ជម្ងឺមហារីកពោះវៀនតូចគឺជាប្រភេទមហារីកមិនជាក់លាក់ ក៏អាចមានសភាពច្បាស់លាស់នៅពេលដែលមហារីកប្រភេទកាចនៅជិតគ្រឿងក្នុងដូចជាក្រពះ ថ្លើមប្រមាត់និង លំពែងវាយប្រហារចូលទៅក្នុងពោះវៀនតូច។ ជម្ងឺមហារីកពោះវៀនតូចប្រភេទមិនជាក់លាក់កំរឃើញមាន ប៉ុន្តែត្រូវគេចាប់អារម្មណ៍ខាំ្លង។ ជម្ងឺមហារីកពោះវៀនតូចរួមមាន៖ មហារីកក្រពេញ ដុំសាច់លើសាច់ដុំរលោង ដុំសាច់កូនកណ្តុរប្រភេទកាច ក្នុងចំនោមមហារីកយ៉ាងច្រើននេះ មហារីកក្រពេញច្រើនជួបប្រទះជាងគេ។
ជម្ងឺមហារីកពោះវៀនតូចជាមហារីកដែលគេកំរឃើញ។ នៅក្នុងមហារីកកើតលើសារពាង្គកាយមនុស្សទាំងអស់អត្រាកើតជម្ងឺនេះមិនដល់១%ឡើយ។ អ្នកមានអាយុពី៥០ដល់ ៧០ឆ្នាំមានអត្រាកើតជម្ងឺនេះខ្ពស់ ហើយបុរសអាចកើតជម្ងឺនេះច្រើនជាងស្ត្រី។
បច្ចុប្បន្ននេះមូលហេតុនៃជម្ងឺមហារីកពោះវៀនតូចនៅតែមិនច្បាស់លាស់។ ប៉ុន្តែទឹកប្រមាត់ និង ទឹកលំពែងរួមសារធាតុខ្លះដូចជាគ្រោះក្នុងប្រមាត់-ល- ឬ គ្រោះក្នុងប្រមាត់ដំណាក់កាលទី២អាចជាកត្តាបណ្តាលអោយកើតមហារីក។ ជម្ងឺដុះសាច់តំណពូជ ផ្លែសាច់ ដូចជាមហារីកក្រពេញVillous អាចមានទំនាក់ទំនងជាមួយមហារីកពោះវៀនតូច។ ក្រៅពីនេះមានការស្រាវជ្រាវផ្សេងទៀតបង្ហាញថា ៖ ពោះវៀនតូចមានអាការៈរលួយ ឬ សិ្អតជាប់ និង តំណពូជ សុទ្ធតែមានការទាក់ទងនឹងមហារីកពោះវៀនតូច។
១. ឈឺចាប់ ៖ មានលក្ខណៈមិនស្រួលពោះផ្នែកខាងលើ ឬ ឈឺចុកៗ។ ក្រោយពេលបរិភោគអាហារការឈឺចាប់មិនអន់ នៅពេលខ្លះក៏អាចប៉ះពាល់ដល់ផ្នែកខ្នងផងដែរ។
២. ទ្រលាន់អាហារ តឹងទ្រូងចង់ក្អួត ៖ អាការៈបែបនេះមិនមែនជាអាការៈពិសេសអ្វីឡើយ នៅក្នុងមហារីកពោះវៀនតូចកើតនៅក្រពេញមានអាការៈបែបនេះពី៣០%-៤០%។ ដូចជា៖ អត្រាក្អួតញឹកញាប់ បរិមាណកំអួតច្រើន ភាគច្រើនមកពីមហារីកធំធាត់បាំងស្ទាក់ផ្លូវពោះវៀនដែលចូលទៅក្នុងពោះវៀនតូចខ្លះ ឬ ស្ទាក់ជាប់តែម្តង។
៣. ខ្វះឈាម ចេញឈាម ៖ ជាអាការៈដែលតែងឃើញមានដែរ។ ការចេញឈាមបែបនេះភាគច្រើនជាការបាត់បង់ឈាមបែបយឺត ដូចជា ៖ បន្ទោរបង់ធំមកមានឈាម លាមកឡើងខ្មៅ។
៤. ខាន់លឿង ៖ ខានលឿងកើតឡើងដោយសារដុំសាច់ធ្វើអោយស្ទះ ampulla (សរិរាង្គមានរាងដូចដបមានដៃកាន់)។ លក្ខណៈបែបនេះច្រើនមកពីដុំសាច់ដែលខូចសា្លប់ ជ្រុះចេញរំញោចដល់ខាន់លឿង។ តែងតែនៅពេលបន្ទោរបង់មកជាមួយឈាមហើយអាការៈខាន់លឿងមានភាពធូរស្រាល។ ក្រៅពីនេះនៅពេលមានខាន់លឿនច្រើនមានការឈឺពោះជាមួយ។
៥. ស្រកទំងន់ ៖ ការស្រកទំងន់ក៏ជាអាការៈដែលច្រើនមាន ប៉ុន្តែនៅពេលដែលមានស្ថានភាពបែបនេះជាហេតុមានលទ្ធផលព្យាបាលមិនល្អ។
៦. មានដុំពកនៅផ្នែកពោះ ៖ នៅពេលដុំសាច់កើតឡើងធំ ឬ បំផ្លាញទៅដល់សរិរាង្គនៅជុំវិញ អ្នកជម្ងឺមួយចំនួនអាចមានកើតដុំពកនៅផ្នែកពោះខាងស្តាំ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ប្រសិនបើមានប្រទះឃើញថាបានកើតជម្ងឺមហារីកពោះវៀនតូចហើយសូមទៅកាន់មន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ធ្វើការពិនិត្យនិងព្យាបាលអោយបានទាន់វេលា។