ដុំគីសកាចនៅត្រង់បរិវេណទា្វមាសកម្រជួបប្រទះខ្លាំងណាស់ ប្រហែល១ភាគរយ
នៃស្រ្តីដែលកើតដុំគីសកាចនៅផ្នែកសរីរាង្គបន្តពូជ ។ ជំងឺកមរមាស់និងមហារីកនៅលើ
ផ្ទៃស្បែក ជំងឺមហារីករន្ធរោម និងជំងឺមហារីកក្រពេញផ្សេងៗទៀតដែលជាកន្លែងសំខាន់នៅក្នុងការកើតជំងឺមហារីក។ គីសក្នុងសាច់និងគីសខ្មៅជាំក៏គេកម្រនឹងជួបប្រទះដែរ ហើយនៅក្នុងការព្យាបាលទៅធ្វើអោយអ្នកជំងឺជាច្រើននៃជំងឺមហារីកនេះគឺមានចំនួនតិចតួចមែនទែនដែលកើតនូវជំងឺមហារីកនេះដូច្នេះហើយជំងឺមហារីកយោនី
ត្រូវបានគេជួបប្រទះច្រើនជាងគេក្នុងចំនោមជំងឺមហារីកដែលនៅខាងលើនេះ។មុននឹង
គ្រូពេទ្យធ្វើការវិភាគនូវដុំមហារីកដែលនៅបរិវេណទ្វាមាសគឺពួកគាត់ធ្វើការគិតពិចារ
ណាអំពីលទ្ធផលនៃជំងឺមហារីកយោនីជាមុនសិន។
អត្រានៃការកើតជំងឺមហារីកយោនីមិនសូវជាច្រើនទេ ប៉ុន្តែមហារីកផ្សេងៗដំបូងគឺ
អាចរាលដាលទៅដល់ទ្វាមាសបាន ហើយជំងឺមហារីកយោនីតែងតែកើតនូវបរិវេណទ្វា
មាសខាងក្រោយ២ភាគ៣។ ប្រសិនបើធ្វើការព្យាបាលជំងឺមហារីកទ្វាមាសពិតជាមានការលំបាកខ្លាំងណាស់ដូចជា ផ្នែកខាងក្រៅនៃបរិវេណទ្វាមាសដែលកើតដុំមហារីកមានប្រ
ហែល១ភាគ២នៃទ្វាមាស ពិតជាមានការពិបាកខ្លាំងណាស់ដោយយកបំពង់រ៉ាឌីយ៉ូមមក
ធ្វើការសូកចួលដើម្បីព្យាបាលនៅបរិវេណទ្វាមាស ដោយសារតែប្លោកនោមនិងពោះវៀន នៅត្រង់ផ្នែកខាងលើនៃបរិវេណវះកាត់ ទើបធ្វើអោយមានការហត់នឿយនិងអាចបណ្តាល
អោយមានការស្មុគស្មាញនៅខណះពេលវះកាត់ ហើយវិធីក្នុងការព្យាបាលដោយវិទ្យុសកម្ម
នេះមានផលប្រយោជន៍ទាបក្នុងការវះកាត់ ។
រោគសញ្ញាដែលគួរកត់សំគាល់នៃជំងឺមហារីកយោនីមាន ៖ ទ្វាមាសតែងតែចេញឈាមខុសប្រក្រតី ក្រោយពីការរាំងរដូវមានអាការៈចេញឈាមជាលំដាប់និងក្រោយពីរួមភេទហើយមានការចេញឈាម សច្រើន សូម្បីតែទ្វាមាសក៏លេចចេញនូវអាការៈមានទឹកច្រើននៅត្រង់បរិវេណនោះ ទឹករំអិលដែលនៅក្នុងឈាមមានក្លិនស្អុយ ហើយប្រសិនបើអាការៈរិតតែធ្ងន់ធ្ងរនោះវាបានបង្កអោយ ពោះ ចង្កេះ មានការឈឺចុកចាប់ ការបត់ជើងធំ និងការបត់ជើងតូចមានសភាពស្ទះ ហើយវាក៏រួមបញ្ចូលទៅដោយ (នោមញឹក នោមចេញឈាម នោមឈឺ លាមកឈាមនិងទល់លាមកជាដើម។ល។) ចំពោះអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរគាត់អាចធ្លាយប្រហោងមួយរន្ធរវាងប្លោកនោមនិងទ្វាមាសឬក៏អាចធ្លាយប្រហោងមួយរន្ធរវាងពោះវៀន និងទ្វាមាស។ ហើយប្រសិនបើអ្នកដែលមានជំងឺមហារីកយោនីដំណាក់កាលចុងក្រោយគឺផ្នែកក្រលៀនរបស់គាត់នឹងអាចស្ទះ ហើយអាចមានសភាពខ្វះឈាមនិងរោគដទៃទៀតដែលកើតឡើងជាលំដាប់។ ប្រសិនបើសួតមានសភាពរំកិលខ្លួនទៅមុខវានឹងអាចបង្ហាញនូវអាការៈដូចជា ក្អក ក្អួតឈាម ។ រីឯកូនកណ្តុរវិញវាក៏រំកិលខ្លួនសើៗហើយវាក៏បានបង្កើតជាដុំសាច់ផងដែរ។ ហើយបរិវេណទ្វាមាសមានលេចចេញឡើងនូវអាការៈដូចជាដុំសាច់ពកៗនិងរាងពកដូចផ្កាខាត់ណា។ បន្ទាប់មកទៀតវាមានរាងជាដំបៅនិងដំបៅដែលស៊ីចូលទៅខាងក្នុង។
អ្នកឯកទេសនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្រើនរំលឹកថា ៖ ប្រសិន
ឃើញនូវទ្វាមាសចេញឈាមខុសពីធម្មតាឬក៏ទឹករំអិលមានលក្ខណៈច្រើនជាងពេលធម្មតា
គួរតែទៅមន្ទីរពេទ្យដែលមានលក្ខណះស្តង់ដារក្នុងការពិនិត្យ និងសូមកុំពន្យាពេលក្នុងការ ព្យាបាល។