ជម្ងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូងតែងមិនមានរោគសញ្ញាពិសេសអ្វីឡើយ។ ប៉ុន្តែយោងតាមការវិវត្តន៍នៃជម្ងឺ។ កោសិកាមហារីកក្រពេញប្រូស្តាតបណ្តាលឲ្យកើតមានអាការៈជាច្រើន ហើយអាការៈធ្ងន់ធ្ងរឡើងបន្តិចម្តងៗ។ សរុបសេចក្តីមកគេឃើញមានបីផ្នែកធំៗ៖
1.ការស្ទះបង្ហួរនោម ៖ ដោយសារតែផ្ទៃនៃដុំសាច់កើនឡើងបន្តិចម្តងៗ ធ្វើឲ្យផ្លូវបង្ហួរនោមទទួលនូវការសង្កត់ ដូច្នេះអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតនឹងមានអារម្មណ៍ថាការ ការបត់ជើងតូចមានលក្ខណៈពិបាកទៅៗ។ អាការៈដែលប៉ះពាល់ខ្លាំងមានដូចជា ទាស់នោម នោមញឹក និង មានការឈឺចាប់ពេលបត់ជើងតូច និង មានភាពធ្ងន់ធ្ងរបន្តិចម្តងៗ។ មួយភាគនៃអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ សឹងតែបត់ជើងតូចមិនចេញហើយ កើតរោគស្ទះនោមទៀត។
2.បណ្តុំសរីរាង្គផ្សេងទទួលការប៉ះពាល់ ៖ ពេលដែលកោសិកាមហារីកក្រពេញប្រូស្តាតចូលទៅបំផ្លាញបណ្តុំសរីរាង្គនៅជុំវិញនោះ អាចបណា្តលឲ្យមានអាការៈសើមនៅក្នុងសារពាង្គកាយផ្នែកណាមួយដូចជា កោសិកាមហារីកវាយលុកលើសរសៃប្រសាទ និង ឆ្អឹងត្រគាក នាំឲ្យអ្នកជម្ងឺមហារីកក្រពេញមានអារម្មណ៍ថាចុកពោះ ឈឺប្រដាប់បន្តពូជ ក្រៅពីនេះមនុស្សមួយចំនួនអាចកើតដំបៅលើលឹង្ហ ចុកចាប់ប្លោកពង និង ចុកចង្កេះផងដែរ។ កោសិកាមហារីកវាយលុកដល់ប្រព័ន្ធតំរងនោម ថង់ទឹកកាម នាំឲ្យធា្លក់ឈាមពេលបត់ជើងតូច និង ធា្លក់ស (ទឹករំអិលលាយឈាម) កោសិកាមហារីកបំផ្លាញដល់តំរងនោមនាំឲ្យហើមតំរងនោម បើបំផ្លាញដល់បង្ហួរនោមនោះ បណ្តាលឲ្យស្ទះនោម ឬ បាត់បង់លទ្ធភាពគ្រប់គ្រងទឹកនោម។
3.ការផ្លាស់ទីរបស់សាច់ដុំ ៖ កោសិកាមហារីកក្រពេញងាយស្រួលផ្លាស់ទីទៅគ្រោងឆ្អឹងនាំឲ្យមានការបំផ្លាញគ្រោងឆ្អឹងធ្វើឲ្យអ្នកជម្ងឺឈឺឆ្អឹងជាអនេក ខណៈពេលនោះក៏ធ្វើឲ្យមានគ្រោះថា្នក់ ដូចជាមានការពុកឆ្អឹងដែរ។ពេលដែលខួរឆ្អឹងត្រូវបំផ្លាញអស់បណ្តាលឲ្យភាពសុំាំចុះខ្សោយ និង ខ្វះឈាមផងដែរ។ កោសិកាមហារីកផ្លាស់ទីទៅធំធាត់នៅជុំវិញសរសៃឈាម និង ក្រពេញទឹករងៃធ្វើឲ្យដំណើរឈាម និង ទឹករងៃមានភាពស្ទះ។ កោសិកាមហារីកក្រពេញអាចធ្វើឲ្យសរីរាង្គផ្នែកក្រោម និង ប្រដាប់បន្តពូជកើតហើមទឹក។ បើកោសិកាមហារីកផ្លាស់ទីដល់សួត អាចបណ្តាលឲ្យឈឺសុដន់ រលាកសួត ពិបាកដកដង្ហើម និង ក្អួតចេញឈាម។ល។ បើកោលិកាមហារីកផ្លាស់ទីដល់ថ្លើម អាចបណ្តាលឲ្យថ្លើមមានលក្ខណៈមិនប្រក្រតី កើតជម្ងឺខាន់លឿង។ល។ បើផ្លាស់ទីដល់ខួរក្បាល នាំឲ្យមានការឈឺក្បាល វិលមុខ ក្អួត មិនដឹងខ្លួន។ ជម្ងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយអាចកើតមានស្ថានភាពដូចជា ការឈឺសុដន់ ឆ្អល់បពោះ ហើមពេញទាំងខ្លួន។ល។
អ្នកឯកទេសជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹងថា៖ ប្រសិនបើមានឃើញរោគសញ្ញាដូចខាងលើនេះ។ សូមរួសរាន់មកមន្ទីរពេទ្យដែលមានបទដ្ឋានត្រឹមត្រូវ ដើម្បីទទួលការពិភាក្សា និង ព្យាបាល។