ក្នុងដំណាក់កាលដំបូងមហារីកប្រម៉ាត់មិនមានសញ្ញាណច្បាស់លាស់ទេ ឬត្រឹមមានរោគសញ្ញាជារលាកប្រម៉ាត់រ៉ាំរ៉ៃ ពិបាកក្នុងការវិនិច្ឆ័យក្នុងដំណាក់កាលដំបូង។ បើបង្ហាញចេញជាផ្នែកខាងលើពោះឈឺចុកជាបន្តបន្ទាប់ មានដុំហើម ឬខ្លួនឡើងលឿង ជម្ងឺបានប្រែប្រួលដល់ដំណាក់កាលចុងក្រោយហើយ។
ដូច្នេះ ចំពោះអ្នកជម្ងឺដែលឈឺឬមិនស្រួលនៅត្រង់ប្រម៉ាត់ ជាពិសេសអ្នកជម្ងឺវ័យជរាចាប់ពី៥០ឆ្នាំឡើងទៅមានគ្រួសក្នុងប្រម៉ាត់ រលាក ឬដុះសាច់ គួរពិនិត្យអេកូអោយបានទៀងទាត់ ដើម្បីវិនិច្ឆ័យរោគបានច្បាស់លាស់និងបានទាន់ពេលវេលា។
1.រោគសញ្ញាប្រព័ន្ធរំលាយអាហារ ៖ មានប្រមាណ៩០%នៃអ្នកជម្ងឺមានអាការៈ´រំលាយអាហារមិនល្អ ទ្រលាន់ប្រេងខ្លាញ់ ឆ្អល់ពោះ ញ៉ាំអាហារបានតិចឆាប់ឆ្អែត នេះមកពីមុខងារប្រម៉ាត់មិនល្អ មិនអាចរំលាយអាហារដែលមានសារធាតុខ្លាញ់។
2.ឈឺខាងលើពោះខាងស្តាំ ៖ អ្នកជម្ងឺលើសពី៨០%រួមមានគ្រួសក្នុងប្រម៉ាត់ផងដែរ ដូច្នេះទើបបង្ហាញអាការៈស្រដៀងនិងគ្រួសក្នុងប្រម៉ាត់ឬរលាកប្រម៉ាត់ ចាប់ពីអារម្មណ៍មិនស្រួលខាងស្តាំលើពោះរហូតដល់ឈឺឈៀបឬឈឺដោលជាបន្តបន្ទាប់ ជួនកាលមានឈឺចាប់ខ្លាំងម្តងម្កាលហើយរាលដាលដល់ស្មារខាងស្តាំ។
3.ដុំសាច់ខាងស្តាំលើពោះ ៖ អ្នកជម្ងឺប្រហែល៥០%បង្ហាញឃើញដុំសាច់ពកខាងស្តាំលើពោះ ដែលភាគច្រើនគឺប្រម៉ាត់រីកធំ។
4.ខ្លួនប្រាណឡើងលឿងនិងរមាស់ស្បែក ៖ ជាទូទៅបង្ហាញនៅពេលដំណាក់កាលចុងក្រោយ ដោយសារបណ្តុំកោសិកាមហារីករាលដាលទងប្រម៉ាត់ឬដុំសាច់ដែលរាលដាលគាបសង្កត់ទងប្រម៉ាត់ធ្វើអោយស្ទះប្រព័ន្ធប្រម៉ាត់ ឯទឹកប្រម៉ាត់ដែលថ្លើមបញ្ចេញមិនអាចហូរចូលពោះវៀន បែរជាហូរចូលក្នុងឈាមទើបចេញអាការៈស្រទាប់ស្បែកឡើងលឿង ភាគច្រើនរួមមានរមាស់ស្បែកដែលមិនអាចបន្ធូរស្រាលបាន រោគសញ្ញានេះនៅពេលយប់កាន់តែធ្ងន់ធ្ងរ។
5.ឡើងកម្តៅនិងចុះស្គម ៖ អ្នកជម្ងឺប្រមាណ២៥%អាចមានអាការៈក្តៅខ្លួន នេះបណ្តាលមកពីរលាកប្រព័ន្ធប្រម៉ាត់។ អ្នកជម្ងឺដំណាក់កាលចុងក្រោយអាចចុះស្គម ឬមានអាការៈឈឺរីងរៃ។
1.ខ្លួនប្រាណឡើងលឿង
មានលក្ខណៈជាស្រទាប់ស្បែកឡើងលឿង លឿងខ្លាំងបណ្តាលមកពីស្ទះខ្លាំងបើមានលក្ខណៈបែបនេះ ជម្ងឺប្រែប្រួលដល់ដំណាក់កាលចុងក្រោយ។
2.ដុំសាច់ខាងស្តាំលើពោះ
ខាងស្តាំលើពោះអាចប៉ះបានប្រម៉ាត់ដែលរីកធំរលោង មិនមានជាប់ជាមួយបណ្តុំកោសិកាជុំវិញ អាចរំកិលបាន។ បើមានជាប់ជាមួយបណ្តុំកោសិកាផ្សេង អាចប៉ះបានដុំសាច់មួយចំនួន ជួនកាលប៉ះដល់ថ្លើមដែលរីកធំ ឬដុំសាច់នៅពោះវៀនបត់។ល។
វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមរំលឹងថា ៖ បើអ្នកមានអាការៈរោគដូចខាងលើនេះ សូមរួសរាន់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ។