ចំពោះអ្នកទាំងអស់គ្នាមហារីកត្រសាល់គូទជាជម្ងឺប្លែកមុខ ព្រោះអត្រាកើតជង្ងឺនេះរាងទាប ដូចនេះគេមិនសូវយកចិត្តទុកដាក់ឡើយ។ ប៉ុន្តែនេះជាទង្វើខុសឆ្គងមួយ យើងមិនអាចមើលងាយគ្រោះថា្នក់នៃមហារីកត្រសាល់គូទបានឡើយ ដូចនេះខាងក្រោមនេះអ្នកទាំងអស់គ្នាអាចយល់ដឹងពីអាការៈនៃមហារីកត្រសាល់គូទមានអ្វីខ្លះ?
មួលហេតុនៃមហារីកត្រសាល់គូទដល់បច្ចុប្បន្ននៅមិនច្បាស់លាស់នៅឡើយ ប៉ុន្តែមានការសា្រវជ្រាបញ្ជាក់ថា ៖ មានកត្តាខ្លះប្រហែលជាមានទំនាក់ទំនងជាមួយមហារីកត្រសាល់គូទ។ ក្នុងនោះរួមមាន ៖ ជាតិពុលដុំសាច់គល់សុដន់មនុស្ស សកម្មភាពផ្លូវភេទ ការជក់បារី ការកា្លយមកពីជាតិពុលមេរោគអេដស៍ និង បម្រែបម្រួលមកពីដុំសាច់ត្រសាល់គូទប្រភេទស្លូត-ល-។
យោងតាមទីតាំងកើតជម្ងឺមិនដូចគ្នាមហារីកត្រសាល់គូទត្រូវបែងចែកទៅតាមប្រភេទ។ ប្រភេទមហារីកត្រសាល់គូទមាន ៖ មហារីកនៅទីតាំងដើមមិនប្រែប្រួល មហារីកកោសិការាងស្រកា មហារីកក្រពេញ មហារីកកោសិកាបាត មហារីកសារធាតុខ្មៅម្យ៉ាងប្រភេទកាច និង មហារីកសាច់ក្នុងផ្លូវអាហារ។
1. មហារីកនៅទីតាំងដើមមិនប្រែប្រួល ៖ កោសិកាលើស្រទាប់ត្រសាល់គូទខ្លះមើលទៅមិនប្រកតី រូបរាងដូចកោសិកាមហារីក។
2. មហារីកកោសិការាងស្រកា ៖ ជាដុំសាច់មកពីគែម(ផ្លូវ)នៃគូទ និង កោសិការាងស្រកានៅក្នុងបង្ហួរគូទ។
3.មហារីកក្រពេញ ៖ កើតចេញពីក្រពេញបញ្ចេញទឹករំអិលដែលនៅក្រោយភា្នសត្រសាស់គូទ ក៏អាចកើតចេញពីក្រពេញញើស(ជាក្រពេញស្បែកម្យ៉ាងដែលបំបែកញើសនៅជុំវិញត្រសាល់គូទ)។
4.មហារីកកោសិកាបាត ៖ កើតនៅលើស្បែកដែលនៅជុំវិញត្រសាល់គូទ ឬ ផ្នែកនៃស្បែកដែលច្រើនត្រូវពន្លឺថ្ងៃ ដូចជា ៖ ផ្នែកមុខ និង ដៃ។ មានភាគតិចណាស់ដែលកើតនៅត្រសាល់គូទ។
5.មហារីកសារធាតុខ្មៅម្យ៉ាងប្រភេទកាច ៖ ជាដុំសាច់ដែលកកើតពីកោសិកាកំពុងលូតលាស់នៅស្បែកខាងក្នុងត្រសាល់គូទដែលមានសារធាតុខ្មៅម្យ៉ាង។ មានតែមហារីកត្រសាល់គូទ១ឬ២%ប៉ុណ្ណោះដែលជាមហារីកសារធាតុខ្មៅប្រភេទកាចនេះ។
1.មានសា្ថនភាពចេញឈាមនៅពោះវៀន ឬ ត្រសាល់គូទ
2.ផ្នែកត្រសាល់គូទមានលក្ខណៈមិនស្រួល និង រមាស់ដោយមិនប្រក្រតី
3.នៅបរិវេណជុំវិញត្រសាល់គូទមានដុំសាច់តូចៗ ហើយធំធាត់យឺត។
4.ទំលាប់បន្ទោរបង់មានលក្ខណៈប្រែប្រួល ហើយរូបរាងនៃលាមកប្រែជាតូចឆ្មារ
5.កូនកណ្តុរដែលនៅជិតត្រសាល់គូទ ឬ ផ្នែកដែលនៅចន្លោះពោះនិងអវៈយវៈមានសភាពហើមធំ។
6.ត្រសាល់គូទមានការឈឺចាប់បន្តិចបន្តួច នៅពេលដុំសាច់បំផ្លាញដល់បង្ហួរគូទ ឬ សាច់ដុំ ការឈឺចាប់នឹងកើនឡើងជាលំដាប់។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ប្រសិនបើមានប្រទះឃើញថាបានកើតជម្ងឺមហារីកត្រសាល់គូទហើយសូមទៅកាន់មន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ធ្វើការពិនិត្យនិងព្យាបាលអោយបានទាន់វេលា។