អ្វីទៅជាជម្ងឺមហារីកត្រសាល់គូទ?
មហារីកត្រសាល់គូទកើតមកពីដុំសាច់ប្រភេទកាចនៃកោសិកាក្នុងត្រសាល់គូទ ច្រើនកើតលើបង្ហួរគូទ ឬ ស្បែកស្រទាប់ចុងនៃគូទ។ ក្នុងនោះបើកើតនៅខ្សែបន្ទាត់គូទខាងក្រោមបង្អស់នោះចាត់ទុកជាមហារីកជុំវិញត្រសាល់គូទ រីឯមហារីកកោសិការាងស្រកាច្រើនកើតនៅបង្ហួរគូទ និង ជុំវិញត្រសាល់គូទ។ វាកើតឡើងដោយសារស្បែកកោសិការាងស្រកាដែលនៅបង្ហួរគូទ និង ជុំវិញត្រសាល់គូទ តែងព្រោះតែដំបៅ ឬសដូងបាត មុខរបួសនៃការវះកាត់ កន្ទួលរមាស់ និង កើតដុំសាច់នៅរន្ធរោមអស់រយៈពេលយូរហើយទទួលរងការបំផ្លាញធ្វើអោយកើតឡើង។
អត្រាកើតជម្ងឺ និង អត្រាស្លាប់នៃជម្ងឺមហារីកត្រសាល់គូទមានកំរិតប៉ុន្មានដែរ?
ជម្ងឺមហារីកត្រសាល់គូទជាជម្ងឺមហារីកកំរឃើញ ប៉ុន្តែនៅលើជុំវិញពិភពលោក មានមនុស្សប្រហែល៣០៣៤០០នាក់ត្រូវបានពិនិត្យឃើញថាកើតជម្ងឺមហារីកត្រសាល់គូទ ជារៀងរាល់ឆាំ្នអ្នកស្លាប់ដោយជម្ងឺមហារីកត្រសាល់គូទមានដល់៧១០ម៉ឺននាក់ ហើយអត្រាកើតជម្ងឺ និង អត្រាមរណៈនៃជម្ងឺមហារីកត្រសាល់គូទមានការកើនឡើងជាលំដាប់។ ជម្ងឺមហារីកត្រសាល់គូទច្រើនកើតលើស្រ្តី។ អត្រាកើតជម្ងឺរវាងស្ត្រី និង បុរសគឺ 3:2។
តើមានមូលហេតុអ្វីបណ្តាលអោយកើតជម្ងឺមហារីកត្រសាល់គូទ?
មូលហេតុដែលធ្វើអោយកើតជម្ងឺមហារីកត្រសាល់គូទនៅតែមិនច្បាស់លាស់ ប៉ុន្តែមានកត្តាស្រាវជ្រាវបង្ហាញខ្លះៗអាចមានទំនាក់ទំនងនិងជម្ងឺមហារីកត្រសាល់គូទ ក្នុងនោះរួមមានកត្តាដូចជា ៖ មេរោគជម្ងឺដុំសាច់លើក្បាលសុដន់ សកម្មភាពផ្លូវភេទ ការជក់បារី មេរោគនៃជម្ងឺអេដស៍ និង បម្រែបម្រួលមកពីដុំសាច់ប្រភេទស្លូតនៃត្រសាល់គូទ-ល-។
ជម្ងឺមហារីកត្រសាល់គូទមានប៉ុន្មានប្រភេទ?
យោងតាមទីតាំងកើតជម្ងឺមិនដូចគ្នាមហារីកត្រសាល់គូទត្រូវបែងចែកទៅតាមប្រភេទ ក្នុងនោះរួមមាន ៖ មហារីកនៅទីតាំងដើមមិនប្រែប្រួល មហារីកកោសិការាងស្រកា មហារីកក្រពេញ មហារីកកោសិកាបាត មហារីកសារធាតុខ្មៅម្យ៉ាងប្រភេទកាច និង មហារីកសាច់ក្នុងផ្លូវអាហារ។
១. មហារីកនៅទីតាំងដើមមិនប្រែប្រួល ៖ កោសិកាលើស្រទាប់ត្រសាល់គូទខ្លះមើលទៅមិនប្រកតី រូបរាងដូចកោសិកាមហារីក។
២. មហារីកកោសិការាងស្រកា ៖ ជាដុំសាច់មកពីគែម(ផ្លូវ)នៃគូទ និង កោសិការាងស្រកានៅក្នុងបង្ហួរគូទ។
៣. មហារីកក្រពេញ ៖ កើតចេញពីក្រពេញបញ្ចេញទឹករំអិលដែលនៅក្រោយភា្នសត្រសាស់គូទ ក៏អាចកើតចេញពីក្រពេញញើស(ជាក្រពេញស្បែកម្យ៉ាងដែលបំបែកញើសនៅជុំវិញត្រសាល់គូទ)។
៤. មហារីកកោសិកាបាត ៖ កើតនៅលើស្បែកដែលនៅជុំវិញត្រសាល់គូទ ឬ ផ្នែកនៃស្បែកដែលច្រើនត្រូវពន្លឺថ្ងៃ ដូចជា ៖ ផ្នែកមុខ និង ដៃ។ មានភាគតិចណាស់ដែលកើតនៅត្រសាល់គូទ។
៥. មហារីកសារធាតុខ្មៅម្យ៉ាងប្រភេទកាច ៖ ជាដុំសាច់ដែលកកើតពីកោសិកាកំពុងលូតលាស់នៅស្បែកខាងក្នុងត្រសាល់គូទដែលមានសារធាតុខ្មៅម្យ៉ាង។ មានតែមហារីកត្រសាល់គូទ១ឬ២%ប៉ុណ្ណោះដែលជាមហារីកសារធាតុខ្មៅប្រភេទកាចនេះ។
អាការៈជម្ងឺមហារីកត្រសាល់គូទមានអ្វីខ្លះ?
១. មានសា្ថនភាពចេញឈាមនៅពោះវៀន ឬ ត្រសាល់គូទ
២. ផ្នែកត្រសាល់គូទមានលក្ខណៈមិនស្រួល និង រមាស់ដោយមិនប្រក្រតី
៣. នៅបរិវេណជុំវិញត្រសាល់គូទមានដុំសាច់តូចៗ ហើយធំធាត់យឺត។
៤. ទំលាប់បន្ទោរបង់មានលក្ខណៈប្រែប្រួល ហើយរូបរាងនៃលាមកប្រែជាតូចឆ្មារ
៥. កូនកណ្តុរដែលនៅជិតត្រសាល់គូទ ឬ ផ្នែកដែលនៅចន្លោះពោះនិងអវៈយវៈមានសភាពហើម។
៦. ត្រសាល់គូទមានការឈឺចាប់បន្តិចបន្តួច នៅពេលដុំសាច់បំផ្លាញដល់បង្ហួរគូទ ឬ ត្រសាល់គូទមានការឈឺចាប់ធ្ងន់ធ្ងរឡើង។
ជម្ងឺមហារីកត្រសាល់គូទមានការពិនិត្យដូចម្តេចខ្លះ?
១. ការពិនិត្យជាទូទៅ ៖ ការឆ្លុះមើល និង ការស្ទាបមើល ឬ ការពិនិត្យសុខភាពរួមមាន ៖ ការពិនិត្យលាមក ពិនិត្យពោះវៀន និង កញ្ចក់ឆ្លុះពោះវៀនធំ-ល-។
២. ការពិនិត្យដោយកញ្ចក់ឆ្លុះត្រសាល់គូទ ៖ នៅមុនពេលធ្វើការពិនិត្យនេះត្រូវធ្វើរោគវិនិច្ឆ័យដោយឆ្លុះមើល និង ស្ទាបមើលសិន។ គ្រូពេទ្យបានលាបថ្នាំរអិលទៅលើកញ្ចក់ឆ្លុះត្រសាល់គូទ បនា្ទប់មកយកកញ្ចក់ឆ្លុះត្រសាល់គូទចូលទៅក្នុងត្រសាល់គូទ និង ពោះវៀន អាចមើលថានៅខាងក្នុងមានដុំសាច់ឬអត់។
៣. ការពិនិត្យដោយ PET/CT ៖ ឆ្លងកាត់ការពិនិត្យដោយ PET/CT អាចវិភាគពីកំរិតនៃមហារីកត្រសាល់គូទ ហើយអាចឃើញថាកូនកណ្តុរមានផ្លាស់ទី និង ប្រព័ន្ធសរិរាង្គមានផ្លាស់ទីឬអត់។
៤. ការពិនិត្យដោយដុំសាច់ ៖ គ្រូពេទ្យប្រើប្រាស់ម្ជុល កូនកាំបិត ឬ ដង្កៀបកាត់យកចំនែកដុំសាច់មហារីកមួយដុំ បន្ទាប់មកអ្នកជំនាញពិនិត្យស្ថានភាពជម្ងឺយកប៉ាន់ដែលបញ្ចូនមកពិនិត្យដោយកញ្ចក់ឆ្លុះថាមានបម្រែបម្រួលមហារីកឬអត់។ ការពិនិត្យដោយដុំសាច់រួមមាន ៖ ការពិនិត្យដោយម្ជុលចាក់បញ្ចូល និង ការពិនិត្យកូនកណ្តុរនៅតំបន់ជម្ងឺ។
ការព្យាបាលជម្ងឺមហារីកត្រសាល់គូទបែបចាស់មានអ្វីខ្លះ?
១. ការវះកាត់ ៖ យោងតាមទីតាំងនៃដុំសាច់ត្រសាល់មានការបំផ្លាញដោយមហារីកឬអត់ និង ឆ្អឹងត្រគាកមានកូនកណ្តុរផ្លាស់ទីឬ-ល- មកកំណត់ទីតាំងនៃការវះកាត់។ ការវះកាត់រូមមាន ៖ ការវះកាត់ចោលរួមគ្នាដោយបំពង់ភ្ជាប់និងផ្នែកពោះ និង ការវះកាត់ចោលតាមផ្នែកខ្លះ។
២.ការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្ម ៖ យោងតាមស្ថានភាពពេញទាំងសារពាង្គកាយ និង ផ្នែកដែលមានដុំមហារីករបស់អ្នកជម្ងឺមហារីកត្រសាល់គូទ ប្រើការព្យាបាលដោយបាញ់វិទ្យុសកម្មព្យាបាល រួមផ្សំនិងការវះកាត់។ នៅមុនពេលវះកាត់ដំណើរការព្យាបាលដោយវិទ្យុសកម្មអាចបង្កើនអត្រាកាត់ចោល។ ក្រោយការវះកាត់ប្រើវិធីព្យាបាលនេះអាចការបន្ថយការលាប់ឡើងវិញ។
៣. ការព្យាបាលតាមបែបគីមីសាស្រ្ត ៖ ឆ្លងកាត់ការអោយអ្នកជម្ងឺលេបថ្នាំ នៅពេលខ្លះត្រូវបញ្ចូលសារជាតិថ្នាំតាមសរសៃឈាមខ្មៅ ឬ សាច់ដុំទៅធ្វើការព្យាបាល។ ជាធម្មតាការវះកាត់ និង ការព្យាបាលដោយវិទ្យុសកម្មរួមផ្សំគ្នាប្រើប្រាស់ អាចកាត់បន្ថយការលាប់ឡើងវិញ។
វិធីថែទាំជម្ងឺមហារីកត្រសាល់គូទមានអ្វីខ្លះ?
១. អ្នកជម្ងឺមហារីកត្រសាល់គូទត្រូវខិតខំប្រឹងប្រែងសហការនិងការព្យាបាលរបស់គ្រូពេទ្យ។
២. អ្នកជម្ងឺមហារីកត្រសាល់គូទត្រូវរក្សាទំលាប់ក្នុងជីវភាពប្រចាំថ្ងៃអោយបានល្អ។
៣. អ្នកជម្ងឺមហារីកត្រសាល់គូទត្រូវតែផ្តាច់បារី មិនបរិភោគអាហារដែលហិលខ្លំាង។
៤. អ្នកជម្ងឺមហារីកត្រសាល់គូទត្រូវទទួលទានបន្លៃនិងផ្លែឈើអោយបានច្រើន។
៥. ក្រុមគ្រួសារត្រូវផ្តល់ការយកចិត្តទុកដាក់ និង គាំទ្រដល់អ្នកជម្ងឺមហារីកត្រសាល់គូទ។
៦. អ្នកជម្ងឺមហារីកត្រសាល់គូទជៀសវាងអតិអារម្មណ៍ដែលមិនល្អ មានសំពាធ និង ទុទិដ្ឋិនិយម។
ការព្យាបាលជម្ងឺមហារីត្រសាល់គូទដ៏ល្អបំផុត
ដោយយោងតាមគ្រូពេទ្យផ្នែកមហារីកខាងក្រៅ អ្នកជំនាញផ្នែកប្រវត្តិជម្ងឺ អ្នកជំនាញផ្នែក បាញ់វិទ្យុសកម្មមហារីក អ្នកជំនាញផ្នែកព្យាបាលមហារីកតាមការបន្សល់មុខរបួសតូច និង បុគ្គលិកថែរក្សា គិលានុប្បដ្ឋយិកាជំនាញៗទាំងអស់ បង្កើតជាក្រុមសេវាកម្មពិនិត្យព្យាបាលមួយ យោងតាមស្ថានភាព និង អាការៈដែលឆ្លងកាត់ការពិនិត្យដោយអ្នកជំនាញរបស់អ្នកជម្ងឺមហារីកត្រសាល់គូទ កំណត់គំរោងការព្យាបាលដែលត្រូវនឹងជម្ងឺ អាចបង្កើតប្រសិទ្ធភាពព្យាបាលរបស់អ្នកជម្ងឺមហារីកពោះវៀនតូច។
ការព្យាបាលតាមលក្ខណៈពិសេសនៃវិទ្យាពេទ្យចិន
ការព្យាបាលតាមវិទ្យាពេទ្យចិនអាចគុណសម្បត្តិដូចជា ៖ កែតម្រួលសារពាង្គកាយអោយមានតុល្យភាព ជួយក្នុងការប្រឆាំងនឹងមហារីក បង្កើនថាមពលប្រព័ន្ធការពារសារពាង្គកាយ និង ពង្រឹងកំលាំង-ល-។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រើវិទ្យាពេទ្យចិន និង វិទ្យាពេទ្យអឺរ៉ុបរួមផ្សំគ្នា អាចមានប្រសិទ្ធភាពព្យាបាលជម្ងឺមហារីក។
អាចទទួលបានការគាំទ្រអ្វីខ្លះ?
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានអ្នកឯកទេសផ្នែកមហារីកគ្រប់ដេប៉ាតឺម៉ង់ជាច្រើនដែលជ្រើសយកទំរង់នៃការដែលត្រូវពឹងពាក់គ្នាទៅវិញទៅមក បង្កើតជាក្រុមតូចមួយសំរាប់កំណត់នូវមធ្យោបាយពហុព្យាបាលចំពោះអ្នកជម្ងឺមហារីកត្រសាល់គូទ និងបានប្រើប្រាស់វិធីព្យាបាលចាក់បញ្ចូលបិទសរសៃឈាមឆ្លងកាត់ការបើកមុខរបួសដែលមានទំហំពី1ទៅ2មីលីម៉ែតលើរាង្គកាយរបស់អ្នកជម្ងឺ។ ដែលវាត្រូវបានមុតក្រោមដំនឹកនាំនៃឧបករណ៍រូបភាពផ្នែកវេជ្ជសាស្រ្ត និងឧបករណ៍ជាក់លាក់ដ៏ពិសេសមួយចាក់បញ្ចូលទៅដល់រាង្គកាយមនុស្សសំរាប់ធ្វើរោគវិនិច្ឆ័យលើអាការៈជម្ងឺ ឬក៏ស្របពេលជាមួយគ្នានោះបូមយកជាលិកាដើម្បីធ្វើការចាក់បញ្ចូលបិទសរសៃឈាម និង បញ្ចូលថ្នាំតាមសរសៃឈាមក្នុងការព្យាបាលមហារីកត្រសាល់គូទ។ សំយោគជាមួយនឹងវិធីព្យាបាលប្រមូលផ្តុំចំគោលដៅក៏អាចជាទិសដៅមួយកាន់តែច្បាស់លាស់ក្នុងការព្យាបាលមហារីកត្រសាល់គូទ ថែមទាំងគួបផ្សំជាមួយនឹងវិធីព្យាបាលជីវសាស្ត្រមកលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយរបស់អ្នកជម្ងឺ។ សំយោគបញ្ចូលគ្នានៃបច្ចេកវិទ្យាដោយស្នាមរបួសតូច ជៀសវាងនូវការចាក់ថ្នាំគីមី និងបាញ់កាំរស្មីបែបបុរាណដែលនាំមកនូវផលប៉ះពាល់ វាកាន់តែអាចមានសមត្ថភាព និងប្រសិទ្ធភាពក្នុងការព្យាបាលមហារីកត្រសាល់គូទ។ ស្របពេលជាមួយគ្នានោះ ក្នុងមន្ទីរពេទ្យមានផ្តល់ជូននូវបន្ទប់ជម្ងឺដ៏កក់ក្តៅ និង ចំណីអាហារបំប៉ន-ល-ដើម្បីជួយឲ្យអ្នកជម្ងឺមានសុខភាពល្អ។
មន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ថៃនិងប្រទេសជាច្រើនទៀត។ ជារៀងរាល់ឆ្នាំបានទទួលបញ្ជូនអ្នកជម្ងឺបរទេសផ្នែកមហារីកពីទីសា្នក់ការទៅព្យាបាលនៅប្រទេសចិន តាមរយៈការព្យាបាលអ្នកជម្ងឺមហារីកបានរីកសាយភាយទូទាំងពិភពលោក។
ស្ថិតនៅក្រោមស្ថានភាពដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនបន្ថែមបន្ទុកដល់ជម្ងឺនោះ នៅមានមួយផ្នែកគឺផ្តល់ឱ្យអ្នកជម្ងឺមានសេចក្តីទុកចិត្តនូវសេវាកម្មព្យាបាលគ្រប់ផ្នែកទាំងអស់ មួយផ្នែកទៀតគឺលើកកំពស់ប្រសិទ្ធភាព និងគុណភាពនៃការព្យាបាល។ប្រព័ន្ធជាច្រើនក្នុងការទំនាក់ទំនងរវាងវេជ្ជបណ្ឌិត និង អ្នកជម្ងឺ រួមមានដូចជា ពិគ្រោះយោបល់តាមអនឡាញ តាមអ៊ីម៉ែល តាមរយៈទូរស័ព្ទ ព្រមទាំងណាត់ជួបពិគ្រោះយោបល់ទល់មុខគ្នា ដើម្បីពង្រីកនូវសេវាកម្មពិគ្រោះយោបល់ឱ្យធំទូលំទូលាយដល់អ្នកជម្ងឺ និងជួយឱ្យពួកគាត់មានប្រសិទ្ធភាពក្នុងប្រឆាំងនឹងជម្ងឺមហារីក។