“មហារីកឆ្អឹង”គឺជាឈ្មោះពេញនៃដុំសាច់លើឆ្អឹងប្រភេទកាច។ ជំងឺមហារីកឆ្អឹងរួមមាន ៖ មហារីកឆ្អឹងកំណើតប្រភេទស្លូត មហារីកសាច់ឆ្អឹង មហារីកសាចឆ្អឹងទន់ និង មហារីកខួរឆ្អឹង-ល-។ លក្ខណៈបង្កឲ្យមានមហារីកមានច្រើន ហើយដោយប្រភេទខុសគ្នានៃជំងឺនាំឲ្យមានអាការ:ខុសៗគ្នាដែរ ខាងក្រោមជាការបកស្រាយពីប្រភពជំងឺ និង អាការៈនៃជំងឺមហារីកឆ្អឹងរបស់គ្រពេទ្យជំនាញនៅមន្ទីរពេទ្យយើងខ្ញុំ តើវាមានអ្វីខ្លះ?
បច្ចុប្បន្ន គេមិនទាន់អាចកំណត់បានច្បាស់លាស់នៃប្រភពជំងឺមហារីកឆ្អឹងបានឡើយ។ តែជាធម្មតាដោយការមានស្នាមរ។ របួសរ៉ាំរៃ និង ដំបៅក្លាយជារ៉ាំរៃធ្វើឲ្យមានជំងឺនេះកើតឡើង។ ខណៈពេលនោះគ្រោងឆ្អឹងរីកដុះដាលហួសកំនត់ អាការៈរំញូករលាកជារ៉ាំរៃ កត្តាតំណពូជ ការក្លាយដែលបណ្ដាលមកពីមេរោគពិសេសខ្លះៗ ឈាមនៅក្នុងឆ្អឹងដំណើរមិនបានល្អ និង កត្តាដែលបណ្ដាលមកពីការបាញ់កាំរស្មី-ល- សុទ្ធតែមានពាក់ព័ន្ធនឹងជំងឺមហារីកឆ្អឹងនេះឯង។
1. ឆ្អឹងរបស់អ្នកផ្ទុកមានជំងឺមហារីកឆ្អឹងកើតមានសាច់រឹងមួយដុំលើឆ្អឹង មួយផ្នែកនៃដុំសាច់របស់អ្នកមានការឈឺចាប់តែមួយផ្នែកទៀតអត់ទេ។
2. អ្នកជំងឺមហារីកឆ្អឹងអាចកើតមានការថ្លោះឆ្អឹង និងមានប្រែរូបរាងឆ្អឹង។
3. អាចមានអាការៈឡើងកំដៅ ស្រកទម្ងន់ នឿយហត់ និង ថាមពលពលកម្មធ្លាក់ចុះ។
4. អាចកើតមានការចុកចង្កេះ ជាបន្តដែលមិនអាចបកស្រាយបាន
5. គ្មានហេតុផលច្បាស់លាស់អ្នកក៏កើតមានការប្រេះឆ្អឹងមួយ ឬ ច្រើនកន្លែង
6. ព្រោះតែដុំសាច់សង្កត់លើ សសៃឈាម នាំឲ្យខាងចុងនៃអវៈយវៈអ្នកជំងឺមនានភាពស្ពឹក។
7. ឆ្អឹង និង គន្លាក់ឆ្អឹងរបស់អ្នកផ្ទុកជំងឺមហារីកឆ្អឹងតែងមានការឈឺចាប់ និងហើម។ ការឈឺចាប់រិតដែខ្លាំងឡើងនៅពេលយប់ ហើយការឈឺអាចជាការឈឺបែបដូចត្រូវយកដែកដុំ ឬ ឈឺបែបត្រូវសង្កត់ពីអ្វីម្យ៉ាង។
គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំមានការផ្ដែផ្ដាំថា ៖ សង្ឃឹមថាបងប្អូនគ្រួសារអ្នកជំងឺមានការយកចិត្តទុកដាក់លើអ្នកជំងឺ ឲ្យអ្នកជំងឺមានភាពជឿជាក់ប្រយុទ្ធប្រឆាំងនឹងជំងឺ និង ដើម្បីឲ្យពួកគេប្រើអារម្មណ៍ល្អៗ ប្រឈមមុខនឹងជំងឺ។