មហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors) បានកើតឡើងនៅក្នុងដុំមហារីកនៃជាលិកាដែលមានឈ្មោះថាmesenchymal រួមបញ្ចូលទំាងស្រទាប់ស្បែកខាងក្រៅ និង ស្បែកសុទ្ធនៃដុំមហារីកប្រភេទស្លូត ជាលិកាដូចដុំពក ព្រមទាំងដុំមហារីកប្រភេទកាចដែលមានទីតាំងសំប៉ែតជ្រៅ។ ភាគច្រើននៃមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)គឺជាមហារីកប្រភេទស្លូត។ លទ្ធផលនៃដុំមហារីកប្រភេទស្លូត និង ដុំមហារីកប្រភេទកាចមានភាពដូចគ្នាណាស់។ ទាំងអស់នេះបានកើតឡើងក្នុងSoft Tissueប្រភេទកាច នៅក្នុងគោលការណ៍សុទ្ធតែត្រូវបានគេហៅថាមហារីកប្រភេទmyoma ។
នៅពេលបច្ចុប្បន្ន មូលហេតុនៃមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ជាទូទៅគេតែងតែយល់ឃើញថាមានការជាប់ទាក់ទងនឹងកត្តាដូចខាងក្រោម ៖ 1.ទ្រឹស្តីស៊ែន(genetic) ៖ ស៊ែនកោសិកាធម្មតាកើតឡើងបណ្តាលមកពីដុំមហារីក។ កោសិកាមហារីកមិនត្រឹមនឹងពង្រីកសាយកូនថែមទាំងមានចរិកលក្ខណៈជីវសាស្ត្រនៃស៊ែនទៀតផង ដូចជាមានតពូជច្រើនបែបយ៉ាងដុះឡើង។ 2. ទ្រឹស្តីនៃការរំភើបរ៉ាំរ៉ៃ ៖(1)វត្ថុធាតុបែបគីមីសាស្ត្រនៃការរំភើបរ៉ាំរ៉ៃ(2)កត្តារាងកាយ 3.ទ្រឹស្តីនៃវីរុស ៖ ត្រូវបានគេរកឃើញពីសារធាតុទប់ទល់នឹងរោគផ្សេងៗក្នុងរាង្គកាយនៅក្នុងសេរ៉ូមរបស់អ្នកជម្ងឺជាមួយនឹងរោគមហារីកឆ្អឹង។ 4. អាចបណ្តាលឱ្យស្លាប់។
1.មានការបង្ហាញពេញរាង្គកាយ ៖ អ្នកជម្ងឺមហារីកប្រភេទស្លូត និង អ្នកជម្ងឺមហារីកប្រភេទកាចដំណាក់កាលដំបូងមិនសូវមានលេចចេញនូវអាការៈពេញរាង្គកាយទេ។ អ្នកជម្ងឺមហារីកប្រភេទកាចដំណាក់កាលចុងក្រោយ ដូចជាមានជម្ងឺមហារីកឆ្អឹង ជម្ងឺដែលមានឈ្មោះថាRhabdomyosarcoma ឬអ្នកជម្ងឺដែលមានការរាលដាល អាចមានអាការៈដូចជាកង្វះឈាមក្រហម ស្គមស្គាំង អត់រស់អាហារ ចុះទម្ងន់ គ្រុនក្តៅ និង អាការៈផ្សេងៗទៀត។
2. មានការបង្ហាញតាមផ្នែក ៖ មានការឈឺចាប់ឆ្អឹង ឈឺសន្លាក់ ឈឺចាប់Soft tissue មានការហើមឆ្អឹង ឬ ហើម Soft tissue។ មុខងារមានការរាំងស្ទះគឺជាមហារីកឆ្អឹងប្រភេទកាចដែលតែងតែមានការជួបប្រទះបង្ហាញឱ្យឃើញតាមផ្នែកច្រើនជាងគេ។
(1)ឈឺចុកចាប់ ៖ ការឈឺចុកចាប់គឺជាដុំមហារីកដែលរីកលូតលាស់មានសន្ទុះលឿនដែលជាអាការៈតែងតែជួបប្រទះច្រើនជាងគេបំផុត។ នៅពេលដែលចាប់ផ្តើម ការឈឺចាប់នៅស្រាលៗ មានឈប់ៗ តែងតែវិវត្តន៍ទៅជាឈឺចាប់មិនព្រមជាសះស្បើយឡើយ។ បញ្ហាសំខាន់គឺកើតឡើងបណ្តាលមកពីមហារីកឆ្អឹងមានភាពតានតឹង និង មានសំពាធ។ ប៉ុន្តែការឈឺចាប់នោះមិនមែនបញ្ជាក់ថាដុំមហារីកនោះជាប្រភេទកាចទេ មានខ្លះជាមហារីកប្រភេទស្លូត ដូចជាមហារីកឆ្អឹង ប្រហែលជាដោយសារមានប្រតិកម្មនៃការរីកលូតលាស់របស់ឆ្អឹងក៏បណ្តាលឱ្យមានការឈឺចុកចាប់។ ការឈឺចាប់ក៏ស្រាប់តែឈឺខ្លំាងភ្លាមៗ វាអាចកើតឡើងបណ្តាលមកពីរោគឆ្អឹងបាក់។
(2)ដុំគីសហើម ៖ ដុំមហារីកប្រភេទស្លូតតែងតែបង្ហាញឱ្យឃើញថាជាដុំគីសដែលរឹង និងមិនមានសំពាធឈឺចាប់។ ការរីកលូតលាស់មានសន្ទុះលឿននៃដុំមហារីកប្រភេទកាចដែលតែងតែជួបប្រទះបង្ហាញឱ្យឃើញថា មានការរីកសាយហើម និងមានសំពាធឈឺចាប់ ស្បែកឡើងកំដៅ។
(3)មុខងារមានការរាំងស្ទះ និង មានលេចចេញនូវរោគសញ្ញាមានការសង្កត់ពីលើសរីរាង្គណាមួយ ៖ ដោយសារដុំមហារីកខិតជិតសន្លាក់ មុខងារនៃចលនាត្រូវមានកំនត់ ពេលដែលធ្វើចលនាមានការឈឺចាប់ធ្ងន់ឡើងៗ។
(4)ខុសទ្រង់ទ្រាយដើម ៖ អ្នកជំងឺដែលខ្លួនប្រាណបានវិវត្តន៍ទៅជាមហារីក ឬ អ្នកជម្ងឺលេចចេញនូវបញ្ហាឆ្អឹងកាច់បំបាក់ អាចនឹងលេចចេញនូវការខុសទ្រង់ទ្រាយដើមនៃឆ្អឹង។ដូចជាមហារីកខួរឆ្អឹង វាមានការប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹង វាអាចធ្វើឱ្យអវៈយវៈលេចចេញមានការកាច់ឱ្យកោងហើយការលូតលាស់ក៏មិនស្មើគ្នាដែរ។ Enchondroma ដៃជើង និង ឆ្អឹងតូចៗមានការខូចទ្រង់ទ្រាយ វាអាចដោយសារតែមានការលូតលាស់យ៉ាងទូលំទូលាយ។ ដុំមហារីកបានកំពុងលុកលុយទៅដល់ក្បាលឆ្អឹងនោះវាអាចមកពីមានការវិវត្តន៍ខុសពីធម្មតា។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ ខាងលើនេះគឺជារោគសញ្ញាជម្ងឺមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)ដែលឧស្សាហ៍ជួបប្រទះ ប្រសិនបើមានលេចចេញនូវស្ថានភាពជម្ងឺណាមួយនោះ គួរតែប្រញាប់ប្រញាល់ទៅធ្វើការពិនិត្យ និង ព្យាបាលនៅមន្ទីរពេទ្យស្តង់ដា។