តើអ្វីទៅជាជំងឺមហារីកកស្បូន?
ជំងឺមហារីកកស្បូនគឺជាជំងឺមហារីកកាចមួយដែលកើតនៅលើកស្បូន និង ផ្នែកស្បូនដែលតភ្ជាប់ជា មួយយោនី។ ជំងឺមហារីកកស្បូនច្រើនតែកើតទៅលើស្រ្តីវយ័ខ្ទង់50ប្លាយឆ្នាំ,ហើយអ្នកជំងឺភាគច្រើនជាក្រុមស្រ្តីដែលរៀបការមុនអាយុ ផ្ដល់កំនើតកូនមុនអាយុ ការផ្ដល់កំនើតកូនមានចំនួនច្រើន ឆ្លងវីរុសHPV។ប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះជំងឺមហារីកកស្បូនចាប់ផ្ដើមវិវត្តន៍បន្តិចម្ដងៗពីច្រើនតែកើតទៅលើក្រុមស្រ្តីវយ័ខ្ទង់50ប្លាយឆ្នាំទៅរកក្រុមស្រ្ដីដែលទើបពេញវយ័។
តើអត្រានៃការកើតជំងឺមហារីកកស្បូននិងអត្រានៃការស្លាប់ដោយសារកើតជំងឺមហារីកកស្បូនមានកំរិតណា?
អត្រានៃការកើតជំងឺមហារីកកស្បូនស្ថិតនៅក្នុងលំដាប់ថ្នាក់ទី2ក្នុងចំនោមជំងឺមហារីកដែលកើតមានទៅលើស្រ្តី។នៅលើពិភពលោកយើងក្នុងមួយឆ្នាំៗមានអ្នកកើតជំងឺមហារីកកស្បូនថ្មីប្រហែលជា5,3លានអ្នក,ក្នុងនោះប្រហែលជា85%នៃអ្នកជំងឺគឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ហើយក្នុងមួយឆ្នាំៗមានអ្នកជំងឺប្រហែលជាប្រមាណ7,6លាននាក់ស្លាប់ដោយសារជំងឺមហារីក,ស្មើនឹង13%នៃអត្រាមរណះភាពក្នុងពិភពលោក,ក្នុងនោះអ្នកស្លាប់ដោយសារជំងឺមហារីកកស្បូនប្រហែលជា2,7មឺននាក់,ប្រមាណជា88%នៃអ្នកស្លាប់ដោយសារជំងឺមហារីកកស្បូនគឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
តើអ្វីជាមូលហេតុដែលបណ្ដាលអោយកើតជំងឺមហារីកកស្បូន?
ប្រមាណជា70%នៃជំងឺមហារីកកស្បូនគឺបណ្ដាលមកពីវីរុសដែលមានឈ្មោះថាHumanPapillomavirus,HPV,មូលហេតុផ្សេងៗទៀតមានដូចជា៖ការជក់បារី,ការឆ្លងវីរុសHIVនិងកត្តាគ្រោះថ្នាក់មួយចំនួនទៀតក៏អាចបណ្តាលអោយកើតជំងឺមហារីកកស្បូនដែរ។
កត្តាគ្រោះថ្នាក់ទាំងនោះមានដូចជា៖របបអាហារ,ការឆ្លងមេរោគប្រភេទម្យ៉ាងដែលមានឈ្មោះថាក្លាមមីដៀ(Chlamydia),ការឧស្សាហ៍ប្រើប្រាស់ពពួកថ្នាំស្ទេរ៉ូយអីត(SteroidMedication),តំណពូជ,ការរឧស្សាហ៍ប្រើប្រាស់ថ្នាំការពារកុំអោយមានគត៍,មានទំនាក់ទំនងផ្លូវភេទមុនអាយុកំនត់,ការមានផ្ទៃពោះមុនអាយុកំនត់,ការសំរាលកូនមានចំនួនច្រើន។ល។
តើជំងឺមហារីកកស្បូនមានអាការៈដូចម្ដេចខ្លះ?
1.រដូវមិនទៀងទាត់ឬក៏ធ្លាក់ឈាមតាមទ្វារមាសក្រោយអស់រដូវ
2.ធ្លាក់សច្រើន,ដែលការធ្លាក់សមានពណ៍សឬពណ៍ជាឈាម,និងមានក្លិនឆ្អាប,ស្អុយ។
3.មានអាការៈទាស់នោម,ទល់លាមក។ល។
4.អាចមានការឈឺចាប់យ៉ាងខ្លាំងនៅលើទីតាំងផ្សេងៗនៅលើរាង្គកាយរបស់យើង
5.ចុះស្គម,ខ្វះគោសិកាឈាមក្រហម,ក្ដៅខ្លួន,ទ្រុឌទ្រោម។ល។
ការពិនិត្យធ្វើតេស្ដរកជំងឺមហារីកកស្បូន
1.ធ្វើការពិនិត្យសុខភាពជាប្រចាំ,ដើម្បីរកឃើញជំងឺមហារីកកស្បូនអោយបានទាន់ពេលវាលា
2.ជំងឺរលាកកស្បូនក៏អាចបណ្ដាលអោយកើតជាជំងឺមហារីកកស្បូន,ដូច្នេះត្រូវតែធ្វើការព្យាបាលអោយបានរួសរាន់។
3.ត្រូវយល់ដឹងពីបញ្ហាសុខភាពដែលទាក់ទងទៅនឹងអាការៈដែលស្ថិតនៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកកស្បូន,នៅពេលដែលខ្លួនយើងលេចចេញនូវអាការៈស្រដៀងនេះត្រូវរួសរាន់ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យ។
ការធ្វើរោគវិនិច្ឆយ័របស់ជំងឺមហារីកកស្បូន
1.ការពិនិត្យកោសិកាកស្បូន(Pap Test)៖ស្រ្ដីដែលរៀបការរួចដែលធ្វើការពិនិត្យសុខភាពជាប្រចាំសុទ្ធតែត្រូវធ្វើការពិនិត្យកោសិកាកស្បូន(Pap Test)។
2.អ៊ីយ៉ូតតេស្ដ(Iodine Test)៖ដោយប្រើយោនីទស្សន៍សំរាប់ធ្វើការពិនិត្យកស្បូន,ឆ្លងកាត់តាមការជូតសំអាតផ្ទៃរបស់កស្បូនរួចមក,យើងប្រើប្រាស់នូវសូលុយស្យុងអ៊ីយ៉ូតដែលមានកំហាប់2%លាបទៅលើផ្ទៃរបស់កស្បូននិងយោនី,រួចធ្វើការសង្កេត,កន្លែងដែលមិនដាមពណ៍របស់អ៊ីយ៉ូតត្រូវបានគេសន្និដ្ធានថាវិជ្ជមាន(Positive),ប្រសិនបើឃើញមានកន្លែងដែលដាមពណ៍របស់អ៊ីយ៉ូតអញ្ចឹងត្រូវច្រឹបយកសាច់នៅកន្លែងនោះទៅធ្វើការពិនិត្យ(Biopsy)។
3.ការច្រឹបយកសាច់ទៅធ្វើការពិនិត្យ៖នៅពេលលទ្ធផលក្នុងការច្រឹបយកសាច់របស់កស្បូនទៅធ្វើការពិនិត្យបង្ហាញថាអវិជ្ជមាន(Negative),យើងត្រូវតែធ្វើការច្រឹបយកសាច់នៅកន្លែងដែលប្រសព្វគ្នារវាងកោសិកាដែលមានឈ្មោះថា(Squamous Epithelial Cell)និង( Columnar Epithelial Cell)នៃកស្បូនត្រង់ចំនុច6,9,12,3ម្ដងទៀតដើម្បីយកសាច់ទៅធ្វើការពិនិត្យ,ឬក៏ប្រើប្រាស់ឧបករណ៍ម្យ៉ាងដើម្បីឆ្កៀលយកកោសិកានៅក្នុងបំពង់នៃកស្បូនដើម្បីយកសាច់ទៅធ្វើការពិនិត្យក៏បានដែរ។
4.ការពិនិត្យយោនីដោយប្រើយោនីទស្សន៍៖យោនីទស្សន៍មិនអាចធ្វើរោគវិនិច្ឆយ័ដោយផ្ទាល់ទៅលើដុំសាច់ថាវាជាដុំមហារីកស្លូតឬក៏កាចទេ,ប៉ុន្តែវាអាចជាជំនួយបន្ថែមក្នុងការធ្វើរោគវិនិច្ឆយ័ដើម្បីគាំទ្រលទ្ធផលក្នុងការរច្រឹបយកសាច់ទៅធ្វើការពិនិត្យ។
5.ការកាត់យកសាច់នៃកស្បូនដែលមានទំហំតូចនិងមានរាង្គជាកោន(Cone Biopsy)៖នៅពេលដែលការច្រឹបយកសាច់របស់កស្បូនទៅធ្វើការពិនិត្យនៅតែធ្វើរោគវិនិច្ឆយ័មានភាពស្រពិចស្រពិលនោះ,យើងអាចប្រើវិធីនៃការកាត់យកសាច់នៃកស្បូនដែលមានទំហំតូចនិងមានរាង្គជាកោនដើម្បីធ្វើរោគវិនិច្ឆយ័អោយបានច្បាស់លាស់។
ការបែងចែកដំណាក់កាលរបស់ជំងឺមហារីកកស្បូន
ដំណាក់កាល0៖កោសិកាមហារីកស្ថិតនៅតែបរិវេណនៃស្រទាប់កោសិកាផ្នែកខាងលើរបស់កស្បូនតែប៉ុណ្ណោះ,ហើយវាត្រូវបានគេហៅថា Carcinoma In Situ
ដំណាក់កាលទី1៖កោសិកាមហារីកស្ថិតនៅតែបរិវេណកស្បូនតែប៉ុណ្ណោះ,វាជាបាតុភូតមួយបញ្ជាក់ថាកោសិកាមហារីកបានធ្វើការរុករានទន្រ្ទានរាង្គកាយយើងហើយ។
ដំណាក់កាលទី2៖កោសិកាមហារីកបានធ្វើការរុករានទន្រ្ទានដល់យោនីហើយ,ប៉ុន្ដែមិនទាន់ដល់1/3នៃយោនីទេ,ឬក៏កោសិកាមហារីកបានធ្វើការរុករានទន្រ្ទានដល់ជាលិកាដែលស្ថិតនៅក្បែរកស្បូន,តែមិនទាន់ដល់ជញ្ជាំងពោះផ្នែកខាងក្រោមទេ។
ដំណាក់កាលទី3៖កោសិកាមហារីកបានធ្វើការរុករានទន្រ្ទានយោនីផុតពី1/3នៃយោនីហើយ,ឬក៏បានធ្វើការរុករានទន្រ្ទានដល់ពោះផ្នែកខាងក្រោមហើយ,និងលេចចេញនូវបាតុភូតមានទឹកនៅក្នុងតំរងនោម។
ដំណាក់កាលទី4៖កោសិកាមហារីកបានធ្វើការរុករានទន្រ្ទានផុតផ្នែកខ្លះនៃសរីរាង្គបន្តពូជ,ឬក៏បានចាកផុតបរិវេណពោះផ្នែកខាងក្រោមហើយ,និងបានរាលដាលដល់ត្រសាល់គូថ,ប្លោកនោម,ឬក៏ហួសនឹងទៀត។
តើរបៀបនៃការព្យាបាលជំងឺមហារីកកស្បូនមានអ្វីខ្លះ?
1,ការកាត់ស្បូនគឺជាវិធីមួយដែលគេឧស្សាហ៍ប្រើសំរាប់ធ្វើការព្យាបាលជំងឺមហារីកកស្បូន,ដែលវិធីនេះមានដូចជា៖
(1)ការកាត់ស្បូនទាំងមូលចោលតែម្ដង៖គឺកាត់ចោលស្បូនរួមទាំងកស្បូន
(2) )ការកាត់ស្បូននិងសរីរាង្គមួយចំនួនដែលមានការពាក់ពន្ធ័ជាមួយជំងឺមហារីកកស្បូន៖គឺកាត់ស្បូន,កស្បូន,យោនីផ្នែកខាងលើ,កន្សោមកូន,បំពង់ដឹកជញ្ជូនអូវុលដែលតភ្ជាប់ពីកន្សោមកូនទៅស្បូន,និងកោសិកាប្រពន្ធ័ទឹករងៃដែលមានការពាក់ពន្ធ័ជាមួយជំងឺមហារីកកស្បូន។ល។
2.ការបាញ់កាំរស្មី៖ចំនុចវិជ្ជមានរបស់វាគឺវាមានប្រសិទ្ធិភាពក្នុងការសំលាប់កោសិកាមហារីក,ចំនុចអវិជ្ជមានរបស់វាគឺធ្វើអោយប៉ះពាល់ដល់មុខងារកន្សោមកូនរបស់ស្រ្ដីដែលនៅមានលទ្ធភាពក្នុងការបង្កកំនើត។
3.ការប្រើប្រាស់ថ្នាំប្រឆាំងមហារីក៖ការប្រើប្រាស់ថ្នាំសំរាប់ប្រឆាំងមហារីកសក្កិសមទៅនឹងក្រុមអ្នកជំងឺដែលស្ថិតនៅក្នុងដមណាក់កាលចុងក្រោយឬក៏ក្រុមអ្នកជំងឺដែលរើឡើងវិញ។ប៉ុន្ដែផលប៉ះពាល់របស់វាខ្លាំង,ជាទូទៅអ្នកជំងឺមហារីកកស្បូនដែលមានសុខភាពខ្សោយពិបាកក្នុងការទ្រាំទ្រជាមួយវា។
វិធីតំហែទាំសុខភាពក្រោយពីធ្វើការវះកាត់ជំងឺមហារីកកស្បូន
1.ការជំរុញខាងផ្លូវចិត្ត៖អ្នកជំងឺមហារីកកស្បូនងាយនឹងតក់ស្លុត,មួម៉ៅ,តប់ប្រមល់-ល-។ដូច្នេះរាល់សមាជិកគ្រួសារទាំងអស់ត្រូវតែយកចិត្តទុកដាក់ពីបញ្ហានេះនិងជួយជំរុញលើកទឹកចិត្តអ្នកជំងឺផង។
2.ការអនាមយ័៖ត្រូវធ្វើការជូតសំអាតបរិវេណជុំវិញយោនីនិងមាត់បង្ហួរនោមមួយថ្ងៃពីរដងក្រោយពីធ្វើការវះកាត់រួច,អាចប្រើនូវពពួកអង់ទីប៊ីយ៉ូទីក(Antibiotics)ដើម្បីបង្ការមុខរបួសឆ្លងមេរោគ។
3.របបអាហារ៖បរិភោគពពួកអាហារដែលសំបូរទៅដោយវីតាមីន,ប្រូតេអ៊ីន,និងអាហារដែលងាយរំលាយ,ដើម្បីជួយបង្កើននូវប្រពន្ធ័ការពាររាង្គកាយរបស់អ្នកជំងឺមហារីកកស្បូន។
វិធីព្យាបាលដ៏មានប្រសិទ្ធិភាពបំផុតសំរាប់ជំងឺមហារីកកស្បូន
ក្រុមមួយដែលបង្កើតឡើងដោយវេជ្ជបណ្ឌិតផ្នែកវះកាត់ខាងជំងឺមហារីក,ខាងអាណាប៉ាត់(Pathologist),ខាងកាំរស្មី(Radiologist),ខាងគិលានុបដ្ធាយិកាផ្នែកមហារីក,អ្នកបកប្រែ។ល។ដើម្បីធ្វើការសិក្សាទៅលើស្ថានភាពជំងឺរបស់អ្នកជំងឺមហារីកកស្បូននិងធ្វើការវាយតំលៃថាតើត្រូវធ្វើការព្យាបាលដោយរបៀបណា,តាមរយៈនេះធ្វើអោយប្រសិទ្ធិភាពនៃការព្យាបាលទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។
ចំនុចពិសេសក្នុងការព្យាបាលជំងឺមហារីកកស្បូនតាមរយៈវិធីពេទ្យចិនបុរាណ
តាមរយៈការសិក្សាស្រាវជ្រាវខាងវិសយ័វិជ្ជសាស្រ្តជាច្រើនឆ្នាំរបស់ប្រទេសចិន,ការព្យាបាលជំងឺតាមរយៈវិធីពេទ្យចិនបុរាណធ្វើអោយខ្លួនប្រាណរបស់យើងមានតុល្យភាព,វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក។តាមរយៈការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្ន,ប្រសិទ្ធិភាពរបស់វាគឺខ្ពស់ជាងវិធីណាមួយក្នុងចំនោមវិធីទាំងពីរ។ការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្នធ្វើអោយយើងអាចប្រើវិធីបានដល់ទៅបួនយ៉ាងធ្វើការព្យាបាលជំងឺមហារីកកស្បូន,ដែលវិធីទាំងនោះមានដូចជា៖ការចាក់ថ្នាំបុរាណចិនចូលក្នុងសរសៃឈាម,ការបាញ់ថ្នាំចិនបុរាណចូលតាមមាត់,ការចាក់ថ្នាំបុរាណចិនបញ្ចូលតាមត្រសាល់គូថ,និងការចាក់ថ្នាំបុរាណចិនបញ្ចូលតាមទីតាំងជីពចរ។ការស៊ាំយោគបញ្ចូលគ្នារវាងវិធីទាំងពីរនេះគឺជាវិធីមួយដែលគេនិយមប្រើក្នុងការព្យាបាលជំងឺមហារីក។
តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងធ្វើការព្យាបាលដោយថ្នាំចិនបុរាណ និងបច្ចេកវិទ្យាព្យាបាលមហារីកដោយស្នាមរបួសតូចទំាំង12ប្រភេទមករួមផ្សំបញ្ចូលគ្នា យកគុណសម្បតិ្តនៃថ្នាំចិនបុរាណ និងថ្នាំអឺរ៉ុបមកសំយោគបញ្ចូលគ្នា បង្កើតបានជាវិធីព្យាបាលមួយគឺ“ព្យាបាលដោយរួមបញ្ចូលវេជ្ជសាស្ត្រចិនអឺរ៉ុប ប្រមូលផ្តុំចំគោលដៅដោយស្នាមរបួសតូច” មកព្យាបាលមហារីកកស្បូន។ ក្នុងនោះ ជម្ងឺមហារីកកស្បូនអាចព្យាបាលដោយចាក់បញ្ចូលបិទសរសៃឈាម និង ព្យាបាលចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដមកធ្វើការព្យាបាលរួមផ្សំគ្នា។ វិធីព្យាបាលដោយចាក់បញ្ចូលបិទសរសៃឈាមគឺបើកមុខរបួសដែលមានទំហំពី1ទៅ2មីលីម៉ែត ក្រោមដំនឹកនាំនៃCTស្គេនធ្វើការទម្លុះបញ្ចូលតាមរយៈទុយោបូម និងឧបករណ៍ជាក់លាក់ដ៏ពិសេសមួយចាក់បញ្ចូលទៅដល់រាង្គកាយមនុស្ស សំរាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលអាការៈជម្ងឺដែលរួមមានការចាក់បញ្ចូលបិទសរសៃឈាម និង បញ្ចូលថ្នាំតាមសរសៃឈាម។ ស្របពេលជាមួយគ្នានោះក៏អាចព្យាបាលចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដផងដែរ ក្រោមដំនឹកនាំនៃCTស្គេន និងការពិនិត្យអេកូប្រើប្រាស់នូវឧបករណ៍ដ៏ពិសេសដាក់បញ្ចូលនូវគ្រាប់អនុភាគ125I ចូលទៅដល់ទីតាំងដុំមហារីក គ្រាប់អនុភាគ125I អាចនឹងបញ្ចេញបន្ត រយៈចម្ងាយខ្លីមួយនៃកាំរស្មីγទៅសំលាប់កោសិកាមហារីក ដុំមហារីកត្រូវបានដើរតួនាទីក្នុងការព្យាបាលដោយវិទ្យុសកម្មនៃរាង្គកាយមនុស្ស និងជួយលើកកំពស់ដល់ប្រសិទ្ធភាពព្យាបាលមហារីកកស្បូនមួយជំហានបន្ថែមទៀត។
ក្នុងដំណើរការព្យាបាល នៅមានការបំពេញបន្ថែមជាមួយការព្យាបាលដោយថ្នាំចិនបុរាណ និងប្រើប្រាស់ថ្នាំចិនបុរាណប្រឆាំងនឹងជម្ងឺមហារីក ហើយលើកកំពស់ប្រសិទ្ធភាពមុខងារប្រព័ន្ធការពាររាង្គកាយ ដែលគុណសម្បត្តិនៃថ្នាំចិនបុរាណនិងថ្នាំអឺរ៉ុបរួមបញ្ចូលគ្នា អាចកាន់តែលើកកំពស់ប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺមហារីកកស្បូន។
មន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ថៃនិងប្រទេសជាច្រើនទៀត។ ជារៀងរាល់ឆ្នាំបានទទួលបញ្ជូនអ្នកជម្ងឺបរទេសផ្នែកមហារីកពីទីសា្នក់ការទៅព្យាបាលនៅប្រទេសចិន តាមរយៈការព្យាបាលអ្នកជម្ងឺមហារីកបានរីកសាយភាយទូទាំងពិភពលោក។
ស្ថិតនៅក្រោមស្ថានភាពដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនបន្ថែមបន្ទុកដល់ជម្ងឺនោះ នៅមានមួយផ្នែកគឺផ្តល់ឱ្យអ្នកជម្ងឺមានសេចក្តីទុកចិត្តនូវសេវាកម្មព្យាបាលគ្រប់ផ្នែកទាំងអស់ មួយផ្នែកទៀតគឺលើកកំពស់ប្រសិទ្ធភាព និងគុណភាពនៃការព្យាបាល។ប្រព័ន្ធជាច្រើនក្នុងការទំនាក់ទំនងរវាងវេជ្ជបណ្ឌិត និង អ្នកជម្ងឺ រួមមានដូចជា ពិគ្រោះយោបល់តាមអនឡាញ តាមអ៊ីម៉ែល តាមរយៈទូរស័ព្ទ ព្រមទាំងណាត់ជួបពិគ្រោះយោបល់ទល់មុខគ្នា ដើម្បីពង្រីកនូវសេវាកម្មពិគ្រោះយោបល់ឱ្យធំទូលំទូលាយដល់អ្នកជម្ងឺ និងជួយឱ្យពួកគាត់មានប្រសិទ្ធភាពក្នុងប្រឆាំងនឹងជម្ងឺមហារីក។