សព្វថ្ងៃនេះជម្ងឺមហារីកក្រពះគឺជាមហារីកកាចមួយដែលមានអត្រាកើតខ្ពស់ហើយអត្រាស្លាប់ក៍កើនឡើងជាលំដាប់។ បណ្តាលអោយបែបនេះមូលហេតុសំខាន់គឺរោគសញ្ញាមហារីកដំណាក់កាលដំបូងមិនច្បាស់លាស់ មិនអាចរកឃើញនិងព្យាបាលទាន់ពេលវេលា។ ដូច្នេះមហារីកក្រពះដំណាក់កាលដំបូងមានរោគសញ្ញាជាក់លាក់ណាខ្លះ?
១. បរិវេណនៃផ្នែកពោះខាងលើហើមប៉ោង ៖ មានអ្នកជម្ងឺ៧០%ឡើងអាចលេចចេញនូវរោគសញ្ញានេះ រោគសញ្ញានេះមានជាប់ជាប្រចាំចាប់ពីពេលអ្នកជំងឺកើតមហារីកក្រពះ ហើយនេះក៏ជារោគសញ្ញាដែលតែងជួបដំណាក់កាលដំបូង។ រោគសញ្ញានេះច្រើនលេចឡើងនៅពេលស្ងៀមស្ងាត់ ពេលចលនាឬស្មារតីមិនប្រមូលផ្តុំក៏បាត់ទៅវិញ អាហារបរិភោគរំលាយជីវជាតិមិនសូវល្អ។
២. មានអារម្មណ៍ក្រហាយក្នុងក្រពះនិងមានជាតិអាស៊ីតច្រើន ៖ អ្នកជម្ងឺភាគច្រើនតែងតែអាចមានសភាពមិនស្រួលត្រង់ផ្នែកក្រពះ បន្ទាប់ពីញុំាថ្នាំហើយអាការៈបានធូរស្រាល។ ឬក៏ក្រោយពីទទួលទានអាហាររួចបែរជាមានអាការៈហើមពោះនិងភើជាដើម ស្ថានភាពបែបនេះងាយស្រួលភ័ន្តច្រឡំរោគវិនិច្ឆ័យជាជំងឺរលាកក្រពះ។ ក្នុងករណីនេះ អ្នកជម្ងឺអាចទៅមន្ទីរពេទ្យធ្វើការពិនិត្យផ្នែកក្រពះ នេះគឺជាវិធីដ៏ល្អបំផុតក្នុងការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង។
៣. ការលេចចេញនូវអាការៈស្គមស្គាំងអស់កំលាំង ៖ អ្នកជម្ងឺតែងតែអាការៈមិនឃ្លានអាហារហើយក៏លេចចេញសភាពខ្សត់ខ្សោយអស់កម្លាំង។
៤. លាមកពណ៌ខ្មៅ ៖ ប្រសិនបើមិនមានចំណីអាហារចូលក្នុងពោះនិងស្ថានភាពពេលថ្នាំចូលខ្លួនលេចចេញនូវលាមកពណ៌ខ្មៅ គួរតែប្រញាប់មកមន្ទីរពេទ្យធ្វើការពិនិត្យ។
ដំណាក់កាលចុងក្រោយនៃជំងឺមហារីកក្រពះមានរោគសញ្ញាជាច្រើនដែលយើងអាចនិយាយថាមានអាការៈរីកធំជាងអាការៈដំណាក់កាលដំបូង។ ស្ថានភាពជម្ងឺវិវត្តន៍ដល់ដំណាក់កាលចុងក្រោយ អាការៈប្រភេទនេះមិនងាយនឹងធូរស្រាលទេ។ ក្រៅពីនេះ មហារីកក្រពះដំណាក់កាលចុងក្រោយនៅមានអាការៈយ៉ាងដូចម្តេចទៀត?
១. រាលដាល ៖ អត្រារីករាលដាលរបស់មហារីកក្រពះដំណាក់កាលចុងក្រោយកាន់តែធំ ជាទូទៅកោសិកាមហារីកអាចរាលដាលផ្ទាល់ដល់សេរីរាង្គដែលស្ថិតនៅក្បែរ ហើយក៏អាចតាមរយៈប្រព័ន្ធទឹករងៃរីករាលដាលទៅលីមហ្វូម៉ាស្ថិតនៅជុំវិញក្រពះ និងកន្លែងដ៏ទៃទៀត ហើយក៏អាចរីករាលដាលដល់ប្រព័ន្ធរបត់ឈាមទៅកន្លែងដទៃទៀត បណ្តាលអោយលេចចេញនូវអាការៈមួយចំនួនដូចជា ទឹកដក់ក្នុងពោះ កើតលឿង ថ្លើមរីកធំ។ល។ ក៏អាចបណ្តាលអោយលេចចេញនូវរោគសញ្ញាដូចជា ធ្លាយក្រពះ ហូរឈាម ស្ទះថង់ក្រពះ។ ប្រសិនបើអ្នកជម្ងឺលេចចេញនូវអាការៈដូចខាងលើ មិនត្រូវអស់សង្ឃឹមទេ ត្រូវតែជ្រើសរើសវិធីព្យាបាលមហារីកក្រពះដ៏ត្រឹមត្រូវនិងរក្សាផ្លូវចិត្តអោយបានល្អនឹងទទួលបានប្រសិទ្ធភាពព្យាបាលដ៏ល្អជាមិនខាន។
២. អាការៈផ្សេងទៀត ៖ ជំងឺមហារីកមាត់ក្រពះ អាចបណ្តាលអោយមានអារម្មណ៍ទទួលទានអាហារមិនប្រក្រតី ពិបាកលេបអាហារចូលនិងអាហារអាចច្រាលឡើងមកវិញ។ ជំងឺមហារីកក្រពះបណ្តាលអោយធ្លាយនឹងអាចមានអាការៈឈឺចុកចាប់ពេញទាំងពោះនិងអាចរលាកនៅត្រង់ស្បែកពោះ។ អ្នកជំងឺ មហារីកក្រពះខ្លះអាចមាននូវអាការៈដូចជា រាគរូស ទល់លាមក និងផ្នែកខាងក្រោមពោះមិនស្រួល ហើយក៏អាចមានអាការៈក្តៅខ្លួនផងដែរ។ល។
អ្នកជំនាញផ្នែកមហារីកនៃមន្ទីរពេទ្យក្វាងចូវបានដាស់តឿនថា ៖ ជម្ងឺមហារីកក្រពះធ្វើអោយមនុស្សម្នានាំមកនូវការឈឺចាប់ដ៏ធំធេង ប្រសិនបើជួបប្រទះនូវអាការៈដូចខាងលើនេះ គួរតែទៅពិនិត្យនៅមន្ទីរពេទ្យស្តង់ដា ជ្រើសរើសវិធីព្យាបាលមួយដ៏សមស្រប ជៀសវាងការខុសឆ្គងនូវឱកាសដ៏ល្អបំផុតក្នុងការព្យាបាល។