អ្នកជំងឺមហារីកគ្រាប់ឈាមជាច្រើនមិនមានលេចចេញនូវអាការៈអ្វីគួរអោយកត់សំ
គាល់ទេ នៅក្នុងពេលដែលវាស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយម្យ៉ាងទៀតដោយសារតែមិនមានការចែកអោយច្បាស់ពីប្រភេទរបស់ជំងឺមហារីកគ្រាប់ឈាម ធ្វើអោយខកខាននូវឱកាសដ៏ល្អសំរាប់ធ្វើការព្យាបាល។ អញ្ចឹងចុះអាការៈរបស់ជំងឺមហារីកគ្រាប់ឈាមប្រភេទ និមួយៗមានអាការៈយ៉ាងដូចម្ដេចទៅ?
1. ជំងឺមហារីកគ្រាប់ឈាមប្រភេទរ៉ាំរ៉ៃកើតឡើងមានភាពសន្សឹមៗ នៅក្នុងដំណាក់កាលដំបូង ជាទូទៅវាតែងតែមិនមានលេចចេញនូវអាការៈអ្វីគួរអោយកត់សំគាល់នោះទេ អ្នកជំងឺមហារីកគ្រាប់ឈាមប្រភេទរ៉ាំរ៉ៃអាចមិនមានលេចចេញនូវអាការៈអ្វីទាំងអស់ក្នុងរយៈពេលមួយដ៏យូរអង្វែង ដោយសារតែការធ្វើការពិនិត្យសុខភាពឬការទៅធ្វើការព្យាបាលជំងឺដ៏ទៃទៀតទើបឃើញមានភាពមិនប្រក្រតីនៅក្នុងឈាម ឬ រណ្ដើករីកធំ ទើបត្រូវបានគេធ្វើរោគវិនិច្ឆ័យថាកើតជំងឺមហារីកគ្រាប់ឈាមប្រភេទរ៉ាំរ៉ៃ។
2. នៅពេលដែលជំងឺចេះតែធ្វើការវិវត្តន៍ទៅមុនជាលំដាប់ នោះវាអាចលេចចេញនូវអាការៈអស់កំលាំង ក្ដៅខ្លួនស្ទីងៗ (ចន្លោះពី37,3~38ដឺក្រេ) ចេញញើសច្រើនឬហូរដូចទឹក ស្រកទំងន់ កោសិកាធ្វើមេតាបូលីស(Metabolism)ខ្លាំងក្លា។ អាការៈដែលកើតឡើងជាញឹកញយរបស់ជំងឺមហារីកគ្រាប់ឈាមប្រភេទរ៉ាំរ៉ៃគឺដោយសារតែរណ្ដើក(Spleen)រីកធំបណ្ដាលអោយពោះខាងឆ្វេងផ្នែកខាងលើទួលឡើង មានភាពឆ្អែតហល់ក្រោយការបរិភោគអាហារ។
3. នៅពេលដែលយើងធ្វើការពិនិត្យទៅលើអ្នកជំងឺមហារីកគ្រាប់ឈាមប្រភេទរ៉ាំរ៉ៃយើងនឹងឃើញថាទឹកមុខ ក្រអូមមាត់របស់គាត់មានភាពស្លេកស្លាំង ហើយអ្វីដែលធ្វើអោយយើងមានការកត់សំគាល់ខ្លាំងនោះគឺរណ្ដើក(Spleen)របស់គាត់មានការរីកធំ ជារឿយៗ គឺវាបានរីកធំទៅដល់ផ្ចិត ហើយនៅពេលដែលអ្នកជំងឺមកទទួលធ្វើការព្យាបាលនៅមន្ទីរពេទ្យ។ ជារឿយៗ វាតែងតែមានការឈឺចាប់នៅខាងក្នុងនៅពេលដែលយើងយកដៃចុចទៅលើឆ្អឹងទ្រូង។ ចំពោះអ្នកជំងឺមហារីកគ្រាប់ឈាមប្រភេទរ៉ាំរ៉ៃដំណាក់កាលចុងក្រោយមានលេចចេញនូវការចេញឈាមដែលមានលក្ខណៈអុជក្រហម(Bleeding Point)នៅក្រោមស្បែក
ក្រោមភ្នាសនៃជាលិកា(Mucous Membranes)។ ចំនែកឯជាលិកានៅជុំវិញក្រឡង់ភ្នែកលលាដ៏ក្បាលក៏អាចលេចចេញនូវដុំសាច់ដែលមិនមានអាការៈឈឺចាប់អ្វីទាំងអស់។
1. ខ្វះគោលិកាឈាមក្រហម(Anemia) ៖ ដោយសារតែមុខងារក្នុងការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងមានភាពខុសប្រក្រតី ធ្វើអោយការផលិតគោលិកាឈាមក្រហម(Erythrocyte)ឬអេម៉ូក្លូប៊ីន(Hemoglobin)មានការធ្លាក់ចុះដែលបណ្ដាលអោយមានរោគសញ្ញាខ្វះគោលិកាឈាមក្រហម។ ប្រមាណជាពាក់កណ្ដាលនៃអ្នកជំងឺមានរោគសញ្ញាខ្វះគោលិកាឈាមក្រហមយ៉ាងធ្ងន់ធ្ងរ។
2. ក្ដៅខ្លួន ៖ ជំងឺមហារីកគ្រាប់ឈាមអាចបណ្ដាលអោយមានអាការៈក្ដៅខ្លួន មូលហេតុដោយសារតែប្រព័ន្ធការពាររាង្គកាយមានការចុះខ្សោយ ។ អ្នកជំងឺមានភាពងាយឆ្លងមេរោគនៅពេលដែលមេរោគធ្វើការវាយប្រហារដែលបណ្ដាលអោយមានអាការៈក្ដៅខ្លួន។
3. ការហូរឈាម ៖ ការហូរឈាមកើតឡើងដោយសារតែបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃកោសិកាឈាមសមានការកកស្ទះនៅក្នុងសរសៃឈាម ការថតចុះនៃប្លាកែតនៅក្នុងឈាម ការប្រព្រឹត្តិទៅនៃដំនើរការឈាមកកមានភាពមិនប្រក្រតី និង ការឆ្លងមេរោគ។
អ្នកជំងឺអាចលេចចេញនូវអាការៈដូចជា ៖ ចេញឈាមពាសពេញផ្ទៃនៃរាង្គកាយដែលមានលក្ខណៈជាអុជពណ៍ក្រហមតូចៗ(Bleeding Spot) ឬធំៗ(Ecchymosis) ឬពណ៍ស្វាយក្រម៉ៅ
(Purpura) ហូរឈាមច្រមុះ ហូរឈាមអណ្ចាញធ្មេញ ធ្លាក់ឈាមរដូវច្រើន។ ប្រសិនបើមាន
ការហូរឈាមនៅក្នុងភ្នែក នោះនឹងធ្វើអោយភ្នែកមានភាពស្រវាំង ឬ ព្រិល ប្រសិនបើមានការហូរឈាមនៅក្នុងលលាដ៏ក្បាលនោះអាចបណ្ដាលអោយបាត់បង់ស្មារតី ឬក៏រហូតដល់មានការបាត់បង់នូវអាយុជីវិតទៀតផង។
4. មុខងាររបស់ផ្លូវអាហារមានការទ្រុឌទ្រោមជាខ្លាំង ៖ ដោយសារតែការទទួលនូវឥទ្ធិពលនៃថ្នាំប្រឆាំងនឹងជំងឺមហារីក ការព្យាបាលដោយកាំរស្មីក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាម ទើបបណ្ដាលអោយមុខងាររបស់ផ្លូវអាហារមានការទ្រុឌទ្រោមជាខ្លាំង។
5. ជាតិអាស៊ីតក្នុងឈាមឡើងខ្ពស់(Hyperuricemia) ៖ អ្នកជំងឺនឹងអាចមានរោគសញ្ញាជាតិអាស៊ីតក្នុងឈាមឡើងខ្ពស់(Hyperuricemia) ក្នុងពេលដែលគាត់កំពុងតែទទួលធ្វើការព្យា
បាលដោយថ្នាំប្រឆាំងនឹងជំងឺមហារីក ដោយកាំរស្មី។ល។ ការប្រើប្រាស់ថ្នាំពពួកក័រទីកូស្ទើ
រ៉ូយអ៊ីត(Corticosteroid)ក៏អាចបណ្ដាលអោយជាតិអាស៊ីតក្នុងឈាមឡើងខ្ពស់(Hyperuricemia)
ដែរ នៅពេលដែលជាតិអាស៊ីតឡើងផុតនូវកំរិតភាពឆ្អែតនៃឈាមវានឹងចាប់ផ្ដើមករក្លាយជាកករ ពេលនោះវានឹងបណ្ដាលអោយតំរងនោមរងនូវការបំផ្លាញ ម្យ៉ាងទៀតជាតិអាស៊ីតនោះទៀតសោតវានឹងកំនរក្លាយជាថ្ម(Uric Acid Stones)បណ្ដាលអោយការបត់ជើងតូចក្នុងមួយថ្ងៃមានបរិមាណទឹកនោមតិចជាង400មីលីត(Oliguria) ឬក៏តិចជាង100មីលីត(Anuria)។
អាការៈដំណាក់កាលដំបូងនៃជំងឺមហារីកគ្រាប់ឈាមរបស់កុមារមានដូចជា ៖ ទឹកមុខស្លេកស្លាំង អស់កំលាំង សតិអារម្មណ៍មិននឹងនរ រសអាហារធ្លាក់ចុះ ហូរឈាមច្រមុះ ឬ អណ្ចាញធ្មេញ។ល។ មានមួយចំនួនតូចចាប់ផ្ដើមដំបូងលេចចេញនូវអាការៈក្ដៅខ្លួន និងឈឺសន្លាក់។
1. ខ្វះគោលិកាឈាមក្រហម(Anemia)៖រោគសញ្ញានេះលេចចេញមានសភាពលឿនជាងគេបន្ដិច ហើយវាចេះតែធ្វើការវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរជាលំដាប់ វាបណ្ដាលអោយអ្នកជំងឺមានសភាពស្លេកស្លាំង ខ្សោយ អស់កំលាំង បេះដូងលោតញាប់ ដកដង្ហើមមានការពិបាកក្រោយធ្វើសកម្មភាពអ្វីមួយមិនថាសកម្មភាពនោះមានភាពខ្លាំងក្លា ឬខ្សោយនោះទេ។
2. ក្ដៅខ្លួន ៖ អ្នកកើតជំងឺនេះតែងតែមានអាការៈក្ដៅខ្លួន ដែលសីតុណ្ហភាពខ្លួនប្រាណឡើងចុះមិនកំនត់(Irregular Fewer) ជារឿយៗ វាមិនមានលេចចេញនូវអាការៈរងារស្រៀវស្រាញជាមួយទេ។ អាការៈក្ដៅខ្លួនដែលបណ្ដាលមកពីជំងឺមហារីកគ្រាប់ឈាមជាទូទៅវាមានភាពក្ដៅស្ទីងៗ(ចន្លោះពី37,3~38ដឺក្រេ) ការប្រើប្រាស់ថ្នាំពពួកអង់ទីប៊ីយ៉ូទីក(Antibiotics)ធ្វើការព្យាបាលពុំមានប្រសិទ្ធិភាព។ ចំនែកឯអាការៈក្ដៅខ្លួនដែលបណ្ដាលមកពីការឆ្លងមេរោគផ្លូវដង្ហើម(Respiratory Tract Infection) ផ្លូវទឹកនោម(Urinary Tract Infection)ជាទូទៅសីតុណ្ហភាពខ្លួនប្រាណតែងតែមានសភាពក្ដៅខ្លាំង(ចន្លោះពី39,1~40ដឺក្រេ)។
3. ការហូរឈាម ៖ មូលហេតុចំបងរបស់ការហូរឈាមបណ្ដាលមកពីកោសិកាមហារីករបស់ជំងឺមហារីកគ្រាប់ឈាមរុករានទន្ទ្រាន ធ្វើអោយមុខងាររបស់កោសិកាមេការីយ៉ូសាយ(Megaryocytes)របស់ខួរឆ្អឹងត្រូវបានរារាំង ដូច្នេះការបង្កើតប្លាកែត(Platelets)មានការធ្លាក់ចុះ។ មុខងាររបស់ថ្លើមក៏ត្រូវបានរារាំងដែរ ធ្វើអោយការផលិតនូវសារជាតិដែលជួយក្នុង ដំនើរឈាមកក ហ្វីប្រ៊ីនូជិន( Fibrinogen) ប្រូស្រុំប៊ីន(Prothrombin) មានការធ្លាក់ចុះ ចំនែកឯមុខងាររបស់ជញ្ជាំងសរសៃឈាមតូចល្អិតក៏មានភាពខុសប្រក្រតី(Capillary Permeability Increase)ដែរ។ ទាំងនេះហើយដែលជារឿយៗបណ្ដាលអោយមានការចេញឈាមនៅខាងក្រោមស្បែក និងភ្នាសនៃជាលិកា។ ប្រភេទនៃការចេញឈាមមានដូចជា ៖ ការហូរឈាមនៅក្រោមស្បែក ឬ ភ្នាសជាលិកាមានលក្ខណៈជាអុជពណ៍ក្រហមនៅក្រោមស្បែកឬភ្នាសជាលិកា(Ecchymosis)ឬជាអុជពណ៍ស្វាយក្រម៉ៅនៅក្រោមស្បែកឬភ្នាសជាលិកា (Purpura)
ហូរឈាមច្រមុះ(Epistaxis) ហូរឈាមអណ្ចាញធ្មេញ ហូរឈាមនៅក្នុងផ្លូវអាហារ នោម ឈាម។ល។ ជូនកាលក៏អាចមានការហូរឈាមនៅក្នុងលលាដ៏ក្បាលដែរ ដែលវាជាមូលហេតុចំបងដែលបណ្ដាលអោយស្ដាប់។