អ្វីទៅជាជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់?
មហារីកបំពង់បង្ហូរទឹកប្រមាត់មានប្រភពមកពីទងប្រម៉ាត់ដែលនៅក្រៅថ្លើម រួមមានដុំសាច់ប្រភេទកាចនៅបរិវេណថ្លើមទៅដល់ផ្នែកខាងក្រោមនៃទងប្រម៉ាត់។ យោងតាមទីកន្លែងនៃដុំសាច់ គេអាចបែងចែកមហារីកបំពង់បង្ហូរទឹកប្រមាត់ជាពីប្រភេទ គឺមហារីកទងប្រម៉ាត់ក្នុងថ្លើម និង មហារីកទងប្រម៉ាត់ក្រៅថ្លើម។ មហារីកទងប្រម៉ាត់ក្នុងថ្លើម ត្រូវបានបែងចែកជាមហារីកទងប្រម៉ាត់ផ្នែកខាងលើ(មហារីកទងប្រម៉ាត់នៅតំបន់មាត់ថ្លើម) មហារីកទងប្រមាត់ផ្នែកកណ្ដាល និង ផ្នែកខាងក្រោម ក្នុងនោះមហារីកទងប្រម៉ាត់នៅជិតមាត់ថ្លើមគឺឧស្សាហ៍ឃើញជាងគេ។
តើអត្រានៃការកើតជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់មានប៉ុន្មាន?
មហារីកបំពង់បង្ហូរទឹកប្រមាត់ជាជំងឺដែលគេកំរឃើញកើតមាន ជារៀងរាល់ឆ្នាំមានករណីកើតជំងឺនេះប្រហែលពី2000ទៅ3000ករណី មនុស្សពី0.01%ដល់0.46%ក្នុងចំនោមមនុស្ស10ម៉ឺននាក់អាចនឹងកើតមានជំងឺនេះ ប៉ុន្តែការកើតជំងឺនេះមានអត្រាខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍
ហើយការប្រឈមមុខនឹងជំងឺនេះបានកើនឡើងទៅតាមអាយុ អាយុកាន់តែច្រើនអាចងាយនឹងកើតមានជំងឺនេះផងដែរ។ អត្រាកើតជំងឺនៃបុរសគឺខ្ពស់ជាងស្រ្តី ក្នុងនោះគេឃើញថា ប៉ុន្មានឆ្នាំមកនេះការកើតជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់មានអត្រាកើនឡើងជាបន្តបន្ទាប់។
តើមូលហេតុនាំឲ្យកើតជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់មានអ្វីខ្លះ?
បច្ចុប្បន្ន គេមិនទាន់ដឹងអំពីប្រភពជំងឺនេះច្បាស់នៅឡើយទេ ប៉ុន្តែកត្តាដែលមានរោគរលាកថង់ប្រមាត់រ៉ាំរៃ ជំងឺគ្រួសក្នុងទងប្រម៉ាត់ និងគ្រួសក្នុងប្រមាត់ សត្វល្អិតក្នុងថ្លើម និង ទងប្រមាត់មានរូបរាងខុសប្រក្រតី កត្តាទាំងនេះសុទ្ធតែអាចបណ្ដាលឲ្យកើតមានជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់។
1. រោគរលាកថង់ប្រម៉ាត់ ៖ ការកើតមានជំងឺរលាកថង់ប្រមាត់រ៉ាំរៃជាមូលហេតុចំបងបណ្ដាលឲ្យកើតមហារីកបំពង់បង្ហូរទឹកប្រមាត់ ព្រោះជំងឺដែលមានទំនាក់ទំនងជាមួយមហារីកបំពង់បង្ហូរទឹកប្រមាត់ពេលព្យាបាលសុទ្ធតែបង្កនូវជារោគរលាកទងប្រមាត់ទាំងអស់។
2. ជំងឺគ្រួសក្នុងទងប្រមាត់ និង គ្រួសក្នុងប្រមាត់ ៖ ដោយអ្នកជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់ ពី20ទៅ75%សុទ្ធតែមានគ្រួសក្នុងទងប្រមាត់ ឬ ក្នុងប្រមាត់ ដូចនេះគេសន្និដ្ឋានថាដុំគ្រួសដែលនៅក្នុងសរីរាង្គយើងជាកត្តាបណ្ដាលឲ្យទៅជាមហារីក។
3. ជំងឺខូចទំរង់ទងប្រមាត់(រោគរីកទងប្រមាត់ពីកំណើត) ៖ ការរីកហើមធំនៃទងប្រមាត់អាចក្លាយជាកោសិកាមហារីកយ៉ាងងាយស្រួល ពេលទងប្រមាត់ដែលរីកហើមប្រទះនឹងភាពមិនប្រក្រតីអាចបង្កឲ្យទឹកប្រមាត់ហូរចូលទងប្រមាត់ធ្វើឲ្យស្រទាប់ស្បែកទងប្រមាត់ខូចខាតដែលជាកត្តានាំឲ្យកើតជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់។
4. ជំងឺថ្លើមស៊ីសត្វល្អិត៖នៅតំបន់អាស៊ីអាគ្នេយ៍ដោយមានការបរិភោគត្រីឆៅធ្វើឲ្យកើតជំងឺថ្លើមស៊ីសត្វល្អិតហើយឈានទៅដល់ការក្លាយទងប្រមាត់ ទឹកប្រមាត់ក្លាយជាល្អក់ ជុំវិញទងប្រមាត់មានរូបធាតុល្អក់រុំព័ទ្ធ និង ការរីករាលដាលទងប្រម៉ាត់-ល-។ សុទ្ធតែបណ្ដាលឲ្យកើតជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់។
តើជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់មានអាការៈអ្វីខ្លះ?
1.ជំងឺខាន់លឿង៖ទងប្រមាត់ត្រូវដុំសាច់បិទជិតធ្វើឲ្យស្ទះបង្កើតជាជំងឺខាន់លឿង អាការ:នេះធ្វើឲ្យសាច់លឿងកើតច្រើនជាន់ហើយជ្រៅ ច្រើនតែមិនឈឺតែកំរិតសាច់លឿងរាក់ជ្រៅត្រូវផ្តោតលើកំរិតការស្ទះផងដែរ។
2.ឈឺពោះ ៖ ពេលបរិភោគអាហារហើយតែងមានសភាពមិនស្រួលពោះឬ ចុកចាប់ភ្លាមៗឬ រោយខ្នង ឬ ផ្នែកពោះស្តាំលើចុករមួលជាអាការៈដែលដុំសាច់បានបំពានចូលទៅ។
3.ក្ដៅខ្លូន ៖ ដុំសាច់ធ្វើឲ្យហើមទងប្រមាត់ហើយបង្កជារលាកទងប្រមាត់ និងកើតមានសភាពក្ដៅខ្លួនប៉ុន្តែអត្រាកើតឡើងទាប។
4.រមាស់ស្បែក ៖ ការរមាស់នេះកើតឡើងមុននិងក្រោយពេលកើតជំងឺខាន់លឿង។ ការរមាស់ស្បែកនេះបណ្ដាលមកពីបរិមាណទឹកប្រមាត់ធាតុក្រហមក្នុងគ្រាប់ឈាមក្រហមឡើងខ្លាំងហើយរំញោចដល់សសៃប្រសាទធ្វើឲ្យកើតឡើង។
5.រោគសញ្ញាផ្សេងៗ ៖ មិនឃ្លានអាហារ ខ្ពើមសារធាតុខ្លាញ់ ខ្សោះកំលាំង ស្រកទំងន់ និងតឹងដើមទ្រូងចង់ក្អួត ឬរោគសញ្ញាកំរមានខ្លះដូចជាមានសំពាធលើជីបចរធំក៏ព្រោះតែដុំសាច់បានឈ្លានពានដល់សរសៃឈាម។
តើវិធីពិនិត្យមើលជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់មានអ្វីខ្លះ?
1.ការពិនិត្យនៅក្នុងបន្ទប់ពិសោធន៍ ៖ សំខាន់ផ្ដោតលើការពិនិត្យមើលភាពប្រក្រតីនៃមុខងារថ្លើមដែលបណ្ដាលពីការស្ទាក់ដោយដុំសាច់ ដូចជាទឹកប្រមាត់ធាតុក្រហម និង អាស៊ីតហ្វូហ្វាតកើនឡើង
2.ការពិនិត្យតាមរលកសំលេងB ៖ ការវិលត្រលប់នៃការពិនិត្យតាមរលកសំលេងBបង្ហាញឲ្យឃើញទងប្រមាត់រីកធំនឹងអាចបង្ហាញឲ្យឃើញដុំសាច់ទៀតផង។
3.ការពិនិត្យMRCP ៖ អាចបង្ហាញឲ្យឃើញរូបរាងទាំងមូលនៃដើមទងប្រមាត់ កន្លែងដែលត្រូវដុំសាច់ធ្វើឲ្យស្ទាក់ និងទំហំដុំសាច់ មានក្លាយជាថ្លើមឡើងរឹង និង ផ្លាស់ទីឬអត់ អាចជួយក្នុងការវិភាគបែងចែក ដុំសាច់ពោះវៀនដប់ពីរក្បាល និង មហារីកក្បាលលំពែង ការពិនិត្យតាមប្រព័ន្ធ
4. CT ៖ អាចមានការបង្ហាញកាន់តែច្បាស់អំពីការរីកធំនៃទងប្រមាត់ និងទីកន្លែងព្រមទាំងទំហំនៃថង់ប្រមាត់ដែលត្រូវស្ទះហើយអាចកំនត់សំគាល់ប្រភេទនៃការប្រែប្រួលនៃជំងឺផងដែរ។
5.ការពិនិត្យតាមប្រព័ន្ធERCP ៖ ឆ្លងកាត់ការពិនិត្យបែបនេះគេអាចយល់ដឹងពីលក្ខណ:ស្ថានភាពថង់ប្រមាត់ទាំងមូលតែម្តង ព្រមទាំងអាចប្រមូលផ្ដុំទឹកប្រមាត់ និងកោសិកាមហារីកដែលងាប់ហើយធ្លាក់ចុះ។
6.ការពិនិត្យដោយPTC ៖ អាចពិនិត្យឃើញអាចច្បាស់នៅទំរង់រូបរាងនៃដើមទងប្រមាត់នៅក្នុងថ្លើម កន្លែងដែលស្ទះជាប់ និង បំនែងចែក ហើយវិធីនេះជាវិធីដែលមានភាពសុក្រិតយ៉ាងខ្លាំង។
តើការព្យាបាលតាមបែបបុរាណនៃជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់មានអ្វីខ្លះ?
1. ការវះកាត់ ៖ បច្ចុប្បន្នការវះកាត់ក៏នៅតែជាវិធីព្យាបាលដ៏ពេញនិយម ហើយការវះកាត់បែបដទៃទៀតមានដូចជា៖
(1)ការវះកាត់មហារីកបំពង់បង្ហូរទឹកប្រមាត់នៅក្នុងថ្លើម
(2)ការវះកាត់មហារីកបំពង់បង្ហូរទឹកប្រមាត់នៅផ្នែកបំពង់ទ្វារថ្លើម
(3)ការវះកាត់ទងប្រមាត់ផ្នែកខាងកណ្ដាល
(4)ការវះកាត់ទងប្រមាត់ផ្នែកខាងក្រោម
2. ការព្យាបាលតាមបែបដទៃមាន ៖ ដោយការបាញ់កាំរស្មី និង តាមបែបគីមីសុទ្ធតែគ្មានប្រសិទ្ធិភាព ដូច្នេះភាគច្រើនគេប្រើវាក្រោយពេលវះកាត់ជាជំនួយ ក្នុងន័យដើម្បីឲ្យលទ្ធផលនៃការវះកាត់កាន់តែមានគុណភាពនឹងនរ។
តើការថែរក្សាសុខភាពនៃជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់មានអ្វីខ្លះ
ការថែរក្សាក្នុងជីវភាពប្រចាំថ្ងៃ
1. គួរតែកំនត់ពេលវេលាទៅមន្ទីរពេទ្យធ្វើការពិនិត្យឡើងវិញ។
2. ការរស់នៅត្រូវមានច្បាប់ទំលាប់ល្អ យកចិត្តទុកដាក់លើនៅពេលធ្វើការ និងពេលសំរាក។
3. ត្រូវមានការធ្វើលំហាត់ប្រាណយ៉ាងសមស្រប ដូចជា ៖ ដើរលំហែកាយ ហាត់កំលាំងធាតុ។
ការថែរក្សាសុខក្នុងការបរិភោគអាហារ (តម)
1.គួរតែបរិភោគម្ហូបដែលមានប្រសិទ្ធិភាពប្រឆាំងនឹងមហារីកឲ្យបានច្រើនដូចជា៖ព្រុយត្រីស្រូវសាលី គ្រាប់ធុញ្ញជាតិមានសំបក និង ពពុះសណ្តែក។
2.គួរបរិភោគចំណីដែលមានលទ្ធភាពប្រឆាំងនឹងមហារីកដែរដូចជា ៖ សណ្ដែកខៀវ ស្ពៃក្ដោប ម្រះ ផ្កាព្រលឹត។
3.គួរបរិភោគចំណីដែលមានប្រយោជន៍ដល់ប្រមាត់ និង សំរួលការបន្ទោរបង់ដូចជា ៖ ផ្លែល្វា គ្រាប់វ៉លណាត់ ល្ង ឈ្លើងសមុទ្រ។
មធ្យោបាយក្នុងការព្យាបាលជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់ដ៏ល្អបំផុត
ការព្យាបាលជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់ដ៏ល្អបំផុតដោយគ្រូពេទ្យជំនាញផ្នែកមហារីកអ្នកព្យាធិវិទ្យា អ្នកជំនាញខាងបាញ់កាំរស្មីមហារីក អ្នកជំនាញខាងការព្យាបាលដោយមានមុខរបួសតូចបំផុត និង អ្នកជំនាញថែរក្សាអ្នកជំងឺ គិលានុប្បដ្ឋាយិកា។ អ្នកទាំងអស់នេះរួមកំលាំងគ្នាបង្កើតជាក្រុមអ្នកជំនាញរួមមួយ។ យោងតាមការធ្វើរោគវិនិច្ឆ័យអំពីអាការៈ និងស្ថានភាពជំងឺរបស់អ្នកជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់នេះដោយគ្រូពេទ្យជំនាញកំណត់ផែនការព្យាបាលនឹងធ្វើឲ្យប្រសិទ្ធិភាពការព្យាបាលកាន់តែល្អឡើង។
ការព្យាបាលជំងឺមហារីកបំពង់បង្ហូរទឹកប្រមាត់តាមវិទ្យាពេទ្យចិនដ៏ពិសេស
ការព្យាបាលតាមវិទ្យាពេទ្យចិនអាចសំរួលតុល្យភាពទាំងមូលក្នុងការព្យាបាលរួមគ្នាប្រឆាំងនឹងមហារីក បង្កើនប្រសិទ្ធិភាពលទ្ធភាពរបស់ប្រព័ន្ធស៊ាំ។ វិទ្យាពេទ្យចិនដែលប្រើប្រាស់ក្នុងមន្ទីរពេទ្យយើងត្រូវបានប្រើជាមួយបច្ចេកទេសព្យាបាលដទៃរួមផ្សំគ្នាធ្វើឲ្យវិទ្យាពេទ្យចិន និងអឺរ៉ុបទទួលបានលទ្ធផលល្អប្រសើរឡើង។
តើអាចមានការជំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
តាមរយៈនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំ និងគិលានុប្បដ្ឋាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆ័យ និង ធ្វើការព្យាបាល តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងព័ត៌មានរវាងអ្នកជំងឺ និង វេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា អ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណៈដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូន និងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។