ជម្ងឺមហារីកលឹង្គគឺជាដុំសាច់ប្រភេទកាចសាហាវដែលគេមិនសូវមានជួបប្រទះឡើយ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ អត្រាកើតជំងឺកើនឡើងបន្តិចម្តងៗ។ ដូច្នេះការយល់ដឹងពីអាការៈជំងឺនេះធ្វើឲ្យយើងព្យាបាល វាទាន់ពេលវេលា ជៀសវាងការពន្យាទុកដល់ដំណាក់ការចុងក្រោយហើយបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ដូចនេះតើអាការៈជម្ងឺមហារីកលឹង្គមានអ្វីខ្លះ?
១. មហារីកដំណាក់កាលដំបូងដូចជា ដុំពកលើលឹង្គ ឬ លើស្បែកដែលស្បែករាងក្រាស់ប៉ុណ្ណោះ។ អ្នកជម្ងឺមហារីកលឹង្គភាគច្រើនមានការបង្ហាញឲ្យឃើញថាក្បាលលឹង្គមានការកើតរោគកន្ទួលពងបែក ដុំសាច់រលួយ កើតឫស្ស ឫ កើតស្នាមក្រហមរាងដូចផ្កា។ បន្ទាប់មកចាប់ផ្តើមរលួយ គៀនសងខាងរឹងហើយមិនរៀបរយ ហើយមានអារម្មណ៍ឈឺដូចគេយក ភ្លើងមកដុត និងមានកោសិកាស្អុយរលួយ។ នៅពេលដែលក្រឡិត ឬក៏ស្បែកលឹង្គមិនអាចពន្លាត់ត្រឡប់មកនោះ គឺអាចប៉ះស្បែកលឹង្គនោះដោយប្រុងប្រយ័ត្នបន្តិច និងមានអារម្មណ៍ដូចជាមានដុំសាច់ហើមមួយដុំ ឬដូចមានដុំពកមួយដុំផងដែរ ហើយតំបន់នោះមានសំពាធឈឺចាប់ណាស់។ អ្នកជម្ងឺមហារីកលឹង្គដំណាក់កាលដំបូងភាគច្រើនមានអាការៈប្រែប្រួលជម្ងឺក្រោយពេលដែលកាត់ស្បែកចុងលឹង្គទើបអាចមើលឃើញបាន។
២. អាការៈជម្ងឺមហារីកដំណាក់កាលដំបូងប្រសិនបើមិនទទួលការដោះស្រាយឲ្យបានសមស្របទេនោះ ធ្វើឲ្យជម្ងឺវិវត្តបន្តិចម្តងៗ។ បណ្តុំឫសដុះ ឬ រីកសាយភាពរលួយកាន់តែជ្រៅ និង លេចចេញនូវស្បែកចុងលឹង្គប្រែទៅជាស្តើង និងភ្លឺ។ ដុំសាច់ពក ឬ សាច់រលួយក៏លេចចេញក្រៅស្បែក ធ្វើឲ្យកើតជាស្នាមសាច់ក្រហមរាងដូចផ្កា រួមមានក្លិនស្អុយខ្លាំង។ មហារីកលឹង្គដំណាក់កាលចុងក្រោយបន្តការវិវត្តន៍អាចធ្វើឲ្យបំផ្លាញលឹង្គទាំងមូល និង ផ្លូវទឹកនោមធំហើយរូងចូលក្នុង។ ផ្នែកចុងនៃលឹង្គដោយសារការផ្តល់ឲ្យមិនគ្រាប់គ្រាន់នៃឈាមធ្វើឲ្យស្លាប់កោសិកា ធ្លាក់ចុះ ឈឺចាប់ពិបាកទ្រាំក្តៅតាមផ្នែក។ បើវាបំផ្លាញដល់ផ្លូវទឹកនោមហើយនោះនឹងកើតមានការពិបាកបត់ជើងតូច ស្ទះនោម ឫ ធ្លាយនោម។
៣. ការហើមក្រពេញទឹករងៃនៃក្រលៀន អាចជាការបំផ្លាញនៃកោសិកាមហារីក ក៏អាចជាការកើតឡើងពីការរលាក។ ពេលអ្នកជំងឺទៅពិនិត្យ ជាធម្មតាសុទ្ធតែឃើញវារីកហើម ប៉ុន្តែភាគច្រើនមកពីការក្លាយ និងរលាកតែភាគតិចណាស់ដែលមានការផ្លាស់ទីកោសិកាមហារីក។
៤. ប្រសិនបើមានការផ្លាស់ទីទៅឆ្ងាយនោះ គេអាចប្រទះឃើញកន្លែងដែលត្រូវផ្លាស់ទីមានអាការៈភ្លាមៗដូចជា ៖ ស្រកទំងន់ពេញទាំងខ្លួន មិនឃ្លានអាហារ ខ្វះឈាម -ល-។
ខាងលើនេះជាការណែនាំពីអាការៈដំណាក់ការដំបូងនៃជំងឺមហារីកលឹង្គ។ ជឿជាក់ថាអ្នកទាំងអស់គ្នាបានយល់ដឹងពីវាហើយ។ ប្រសិនបើប្រទះឃើញមានរោគសញ្ញាដូចខាងលើមានសូមមានភាពប្រុងប្រយ័ត្ននឹងជំងឺមហារីកលឹង្គ ក្នុងន័យជៀសវាងការខកខានការព្យាបាល។ ប្រសិនបើមានការព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធិភាពពេលកើតមានក្នុងដំណាក់កាលដំបូង នោះគេឃើញថា លទ្ធផលនៃការព្យាបាលបន្តក៏មានភាពកើនឡើងដែរ។