មហារីកខួរឆ្អឹង(MM)ជាជម្ងឺកោសិកាប្រភេទកាចកើតនៅលើកោសិកាកូនកណ្តុរប្រភេទB។ នៅដំណាក់កាលកើតជម្ងឺដំបូង មហារីកខួរឆ្អឹងគ្មានអាការៈអ្វីឡើយ។ ដូចនេះតើមហារីកខួរឆ្អឹងគ្មានអាការៈមានអ្វីទៅ?
(1)ឈឺចាប់ខួរឆ្អឹង ៖ ជាអាការៈសំខាន់ក្នុងមហារីកខួរឆ្អឹង។ ទីតាំងដែលឈឺចាប់មាននៅផ្នែកខ្នងចង្កេះកន្លែងឆ្អឹងកងខ្នងដែលគេច្រើនឃើញជាងគេ បន្ទាប់មកកន្លែងឆ្អឹងជំនីសុដន់។ ចាប់ផ្តើមឡើងអ្នកជម្ងឺនឹងមានអារម្មណ៍ឈឺចាប់ម្តងម្កាល តែនឹងប្រែប្រួលមកឈឺចាប់ខាំ្លងឡើងម្តងបន្តិចៗ ហើយការឈឺចាប់នឹងស្របតាមសកម្មភាពវាកំរើកឈឺខ្លាំងៗ។
(2)ការខ្លាយ ៖ ផ្នែកសួត ប្រព័ន្ធច្រោះទឹកនោម ស្បែក រន្ធក្នុងឆ្អឹងច្រមុះ-ល- របស់អ្នកជម្ងឺនៅកំឡុងពេលតែងមានការខ្លាយជាបន្តបន្ទាប់។ ច្រើនជួបប្រទះអាការៈបែបនេះនៅពេលជម្ងឺដំណាក់កាលចុងក្រោយ ឬ នៅកំឡុងពេលព្យាបាលតាមបែបគីមីសាស្រ្ត។ ពេលវាមានលក្ខណៈរឹងមាំមិនងាយព្យាបាល ជាធម្មតាក្លាយជាមូលហេតុដែលធ្វើអោយបាត់បង់ជីវិត។
(3)ខ្វះឈាម ៖ ដោយសារតែមុខងារខួរឆ្អឹងរបស់អ្នកជម្ងឺដែលប្រក្រតីទទួលរងសំពាធពីមហារីក ធ្វើអោយប្រព័ន្ធផលិតឈាមត្រូវខូចខាត សឹងតែអ្នកជម្ងឺទាំងអស់មានការខ្វះឈាមគ្រាន់តែមានកំរិតមិនដូចគ្នាតែប៉ុណ្ណោះ។
(4)មុខងារសួតត្រូវខូចខាត ៖ អាការៈបែបនេះច្រើនកើតនៅលើអ្នកជម្ងឺមហារីកដំណាក់កាលដំបូង។ អ្នកជម្ងឺ២០%លេចចេញស្ថានភាព តំរងនោមចុះខ្សោយបាក់កំលាំង ហើយធ្វើអោយកើតជាអាការៈមានជាតិពុលក្នុងទឹកនោមនាំអោយបាត់បង់ជីវិត។
(5)អាការៈគ្រាប់គោលិកាសប្រព័ន្ធការពាររាង្គកាយមិនប្រក្រតី ៖ គ្រាប់គោលិកាសប្រព័ន្ធការពាររាង្គកាយម៉ូណូក្រូណាល់ ជាធម្មតាអាចបង្កើនលក្ខណៈស្អិតនៃឈាម ដោយហេតុនេះធ្វើអោយលេចឡើងដំណើរឈាមយឺត និង ឈាមដែលមានដំណើរហូរចុះឡើងក៏មានឧបសគ្គ។ អ្នកជម្ងឺមានអាការៈបែបនេះអាចមាន ៖ សរសៃឈាមតូចឆ្មារជ្រាបឈាមមកក្រៅ ឬ ចេញឈាម ស្ពឹកដៃជើង មុខងារខួរក្បាលមានបញ្ហា-ល-។
(6) ប្រព័ន្ធសរសៃប្រសាទ ៖ នៅពេលដែលដុំសាច់បំផ្លាញ ឬ សង្កត់លើសរសៃប្រសាទ ផ្នែកឆ្អឹងកងខ្នង-ល- នឹងមានអាការៈគួរអោយកត់សំគាល់ដូចជា ៖ ពិការអវយវៈ ស្ទាក់នោមឈឺសរសៃ ស្ពឹកដៃជើង និង មានឧបសគ្គក្នុងការធ្វើសកម្មភាព-ល-។
(7)ផ្សេងៗ ៖ មានអាការៈដូចជា ៖ កំរិតកាល់ស្យូមឡើងខ្ពស់ ថ្លើមប្រមាត់រីកធំ សារជាតិម្សៅម្យ៉ាងក្នុងសារពាង្គកាយប្រែប្រួល-ល-។ អ្នកជម្ងឺគ្រាប់ឈាមសមួយភាគតូចកើតមាន Raynaud’s phenomenon (សា្ថនភាពដូចជា ៖ ស្លេកសាំ្លង ខ្សោះជាតិទឹក ស្បែកដែលមានពណ៌ក្រហមប្រែពណ៌រួមមានការស្ពឹក និង ឈឺចាប់ជាមួយដែរ)។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ប្រសិនបើមានប្រទះឃើញថាបានកើតជម្ងឺមហារីកខួរឆ្អឹងហើយសូមទៅកាន់មន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ធ្វើការពិនិត្យនិងព្យាបាលអោយបានទាន់វេលា។