ជំងឺមហារីកកន្សោមកូនប្រភេទកាចមានការលូតលាស់យ៉ាងរហ័ស ងាយនឹងរីកសាយភាយ។ ប៉ុន្តែជំងឺមហារីកកន្សោមកូនដំណាក់កាលដំបូងមិនសូវមានរោគសញ្ញាអ្វីឡើយ ជារឿយៗគេតែងប្រទះឃើញវានៅពេលពិនិត្យមើលរោគស្ត្រី ឬ នៅពេលដែលដុំសាច់លូតលាស់ធំចេញមកក្រៅឆ្អឹងត្រគាក ផ្នែកពោះ ឬ ទាល់តែជម្ងឺចាប់ផ្តើមធ្វើទុក ទើបប្រទះឃើញ ហើយទៅកាន់មន្ទីរពេទ្យពិនិត្យ វាបានវិវត្តជាមហារីកដំណាក់កាលចុងក្រោយទៅហើយ។ ដោយផ្អែកលើទំហំតូចធំ រយៈពេលកើតជម្ងឺមិនដូចគ្នា និង មានអាការៈធ្វើទុកបុកម្នេញ ឬ អត់របស់ជំងឺមហារីកកន្សោមកូន ធ្វើឲ្យមានលក្ខណៈអាការៈខុសៗគ្នា។ ដូចនេះ តើជំងឺមហារីកកន្សោមកូនមានរោគសញ្ញា ឬ អាការៈអ្វីខ្លះ?
1. ដំណាក់កាលដំបូងតែងតែមិនស្រួលពោះផ្នែកខាងក្រោម ឬ ពោះផ្នែកខាងក្រោមមួយចំហៀងមានការឈឺចុកចាប់។
2. ផ្នែកពោះមានលក្ខណៈហើមតិចៗ ដោយការលូតលាស់ដ៏លឿននៃដុំសាច់នៅក្នុងរយៈពេលខ្លីនឹងឡើងហើមធំ ដុំសាច់នៅផ្នែកពោះ និង ឆ្អល់ពោះ។ ដុំសាច់ដែលនៅតូចមានតែធ្វើការពិនិត្យតាមផ្នែកត្រគាកទើបអាចប្រទះឃើញ នៅពេលដែលដុំសាច់ធំធាត់ដល់តែធំចេញក្រៅផ្នែកឆ្អឹងត្រគាក នៅផ្នែកពោះអាចស្ទាបឃើញដុំសាច់។
3. អាការៈសង្កត់ ៖ នៅពេលដែលដុំសាច់ទៅបំផ្លាញ ឬ សំង្កត់លើសសៃប្រសាទនៅជុំវិញ នឹងធ្វើអោយឈឺពោះ ឈឺចង្កេះឬ ឈឺឆ្អឺងគូទក្រោយ។ បើសង្កត់លើសសៃឆ្អឹងត្រគាក ធ្វើឲ្យអវៈយវៈខាងក្រោមហើម។ ដុំសាច់ដ៏ធំសង្កត់លើប្លោកនោម ធ្វើអោយមានការបន្ទោរបង់ញឹក ពិបាកក្នុងការបន្ទោរបង់ បន្ទោរបង់ស្ទះ។ បើសង្កត់លើពោះវៀនធ្វើឲ្យពិបាកបត់ជើង បើសង្កត់លើផ្លូវអាហារធ្វើអោយមានបញ្ហារលាយអាហារកើតឡើង បើសង្កត់លើសាច់ដុំដង្ហើម ធ្វើឲ្យពិបាកដកដង្ហើម មិនអាចគេងផ្ងាត្រង់។
4. ដោយហេតុដែលដុំសាច់លូតលាស់យ៉ាងរហ័ស ធ្វើអោយមានការទទួលជីជាតិមិនគ្រប់គ្រាន់ហើយធ្លាក់ខ្លួនស្គម កើតមានភាពស្គមរីងរៃ។
5. ដោយសារតែដុំសាច់ផ្លាស់ទីធ្វើឲ្យកើតមានអាការៈដូចជា ជម្ងឺមហារីកកន្សោមកូនបណ្តាលឲ្យមានការឈឺចុកចាប់តិចណាស់ ប្រសិនបើមានដុំសាច់បែករហែក ចេញឈាម ឬ ខ្លាយ ឬ ឈ្លានពានទៅដល់សរីរាង្គនៅក្បែរធ្វើឲ្យឈឺពោះ ឈឺចង្កេះ។
6. ប្រសិនបើកន្សោមកូនទាំងសងខាងត្រូវខូចខាត នឹងធ្វើអោយរដូវមកមិនទៀងទាត់ និង ដាច់រដូវតែម្តង។ សួតផ្លាស់ទីអាចមានការក្អក ក្អកចេញឈាម ហើមសុដន់ ឆ្អឹងផ្លាស់ទីធ្វើអោយកន្លែងបង្កជម្ងឺខ្លះឈឺចុកចាប់ ពោះវៀនផ្លាស់ទីធ្វើឲ្យបន្ទោរបង់ចេញឈាម បណ្តាលឲ្យស្ទះពោះវៀនយ៉ាងធ្ងន់ធ្ងរ។
7. ប្រសិនបើដុំសាច់កើតលើប្រព័ន្ធមុខងារណាមួយ ធ្វើអោយមានអាការៈដោយសារធាតុEstrogen ឬ សារធាតុEstrogenច្រើនហួស ដូចជា ៖ ធ្វើអោយមានការបាត់បង់លំនឹងស្បូនចេញឈាម។ ចំពោះអ្នកអស់រដូវអាចចេញឈាមតាមប្រដាប់បន្តពូជ និង កើតចេញសញ្ញាដូចបុរស។ អ្នកជម្ងឺមហារីកកន្សោមកូនដំណាក់កាលចុងក្រោយមានលក្ខណៈស្គមសេ្លកស្លាំង ខ្វះឈាមយ៉ាងធ្ងន់ធ្ងរ។ នៅពេលពិនិត្យរោគស្ត្រីអាចឃើញដំបៅ និង ដុំរឹង ដុំសាច់ច្រើនមានមុខពីរ សំបូរសារធាតុ ផ្ទៃឡើងចុះមិនរាបស្មើ នៅនឹងមិនកំរើក ច្រើនមានជាមួយភាពហើមដោយមានឈាម។ ពេលខ្លះអាចមានដុំសាច់ក្រពេញទឹករងៃរីកធំនៅក្រលៀន ក្រោមគ្លៀក ឬ នៅលើឆ្អឹងដងកាំបិត។