តើអ្វីទៅជាជំងឺមហារីកក្រពេញអាដ្រេណាល់?
ជំងឺមហារីកក្រពេញអាដ្រេណាល់គឺជាជំងឺមហារីកកាចមួយដែលកើតនៅលើក្រពេញអាដ្រេណាល់ ជំងឺនេះត្រូវបានគេចែកចេញជា ៖ ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក(cortex) ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក(cortex) ដែលបណ្ដាលមកពីកោសិកាក្រពេញ ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក(Medulla)។ល។ ក្រពេញអាដ្រេណាល់គឺជាសរីរាង្គអង់ដូគ្រីន(Endocrine)ដ៏សំខាន់ដែលស្ថិតនៅក្នុងរាង្គកាយនៅជាប់នឹងតំរងនោម។ ថ្វីត្បិតតែក្រពេញអាដ្រេណាល់មានទំហំតូចក៏ពិតមែន ប៉ុន្ដែមហារីកដែលកើតនៅលើវាមានទំហំខុសគ្នាយ៉ាងខ្លាំង ជាទូទៅដុំមហារីកដែលមានទំហំតូចជាង3cmត្រូវបានគេហៅថាមហារីកដែលមានទំហំតូច ទំហំតូចបំផុតរបស់មហារីកនេះទំហំរបស់វាមិនដល់1cmផង។ រីឯដុំមហារីកដែលមានទំហំធំ អាចមានទំហំរហូតទៅដល់10~30cm។
រាងរៅរបស់ដុំមហារីកមានដូចជា ៖ រាងដូចសណ្ដែក រាងដូចផ្លែប៉ោម រាងដូចផ្លែប៉ែស រាងដូចត្រសក់ស្រូវផ្អែម។ល។ ការកើតនៃជំងឺមហារីកក្រពេញអាដ្រេណាល់មានអត្រាខ្ពស់ និងមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅពេលដែលជំងឺមហារីកក្រពេញអាដ្រេណាល់វិវត្តន៍ដល់ដំណាក់កាលចុងក្រោយ ពេលនោះការព្យាបាលកាន់តែមានភាពលំបាក។
ប្រភេទនៃជំងឺមហារីកក្រពេញអាដ្រេណាល់
ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក(cortex)ដែលបណ្ដាលមកពីកោសិកាក្រពេញ ជារឿយៗវាច្រើនកើតនៅលើតំរងនោមតែម្ខាងប៉ុណ្ណោះ វាត្រូវបានគ្របដណ្ដប់ដោយស្រោមដ៏ស្ដើង និងមានពេលខ្លះមានលេចចេញនូវបាតុភូតដុំមហារីកធ្វើការសង្កត់ទៅលើកោសិកាស្ថិតនៅបរិវេណជុំវិញវា។ ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក(cortex)គឺជាប្រភេទជំងឺមហារីកមួយដែលកំរជួប ជំងឺមហារីកប្រេភទនេះវាបានធ្វើការបំភ្លេចបំផ្លាញចោលនូវជាលិការបស់ក្រពេញអាដ្រេណាល់ និងព្រមទាំងធ្វើការរុករានទន្រ្ទានទៅដល់ជាលិកាខ្លាញ់ដែលស្ថិតនៅបរិវេណជុំវិញវា រហូតទៅដល់តំរងនោមក៏មានដែរ។ រីឯជំងឺមហារីកក្រពេញដែលមានទំហំតូចក៏អាចមានស្រទាប់ស្រោមដ៏ស្ដើងគ្របដណ្ដប់វាដែរ ជារឿយៗវាតែងតែធ្វើការរីករាលដាលទៅដល់កូនកណ្ដុររបស់សរសៃឈាមអាល់ទែដ៏ធំជាងគេនៅក្នុងខ្លួនប្រាណដែលមានឈ្មោះថា(Aorta) ថ្លើម។ល។
ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក(Medulla)មានប្រភពមកពីកោសិកាប្រសាទ។ កោសិកាដំបូងបង្អស់(Progenitor Cell)របស់វាគឺជាកោសិកាប្រសាទដែលមានឈ្មោះថា(Neuroblast of Sympathetic Nerve) ដែលកោសិកានេះវិវត្តន៍ទៅជាNeuroglial Cell Chrom Cell។ ដូច្នេះជំងឺមហារីកដែលកើតនៅលើក្រពេញអាដ្រេណាល់ផ្នែក(Medulla)អាចជាមហារីកដែលកើតមកពីកោសិកា Neuroblast ,Neuroglial Cell និងChromaffin Cell។
មូលហេតុដែលបណ្ដាលអោយកើតជំងឺមហារីកក្រពេញអាដ្រេណាល់ បច្ចុប្បន្ននេះមូលហេតុដ៏ប្រាកដដែលបណ្ដាលអោយកើតជំងឺមហារីកក្រពេញអាដ្រេណាល់មិនត្រូវបានគេរកឃើញច្បាស់នៅឡើយទេ ប៉ុន្ដែវាត្រូវបានគេសន្មត់ថាអាចមានទំនាក់ទំនងជាមួយកត្តាដូចខាងក្រោម ៖
1. ជំងឺរបេងក្រពេញអាដ្រេណាល់ ៖ ក្រោយពីជំងឺរបេងក្រពេញអាដ្រេណាល់ត្រូវបានគេគ្រប់គ្រង,ជំងឺខ្សោយក្រពេញអាដ្រេណាល់រ៉ាំរ៉ៃគឺជាមូលហេតុដែលបណ្ដាលអោយកើតជំងឺមហារីកក្រពេញអាដ្រេណាល់។
2. មុខងាររបស់ប្រពន្ធ័ការពាររាង្គកាយខុសប្រក្រតី ៖ បច្ចុប្បន្ននេះការវាយប្រហាររបស់ប្រពន្ធ័ការពាររាង្គកាយមកលើក្រពេញអាដ្រេណាល់ផ្នែក(cortex) ដែលបណ្ដាលអោយវាស្វិតគឺជាមូលហេតុដែលគេឧស្សាហ៍ជួបជាងគេដែលបណ្ដាលអោយកើតជំងឺមហារីកក្រពេញអាដ្រេណាល់។
3. ជំងឺមហារីកក្រពេញអាដ្រេណាល់ដែលបណ្ដាលមកពីការរាលដាលនៃជំងឺមហារីកដែលកើតនៅទីតាំងផ្សេងនៃរាង្គកាយដូចជា ជំងឺមហារីកក្រពះ ជំងឺមហារីកសួត ជំងឺមហារីកសុដន់ ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ជំងឺមហារីកជាតិមេឡានីន។ល។ ជំងឺប្រភេទនេះស្មើនឹង26%-50%នៃជំងឺមហារីកក្រពេញអាដ្រេណាល់សរុប
អាការៈរបស់ជំងឺមហារីកក្រពេញអាដ្រេណាល់
ក្រពេញអាដ្រេណាល់ផ្នែក(cortex) និងក្រពេញអាដ្រេណាល់ផ្នែក(Medulla)សុទ្ធតែអាចកើតជំងឺមហារីក។ ចំពោះជំងឺមហារីកក្រពេញអាដ្រេណាល់ដែលបណ្ដាលអោយមុខងាររបស់ប្រពន្ធ័អង់ដូគ្រីនមានភាពខុសប្រក្រតីត្រូវបានគេហៅថា ’’ជំងឺមហារីកដែលបណ្ដាលអោយមុខងាររបស់ប្រពន្ធ័អង់ដូគ្រីនមានភាពខុសប្រក្រតី’’(Funtional Tumor)។ ចំពោះជំងឺមហារីកក្រពេញអាដ្រេណាល់ដែលមិនបណ្ដាលអោយមុខងាររបស់ប្រពន្ធ័អង់ដូគ្រីនមានភាពខុសប្រក្រតីត្រូវបានគេហៅថា ’’ជំងឺមហារីកក្រពេញអាដ្រេណាល់ដែលមិនបណ្ដាលអោយមុខងាររបស់ប្រពន្ធ័អង់ដូគ្រីនមានភាពខុសប្រក្រតី’’។
អាការៈដែលបណ្ដាលមកពីសារជាតិអាល់ដូស្ដេរ៉ូន(Aldosterone) គឺវាជាទូទៅបណ្ដាលមកពីកោសិកាក្រពេញអាដ្រេណាល់ផ្នែក(cortex)។ អាការៈសំខាន់របស់វាគឺជំងឺលើសឈាម ជាទូទៅវាស្ថិតនៅក្នុងកំរិតមធ្យមវិវត្តន៍ទៅមុខម្ដងបន្ដិចៗ។ អាការៈប្រភេទទីពីររបស់វាមានដូចជា ៖ អត់កំលាំង ស្ពឹកស្រពន់។អាការៈប្រភេទទីបីរបស់វាមានដូចជា ៖ នោមច្រើន នោមយប់ច្រើន ផឹកទឹកច្រើន។
អាការៈដែលបណ្ដាលមកពីសារជាតិករ័ទីសុល (Cortisol)មានដូចជា ៖ មុខមូលក្រឡង់ដូចព្រះចន្ទ័ពេញបូរមី ខ្នងដុះបូកដូចក្របី ការធាត់តែខ្លួនប្រាណតែអវៈយវៈស្គម ហេវហត់អស់កំលាំង ខ្លួនប្រាណចុះទ្រុឌទ្រម ឈឺចុកចាប់ខ្នងចង្កេះ លើសឈាម រោមច្រើន រុះសក់ ឡើងមុន មុខងារប្រដាប់ភេទមានបញ្ហា អស់រដូវ ឬឈាមរដូវមានបរិមាណតិច។
អាការៈរបស់ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក(cortex)ដែលបណ្ដាលមកពីក្រពេញភេទមានមុខងារខុសប្រក្រតី ៖ ប្រដាប់ភេទរីកលូតលាស់ដល់ដំណាក់កាលពេញមុនវយ័កំនត់ មនុស្សស្រីមានទាំងប្រដាប់ភេទស្រ្ដីផងនិងប្រដាប់ភេទបុរសផង ខ្ទើយ(ពីដើមឡើយគាត់ជាមនុស្សស្រី)។
អាការៈសំខាន់របស់ជំងឺមហារីកដែលមានឈ្មោះថា(Chromaffin Cell Carcinoma)មានដូចជាលើសឈាម និងការកែប្រែមេតាបូលីស(Metabilism)នៅក្នុងខ្លួនប្រាណ។ ក្នុងអំឡុងពេលដែលមានអាការៈលើសឈាម វាអាចលេចចេញនូវអាការៈមួយចំនួនទៀតដូចជាបេះដូងលោតញាប់ ដកដង្ហើមញាប់ ឈឺក្បាល បែកញើស អារម្មណ៍មិននឹងនរ ដៃជើងចុះត្រជាក់និងញ័រ។
វិធីនៃការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកក្រពេញអាដ្រេណាល់
1. ធ្វើការពិនិត្យឈាម ទឹកនោមរបស់អ្នកជំងឺដើម្បីធ្វើការបែងចែកថាវាជាប្រភេទជំងឺមហារីកដែលបណ្ដាលអោយមុខងាររបស់ប្រពន្ធ័អង់ដូគ្រីនមានភាពខុសប្រក្រតីឬជំងឺមហារីកក្រពេញអាដ្រេណាល់ដែលមិនបណ្ដាលអោយមុខងាររបស់ប្រពន្ធ័អង់ដូគ្រីនមានភាពខុសប្រក្រតី។
2. ការថតស្គេនCT ៖ គឺជាវិធីមួយដ៏សំខាន់ក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺក្រពេញអាដ្រេណាល់ក្រោយការពិនិត្យឈាម និងទឹកនោម
3. ការថតស្គេនMR ៖ វិធីនេះមានប្រសិទ្ធិភាពក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកក្រពេញអាដ្រេណាល់ប្រភេទ(Chromaffin Cell Carcinoma)។
4. ការឆ្លុះអេកូ ៖ វិធីនេះគឺជាជំរើសទីមួយក្នុងការពិនិត្យរកជំងឺនៅក្នុងក្រពេញអាដ្រេណាល់
ការតំហែទាំសុខភាពក្រោយកើតជំងឺមហារីកក្រពេញអាដ្រេណាល់
1. អ្នកជំងឺត្រូវគំនិតសុទិដ្ឋិនិយម បង្កើតនូវទំនុកចិត្តក្នុងការធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺ
2. ការសំរាក ៖ ចៀសវាងសកម្មភាពណាដែលមានលក្ខណៈខ្លាំងក្លា និងធ្វើអោយរបួសផ្នែកពោះ នៅពេលដែលតំរងនោមរីកធំមានការគួរអោយកត់សំគាល់គួរតែប្រើនូវខ្សែម្យ៉ាង(ខ្សែស្ពាយ)ជំនួសខ្សែក្រវាត់ដើម្បីចៀសវាងការបែកធ្លាយនៃដុំគីស។ គួរតែធ្វើការពិនិត្យជាប្រចាំកន្លះឆ្នាំម្ដង។ សមាជិកគ្រួសាររបស់អ្នកជំងឺគួរតែធ្វើការពិនិត្យអេកូផងដែរ។
3. របបអាហារ ៖ តមនូវអាហារប្រៃ(រាប់បញ្ចូលទាំងជ្រក់) អាហារហិល(រាប់បញ្ចូលទាំងម្ទេស ស្រា បង្កង ក្ដាម។ល។) អាហារដែលអត់អនាមយ័(រាប់បញ្ចូលទាំងអាហារដែលរលួយ បាយម្ហូបសល់។ល។) សាច់ដុតឬអាំង។ សំរាប់អ្នកជំងឺដែលមានជំងឺតំរងនោមខ្សោយឬមានសារជាតិអុយរ៉េឡើងខ្ពស់នៅក្នុងឈាមគួរតែតមនូវអាហារដែលធ្វើពីសណ្ដែក ករិតនូវការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដែលជាផលិតផលធ្វើពីសាច់សត្វ និងកំរិតនូវអាហារខ្លាញ់។
4. បង្កានូវការឆ្លងមេរោគ។
5. ដើម្បីចៀសវាងការកើតនូវជំងឺតំរងនោមខ្សោយ ត្រូវធ្វើការគ្រប់គ្រងសំពាធឈាមអោយបានល្អ។
ទាំងនេះគឺជាវិធីក្នុងការតំហែទាំសុខភាពប្រចាំថ្ងៃរបស់អ្នកជំងឺមហារីកក្រពេញអាដ្រេណាល់ ដូច្នេះត្រូវតែអនុវត្តន៍វាអោយបានខ្ជាប់ខ្ជួន ដើម្បីជាប្រយោជន៍ក្នុងការធ្វើអោយការព្យាបាលជំងឺមហារីកក្រពេញអាដ្រេណាល់មានភាពងាយស្រួលនិងឆាប់ជាសះស្បើយ។
វិធីក្នុងការព្យាបាលជំងឺមហារីកក្រពេញអាដ្រេណាល់
1.ការវះកាត់ ៖ ចំពោះជំងឺមហារីកក្រពេញអាដ្រេណាល់ដែលវាអត់មានរីករាលដាលទៅកន្លែងដទៃដោយវាគ្រាន់តែកើតនៅលើក្រពេញអាដ្រេណាល់តែប៉ុណ្ណោះគឺអាចធ្វើការកាត់វាចោលតែម្ដង។ ចំពោះជំងឺមហារីកក្រពេញអាដ្រេណាល់ដែលមានទំហំធំ និងវាបានរីករាលដាលទៅដល់កន្លែងដ៏ទៃ ជាទូទៅមិនអាចធ្វើការវះកាត់បានទេ។
2.ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច ៖ ចំពោះជំងឺមហារីកដែលមិនអាចធ្វើការវះកាត់បាន ឬក៏មានការរើឡើងវិញក្រោយការវះកាត់អាចប្រើប្រាស់នូវការព្យាបាលតាមវិធីនេះបាន។
(1)ការប្រើប្រាស់សីតុណ្ហភាពកំនកក្នុងការព្យាបាល ៖ ក្រោមជំនួយពីការចង្អុលបង្ហាញផ្លូវតាមរយៈអេកូ ឬCT វិធីនេះអាចធ្វើការសំលាប់កោសិកាមហារីកបានយ៉ាងមានប្រសិទ្ធិភាព និងមិនមានការប៉ះពាល់ទៅដល់កោសិកាធម្មតាទេ វិធីនេះមានសុវត្តិភាពក្នុងការព្យាបាល។
(2)ការប្រើប្រាស់ហ្វ្រេកង់រលកវិទ្យុធ្វើការព្យាបាល(Radio Frequency Ablation,RFA) ៖ ឆ្លងកាត់តាម រយៈការដោតម្ជុលអេឡិចត្រូតចូលទៅក្នុងដុំមហារីក ក្រោមកំចីនៃចរន្ដហ្វ្រេកង់រលកវិទ្យុខ្ពស់ តាមរយៈនេះវាបានធ្វើអោយអ៊ីយ៉ុងនៅក្នុងជាលិកាដែលស្ថិតនៅជុំវិញម្ជុលអេឡិចត្រូតបង្កើតនូវរំញរ័ដែលមានល្បៀនយ៉ាងលឿន និងកកិតគ្នា ដែលធ្វើអោយជាលិកាទាំងនោះស្លាប់អស់គ្មានសល់។
(3)ការប្រើគ្រាប់អនុភាគ ៖ ក្រោយពីការដាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូត125ទៅក្នុងដុំមហារីក គ្រាប់អនុភាគអ៊ីយ៉ូត125នឹងបញ្ចេញនូវកាំរស្មីហ្គាម៉ាដែលមានចំងាយជិតឥតឈប់ឈរដើម្បីធ្វើការសំលាប់កោសិកាមហារីក។
3.ចំនុចពិសេសរបស់ពេទ្យចិនបុរាណក្នុងការព្យាបាលជំងឺមហារីកក្រពេញអាដ្រេណាល់
ការប្រើប្រាស់ថ្នាំចិនបុរាណផឹកឬចាក់ក្នុងការព្យាបាល វាមានប្រសិទ្ធិភាពក្នុងការសំលាប់កោសិកាមហារីក រំលាយដុំមហារីក ធ្វើអោយខ្លួនប្រាណមានតុល្យភាព ដើម្បីសំរេចដល់ប្រសិទ្ធិភាពនៃការព្យាបាលជំងឺ។ ការព្យាបាលជំងឺមហារីកតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូចនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានដូចជា ៖ ការប្រើប្រាស់សីតុណ្ហភាពកំនក ការប្រើប្រាស់ហ្វ្រេកង់រលកវិទ្យុ ការបិទសរសៃឈាមតាមរយៈការចាក់បញ្ចូល ការប្រើគ្រាប់អនុភាគ ការលើកកំពស់មុខងាររបស់ប្រពន្ធ័ការពាររាង្គកាយតាមវិធីជីវសាស្រ្ដ។ល។ ដែលភាពទំនើបទាន់សមយ័នៃបច្ចេកទាំងនេះត្រូវបានទទួលស្គាល់ជាសាធារណៈលើឆាកអន្ដរជាតិ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតនូវវិធីព្យាបាលថ្មី តាមរយៈការសំយោគបញ្ចូលគ្នារវាង ”វិធីព្យាបាលជំងឺមហារីតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច ពេទ្យចិនបុរាណ និងពេទ្យសមយ័ទំនើបបច្ចុប្បន្ន ”ដែលវិធីព្យាបាលថ្មីនេះមានលក្ខណៈពិសេសដូចជា ៖ មុខរបួសមានទំហំតូច ប្រសិទ្ធិភាពខ្ពស់ ជាសះស្បើយរហស័ កំនត់ទីតាំងរបស់ដុំមហារីកបានសុក្រិត ការព្យាបាលមានទិសដៅច្បាស់លាស់។
វិធីព្យាបាលថ្មីនេះធ្វើការសំលាប់ដុំមហារីកដល់កន្លែងដោយផ្ទាល់ បើប្រៀបធៀបជាមួយការព្យាបាលផ្សេងវិញ វាមានលក្ខណៈពិសេសដូចជាមិនប៉ះពាល់ដល់កោសិកាធម្មតាដែលស្ថិតនៅជុំវិញវាចៀសផុតពីមិនប៉ះពាល់ដល់ដែលបណ្ដាលមកពីការប្រើកាំរស្មី និងថ្នាំប្រឆាំងមហារីកក្នុងការព្យាបាលកាត់បន្ថយនូវការឈឺចាប់របស់អ្នកជំងឺ លើកកំពស់ស្ថានភាពសុខភាពរបស់អ្នកជំងឺ និងពន្យារនូវអាយុជីវិតរបស់អ្នកជំងឺ។