តើជំងឺមហារីកប្លោកនោមជាអី្វ?
ជំងឺមហារីកប្លោកនោមសំដៅទៅលើការដុះដុំសាច់មហារីកប្រភេទកាចលើភ្នាសស្បែកនៃប្លោកនោម។ គឺជាដុំសាច់ប្រភេទកាចដែលគេតែងតែរកឃើញក្នុងប្រព័ន្ធបង្ហូរនោម កោសិកាស្បែកខាងលើនៃភ្នាសប្លោកនោមគឺហៅថាកោសិកាស្បែកខាងលើនៃផ្លូវទឹកនោម ដោយដុំសាច់នៅលើកោសិកាស្បែកខាងលើផ្លូវទឹកនោមហៅថាជំងឺមហារីកស្បែកនៃផ្លូវទឹកនោមដែលមានពី90-95%នៃជំងឺមហារីកប្លោកនោមគឺជាមហារីកប្លោកនោមដែលគេឧស្សាហ៍ប្រទះឃើញ។ ហើយប្រភេទមហារីកប្លោកនោមដែលគេមិនសូវជួបប្រទះមានមហារីករាងស្រកា(squamous cell carcinoma) និង មហារីកក្រពេញ។
តើការកើតជំងឺមហារីកប្លោកនោមមានអត្រាប៉ុនា្មន?
នៅលើសាកលលោកទាំងមូល ជំងឺមហារីកប្លោកនោមមានអត្រា3%ក្នុងជំងឺមហារីកប្រភេទកាចទាំងអស់ អ្នកកើតជំងឺនេះជារៀងរាល់ឆ្នាំមានអត្រាលើសពី350000នាក់។ ជំងឺនេះកើតលើមនុស្សគ្រប់វ័យទាំងអស់ ក៏ប៉ុន្តែវ័យចំនាស់ចាប់ពីអាយុ 50ទៅ60ឆ្នាំមានអត្រាកើតជំងឺនេះខ្ពស់ជាង មនុស្សកាន់តែវ័យចំនាស់ អត្រាកើតជំងឺនេះតែខ្ពស់ ហើយបុរសមានអត្រាកើតជំងឺនេះលើសពីស្ត្រីពី3ទៅ4ដង។
តើមូលហេតុដែលនាំឲ្យកើតជំងឺមហារីកប្លោកនោមមានអ្វីខ្លះ?
ជំងឺមហារីកប្លោកនោមបណ្ដាលមកពីកត្តាជាច្រើនរួមបញ្ចូលគ្នា ការជក់បារី និង ការធ្វើការប៉ះពាល់ជាមួយសារធាតុ “Aromatic amine” ជាមូលហេតុធំជាងដែលបង្កជំងឺមហារីកប្លោកនោម។ ហើយមានមូលហេតុផ្សេងៗទៀតរួមមាន ៖
1.សារធាតុក្នុងទឹកដែលបង្កជាដុំកោសិកាមហារីកតាមរយៈទឹកបរិសុទ្ធដែលផលិតក្នុងការចំរុះជាសាធាតុ “Chlorine” អាចឲ្យបង្កជាគ្រោះថ្នាក់ក្នុងការកើតជំងឺមហារីកប្លោកនោម ។
2.ជំងឺក្នុងផ្លូវទឹកនោម ៖ ដោយផ្លូវទឹកនោមត្រូវទទួលរងការប៉ះពាល់ពីការបន្ទោរបង់តូចមិនធម្មតាជាហេតុនាំឲ្យដុះដុំកោសិកាមហារីក។
3.ប្រភេទនៃថ្នាំ ៖ ការទទួលថ្នាំបំបាត់ការឈឺចាប់ “Paxil” ក្នុងបរិមាណច្រើនក៏នាំឲ្យមានអត្រាកើតក្នុងកើតជំងឺមហារីកប្លោកនោមដែរ។
តើអាការៈនៃជំងឺមហារីកប្លោកនោមមានអ្វីខ្លះ?
1.ការបត់ជើងចេញឈាម ៖ វាអាចចេញឈាមតែមួយលើកៗឬជាប់រហូត គឺអាចបង្ហាញជាលក្ខណៈចេញឈាមដំណាក់កាលដំបូង និង ចុងក្រោយ មួយផ្នែកនៃអ្នកជំងឺមហារីកប្លោកនោម អាចបត់ជើងចេញដុំឈាមរឺដុំសាច់រលួយ។
2.រោគរំញោចប្លោកនោម ៖ ដុំសាច់នេះកើតឡើងនៅតំបន់ត្រីកោណនៃប្លោកនោម ទំហំនៃការប្រែប្រួលនៃជំងឺ ពេលរីកធំ បណ្តាលឲ្យរលាកនោះធ្វើឲ្យរំញោចដល់ប្លោកនោម កើតឡើងការឈឺបត់ជើងជាញឹកញាប់។
3.អាការៈស្ទះបង្ហួរនោម ៖ ដុំសាច់រាងធំដូចនេះដុំសាច់ត្រង់ដងប្លោកនោម និងមានដុំឈាមធ្វើឲ្យស្ទះដោយធ្ចើឲ្យបត់ជើងមិនចេញ ឬ ទល់នោមតែម្ដង។ ពេលដែលដុំសាច់បំផ្លាញដល់ផ្លូវទឹកនោមនឹងធ្វើឲ្យទល់នោមក៏អាចមានអាការៈដូចជាឈឺចង្កេះ ហើយរាលដាលដល់តំរង់នោម និងមុខងារការពារប្រព័ន្ធក្រលៀន។ល។
4. អាការៈរាលដាល ៖ មហារីកដំណាក់កាលចុងក្រោយធ្វើឲ្យខូចមុខងារការពារសរីរាង្គបណ្តាលឲ្យឈឺឆ្អឹង និងសារធាតុរាវមានជាតិពុល។ល។
តើការធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកប្លោកនោមមានអ្វីខ្លះ?
1.កញ្ចក់ឆ្លុះប្លោកនោម ៖ អាចមើលឃើញទីកន្លែង ចំនួន ទំហំ បរិមាណក្នុងតំបន់ត្រូវបំ
ផ្លាញនៃការរីកធំធាត់របស់ដុំសាច់តែម្ដង។ ពេលធ្វើការត្រួតពិនិត្យបែបនេះគួរធ្វើតេស្តដុំសាច់ជាមួយគ្នាដែរ។
2.ការពិនិត្យតាមCT ៖ អាចបង្ហាញឲ្យឃើញក្រពេញដែលរីកធំធាត់ និងដុំសាច់ ភាពសុក្រិតប្រមាណ80%។
3.ការពិនិត្យតាមប្រព័ន្ធរលកសំលេងB ៖ ឆ្លងកាត់ការរីកដុះដាលនៃប្លោកនោម ស្រទាប់ស្បែកប្លោកនោមត្រូវបណ្ដុះឡើងយ៉ាងសមប្រកប ការពិនិត្យបែបនេះអាចពិនិត្យឃើញទំហំធំតូចនៃដុំសាច់ ទីកន្លែង និង កំរិតត្រូវបំផ្លាញរបស់ស្រទាប់។
4.ការពិនិត្យតាមខ្សែកាំរស្មី ៖ឆ្លងកាត់ការពិនិត្យបែបនេះអាចបង្ហាញឲ្យឃើញលក្ខណៈធំធាត់ ទំហំដែលត្រូវបំផ្លាញ កំរាស់នៃដុំសាច់។ ការពិនិត្យតាមខ្សែកាំរស្មីទៅលើប្លោកនោមជា
មួយគ្នាអាចឲ្យយើងយល់ដឹងពីកំរិតនៃការបំផ្លាញដូចជាមានកើតទឹកតំរង់នោម និង ការប៉ះពាល់ដល់បង្ហួរនោមឬអត់។
តើគេចែកដំណាក់កាលនៃជំងឺមហារីកប្លោកនោមជាប៉ុន្មាន?
ដំណាក់កាល០ ៖ ក៏ហៅថាមហារីកដំណាក់ដំបូង វាគ្រាន់តែឃើញមានដុំសាច់ពណ៌ស្លេកនៅតាមកៀនសរីរាង្គខាងក្នុងនៃប្លោកនោម។
ដំណាក់កាលទី1 ៖ កោសិកាមហារីកបានរីធំធាត់ដល់ស្រទាប់ខាងក្រៅនៃប្លោកនោម។
ដំណាក់កាលទី2៖ កោសិកាមហារីកបានរីកធំធាត់ដល់ស្រទាប់នៃប្លោកនោម។
ដំណាក់កាលទី3 ៖ កោសិកាមហារីកបានរីកធំធាត់ដល់បណ្ដុំធាតុខ្លាញ់នៅជុំវិញប្លោកនោម អាចរីកធំធាត់ដល់អូវ៉ែផងដែរ។
ដំណាក់កាលទី4 ៖ កោសិកាមហារីកបានរីកធំធាត់ដល់ស្រទាប់ពោះ ឬផ្ទៃត្រគាក ដុំសាច់អាចបង្កផលប៉ះពាល់ដល់ក្រពេញទឹករងៃ និងសរីរាង្គដទៃទៀត។
ដំណាក់កាលរើរឡើងវិញ ៖ ក្រោយការព្យាបាល ដុំកោសិកាមហារីកប្លោកនោម ឬនៅសរីរាង្គដទៃមានការរើរឡើងវិញសារជាថ្មី។
តើគេព្យាបាលជំងឺមហារីកប្លោកនោមយ៉ាងដូចម្តេចទៅ?
1.ការព្យាបាលដោយការវះកាត់ ៖ ការវះកាត់យោងទៅលើរោគវិនិច្ឆ័យរបស់អ្នកជំងឺហើយរួមផ្សំនឹងស្ថានភាពកើតជំងឺមកជ្រើសយកវិធីវះកាត់ដ៏សមស្រប។ ក្នុងនោះរួមមាន:
(1)ការវះកាត់ដុំសាច់ប្លោកនោមត្រង់ផ្លូវទឹកនោម
(2)ការវះកាត់ចោលដុំសាច់ប្លោកនោមទាំងមូល
2.ការបាញ់កាំរស្មី និង ព្យាបាលតាមបែបគីមីសាស្ត្រ ៖ ការព្យាបាលទាំងពីរនេះជាជំនួយនៃការព្យាបាលម្យ៉ាង។ នៅមុន ឬក្រោយពេលវះកាត់ប្រើការព្យាបាលដោយបាញ់កាំរស្មីអាចបង្កើតប្រសិទ្ធិភាពព្យាបាល និង បង្កើនគុណភាពជីវភាពរស់នៅរបស់អ្នកជំងឺ។
3.ការព្យាបាលតាមវិទ្យាពេទ្យចិន ៖ ការព្យាបាលតាមវិទ្យាពេទ្យចិន និងថ្នាំចិនមានប្រសិទ្ធិភាពដល់ការព្យាបាលទាំងមូលនៃជំងឺមហារីកប្លោកនោម។ អាចប្រើវិធីនេះតែឯង ឬប្រើជាមួយការវះកាត់ ការព្យាបាលដោយកាំរស្មី និងបែបគីមី។ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងលក្ខណៈដុំសាច់ និងបង្កើនគុណភាពនៃការរស់នៅ។
តើមហារីកប្លោកនោមមានការថែរក្សាអ្វីះខ្លះ?
ការថែទាំខ្លួនក្នុងការបរិភោគ
1.អ្នកជំងឺមហារីកប្លោកនោមគួរគប្បីហូបបន្លែ និង ផ្លែឈើឲ្យបានច្រើន។
2.គួរបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា ស៊ុត ទឹកដោះគោ ត្រី។ល។
3.យោងតាមចំនង់របស់អ្នកជំងឺហើយកែប្រែការហូបចុក ប៉ុន្តែហាមផ្តាច់ការបរិភោគអាចហិលខ្លាំង និងអាហារដែលពិបាករំលាយ។
ការថែរក្សាសុខភាពក្រោយពេលព្យាបាល
1.ត្រូវរក្សាភាពស្អាតក្នុងបន្ទប់ និងរក្សា ខ្យល់ឱកាសបរិសុទ្ធ។
2.អ្នកជំងឺត្រូវអនាម័យការពារដើម្បីបញ្ជៀសកុំអោយមេរោគឆ្លងរាគត្បាត។
3.ក្រុមគ្រួសារត្រូវលើកទឹកចិត្តដល់អ្នកជំងឺជួយបំបាត់អារម្មណ៍មិនល្អរបស់អ្នកជំងឺ។
វិធីដ៏ល្អបំផុតក្នុងការព្យាបាលជម្ងឺមហារីកប្លោកនោម
ការព្យាបាលជំងឺមហារីកប្លោកនោមដ៏ល្អបំផុតដោយគ្រូពេទ្យជំនាញផ្នែកមហារីកអ្នកព្យាធិវិទ្យា អ្នកជំនាញខាងបាញ់កាំរស្មីមហារីក អ្នកជំនាញខាងការព្យាបាលដោយមានមុខរបួសតូចបំផុត និង អ្នកជំនាញថែរក្សាអ្នកជំងឺ គិលានុប្បដ្ឋាយិកា។ អ្នកទាំងអស់នេះរួមកំលាំងគ្នាបង្កើតជាក្រុមអ្នកជំនាញរួមមួយ។ យោងតាមការធ្វើរោគវិនិច្ឆ័យអំពីអាការៈ និងស្ថានភាពជំងឺរបស់អ្នកជំងឺមហារីកប្លោកនោមនេះដោយគ្រូពេទ្យជំនាញកំណត់ផែនការព្យាបាលនឹងធ្វើឲ្យប្រសិទ្ធិភាពការព្យាបាលកាន់តែល្អឡើង។
តើអាចមានការជំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យា
បាល?
តាមរយៈនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំ និងគិលានុប្បដ្ឋាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆ័យ និង ធ្វើការព្យាបាល តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងព័ត៌មានរវាងអ្នកជំងឺ និង វេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា អ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណៈដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូន និងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។