១,ជំងឺមហារីកពោះវៀនធំជាមហារីកដែលកើតមាននៅក្នុងប្រព័ន្ធរំលាយអាហារដែលយើងតែងតែជួបប្រទះ។ ហើយមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព។ មហារីកដំណាក់កាលដំបូងភាគច្រើនគ្មានរោគសញ្ញាអ្វីឡើយ ឬ
(1)មានអាការៈដូចនឹងមហារីកដទៃទៀតដែរគឺអាការៈជំងឺបានលិចចេញបន្តិចម្តងៗតាមការវិវត្តន៍នៃជំងឺ។ អាការៈរបស់ជំងឺមានដូចជាការចុករមួ ផ្នែកខាងស្តាំពោះហើមឆ្អល់ ចង់ក្អួត ក្អួត និងមិនឃ្លានអាហារជាដើម។ ក្រោយពេលបរភោគអាហារកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ ពេលខ្លះអាចមានការរាក ឬ ក្តៀនមួយពេលៗ។ ងាយនឹងបណ្តាលឲ្យកើតជំងឺលាយផ្សំគ្នាដូចជា រលាកខ្នែងប្រភេទយឺត រោគពោះវៀន រលាកពោះវៀន និង មហារីកក្រពេញជាដើម។ ជាធម្មតាគេយល់ចថាជំងឺមហារីកពោះវៀនធំនៃផ្នែកខាងស្តាំពោះតែងមានរោគសញ្ញាឈឺះពោះនៅផ្នែកលើផ្ចិត ហើយជំងឺមហារីកពោះវៀននៃផ្នែកខាងឆ្វេង តែងមានរោគសញ្ញាឈឺពោះនៅផ្នែកក្រោយផ្ចិត។ ប៉ុន្តែពេលដែលដុំសាច់មហារីកកើតខ្លាំងឡើង បង្កជាការរលាក ហើយដឹកនាំមេរោគធ្វើឲ្យពោះហើមបន្តិចម្តងៗ ទីណាដែលមានការឈឺចាប់គឺបរិវេណនៃដុំមហារីក។
(2)២,ដុំសាច់ដែលនៅក្នុងពោះ ភាគច្រើនដុំសាច់នេះគ្មានរូបរាងច្បាស់លាស់ ហើយមានដុំគល់រឹង មានលក្ខណៈរវីរវាត់។ មហារីកពោះវៀនធំផ្តេក និង មហារីកពោះវៀនធំប្រភេទពក តំណាក់កាលដំបូងមានចលនាក្នុងកំរិតមួយសង្កត់លើពោះថ្នមៗនិងមានអារម្មណ៍ឈឺ។
(3)៣,ទំលាប់ក្នុងការបន្ទោបង់ និង ការផ្លាស់ប្តួរទំរង់លាមក៖ នេះជាលទ្ធផលបណ្តាលមកពីកោសិកាមហារីក ដែលស្លាប់រលួយ ឬ ចម្លងទៅកន្លែងផ្សេងៗទៀត។ ដោយសារការឆ្លងមេរោគពីដុំមហារីកធ្វើឲ្យផ្លាស់ប្តូរទំលាប់នៃការបន្ទោរបង់។ បរិមាណបន្ទោរបង់កើនឡើង ឬ ថយចុះ និងពេលខ្លះមានការរាក ឬ ក្តៀនផ្លាស់ប្តួរចុះឡើង។ មុនពេលបន្ទោរបង់តែងមានការចុករមួល។ ក្រោយបន្ទោរបង់ក៏លែងអី។ ប្រសិនបើដុំសាច់ស្ថិតនៅខាងក្រោម ឬ នៅចំពោះវៀនធំ អាចបណ្តាលឲ្យទ្វារធំចុកឈឺ ការបន្ទោរបង់មិនរលួន រូបរាងនៃលាមកមានការផ្លាស់ប្តូរ លាយលំនិងជាតិរំអិល និង ឈាមខាបជាដើម។ ពេលខ្លះធ្លាក់ឈាមខ្លាំងពេកធ្វើឲ្យគេច្រឡំថាជាការរលាកមួល ឬកដូងបាត។ល។
(4)អាការៈខ្វះឈាម និង ការស្រូបយកមេរោគប្រភេទរ៉ាំរ៉ៃ៖ ពេលដែលកោសិកាមហារីកដែលស្លាប់រលួយក្លាយជាសារធាតុរលាកពោះវៀន អាចមានលក្ខណៈមានឈាមចេញតិចៗ។ ការលាយលំគ្នារវាងលាមកនិងឈាម ធ្វើឲ្យអ្នកជំងឺមានភាពកត់សំគាល់។ តែដោយការបាត់បង់ឈាមបន្តិចម្តងៗ និង ការស្រួបយកជាតិពុលបណ្តាលឲ្យមានការខ្វះឈាម ស្គម ស្រកទំងន់ គ្មានកម្លាំ។ល។ ជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយមានអាការៈហើម រីកប្រមាត់ ហើមពោះ ធ្លាក់បរិមាណឈាមស មានភាពរីងរៃ។ល។ ប្រសិនបើដុំសាច់រាលដាលដល់ក្រពះ ប្រព័ន្ធតំរង់នោមបង្កឲ្យមានដំបៅក្នុងផងដែរ។ ជឿជាក់ថាអ្នកបានយល់ដឹងពីជំងឺមហារីកពោះវៀនធំខ្លះៗហើយ បើអ្នកមានកន្លែងណាមិនទាន់ច្បាស់សូមមកកាន់មន្ទីរក្វាងចូវទំនើបផ្នែកមហារីក ដើម្បីទទួលបានការយល់ដឹងកាន់តែច្រើនអំពីជំងឺនេះ។ ការដឹងច្បាស់ពីជំងឺមហារីកពោះវៀនជំអាចជួយបង្កើនគុណភាពព្យាបាល និង ពន្យារអាយុជីវិត។