ជម្ងឺមហារីកពងស្វាសកើតនៅលើជាលិកាពងស្វាស មូលហេតុជម្ងឺមានភាពស្មុគស្មាញ នៅក្នុងផ្នែកវេជ្ជសាស្រ្តកំរឃើញណាស់។ នៅក្នុងមហារីកដែលកើតលើបុរសទាំងអស់មានអត្រាប្រហែល1%។ អ្នកដែលអាចកើតជម្ងឺនេះច្រើនជាងយុវជនវ័យក្មេងដែលនៅក្នុងវ័យលូតលាស់ខ្លាំង ដូចនេះវាមានការប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ ប៉ុន្តែការព្យាបាលទទួលបានប្រសិទ្ធភាពខ្ពស់ ដូចនេះនៅក្នុងផ្នែកជម្ងឺមហារីក មហារីកពងស្វាសជាមហារីកប្រភេទកាចដ៏សំខាន់មួយ។
ប្រទះឃើញបានលឿន ហើយខំប្រឹងស្វះស្វែងព្យាបាលជាគន្លឹះក្នុងការព្យាបាលមហារីកពងស្វាស។ ដូចនេះ បុរសវ័យជំទង់ត្រូវមានអារម្មណ៍ប្រុងប្រយ័ត្នចំពោះជម្ងឺនេះ។ ប្រសិនបើប្រទះឃើញមានចំនុចពិសេសគួរអោយកត់សំគាល់ ត្រូវទៅកាន់មន្ទីរពេទ្យមានជំនាញច្បាស់លាស់ធ្វើការពិនិត្យ។
1. ពងស្វាសរីកធំ ៖ នេះជាលទ្ធផលនៃការរីកធំធាត់គ្មានព្រំដែនរបស់ដុំសាច់។ រូបរាងដែលវារីកដុំមានលក្ខណៈផ្សេងៗគ្នា ពេលខ្លះមិនមានរបៀប។ តែងមានដុំសាច់ពងសា្វសមួយផ្នែកដុះចេញក្រៅយ៉ាងគួរអោយកត់សំគាល់។
2. សាច់នៃពងស្វាសឡើងរឹង ៖ យកដៃទៅស្ទាបពងសា្វសមានរាងដូចដុំថ្ម សាច់ឡើងរឹង នេះមានលក្ខណៈខុសគ្នាខ្លះ រវាងការរលាកពងស្វាសដែលហើមធំ និង សាច់រាងទន់។ ទោះបីជាពងស្វាសរឹងខ្លាំង ប៉ុន្តែនៅពេលស្ទាបសង្កត់ទៅមិនមានការឈឺចាប់ឡើយ នេះហើយវាមិនដូចការរលាកពងសា្វសទេ។
3. ពងសា្វសមានទំងន់ធ្ងន់ ៖ វាកើតឡើងដោយសារតែមហារីកពងស្វាសមានកោសិកាមហារីករីកធំធាត់យ៉ាងច្រើន ដូចនេះវាជាដុំសាច់ដែលលក្ខណៈហាប់ណែនមួយ នៅពេលដែលវាលូតលាស់ដល់កំរិតមួយ មហារីកពងសា្វសនឹងទំងន់កើនខ្លាំង។ អ្នកជម្ងឺអាចមានអារម្មណ៍ធ្ងន់ហើយធា្លក់ចុះ នឹងអាចប៉ះពាល់ដល់ការដើរទៀត។ ប្រសិនបើយកដៃទ្រពងសា្វសឡើង នឹងមានអារម្មណ៍ថាធ្ងន់ដូចទ្រដុំថ្មអញ្ចឹង។
4. ការធ្វើតេស្ត transillumination test អវិជ្ជមាន ៖ ជាធម្មតានៅពេលពិនិត្យភា្នសខាងក្រៅ នៅក្រោមពន្លឺជះចេញដ៏ខ្លាំង ប្លោកពង និង ពងសា្វសឃើញជាប្រភេទឈ្មោល។ តែមហារីកពងស្វាសដែលលូតលាស់យ៉ាងតឹងណែននោះ នៅផ្នែកខាងក្នុងគ្មានសារធាតុរាវ ពន្លឺកាំរស្មីក៏ត្រូវកាត់បន្ថយប្រែជាភេទញី។
នៅពេលដែលមានប្រទះឃើញអាការៈខាងលើ ត្រូវស្វះស្វែងទៅពិនិត្យព្យាបាលភា្លមៗ ជៀសវាងពន្យាស្ថានភាពជម្ងឺ។ ដោយសារតែមហារីកពងស្វាសភាគច្រើនកើតមកបម្រែបម្រួលមកពីជម្ងឺពងទោក ហើយអ្នកជម្ងឺពងទោកតែងអូសពន្យាពេលវះកាត់ព្យាបាល ពេលខ្លះធ្វើអោយពងសា្វសធំធាត់មិនគ្រប់លក្ខណៈ ធ្វើអោយវាប្រែក្លាយជាមហារីកពងស្វាស ដូចនេះត្រូវយកចិត្តទុកដាក់លើចំនែកបន្តិចបន្តួចដែលអាចបង្កជាជម្ងឺទាំងអស់។