ក្នុងសង្គមបច្ចុប្បន្ន មហារីកបំពង់កជាជម្ងឺដែលធ្វើអោយយើងខ្វាយខ្វល់ជាខ្លាំង។ មនុស្សជាច្រើននៅមិនទាន់យល់ច្បាស់ពីជម្ងឺមហារីកបំពង់កនៅឡើយ ហើយក៏ចង់យល់អំពីអាការៈរបស់វាណាស់ដែរ។ ខាងក្រោមនេះគឺប្រភេទចំបង និង អាការៈរបស់មហារីកបំពង់ក។
នៅសង្គមបច្ចុប្បន្ន មហារីកបំពង់កបានបំផ្លាញដល់សុខភាពមនុស្សយ៉ាងខាំ្លង ដោយសារតែអ្នកទំាងអស់មិនទាន់យល់ច្បាស់ពីអាការៈនៃជម្ងឺនេះ នៅពេលដែលប្រទះឃើញជម្ងឺបានឈានទៅដល់ដំណាក់កាលចុងក្រោយទៅហើយ។ បើចង់ការពារនឹងជម្ងឺនេះសំខាន់ត្រូវយល់ដឹងពីអាការៈរោគសញ្ញារបស់វាជាមុនសិន។ ខាងក្រោមនេះគឺជារោគសញ្ញានៃមហារីកបំពង់កដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកណែនាំប្រាប់ដល់អ្នកទាំងអស់គ្នា។
មហារីកនៅផ្នែកបំពង់កលូតលាស់នៅក្នុងបំពង់កតែមានទីតាំងមិនដូចគ្នាទេ។ ជាធម្មតាមហារីកបំពង់កចែកជាបីប្រភេទ ៖ ប្រភេទនៅពីលើបំពង់សំលេង នៅក្នុងបំពង់សំលេង និង នៅពីក្រោមបំពង់សំលេង។ មហារីកបំពង់កនៅពីលើបំពង់សំលេងសំដៅលើមហារីកដែលមានទីតាំងនៅពីលើផ្នែកនោះ។ មហារីកបំពង់កនៅក្នុងបំពង់សំលេង សំដៅលើមហារីបំពង់សំលេង។ មហារីកបំពង់កនៅពីក្រោមបំពង់សំលេងសំដៅលើមហារីកនៅផ្នែកខាងក្នុងដោយនៅក្រោមបំពង់សំលេង ទៅដល់ ចុងនៃឆ្អឹងសាជី (ឆ្អឹងមានទីតាំងនៅបំពង់អាហារនៅក្រោមឆ្អឹងខ្ចីក្រពេញទឹករងៃ)។
១. សំលេងស្អកអស់រយៈពេលយូរ បំពង់អាហារមានវត្ថុចំលែក ឬ ពេលលេបអាហារមានអារម្មណ៍ឈឺចាប់
អាការៈតែងកើតមានលើមហារីកបំពង់កដំបូងបង្អស់គឺសំលេងស្អក។ នៅក្នុងជីវិតប្រចាំថ្ងៃបើចាប់អារម្មណ៍ឃើញថាសំលេងស្អកគ្មានហេតុផល ហើយអាការៈបែបនេះនៅលើសពី៣សប្តាហ៍ នៅមិនទាន់ជាសះស្បើយទៀត ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីអោយគ្រូពេទ្យជំនាញច្រមុះបំពង់កធ្វើការត្រួតពិនិត្យដោយកញ្ចក់ឆ្លុះក្នុងដើម្បីពិនិត្យមើលផ្នែកច្រមុះ។ ព្រោះថាក្នុងវិស័យវេជ្ជសាស្រ្តមហារីកបំពង់កភាគច្រើនកើតនៅលើបំពង់សំលេង ទោះបីជាដុំសាច់ដ៏តូចជាទីបំផុតក៏អាចរង្គោះរង្គើ បំពង់សំលេងធ្វើអោយសំលេងស្អក។ មានអារម្មណ៍ថាក្នុងបំពង់កមានវត្ថុចំលែក ឬ នៅពេលលេបចំនីមានការឈឺចាប់ ទាំងនេះគឺជាអាការៈនៃប្រភេទមហារីកបំពង់កនៅលើបំពង់សំលេងដំណាក់កាលដំបូង។ អ្នកជម្ងឺ និង លោកគ្រូពេទ្យមិនអាចដោយសារអាការៈមិនច្បាស់លាស់ហើយមិនយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលនោះទេ។ ក្រៅពីនេះ មហារីកបំពង់កក្នុងបំពង់សំលេងបើចូលដល់ដំណាក់កាលកណ្តាល ឬ ចុងក្រោយហើយក៏កើតមានអាការៈដូចជាមានវត្ថុចំលែកនៅក្នុងបំពង់ក ឬ នៅពេលលេបចំនីមានការឈឺចាប់ដែរ។
២. ការឈឺត្រចៀកផ្នែកខាងក្នុង
នៅពេលដែលមហារីកបំពង់កវិវត្តន៍ទៅដល់កំរិតមួយ ហើយកើតមានភាពរលួយ និង រលាកយ៉ាងធ្ងន់ធ្ងរនៅផ្នែកបំពង់ក នោះអាចនាំអោយសរសៃប្រសាទមានលក្ខណៈឈឺចុកចាប់មិនដឹងខ្លួន។ មហារីកបំពង់សំលេងដំណាក់កាលដំបូងជាធម្មតាគ្មានការឈឺចាប់បែបនេះទេ។ ឈឺចុកចាប់មិនដឹងខ្លួនច្រើនកើតលើអ្នកជម្ងឺមហារីកបំពង់កប្រភេទនៅលើបំពង់សំលេងដំណាក់កាលចុងក្រោយ។ អាការៈដែលច្រើនឃើញជាងគេគឺផ្នែកបញ្ឆិតត្រចែកខាងក្នុងឈឺចាប់។
៣. មានឈាមក្នុងស្លេក ពិបាកដកដង្ហើម
ដោយសារតែដុំសាច់មហារីកបាននាំមកនៅសរសៃឈាមមិនប្រក្រតីថ្មីៗជាច្រើន នៅក្រោយពេលអ្នកជម្ងឺក្អករួចនឹងប្រទះឃើញមានសារធាតុរាវស្អិត ឬ ក្នុងស្លេកមានឈាម។ អាការៈបែបនេះច្រើនជួបប្រទះលើអ្នកជម្ងឺមហារីកខាងលើបំពង់សំលេង ខាងក្រោយបំពង់សំលេង និង អ្នកជម្ងឺបំពង់សំលេងដំណាក់កាលចុងក្រោយ។ នៅពេ ទីតាំងមហារីកលូតលាស់ធ្ងន់ធ្ងរទៅៗ ហើយផ្ទៃវារីកធំទៅៗ អាចធ្វើអោយស្ទះបំពង់ខ្យល់ដកដង្ហើម ឬ ធ្វើឱ្យសារធាតុក្នុងនោះដើរមិនបានល្អនាំអោយពិបាកដកដង្ហើម។