ជម្ងឺមហារីកមាត់ជាមហារីកប្រភេទកាចក្នុងមាត់ដែលគេតែងជួបប្រទះ។ អាការៈដំបូងនៃមហារីកមាត់ និង ជម្ងឺដំបៅមាត់មានលក្ខណ៍ប្រហាក់ប្រហែលគ្នា។ អ្នកជម្ងឺមហារីកមាត់ដំណាក់កាលដំបូងភាគច្រើនតែងយល់ច្រលំថាកើតជម្ងឺដំបៅមាត់ ឬ ជម្ងឺក្នុងមាត់ដទៃទៀត នាំអោយខកខានពេលវេលាព្យាបាលដ៏ល្អបំផុត។ ដើម្បីគិតដល់សុខភាពខ្លួនអ្នក គាប់គួរតែយល់ដឹងអំពីរោគសញ្ញាគួរអោយសង្ស័យនៃមហារីកមាត់។
1. ឈឺចាប់ ៖ ពេលកើតជម្ងឺដំបូងជាធម្មតាមិនការឈឺចាប់អ្វីឡើយ ឬ គ្រាន់តែមានអារម្មណ៍ផ្សារៗនៅតាមផ្នែកខ្លះក្នុងមាត់ប៉ុណ្ណោះ ប្រសិនបើមានបែកដំបៅក្នុងមាត់គឺនឹងមានការឈឺចាប់ជាក់ស្តែង ហើយទៅតាមកំរិតបំផ្លាញនៃដុំសាច់ទៅសរសៃប្រសាទនៅជុំវិញ បណ្តាលអោយឈឺផ្នែកត្រចៀក និង បំពង់ក។
2. ប្រែពណ៌ ៖ ប្រសិនបើស្រទាប់ស្បែកក្នុងមាត់ប្រែទៅជាពណ៌ស ពណ៌ត្នោតឬខ្មៅ មានន័យថាកោសិកាស្រទាប់ស្បែកមានការប្រែប្រួល។ ជាពិសេសគឺស្បែកក្នុងមាត់ឡើងគ្រើម ក្រាស់ ឬ គ្រាប់រឹងៗ។ កើតមានអុចៗស ក្រហមលើស្បែកក្នុងមាត់ អាចកើតមានមហារីកហើយ។
3. ដំបៅព្យាបាលមិនជា ៖ កំឡុងពេលកើតដំបៅក្នុងមាត់ជាធម្មតាមិនលើសពី2សបា្តហ៍។ ប្រសិនបើមានអាការៈដូចជា ៖ អារម្មណ៍ក្តៅរលាកក្នុងមាត់ ឈឺចាប់-ល- លើសពី2សបា្តហ៍នៅតែមិនជាសះស្បើយ សូមប្រយ័ត្ននេះនឹងអាចកើតមានជម្ងឺមហារីកហើយ។
4. ដុំសាច់ ៖ ក្នុងមាត់ ឬ ផ្នែកកមានដុំសាច់ដែលគ្មានប្រវត្តិច្បាស់លាស់ (នៅពេលប៉ះទៅពេលខ្លះមិនមានការឈឺចាប់អ្វីឡើយ)។ មហារីកមាត់តែងតែមានការខិតទៅជិតកូនកណ្តុរផ្នែកកដែលនៅក្បែរនោះ។ ពេលខ្លះមេរោគបង្កជម្ងឺតូចណាស់ សូម្បីតែអាការៈក៏មានតិចតួចណាស់ ប៉ុន្តែនៅកូនកណ្តុរផ្នែកកឃើញមានកោសិកាមហារីកដែលផ្លាស់ទីទៅ ដូចនេះកូនកណ្តុរផ្នែកកស្រាប់តែរីកធំ ត្រូវតែពិនិត្យមើលមាត់។
5. នៅក្នុងមាត់មានការចេញឈាមគ្មានមូលហេតុជាច្រើនដង និង ពិបាកបើកបិទមាត់។ ចេញឈាមជាសញ្ញាគ្រោះថា្នក់ធំជាងគេនៃមហារីកមាត់។ ពីព្រោះដុំសាច់ដែលរស់នៅក្នុងមាត់ ត្រូវប៉ះទង្គិចតែបន្តិចនឹងចេញឈាមហើយ។ មហារីកអាចបំពានដល់សាច់ដុំបើកបិទមាត់ និង គន្លាក់ឆ្អឹងថ្គាម ធ្វើអោយសកម្មភាពហារមាត់ បិទមាត់មានបង្ហាញ នាំអោយពិបាកបើកបិទមាត់។
6. ឆ្អឹងថ្គាម និង ធ្មេញ ៖ ផ្នែកខ្លះនៃឆ្អឹងថ្គាមមានលក្ខណៈហើម នាំអោយថ្ពាល់ឆ្វេងសាំ្តធំតូចមិនស្មើគ្នា។ ស្រាប់តែធ្មេញរលុង ជ្រុះចេញ នៅពេលទំពារអាហារខាំមិនបានល្អ។ អ្នកដែលមានធ្មេញសិប្បនិមិត្ត មានអារម្មណ៍ថាធ្មេញនេះមិនស្រួល។ មាត់ និង កនែ្លងលេបអាហារស្ពឹក និង ឈឺចាប់។ សំរាប់អ្នកដែលព្យាបាលរោគទាំងនេះមិនជា ត្រូវប្រុងប្រយ័ត្ននឹងអាចកើតជម្ងឺមហារីកមាត់។
7. សកម្មភាព និង ជីវហារវិញ្ញាណរបស់អណ្តាត ៖ ការកំរើកនៃអណ្តាតមានកំរិត ធ្វើអោយការទំពារ ការលេប ឬ និយាយស្តីសុទ្ធតែពិបាក ឬ នៅពេលពុតអណ្តាតជាពីរបាត់បង់អារម្មណ៍ និង ស្ពឹក។ បើមានអាការៈទាំងនេះត្រូវទៅពិនិត្យអោយដឹងមូលហេតុ។
ក្រៅពីនេះទៅទៀតមានអាការៈផ្សេងៗដូចជា ៖ សរសៃប្រសាទលើថ្ពាល់មិនប្រក្រតី មានអារម្មណ៍ស្ពឹក ហូរឈាមច្រមុះដោយគ្មានមូលហេតុ-ល-។ ក៏ត្រូវទៅមន្ទីរពេទ្យពិនិត្យរកមូលហេតុច្បាស់លាស់។ អ្នកជំនាញនៃមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ រោគសញ្ញាខាងលើទាំងនេះថ្វីត្បិតតែជារោគសញ្ញាមហារីកមាត់ដែលតែងជួបប្រទះ ប៉ុន្តែមិនអាចវិនិច្ឆ័យថាមានផ្ទុកជម្ងឺមហារីកមាត់ដោយមានអាការៈទាំងនេះទាំងស្រុងបានឡើយ។ ពីព្រោះ ជម្ងឺរលាកមាត់ក៏អាចមានអាការៈទាំងនេះដែរ។ ល្អបំផុតត្រូវទៅកាន់មន្ទីរពេទ្យត្រួតពិនិត្យអោយទាន់ពេលវេលា ធ្វើរោគវិនិច្ឆ័យអោយច្បាស់លាស់ និង ព្យាបាលឱ្យចំជម្ងឺ។