ជម្ងឺមហារីកភ្នែកជាមហារីកប្រភេទកាចកើតនៅក្នុងភ្នែក ជាជម្ងឺភ្នែកដែលកំរជួបប្រទះ។ គេចែកវាជា ៖ មហារីកលើត្របកភ្នែក មហារីកក្នុងភ្នែក-ល-។ មហារីកភ្នែកភាគច្រើនកើតលើភ្នែកតែម្ខាង ហើយក្រោយមកទើបរីកសាយទៅកាន់ភ្នែកទាំងសងខាង។ មនុស្សមានអាយុមិនដូចគ្នា មានអត្រាកើតជម្ងឺនេះមិនដូចគ្នាដែរ ជាធម្មតាបណ្តាលមកពីកត្តាតំណពូជ ឬក៏កត្តាស៊ែន(Gene)ប្រែប្រួល។
១. មហារីកភ្នែកដែលកើតលើត្របកភ្នែក។ នៅលើត្របកភ្នែកនោះតែងមានដុំសាច់យ៉ាងច្បាស់ ធ្វើអោយប៉ះពាល់ដល់ចក្ខុវិញ្ញាណ។ អ្នកមានសភាពធ្ងន់ធ្ងរអាចកើតមានបែក រលួយដុំសាច់។
២. ដុំសាច់កើតក្នុងភ្នែក ភាគច្រើនជាដុំសាច់តូចកើតលើស្រទាប់រេទីនរបស់ភ្នែក។ល។ អាការៈសំខាន់គឺ ៖ សំពាធភ្នែកឡើងខ្ពស់ ឈឺភ្នែក ឈឺក្បាល ចក្ខុវិញ្ញាណខ្សោយចុះ។
៣. មហារីករង្វង់ភ្នែក ដូចជាមហារីកក្រពេញទឹកភ្នែក មហារីកសរសៃប្រសាទចក្ខុវិញ្ញាណ ច្រើនមានបង្ហាញដូចជា ឈឺចាប់ហើយមានហូរទឹកភ្នែក គ្រាប់ភ្នែកលានចេញក្រៅ ឬ ចលនាគ្រាប់ភ្នែករអាក់រអួល ចក្ខុវិញ្ញាណធា្លក់ចុះ-ល-។
១. ចលនានៃគ្រាប់ភ្នែកទាំងពីរមានភាពមិនស៊ីសង្វាក់គ្នា ឬគ្រាប់ភ្នែកទាំងពីរមានការទេរខិតទៅរកទៅរកក្ដោងច្រមុះ។
២. ភ្នែកម្ខាងរបស់អ្នកជម្ងឺមានពណ៌ខុសពីភ្នែកម្ខាងទៀត។
៣. នៅក្រោមពន្លឺព្រះអាទិត្យធម្មតាមានឃើញអុចៗពណ៌សនៅក្នុងប្រស្រីភ្នែក។
៤. នៅពេលដែលទទួលរងនូវពន្លឺដែលបញ្ចេញដោយកាំមេរាថតរូបក្នុងពេលថតរូប លេចចេញឡើងនូវអ្វីមួយដែលមាន លក្ខណៈជាអុចៗពណ៌សនៅក្នុងប្រស្រីភ្នែក។
អ្នកជំនាញនៃមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកបានដាស់តឿនថា ៖ ប្រទះឃើញបានឆាប់ ព្យាបាលបានឆាប់ គឺជាគោលការណ៍ចំបងនៃការព្យាបាលមហារីកភ្នែក។ ប្រសិនបើប្រទះឃើញមានអាការៈដែលគួរអោយសង្ស័យដូចខាងលើ គួរទៅមន្ទីរពេទ្យស្តង់ដាទទួលការត្រួតពិនិត្យដោយជំនាញច្បាស់លាស់។