រោគសញ្ញាមហារីកក្រលៀនអាចបង្ហាញខុសប្លែកគ្នាយោងតាមមូលហេតុកើតផ្សេងគ្នា។ ក្នុងការព្យាបាល រោគសញ្ញាមហារីកគឺជាការឆ្លុះបញ្ចាំងផ្ទាល់បំផុតនៃស្ថានភាពជម្ងឺមហារីកក្រលៀន មានប្រយោជន៍ខ្លាំងចំពោះការវិនិច្ឆ័យរោគនិងព្យាបាល។ យកចិត្តទុកដាក់រោគសញ្ញាមហារីកក្រលៀន មានសារៈសំខាន់ចំពោះស្ថានភាពជម្ងឺមហារីកក្រលៀន។
ការរ៉ាយរ៉ាប់និងអាការៈបង្ហាញរបស់អ្នកជម្ងឺមហារីកក្រលៀនគឺប្រែប្រួលខុសគ្នា ងាយស្រួលនឹងយល់ច្រឡំវិនិច្ឆ័យជាជម្ងឺផ្សេងៗ។ ទីតាំងរបស់ក្រលៀនគឺលាក់បាំង ទំនាក់ទំនងជាមួយបរិយាកាសខាងក្រៅសំខាន់តាមរយៈទឹកនោម ដូច្នេះនោមចេញឈាមគឺជារោគសញ្ញាដែលឧស្សាហ៍ជួបប្រទះសម្រាប់ជម្ងឺមហារីកក្រលៀន ប៉ុន្តែនោមចេញឈាមចាំបាច់នៅពេលដុំមហារីករាលដាលដល់ឆ្អឹងត្រគាកទើបអាចលេចចេញ ដូច្នេះនេះមិនមែនជារោគសញ្ញាដំណាក់កាលដំបូងទៀតឡើយ។
រោគសញ្ញាមហារីកក្រលៀន
១. គ្មានរោគសញ្ញាច្បាស់លាស់ ៖ បច្ចុប្បន្ន ការព្យាបាលមហារីកក្រលៀនប្រមាណ៤០%គឺរកឃើញដោយចៃដន្យនៅពេលពិនិត្យសុខភាពជាប្រចាំឬពិនិត្យដោយមូលហេតុផ្សេងទៀត ពុំមានរោគសញ្ញាឬសញ្ញាណច្បាស់លាស់ឡើយ ម្យ៉ាងទៀតអត្រារកឃើញកើនឡើងខ្ពស់រៀងរាល់ឆ្នាំ ភាគច្រើនជាជម្ងឺប្រែប្រួលដំណាក់កាលដំបូង ប្រសិទ្ធភាពល្អប្រសើរ។ ដូច្នេះ ការពិនិត្យសុខភាពជាប្រចាំជាប្រការសំខាន់ណាស់។
២. រោគសញ្ញាតាមផ្នែកជាទូទៅ ៖ នោមចេញឈាម ឈឺចាប់និងដុំពកជារោគសញ្ញាទាំងបីរបស់មហារីកក្រលៀន អ្នកជម្ងឺភាគច្រើនពេលពិនិត្យគឺមានរោគសញ្ញានេះ១ទៅ២រួចហើយ អ្នកដែលមានរោគសញ្ញាទាំងបីគឺតិចតួចណាស់ មានប្រមាណ១០%។
(១) នោមចេញឈាម ៖ នៅពេលមានបាតុភាពនោមចេញឈាម ព្រមទាំងគ្មានអារម្មណ៍ឈឺចាប់ ហើយកើតមានម្តងម្កាល នោមទាំងស្រុងលាយឈាម ឃើញផ្ទាល់នឹងភ្នែក ចន្លោះពេលកើតឡើងកាន់តែរួមខ្លីដោយការវិវឌ្ឍនៃជម្ងឺប្រែប្រួល។ មហារីកក្រលៀនចេញឈាមច្រើនអាចរួមមានក្រលៀនចុករមួល ព្រោះដុំឈាមឆ្លងកាត់បំពង់តម្រងនោមបង្កអោយឈឺ។
(២) ឈឺចាប់ ៖ ករណីជម្ងឺប្រមាណ៥០%មានរោគសញ្ញាឈឺចាប់ ក៏ជារោគសញ្ញាដំណាក់កាលចុងក្រោយ នេះដោយសារដុំមហារីកលូតលាស់បន្តបន្ទាប់គាបសង្កត់ស្រទាប់ក្រលៀនឬឆ្អឹងត្រគាកបណ្តាលអោយឈឺចាប់ ឬមានអាការៈចុកដោលត្រង់ចង្កេះជាប្រចាំ ដោយសារដុំមហារីករាលដាលសេរីរាង្គជុំវិញនិងសាច់ដុំចង្កេះបង្កឡើង។
(៣) ដុំពក ៖ ដុំពកក៏ជារោគសញ្ញាឧស្សាហ៍ជួបប្រទះដែរ ប្រមាណ២៥%ទៅ៣០%នៃអ្នកជម្ងឺមហារីកក្រលៀនពេលពិនិត្យឃើញមានក្រលៀនហើមធំ។ ទីតាំងក្រលៀនបិទបាំង ដុំមហារីកមុនពេលលូតលាស់ដល់ទំហំធំណាមួយគឺពិបាករកឃើញណាស់ ជាទូទៅត្រង់ពោះស្ទាបទៅដឹងមានដុំសាច់នោះជារោគសញ្ញាដំណាក់កាលចុងក្រោយទៅហើយ។
៣. ការបង្ហាញពេញតួខ្លួន៖ អ្នកជម្ងឺ១០%ទៅ៤០%ចេញរោគសញ្ញាលាយឡំគ្នាជម្ងឺផ្សេង ដូចជាលើសឈាម ខ្វះឈាម ស្រកទម្ងន់ ស្គមរីងរៃ ក្តៅខ្លួន កោសិកាគ្រាប់ឈាមក្រហមកើនឡើង មុខងារថ្លើមខុសប្រក្រតី កាល់ស្យូមក្នុងឈាមខ្ពស់ ជាតិស្ករក្នុងឈាមខ្ពស់ ឈាមអ៊ីអេសអរកើនលឿន ជម្ងឺសរសៃប្រសាទសាច់ដុំជាដើម។ ករណីជម្ងឺប្រមាណ២%ទៅ៣%លេចចេញសសៃឈាមក្រពេញស្ពែមឬសរសៃឈាមផ្នែកពោះរីកធំយឺត។
៤.រោគសញ្ញារាលដាល៖ អ្នកជម្ងឺប្រមាណ១០%ទៅព្យាបាលដោយសាររោគសញ្ញារាលដាល។ ករណីពិនិត្យជម្ងឺលើកដំបូងមាន៣០%បានរាលដាលទៅហើយ នេះដោយសារមហារីករាលដាលបង្កជារោគសញ្ញាឈឺឆ្អឹង គ្រេចឆ្អឹង ក្អក ក្អកឈាមជាដើមទើបទៅពិនិត្យព្យាបាល។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកលោកអ្នកថា ៖ រោគសញ្ញានៃមហារីកក្រលៀនប្រែប្រួលមិនទៀងទាត់ បើមានអាការៈដូចរៀបរាប់ខាងលើ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសអោយទាន់ពេលវេលា ធ្វើការត្រួតពិនិត្យដែលចាំបាច់។