៅកន្លែងដដែលឬកន្លែងដទៃទៀតនៅលើរាង្គកាយរបស់យើង។
តើមានវិធីអ្វីខ្លះក្នុងការព្យាបាលជំងឺមហារីកពោះវៀនធំ?
1,ការវះកាត់៖ការវះកាត់គឺជាវិធីមួយដែលគេឧស្សាហ៍ប្រើក្នុងការព្យាបាលជំងឺមហារីកពោះវៀនធំ,ជាទូទៅការរកឃើញជំងឺមហារីកពោះវៀនធំបានទាន់ពេលវេលា,គឺមាននយ័ថាវាស្ថិតនៅក្នុងដំណាក់កាលដំបូង,រីឯការព្យាបាលគេតែងតែប្រើនូវការវះកាត់។
2,ការព្យាបាលដោយបាញ់កាំរស្មី៖ការព្យាបាលដោយបាញ់កាំរស្មីជាទូទៅវាត្រូវបានគេប្រើទៅលើក្រុមអ្នកជំងឺក្រោយការវះកាត់ដើម្បីជួយទ្រទ្រង់ក្នុងការព្យាបាលនិងកាត់បន្ថយអត្រានៃការរើឡើងវិញនៃជំងឺមហារីកពោះវៀនធំ។
3,ការប្រើប្រាស់ថ្នាំប្រឆាំងមហារីក៖ថ្នាំប្រឆាំងមហារីកវាត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺមហារីកពោះវៀនធំមុននឹងការវះកាត់ឈានមកដល់ដើម្បីធ្វើការសំលាប់និងទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីក។
4,ការព្យាបាលដោយលើកកំពស់សមត្ថភាពប្រពន្ធ័ភាពស៊ាំរបស់រាង្គកាយ៖ការព្យាបាលតាមរបៀបនេះមានលក្ខណៈពិសេសដូចជា៖មិនមានការឈឺចាប់ក្នុងការព្យាបាល,មិនបង្ករបួសស្នាមលើរាង្គកាយ,មិនចាំបាច់សំរាកក្នុងមន្ទីរពេទ្យ។ល។,ម្យ៉ាងទៀតទន្ទឹមនឹងការកាត់បន្ថយផលប៉ះពាល់នៃការបាញ់កាំរស្មីនោះដែរ,វាថែមទាំងអាចលើកកំពស់សមត្ថភាពប្រពន្ធ័ភាពស៊ាំរបស់រាង្គកាយនិងស្ថានភាពសុខភាពរបស់អ្នកជំងឺមហារីកពោះវៀនធំ។
ការព្យាបាលដោយប្រើវិធីពេទ្យចិនបុរាណ
តាមរយៈការសិក្សាស្រាវជ្រាវខាងវិសយ័វិជ្ជសាស្រ្តជាច្រើនឆ្នាំរបស់ប្រទេសចិន,ការព្យាបាលជំងឺតាមរយៈវិធីពេទ្យចិនបុរាណធ្វើអោយខ្លួនប្រាណរបស់យើងមានតុល្យភាព,វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក។តាមរយៈការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្ន,ប្រសិទ្ធិភាពរបស់វាគឺខ្ពស់ជាងវិធីណាមួយក្នុងចំនោមវិធីទាំងពីរ
ការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្នធ្វើអោយយើងអាចប្រើប្រាស់បាននូវវិធីជាច្រើនសំរាប់ធ្វើការព្យាបាលជំងឺមហារីកពោះវៀនធំ,ដែលវិធីទាំងនោះមានដូចជា៖ការចាក់ថ្នាំបុរាណចិនចូលក្នុងសរសៃឈាម,ការបាញ់ថ្នាំចិនបុរាណចូលតាមមាត់,ការចាក់ថ្នាំបុរាណចិនបញ្ចូលតាមត្រសាល់គូថ,និងការចាក់ថ្នាំបុរាណចិនបញ្ចូលតាមទីតាំងជីពចរ។ស្របពេលជាមួយគ្នានោះដែរគេអាចប្រើប្រាស់វិធីពេទ្យចិនបុរាណសំរាប់ធ្វើការបំប៉នសុខភាព,លើកកំពស់សមត្ថភាពប្រពន្ធ័ភាពស៊ាំរបស់រាង្គកាយ,តាមរយៈនេះអាចធ្វើអោយប្រសិទ្ធិភាពនៃការព្យាបាលមានការកើនឡើង,និងស្ថានភាពសុខភាពរបស់អ្នកជំងឺមានភាពល្អប្រសើរជាងមុនឆ្ងាយ។
តើការតំហែទាំក្រោយការវះកាត់មានអ្វីខ្លះ?
1,ការស្លៀកសំលៀកបំពាក់៖ត្រូវស្លៀកសំលៀកបំពាក់ណាដែលទន់,រាងធូររលុងនិងមានភាពយឺត,ចូរប្រយត្ន័ពីខ្សែក្រវ៉ាត់មិនត្រូវតឹងពេកទេដើម្បីចៀសវាងការសង្កត់ត្រូវមុខរបួស។
2,ការមុជទឹក៖អាចមុជទឹកបានក្រោយពីមុខរបួសបានជាសះស្បើយហើយ។
3,របបអាហារ៖ធានាអោយបាននូវការបរិភោគអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់,ត្រូវបរិភោគអោយបានច្រើននូវបន្លែផ្លែឈើស្រស់ៗ។
4,ការធ្វើលំហាត់ប្រាណ៖ត្រូវធ្វើលំហាត់ប្រាណអោយបានសមស្រប,ដើម្បីលើកកំពស់សមត្ថភាពប្រពន្ធ័ការពាររាង្គកាយ។
5,ផ្នែកផ្លូវចិត្ត៖ត្រូវរក្សាចិត្តគំនិតអោយបានស្រស់ស្រាយ,ចៀសវាងនូវការមានអារម្មណ៍តានតឹងក្នុងចិត្តនិងអារម្មណ៍រំជើបរំជួល។
តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
ដើម្បីយោងទៅតាមអាការៈជម្ងឺរបស់អ្នកជម្ងឺមហារីកពោះវៀនធំនីមួយៗដែលមកព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និងតាមរយៈអ្នកឯកទេសផ្លាស់ប្តូរយោបល់គ្នាកំណត់នូវសមត្ថភាព និងប្រសិទ្ធភាពនៃវិធីព្យាបាលមហារីកពោះវៀនធំ។ ស្របពេលនោះក៏មានការផ្តុំគ្នាផ្នែកចំណេះដឹងពីសំណាក់អ្នកឯកទេស បង្កើតបានជាវិធីព្យាបាលថ្មីមួយ “ព្យាបាលដោយរួមបញ្ចូលវេជ្ជសាស្ត្រចិនអឺរ៉ុប ប្រមូលផ្តុំចំគោលដៅដោយស្នាមរបួសតូច” ប្រើប្រាស់ថ្នាំចិនបុរាណ និង ព្យាបាលដោយពន្លឺអាភាសកម្ម វិធីព្យាបាលចាក់បញ្ចូល វិធីព្យាបាលជីវសាស្ត្រ វិធីព្យាបាលកករំលាយ -ល-និងបច្ចេកវិទ្យាព្យាបាលមហារីកដោយស្នាមរបួសតូចទំាំង12ប្រភេទមករួមផ្សំបញ្ចូលគ្នា អត្ថប្រយោជន៍នៃថ្នាំចិនបុរាណនិងថ្នាំអឺរ៉ុបរួមផ្សំបញ្ចូលគ្នាអាចកែប្រែសុខភាពរាង្គកាយអ្នកជម្ងឺមហារីកពោះវៀនធំ និងលើកកំពស់ប្រសិទ្ធភាពព្យាបាលមហារីកពោះវៀនធំទៀតផង។ ក្នុងនោះ វិធីព្យាបាលចាក់បញ្ចូលបិទសរសៃឈាមគឺជាជម្រើសដំបូងនៃវិធីព្យាបាលមហារីកពោះវៀន ប៉ុន្តែវិធីព្យាបាលមហារីកពោះវៀនដោយចាក់បញ្ចូលសំខាន់គឺចាក់បញ្ចូលថ្នាំតាមសរសៃឈាមជាគោល ពីព្រោះថាមានអ្នកជម្ងឺមួយចំនួនមិនអាចធ្វើការចាក់បញ្ចូលបិទសរសៃឈាមបាន។ វិធីព្យាបាលជីវសាស្ត្រគឺឆ្លងកាត់ការបញ្ចូលនូវកោសិកាការពាររាង្គកាយដែលមានការប្រឆាំងនឹងដុំមហារីកដែលនៅរស់ វាមានតួនាទីទៅសំលាប់ដុំមហារីកតែម្តង ឬក៏ធ្វើឲ្យដុំមហារីកនោះកំរើកឡើងក្នុងការប្រឆាំងនឹងប្រតិកម្មមុខងារប្រព័ន្ធការពាររាង្គកាយ ក្នុងអំឡុងពេលព្យាបាលវាអាចលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ និងគុណភាពរស់នៅរបស់អ្នកជម្ងឺ។
មន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ថៃនិងប្រទេសជាច្រើនទៀត។ ជារៀងរាល់ឆ្នាំបានទទួលបញ្ជូនអ្នកជម្ងឺបរទេសផ្នែកមហារីកពីទីសា្នក់ការទៅព្យាបាលនៅប្រទេសចិន តាមរយៈការព្យាបាលអ្នកជម្ងឺមហារីកបានរីកសាយភាយទូទាំងពិភពលោក។
ស្ថិតនៅក្រោមស្ថានភាពដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនបន្ថែមបន្ទុកដល់ជម្ងឺនោះ នៅមានមួយផ្នែកគឺផ្តល់ឱ្យអ្នកជម្ងឺមានសេចក្តីទុកចិត្តនូវសេវាកម្មព្យាបាលគ្រប់ផ្នែកទាំងអស់ មួយផ្នែកទៀតគឺលើកកំពស់ប្រសិទ្ធភាព និងគុណភាពនៃការព្យាបាល។ប្រព័ន្ធជាច្រើនក្នុងការទំនាក់ទំនងរវាងវេជ្ជបណ្ឌិត និង អ្នកជម្ងឺ រួមមានដូចជា ពិគ្រោះយោបល់តាមអនឡាញ តាមអ៊ីម៉ែល តាមរយៈទូរស័ព្ទ ព្រមទាំងណាត់ជួបពិគ្រោះយោបល់ទល់មុខគ្នា ដើម្បីពង្រីកនូវសេវាកម្មពិគ្រោះយោបល់ឱ្យធំទូលំទូលាយដល់អ្នកជម្ងឺ និងជួយឱ្យពួកគាត់មានប្រសិទ្ធភាពក្នុងប្រឆាំងនឹងជម្ងឺមហារីក។