ដោយមូលហេតុបរិយាកាសការរស់នៅ និង ការងារផ្សេងៗនាំអោយអត្រាកើតជំងឺមហារីកស្បែកកើនឡើងឥតឈប់ឈរ។ ប៉ុនែ្តនៅមានអ្នកជំងឺមហារីកស្បែកជាច្រើនមិនទាន់យល់ដឹងពីអាការៈនៃជំងឺនេះនៅឡើយ អ្នកជំនាញនៃមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា បែបនេះធ្វើឲ្យអ្នកជំងឺមិនអាចប្រទះឃើញមហារីកស្បែកទាន់ពេលវេលា។ ដូចនេះ តើអាការៈជំងឺមហារីកស្បែកមានអ្វីខ្លះ?
1. មហារីកកោសិការាងស្រកា(squamous cell carcinoma): ភាគច្រើនកើតមកពីការបំលែងនៃរោគក្រិន ជម្ងឺសើស្បែកដែលមានឈ្មោះថា(Leukoplakia) ព្រមទាំងរោគផ្សេងទៀតដែលកើតមុនមហារីក។ ការលូតលាស់លឿន ដំណាក់កាលដំបូងក៏កា្លយជារលួយទៅហើយ។ មានរូបរាងស្តែងជាដុំពក ឬ រាងដូចផ្កាបនែ្ល, មានការបំផា្លញទៅផែ្នកខាងក្នុងតិច ឬសអាចផ្លាស់ទី។ ខ្លះមានរាងដូចមេអំបៅ មានការបំផា្លញទៅផែ្នកខាងក្នុងខ្លាំង លក្ខណៈបំផ្លាញធំ តែងនាំទុកដល់ខួរឆ្អឹង។ មហារីកកោសិការាងស្រកា(squamous cell carcinoma) តែងជាប់នៅសារធាតុរាវមានលក្ខណៈឆ្លង ក្លិនស្អុយខាំ្លង ឈឺចុកចាប់។ និយមឃើញមានក្រពេញទឹករងៃផ្លាស់ទី ផែ្នកក្បាលនៃអ្នកជំងឺមហារីកស្បែកមានមហារីកកោសិការាងស្រកា(squamous cell carcinoma) យ៉ាងធំ សារធាតុរាវមានលក្ខណៈឆ្លងច្រើន ងាយចេញឈាម។ កើតមានក្រពេញទឹករងៃនៅផ្នែកកផ្លាស់ទី។ ផ្នែកដែលកើតរោគជម្ងឺសើស្បែកដែលមានឈ្មោះថា(Leukoplakia) ដែលបន្តជាប់នឹងកនែ្លងមហារីកកោសិការាងស្រកា(squamous cell carcinoma)លូតលាស់លឿនជាងគេ។ អ្នកជំងឺសើស្បែកដែលមានឈ្មោះថា(Leukoplakia) កាន់តែងាយស្រួលក្នុងការផា្លស់ទី។
2. ពេលកើតជំងឺមហារីកកោសិកាបាសាល់(basal cell carcinoma): គ្មានរោគសញ្ញាអ្វីឡើយ ដំណាក់កាលដំបួងជាពងក្រហមក្រលារាងរឹងលើស្បែក ពេលខ្លះពកឡើងដូចប្រជ្រុយ បនា្ទប់មកប្រែប្រូលដោយរលួយជាសាច់រលួយ គ្មានសណ្តាប់ធ្នាប់ ដូចមាត់ភ្នំភ្លើង, បាតខ្ពស់ទាបមិនស្មើ, លូតលាស់យឺត។ អ្នកមានការផ្លាស់ទីតិច កើតជាដុំពកតាមជាយជុំវិញមិនសូវច្បាស់ចង់រលួយជាមុន បន្ទាប់មករីកធំម្តងបនិ្តចៗ អាចមានការបំផ្លាញប្រព័ន្ធសរីរាង្គនៅជុំវិញ កា្លយជាសាច់រលួយដោយការបំផា្លញពីមហារីកនេះ។
3. មហារីកកោសិការាងស្រកា(squamous cell carcinoma):ច្រើនកើតលើអ្នកមានអាយុពី30ទៅ50ឆ្នាំ។ ជំងឺមហារីកកោសិកាបាសាល់(basal cell carcinoma)ច្រើនកើតលើអ្នកមានអាយុពីឆ្នាំឡើងទៅ។ មហារីកកោសិការាងស្រកា(squamous cell carcinoma)កើតឡើងរហ័ស តែងតែលូតលាស់យ៉ាងរហ័សក្នុងរយៈដ៏ខ្លីមហារីកកោសិកាបាសាល់(basal cell carcinoma)កើតឡើងយឺត។ មហារីកកោសិការាងស្រកា(squamous cell carcinoma)ងាយកើតនៅក្រោយបបូរមាត់ អណ្តាត ប្រដាប់បន្ទោរបង់តូចខាងក្រៅ ច្រើនកើតនៅទីតាំងជួបគ្នារវាងជម្ងឺសើស្បែកដែលមានឈ្មោះថា(Leukoplakia) ជាយដុំសាច់រលួយខ្ពស់ឡើង ក្រហមរឹង រាងរុំព័ទ្ធ រូបរាងក្រៅដូចផ្កាបនែ្ល បង្ហាញការរលាកជុំវិញយ៉ាងច្បាស់លាស់ ច្រើនមានតំបន់បំពងក្រពេញទឹករងៃរីកធំ។ មហារីកកោសិកាបាសាល់(basal cell carcinoma)ងាយកើតនៅរង្វង់ភែ្នក ស្រទាប់ត្របកភ្នែកក្នុង ច្រមុះ ចង្ការ ថ្ងាស បាតដៃ។ មានរាងដូចក្រមួននៅជាយជុំវិញដុំសាច់រលួយ រាងពក ក្បួកឡើង រួមមានគ្រាប់ខ្មៅ មានការរលាកបនិ្តចបន្តួច ឬ គ្មាន។ ការផា្លស់ទីមានលក្ខណៈតិច សំខាន់បំផុតគឺមានការបំផា្លញសរីរាង្គផ្នែកខាងក្នុង។
1. ពណ៌ ៖ ស្បែកភាគច្រើនមានពណ៌ត្នោត ខ្មៅ ក្រហម ស ឬ ខៀវលាយឡំមិនស្មើគ្នា ប្រជ្រុយលើស្បែកមានការប្រែពណ៌ ត្រូវបង្កើនការប្រុងប្រយ័ត្ន។
2. ជាយជុំវិញ ៖ តែងមានការប្រែប្រួលរដិបរដុបដូចធ្មេញរណា រីកសាយទៅជុំវិញដុំសាច់គ្រប់ទិស ឬ រីករួមតាមចិត្តគ្មានការកំនត់។
3. ផ្នែកខាងលើ ៖ មិនរលោង។ តែងមានភាពគ្រឺម និងមានរាងដូចស្រកា ឬលក្ខណៈដូចកោសយកស្រកាចេញ ។ ពេលខ្លះមានឡើងជាំដោយសារធាតុរាវ និង ជំាឈាម ប្រភពជំងឺខ្ពស់ជាងសាច់ស្បែក។
4. ជុំវិញស្បែកប្រភពជំងឺអាចមានភាពហើម ឬ បាត់បង់ភាពរលោងភ្លឺដូចសព្វដង ឬប្រើជាសស្លេក ប្រផេះ។
5. មានអារម្មណ៍មិនប្រក្រតី ៖ ផ្នែកខ្លះតែងឡើងរមាស់ ឈឺក្រហាយ និង ឈឺចុកៗ។
អ្នកជំនាញមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា ៖ ប្រសិនបើកើតមានអាការៈដូចបានរៀបរាប់ខាងលើ ត្រូវទៅធ្វើការពិនិត្យព្យាបាលនៅមន្ទីរពេទ្យតាមស្តង់ដាត្រឹមត្រូវអោយទាន់ពេលវេលា ជៀសវាងការខកខានព្យាបាល សោកស្តាយពេកពន់។